《រឿង: ព្រោះនាង》ភាគ៣:ធ្វើបាបមនុស្សស្រីរបស់យើងឬ!
Advertisement
ភាគ៣:ធ្វើបាបមនុស្សស្រីរបស់យើងឬ!
•••
នាព្រឹកព្រលឹម!!!
រ៉ូឃី រៀបចំអាហារពេលព្រឹកសម្រាប់គេដូចរាល់ដងអ៊ីចឹង ខណៈពេលនោះផងដែរ គេក៏មកដល់តុបាយល្មម នាងក៏ឱនមុខចុះមិនហ៊ានសម្លឹងចំឡើយ ក៏ខ្មាសរឿងកាលពីយប់មិញដូចគ្នា។
ថេយ៉ុងចូលអង្គុយនៅកន្លែងគេ ដូចសព្វដង នាងក៏លើកកាហ្វេមកបន្ថែមដាក់ក្បែរដៃគេ។
"ថ្ងៃនេះយើងចូលផ្ទះវិញយប់ជ្រៅ មិនបាច់រៀបបាយទុកឲ្យយើងទេ" និយាយជាមួយនាង បែរមកសម្លឹងនាង ប៉ុន្តែក៏នឹកឃើញរឿងនាងដួលនោះទៀតហើយ ទើបក្តាប់មាត់ សម្លក់មុខនាង ដែលភ្លីភ្លើធ្វើខ្លួនដូចក្មេងទើបរៀនចេះដើរ។
"ឃើញមុខនាងហើយ យើងនឹកឃើញតែនាងដួលចំតិតដាក់យើងទេ" រ៉ូឃី ខ្មាសចង់ដើរគេច រត់ចូលឡាន ពុះជ្រែកដីឲ្យផុតពីមុខពីមាត់គេទេ រំលឹកធ្វើអី នាងក៏ចេះខ្មាសដែរណា៎។
"ខ្ញុំគ្មានចេតនានោះទេ ប៉ុន្តែវារអិលសាប៊ូ ខ្ញុំក៏មិនចង់ដែរ"
"យើងថានាងចង់ទាក់ទាញយើងច្រើនជាង" គេលើកកាហ្វេមកផឹក ធ្វើចិត្តឈប់នឹកគិតពីរឿងនោះ ប៉ុន្តែក៏នៅគិតមិនឈប់សោះ ។
រ៉ូឃី បម្រុងដើរចូលមកក្បែរគេ ចង់សុំអង្វរឲ្យគេឈប់និយាយពីរឿងនេះទៀត ប៉ុនែ្តបែរជាត្រូវនរណាម្នាក់រុញឲ្យដួលអុកគូទមុនចូលដល់កំលោះគីមថេយ៉ុងនោះហើយ។
"អូយ៎!"
"ជេស៊ី" ថេយ៉ុងសង្កត់សំឡេងហៅឈ្មោះអ្នកដែលរុញច្រានមនុស្សរបស់គេឲ្យដួលនោះទាំងចងចិញ្ចើមចូលគ្នា សម្លឹងមុខអ្នកដែលចូលមកក្នុងផ្ទះគេ ហើយក៏ធ្វើឫកពាដូច្នេះ។
"ខ្ញុំឃើញនាងឈរទើសផ្លូវ តែគ្មានចេតនាទេ នាងដួលដោយខ្លួនឯង" ជេស៊ី ដើរមកឱបកគេពីក្រោយ ព្រមទាំងថើបថ្ពាល់គេ បែរសម្លឹង រ៉ូឃី ដែលទើបនឹងក្រោករួច នាងមិនសូវជាមានកម្លាំងកំហែងនោះទេ ព្រោះត្រូវគេស្រូបយកសឹងតែរាល់ថ្ងៃទៅហើយ។
"ផ្តេសផ្តាស" គេហារមាត់ថាឲ្យជេស៊ី តែភ្នែកក៏តាមសម្លេង រ៉ូឃី ដែលមានទឹកមុខស្លេកស្លាំង ដូចជាខ្មោចឆៅឯណោះទេ។
"ខ្ញុំក៏ចង់ញ៉ាំអាហារពេលព្រឹកនៅទីនេះដែរ ជួយរៀបចំឲ្យផងណា៎" ជេស៊ី ចូលអង្គុយក្បែរថេយ៉ុង ដោយងាកមកស្រែកប្រាប់ រ៉ូឃី ទើបនាងរហ័សទៅដួសបបរដាក់ចានលើកយកមកឲ្យ ភ្ញៀវរបស់គេ ទាំងទឹកមុខមិនសូវជាល្អ អ្នកជាម្ចាស់ផ្ទះក៏លែងហារស្តី គេលែងខ្វល់ពីស្រីៗហើយ ឈឺក្បាលណាស់ ធុញថប់។
"អរគុណ" រ៉ូឃី លើកបបរយកមកក្បែរដោយបម្រុងដាក់នៅចំពីមុខនាងទៅហើយ នាងក៏ងាកមកនិយាយអរគុណ តែក៏ទ្រគូទចានរុញបបរនោះធ្វើឲ្យកំពប់ចាប់ពីលើខ្លួនរ៉ូឃីតែម្តង។
"អ្ហាយ៎!" បបរក៏ក្តៅរ៉ូបដែលនាងពាក់ក៏ជាសាច់ស៊ីរ៉ួទៀត ថេយ៉ុង ស្ទុះក្រោកពីកន្លែងមក ដោយទាញជេស៊ីចេញពីមនុស្សរបស់គេ សម្លឹងមើលរ៉ូឃីដោយកែវភ្នែកក្រហមងាំង។
"អ្ហឹក!ក្តៅណាស់" ថេយ៉ុងហែករ៉ូបនាងកម្ទេចចោល ដែលធ្វើឲ្យនាងសម្លឹងគេទាំងយំគ្រវីក្បាល គេក៏ដោះអាវមកក្រសោបរុំពីលើខ្លួននាង រួចក៏លើកបីដោយស្រែកប្រាប់មនុស្សក្រោមបង្គាប់ទៀតឲ្យចេញចេញឡាន។
"ឆាប់ចេញឡានឥឡូវនេះ នាំរ៉ូឃីទៅពេទ្យ ពួកឯងទៅណាអស់ហើយ"
"ចៅហ្វាយ!"
"ទៅបើកឡានមក"
"បាទ៎ៗ" មនុស្សជំនិតឆ្លើយទាំងញ័រមាត់ពេលឃើញឫកពារបស់ចៅហ្វាយខ្លួនបែបនេះ លើកទីមួយហើយដែលគេធ្វើដូច្នេះ ។ ជេស៊ីឈរមើលឱបដៃញញឹមព្រោះនាងក៏គុំរឿងកាលពីយប់មិញដូចគ្នាដែលនាងកាត់មុខកាត់មាត់ខ្លួន។
•••
យករ៉ូឃីមកដល់មន្ទីរពេទ្យហើយ ឲ្យពេទ្យពិនិតមើលនឹងលាបរបួសដែលត្រូវបបរក្តៅជះមកលើខ្លួន ក៏គេឲ្យពិនិត្យមើលឲ្យល្អិតល្អន់ដែរ។
រួចរាល់ហើយគេក៏ចូលមកមើលនាងបាន ដោយនាងត្រូវស្លៀកឈុតអ្នកជំងឺដេកនៅពេទ្យទៀត គេចង់ធ្វើស្អី មិនឲ្យនាងទៅផ្ទះបន្ទាប់ពីលាបថ្នាំនឹងពិនិត្យរួចនោះទេ។
"ឈឺខ្លាំងឬអត់?" គេចូលមកសួរនាំនាង ដោយលាត់អាវមើលរាងកាយរបស់នាង ឃើញស្នាមក្រហមតាំងតែពីក្រោមទ្រូងមកម៉្លេះ កើតឆ្កួតអី ជេស៊ី ម្តេចក៏មកធ្វើឲ្យមនុស្សរបស់គេក្លាយជាបែបនេះ។
"វាក្តៅហើយក៏ក្រហាយផ្សាតិចៗ មិនដូចពេលនៅផ្ទះនោះទេ" នាងរៀបរាប់ប្រាប់ទាំងអួលដើមក ត្រូវស្រីរបស់គេមកធ្វើបាបដល់ផ្ទះ ភ្នែកក៏រលីងរលោងរកកលចង់យំ ពេលនឹកឃើញដល់រឿងនោះ នាងគ្រាន់តែត្រូវគេបញ្ជាឲ្យដេកជាមួយ ម្តេចក៏មកធ្វើបាបនាងបែបហ្នឹង។
"ចង់សងសឹកវិញទេ?" គេសួរដោយមុខស្មើ នាងក៏ភ័យ គ្រវីក្បាល សុំមិនធ្វើបែបហ្នឹងវិញឡើយ នាងយល់អារម្មណ៍ថាពេលត្រូវរបស់ក្តៅស្រោចមកលើខ្លួនវាបែបណា នាងក៏មិនចង់បង្ករឿងឲ្យអ្នកណាមកចងគំនុំជាមួយនោះទេ។
"សុំត្រឹមតែកុំឲ្យនាងមករករឿងខ្ញុំទៀតបានហើយ"
"តាមសំណូមពរ" គេងក់ក្បាល ដោយបែរទៅមើលមុខមនុស្សជំនិត ហើយអ្នកក្រោមបង្គាប់ក៏ឱនគំនាប ចេញពីក្នុងបន្ទប់តែម្តង យល់សាច់ការច្បាស់។
"លោកឲ្យសុងហូទៅណា?"
"មិនបាច់ចង់ដឹង សម្រាកឲ្យឆាប់ជានឹងបានដួលចំតិតឲ្យយើងមើលទៀត" រ៉ូឃី ស្រក់ទឹកភ្នែកប៉ក់ៗព្រោះតែខ្មាស គេនៅមិនទាន់បំភ្លេច នាងក៏យំដូចត្រូវគេវៃអ៊ីចឹង ថេយ៉ុង ខាំបបូរមាត់ លាក់សំណើច ក្មេងនេះឆ្កួតឬក៏យ៉ាងណាឲ្យប្រាកដ គ្រាន់តែបែបហ្នឹងក៏យំកើតដែរ។
Advertisement
- In Serial31 Chapters
Black Sheep [dropped]
It was bad enough living in a cold mechanical world. It was even worse when he was exiled. Follow the man, marked for his crimes, and damned to eternal torment as he tries to find a place where he can belong. * This is my first work. I've read stories on here for years and was finally inspired to contribute some content. * Any feedback will be greatly appreciated. I think I have a neat idea and could use your help to turn it into a fun read. * The RPG starts on chapter 8 so feel free to skip ahead if that's what you're here for.
8 167 - In Serial24 Chapters
Shadow: Sovereign of Kings
Shadow. It's not a human. It's a black mist-created by mysteries of the universe. Watch as Shadow gained sentience and embarked on the path of cultivation.
8 201 - In Serial26 Chapters
Warhammer CYOA (SI) Fanfiction Minora [Dropped]
Welcome to this little Warhammer Choose Your Own Adventure Fanfiction. First of all English isn't my native Language, just as a Warning. (SI) (Self Insert)Second of all I do not have a single Creative bone in my Body, so I selected a somewhat interactive form of writing this Fanfiction which necessitates that the Reader has to interact and Push the Story in the direction he wants it to go. Saying that, should your Comment not drive the Story in the direction you want it to go remember that I myself as well as other Readers have our own Ideas as well. Link to where I got the Cover from: https://tcrepo.com/downloads/warhammer-40k-galaxy-map/
8 235 - In Serial7 Chapters
M.M.O (Massive Multiverse Online)
An earth shatering revelation befalls human kind. The multiverse is real. And they would like you to join their newest, state of the art multy reality videogame. Are you willing to play the game to end all games? (Only the most recent chapter comments will be valid) This is a choose your own adventure kind of story, but I'll be writing out the choices step by step. I am not one of the most faithfull writers, so it may take some time between chapters. And the length of each chapter will vary depending on the choices and outcomes. Honestly, the space between each chapter may vary until I get a handel of things. At minimum, I'll always wait a day to let the votes tricle in. Note: While I will have poles, I hope people can voice what options I dont put out for some reason that seam apropriate. Or just generally talk in the comment section
8 214 - In Serial26 Chapters
My unsent poems
Poems that have a destination but will forever stay in my drawer
8 117 - In Serial18 Chapters
14 days ✓
── go to sleep.female reader. angst.
8 124

