《រឿង: ព្រោះនាង》ភាគ៤: លោកម្ចាស់ជីវិត
Advertisement
ភាគ៤: លោកម្ចាស់ជីវិត
ថេយ៉ុងទុកឲ្យមនុស្សរបស់គេនៅមើលនាងជំនួស ចំណែកឯគេត្រូវទៅចាត់ជាមួយជេស៊ីដែលបំពានធ្វើឲ្យមនុស្សស្រីរបស់គេ ឈឺដល់ថ្នាក់ចូលពេទ្យដូច្នេះ។ ទឹកមុខគេរាបស្មើ សម្លឹងមនុស្សស្រីដែលខ្លួនក៏ធ្លាប់បានឡើងគ្រែជាមួយ ប៉ុន្តែមិនញឹកញាប់ដូចជាមួយ រ៉ូឃី ឡើយ។ មិនដឹងមកពីមូលហេតុអ្វី ដែលគេសាកល្បងជាមួយស្រីផ្សេងមិនដែលបានសុខស្រួលដូចជាមនុស្សស្រីដែលនៅក្រោមដំបូលផ្ទះតែមួយជាមួយនឹងគេនោះទេ។
ជេស៊ី លេបទឹកមាត់ក្អឹកៗ ភ័យនឹងកាំបិតដែលគេ កំពុងតែកាន់នៅក្នុងដៃឡើងញ័រខ្លួនអស់ហើយ គេកាន់កូនកាំបិតនោះរោលនឹងភ្លើងដែកកេះ ដែលខ្លួនរោលឆាបវាឲ្យក្តៅ ភ្នែករបស់គេផ្តោតមកលើតែរឿងនេះតែម្យ៉ាងគត់ ប៉ុន្តែពាក្យសម្តីនិយាយទៅរឿងផ្សេង។
"សន្យាមក!ថានាងនឹងមិនធ្វើបាបមនុស្សរបស់ខ្ញុំទៀតទេ បើនាងមិនសន្យាកាំបិតនេះនឹងកាត់ម្រាមដៃរបស់នាងទាំងប្រាំជ្រុះដល់ដីមិនខានទេ ប៉ុន្តែបើនាងសន្យាបានទាំងលុយនឹងម្រាមនៅគង់ដដែល" គេបញ្ឈប់ការកេះដែកកេះរោលកាំបិត ក៏ងើបមុខមកសម្លឹងនាងវិញម្តង ជេស៊ី គិតខុសដែលបំពានមនុស្សស្រីរបស់គេ ដែលតែងតែឱបជាប់ទ្រូងសឹងតែរាល់យប់ ទោះមិនដោយក្តីស្រឡាញ់ក៏ជាអារម្មណ៍ត្រូវការគ្នាដែរ។
"មិនព្រមកាត់ម្រាមទាំងប្រាំ" គេរុញកិច្ចសន្យាមួយច្បាប់មកព្រមជាមួយគ្នាទៀតផង ត្រូវតែម៉ត់ចត់ បើមិនដូច្នោះទេ នាងអាចនឹងធ្វើបាប រ៉ូឃី ឲ្យចូលពេទ្យឬក៏រងរបួសទៀតប្រាកដណាស់ មានភ័ស្តុតាងច្បាស់ៗ ប្រសិនលើកក្រោយបំពាន គេនឹងធ្វើដូចសម្តីដែលនិយនៅក្នុងពេលនេះ។
"ខ្ញុំសន្យាក៏បាន" នាងទាញក្រដាសនោះមកស៊ីញ៉េរួចក៏ទាញលុយញាត់ចូលក្នុងការបូបដូចគ្នា ស្របពេលគេក៏យកកាំបិតទៅច្រលក្បែរថ្ពាល់របស់នាង សង្កត់ពីលើឲ្យនាងភ័យចង់លេចនោមទៅហើយ។
"ចាំសម្តីខ្លួនឯងណា៎ តែបំពាន ខ្ញុំកាត់ម្រាមដៃនាងចោលហើយ" ជេស៊ីធ្មេចភ្នែកមិនហ៊ានមើលឡើយ នាងខ្លាចគេណាស់ ព្រោះគេហ៊ាននិយាយគឺហ៊ានធ្វើ ដឹងត្រឹមថាជាអ្នកជំនួញធម្មតាៗ ប៉ុន្តែក្រោយខ្នងគេគ្មានអ្នកណាដឹងឡើយថាគេគឺជាអ្នកណាឲ្យប្រាកដនោះ ដឹងត្រឹមតែអ្វីដែលគេឲ្យដឹងតែប៉ុណ្ណោះ។
គេបត់កូនកាំបិតស៊កចូលក្នុងហោប៉ៅខោវិញ រួចក៏ទះស្មានាងថ្នមៗ ទើបក្រោកដើរចេញ ជេស៊ីលើកដៃមកជូតញើសដែលហូរដូចទឹក ពេលគេចេញទៅបាត់ ក៏សាហាវខ្លាំងម៉្លេះគេម្នាក់នេះ។
•••
ពេលរសៀលគេក៏ត្រលប់មកកាន់មន្ទីរពេទ្យវិញ ដោយមកមើលមនុស្សរបស់ខ្លួន យ៉ាងម៉េចហើយ មាយាអ្វីខ្លះដាក់គ្រូពេទ្យដែរទេ ដោយចូលមកដល់ក្នុងបន្ទប់ ឃើញនាងអង្គុយធ្វើភ្នែកម៉ក់ៗសម្លឹងគេ មិនសម្រាកយកកម្លាំងទេឬទើបអង្គុយបើកភ្នែកចោលដូច្នេះ។
"មិនដេកយកកម្លាំងទេ?ឬអង្គុយរង់ចាំយើង?" គេដើរចូលទៅជិតនាង សួរដោយសម្តីមានមោទនភាព ជឿជាក់លើខ្លួនឯងខ្លាំងបំផុត ថានាងនឹងរង់ចាំផ្លូវគេ អង្គុយចាំឲ្យគេមករក។
"ចង់ត្រលប់ទៅផ្ទះវិញ ខ្ញុំមិនកើតអីធ្ងន់ធ្ងរនោះទេ ពេលនេះវាបាត់ក្រហាយហើយ គ្រាន់តែនៅក្រហមប៉ុណ្ណោះ នាំខ្ញុំទៅផ្ទះវិញបានទេ? ខ្ញុំមិនចង់នៅក្នុងមន្ទីរពេទ្យឡើយ" នាងចាប់អង្រួនដៃគេ ទាមទារសុំត្រលប់ទៅផ្ទះវិញ នាងធុញថប់នឹងបរិយាកាសនៅក្នុងបន្ទប់ពេទ្យនេះខ្លាំងណាស់ ត្រូវមានមនុស្សមកឈរយាមនៅមុខបន្ទប់ ចង់ដើរទៅណាក៏ត្រូវដើរតាម ដល់ថ្នាក់អ្នកផ្សេងសម្លឹងមើលមកដោយការចម្លែកចិត្តគ្រប់តែគ្នាហើយ។
"យើងខំចោលការងារមកមើលនាងហើយ នាងបែរជាមិនសួរនាំពីយើង តែក៏ទាមទារសុំរឿងផ្សេង យើងបារម្ភបីនាងយកពេទ្យ ឲ្យដេកសម្រាកព្យាបាល ប៉ុន្តែនាងគិតមិនយល់ បែរជាចង់តែទៅផ្ទះ តើផ្ទះមានអ្វីល្អណាស់ណាទៅ នាងមិនចេះធុញខ្លះទេដែលនៅតែក្នុងផ្ទះហើយក៏ចង់ទៅផ្ទះវិញទៀត" ធុញគឺច្បាស់ជាធុញហើយ មិនឲ្យនាងចេញទៅណាផ្តេសផ្តាស ឲ្យនៅតែក្នុងផ្ទះអស់រយះពេលជាច្រើនខែហើយ ដែលនាងមិនដែលបានមើលពិភពលោកនៅខាងក្រៅផ្ទះ មិនដឹងថាអភិវឌ្ឍដល់ណាខ្លះទេ ពេលចង់បានអ្វីក៏ត្រូវគេឲ្យមនុស្សទិញឲ្យ ខ្វះអ្វីក៏មានអ្នកយកមកឲ្យ បន្លែត្រីសាច់ ផ្លែឈើ ក៏គេបញ្ជាឲ្យទិញមកទុកស្រាប់ៗ សម្លៀកបំពាក់គ្រឿងតុបតែងខ្លូនរបស់នាង ក្នុង1ខែគេទិញឲ្យពីរទៅបីដង អ៊ីចឹងមិនបាច់ឆ្ងល់ថាហេតុអ្វីក៏នាងមានសម្លៀកបំពាក់ថ្លៃៗស្លៀកពាក់នោះទេ ហើយរឿងដែលកាន់តែហួសចិត្តគឺ លីអូ អាវទ្រនាប់ មកស្ទាប មកចាប់នាងហើយ ក៏ទៅទិញយកទុកឲ្យទៀត សរសើរគេហើយដែលធ្វើដាក់កូនបំណុលដូច្នេះ ហាមមិនឲ្យចេញក្រៅផ្ទះដាក់បញ្ជាខ្លាចនាងរត់រួច ។ នៅថ្ងៃដែលគេបាញ់នាងមួយគ្រាប់ចំស្មានោះ គឺព្រោះតែនាងចង់រត់ចេញពីផ្ទះ ហើយក៏ជាគេដូចគ្នាដែលទៅយកនាងពីខាងក្រោយផ្ទះ ឆ្កៀលយកគ្រាប់កាំភ្លើងចេញឲ្យនាង។ បាញ់នាងហើយក៏ជួយនាងវិញដដែល។
"ទោះនៅទីណាក៏ធុញដូចតែគ្នានោះទេ មិនថាជាផ្ទះឬក៏មន្ទីរពេទ្យខ្ញុំក៏គ្មានសេរីភាពដដែល ចង់ដើរទៅណាក៏មានតែអ្នកដើរតាម ខ្ញុំធុញនឹងជីវិតបែបនេះខ្លាំងណាស់ លោកយល់ដែរទេ?បើទុកខ្ញុំជាអ្នកបម្រើកូនបំណុលក៏ធ្វើដាក់ខ្ញុំបែបអ្នកបម្រើកូនឈ្នួលទៅ តែបើទុកជាស្រីកំដររឿងលើគ្រែក៏ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាលោកត្រូវការមានសិ* ជាមួយខ្ញុំតែម្យ៉ាង រាល់ថ្ងៃដៀលហើយក៏ចាប់រំលោភឲ្យកំដររឿងលើគ្រែ ប្រើសព្វគ្រប់ ខ្ញុំក៏ចេះហត់ដែរ" គេស្តាប់នាងរៀបរាប់ទាំងមុខស្មើ នាងវិញគិតតែពីយំអំឡុងពេលខំរៀបរាប់ប្រាប់ឲ្យគេបានដឹងពីក្តីឈឺចាប់មួយនេះ ប៉ុន្តែគេប្រហែលជាមិនយល់ឡើយ មើលតែមុខក៏ដឹង ព្រោះគេមិនបានបង្ហាញឫកពាអ្វីប្លែកឲ្យនាងកត់សម្គាល់នោះទេ គ្រប់យ៉ាងគឺទទេស្អាត ប្រៀបដូចជាក្រដាសសមួយផ្ទាំងដែលតាំងទុកចោល ដោយគ្មានអ្នកហ៊ានលូកដៃទៅប៉ះ យកមកសរសេរអ្វីលើនោះឡើយ ចិត្តរបស់គេគឺនឹងធឹងបានគ្រប់កាលៈទេសៈ។
"ឃ្លានហើយមែនទេ?ចាំយើងឲ្យគេទៅទិញអីយកមកឲ្យនាងញ៉ាំ" រ៉ូឃី ភាំងនឹងសម្តីរបស់គេ ដែលសួរដូច្នេះមកនាងវិញ មិនគិតតបនឹងរឿងដែលនាងបាននិយាយខ្លះទេឬក៏យាងម៉េច ឬក៏ត្រចៀករបស់គេមានបញ្ហាអ្វីទៅហើយ គេបែរជានិយាយផ្សេងពីនាងឆ្ងាយដាច់ដូចជើងមេឃដែលនឹងគ្មានថ្ងៃទៅដល់ ទោះខំដល់ស្លាប់កើតមកប៉ុន្មានជាតិក៏មិនអាចទៅដល់ទេ។
"សុងហូ"
"បាទ៎" គេស្រែកហៅមនុស្សជំនិតបំផុតដែលនៅក្រៅបន្ទប់ ឲ្យស្ទុះចូលមកខាងក្នុងយ៉ាងលឿន ពេលឮសំឡេងចៅហ្វាយហៅដូចនេះ គេមិងមាំងសម្លឹងមើលមុខចៅហ្វាយ នឹងមនុស្សស្រីដែលចៅហ្វាយចាត់ទុកជាស្រីកំណាន់។
"ទៅទិញអីយកមកស្រីរបស់យើងញ៉ាំបន្តិចមក នាងប្រហែលជាឃ្លានខ្លាំងហើយ ដល់ថ្នាក់រវើរវាយនិយាយផ្តេសផ្តាស គ្មានខ្លាចមេឃខ្ពស់ប៉ុណ្ណាបែបនេះ មិនខ្លាចខ្លាត្របាក់ខាំខ្លះទេដែលនិយាយស្តីមុននេះ?" សុងហូ សម្លឹង រ៉ូឃី ដោយមិនហ៊ានគិត ថាបន្ទាប់ពីគេចេញទៅ តើនឹងមានរឿងអ្វីកើតឡើងខ្លះចំពោះនាង តាមស្តាប់សម្តីនឹងទឹកមុខរបស់ចៅហ្វាយ ដូចលែងធម្មតាទៀតហើយ។
"ចេញទៅទិញបានហើយ"
"បាទ៎" សុងហូបើកទ្វារចេញពីក្នុងបន្ទប់ផុត គេក៏បែរមករកស្រីកំណាន់ តែកំណាន់បែបគួរឲ្យចង់ធ្វើបាប គេយកចិត្តមិនចង់ទេ ចង់បានតែការឈឺខ្លួនទៅវិញ ក្មេងស្អីក៏ល្ងង់យ៉ាងនេះ។
"មោះ!និយាយតទៀតមក ថានាងចង់បានអ្វីខ្លះស្រួលយើងទិញទុកដុតទៅឲ្យជាមួយសាសពរបស់នាង"
"អ្ហឹកៗ!!!" គេច្របាច់ចង្ការបស់នាង សួរបែបធម្មតាៗ តែកែវភ្នែករបស់គេគឺមុតខ្លាំងណាស់ សម្លឹងនាងដូចចង់ស៊ីសាច់ទាំងរស់ គេក៏ឱនទៅថើបថ្ងាសនាងមួយខ្សឺត ដោយលែងដៃចេញពីចង្ការបស់នាង រួចក៏ផ្តិតទឹកភ្នែកឲ្យនាងទៀត។
"និយាយបន្តមកកំណាន់ចិត្ត" រ៉ូឃី យំចេញតែទឹកភ្នែកដោយគ្មានសំឡេង នាងខ្លាចក្រសែភ្នែករបស់គេដែលកំពុងតែសម្លឹងនាងក្នុងពេលនេះខ្លាំងណាស់ គេនៅតែជាសិង្ហដដែល មិនដែលចុះមកជាឆ្មាឡើយ។
"យើងយកចិត្តនាងប៉ុណ្ណឹងហើយ តើចង់បានអីទៀត?របស់ប្រើប្រាស់ថ្លៃៗ រស់នៅស៊ីស្រួល តែបើចង់បានលុយរាល់ពេលដេកលើកជើងឲ្យយើងក៏ប្រញាប់ប្រាប់មក ចាំយើងឲ្យ យើងមិនដែលសូញសាញជាមួយរឿងនេះទេ យើងសារភាពថាយើងឲ្យនាងលើកជើងឲ្យយើងមួយថ្ងៃៗវាច្រើនដង ចឹងលុយក៏ប្រហែលជាច្រើនដែរហើយត្រូវទេ? ព្រោះនាងគិតបែបហ្នឹងទើប បូបាច់ហូរហែរអ៊ីចឹងឬ?" គេធ្វើមុខដូចជាភ្ញាក់ផ្អើលខ្លាំងណាស់ ពេលនិយាយដល់វា ហើយលើកដៃទៅក្រសោបកញ្ចឹងកនាង ដោយបង្អូសឡើងលើ តែក៏ចាប់ក្របួចសក់ក្បាលនាងមួយខ្ញាំដៃរបស់គេ។ រ៉ូឃី យកដៃទៅទប់ត្រង់កន្លែងគេក្របួចសក់ នាងឈឺខ្លាំងណាស់ ហេតុអីក៏ចូលចិត្តតែធ្វើដូច្នេះដាក់នាង។
"ត្រូវការលុយប៉ុន្មាននិយាយមកចាំយើងឲ្យនាង"
"លែងដៃពីសក់របស់ខ្ញុំ អ្ហឹកៗ! សុំអង្វរលោកម្ចាស់ជីវិត" នាងត្រដុសដៃលើកមកសុំអង្វរគេ ទាំងទឹកភ្នែករហាម បើស្ងៀមប្រហែលមិនឈឺសាច់ ស្អិតទ្រូងដូចនៅក្នុងពេលនេះទេ នាងថ្លើមធំដោយឯកឯងដែលហ៊ានធ្វើដូច្នេះចំពោះគេ នាងខ្លាចគេហើយ។
Advertisement
- In Serial9 Chapters
Bones
Raised from the dead by a master necromancer, the skeleton had no memories. Worse off, his master was killed by a visiting wyvern the very next moment. Now, confused and uncertain, his obligation gone, he wandered. Wandering, seeking for his purpose, all the while encountering all sorts of creatures. The reason why he was born into this world.
8 75 - In Serial124 Chapters
Let's Play: Chronicles of Zurefgar
"Fight on, live on...."Those were the words of the mysterious girl that had saved Pras from his downfall after his tragic dispute and betrayal on the hands of his e-sport teammates. Three years had passed since then. Now, to fulfill his promise and break the chains of his past, Pras helped his current friends to achieve the maximum level in a VRMMORPG titled Chronicles of Zurefgar in order to enable them to enter a multi game PvP event named The Clashing Realms.Conflicts and meetings that Pras had with people from his past in the game had opened up old wounds. Yet, he received a helping hand from a person he would never have imagined. Slowly, he learned that it was not only about him helping others, but it was him that was being saved.Note: New episode every Tuesday, Thursday, and Saturday (12 PM UTC +00) cover by Konnyapon
8 77 - In Serial71 Chapters
Blood Lust | Jung Jaehyun |
A story you wish you should've not read...
8 287 - In Serial29 Chapters
critique shop
permanently closed | completed.
8 153 - In Serial10 Chapters
Chase the Nightmares Away
Though his heart was consumed by dark power, he still had great kindness in him. To him, they aren't just his minions, they are his family.(Super Paper Mario) -drabble-fic-[Cover by thelastadventurer]
8 180 - In Serial108 Chapters
ƘADDARAR RAYUWA
Ita kaddarace abace wacce bata tsallake kan kowani bawaba, rayuwarta tazo cikeda Qaddara kala-kala, rayuwace mai cikeda qunci, baqin ciki da jarabawa iri-iri."Kuka takeyi kamar ranta zai fita, tana fadin mama nikuma Qaddarar rayuwata kennan, na kwammaci mutuwata da irin wannan rayuwar, rayuwata batada amfani."
8 199

