《រឿង: ព្រោះនាង》ភាគ៧ :នាងផុងខ្លួនពិតមែនហើយ!
Advertisement
ភាគ៧ :នាងផុងខ្លួនពិតមែនហើយ!
សំណួរដែលនាងសួរមក ធ្វើឲ្យគេអង្គុយក្តាប់មាត់ មួម៉ៅ សុខៗក៏គិតឃើញរឿងអស់ទាំងនោះ ដោយចង់ឲ្យនាងសាក ប្រើមាត់បំពេញក្តីសុខឲ្យគេម្តង ប៉ុន្តែមិនដឹងថានិយាយបែបណា គេដូចកំពុងតែខ្មាសអៀន ក៏មិនចង់ប្រើហិង្សាដាក់នាងដូចគ្នា បង្ខំទៅគេបានស្រួលពិតមែន តែវាមិនមែនជាការស្ម័គ្រចិត្តរបស់នាងនោះទេ។
គេក្រោកដើរមករកនាង ធ្វើឲ្យនាងភ័យក៏រត់គេចពីគេ កាន់តែមែនទែនហើយនៀក៎ ថេយ៉ុងក៏ត្រូវដេញចាប់នាងដូចជាជ្រូកពុលដូចគ្នា នាងរត់ពេញផ្ទះតែម្តង ខ្លាចគេគិតធ្វើអ្វីផ្តេសផ្តាស ឬក៏ខ្វះយកសួតរបស់នាងអីទៅគិតយ៉ាងម៉េច។
"ឈប់ភ្លាម! យើងប្រាប់ឲ្យឈប់នាងឮទេ? គីម រ៉ូឃី" រ៉ូឃី រត់គេចពីប្រុសអាក្រក់ កាចឆ្នាស់ឆ្នើមញេញជាងមនុស្សស្រីទៅទៀត នាងភ័យញ័របេះដូងអស់រលីង គេធ្វើអីប្លែកៗនៅក្នុងថ្ងៃនេះ នាងក៏មិនដឹងថាមកពីអ្វីនោះដែរ ទើបគេចេះតែឲ្យនាងហារមាត់ នឹងយកម៉ែត្រមកវាស់មាត់នាងទៀត នេះគិតស្អីឲ្យប្រាកដទៅនឹង។
"លោកនឹងយកម៉ែត្រនោះមកវាស់មាត់ខ្ញុំហើយនឹងធ្វើឲ្យខ្ញុំស្លាប់ត្រូវទេ?ចង់សម្លាប់ខ្ញុំដោយវិធីនេះឬ?" នាងឈរយំហូរទឹកភ្នែកសស្រាក់ បែរសម្លឹងមើលមកគេ ធ្វើដូចគេជាយក្សតាមខ្វេះយកបេះដូង ប្រមាញ់ជីវិតរបស់នាង។ ដោយស្តាប់ពាក្យសម្តីរបស់នាងហើយ ក៏ធ្វើឲ្យគេចាប់ផ្តើមឈឺក្បាល នេះគិតថាគេអាក្រក់ដល់ថ្នាក់នឹងមែនទេ គេឯណាដែលចង់សម្លាប់នាងដោយវិធីនេះ បើចង់ឲ្យនាងស្លាប់គឺស្រួលនោះទេ ប៉ុន្តែគេមិនធ្វើ ព្រោះផុងខ្លួនប្រាណជាមួយនាងដកលែងរួចហើយ។
"នាងគិតបានតែប៉ុណ្ណឹងទេឬ?នាងគិតថាយើងចង់សម្លាប់នាងដោយវិធីនឹង?ខួរអន់! ឆាប់ឡើងតាមយើងទៅបន្ទប់ បើមិនទៅទេយើងនឹងធ្វើរឿងដែលនាងបាននិយាយពិតមែន" គេចងចិញ្ចើម ធ្វើមុខស្មើ ឡើងកាំជណ្តើរទៅបន្ទប់វិញ ទោះភ័យក៏នាងត្រូវតែធ្វើតាមគេ ជើងរបស់នាងញ័រខ្លាំងណាស់ ពេលដើរតាមពីក្រោយគេឡើងទៅបន្ទប់។
"ក្រឹក!!!"
ចូលដល់ក្នុងបន្ទប់ គេក៏ចាក់គន្លឹះ ដូចបំភ័យនាងឲ្យកាន់តែខ្លាច មួយកម្រិតទៀតអ៊ីចឹង នាងឈរខាំក្រចកដៃខ្លួនឯង ដោយការភ័យខ្លាច បែកញើសហូរមកតាមជើងសក់លែងស្ងួតហើយ។
"អូយ" ខណៈពេលនោះផងដែរ គេក៏ចាប់នាងដាក់លើគ្រែ ឱនថើបឈ្មុសឈ្មុលត្រង់ប្រឡោះករបស់នាង ហើយក៏នៅតែមិនភ្លេចឡើយ ដែលឲ្យនាងហារមាត់ឲ្យគេមើលទៀតហើយ។
"ហារមាត់" រ៉ូឃី ស្រក់ទឹកភ្នែកច្រោកៗ តែក៏នៅហារមាត់ឲ្យគេមើលដដែល គេចេះតែយកដៃទៅច្របាច់មាត់នាង ហើយក៏លូកម្រាមដៃកណ្តាលចូលក្នុងមាត់របស់នាង ក៏ធ្វើឲ្យនាងចង់ស្ទុះក្រោកចេញពីគេដូចគ្នា ប៉ុន្តែនាងចង់ក្រោក គេក៏រុញនាងផ្អឹបខ្នងមកលើពូកវិញ កើតឆ្កួតអ្វី នាងខ្លាចគេដ៏ហើយ ពីមុនខ្លាចគឺស័ក្តិសមហើយ ប៉ុន្តែនៅពេលនេះគឺរឹតតែខ្លាចខ្លាំងទៀតលើសដើមតែម្តង។
"លោកចង់ធ្វើអីទៀតហើយ?មើល៍លែងខ្ញុំ" រ៉ូឃី លេបទេកមាត់ក្អឹកៗដេកក្រោមទ្រូងគេ ដោយសម្លឹងមុខគេភ្លឹះៗ គេវិញក៏សម្លឹងនាងដូចគ្នា ប៉ុន្តែគឺសម្លឹងមើលមាត់របស់នាង ដោយច្រត់ដៃឃុំនាងមិនឲ្យបានរត់រួចឡើយ។
"នាងភ័យធ្វើអី?យើងមិនបានចង់កាប់សម្លាប់នាងទេ គ្រាន់តែចង់ឲ្យនាងញ៉ាំចេកលេងកំដរអផ្សុកប៉ុណ្ណោះ" ញ៉ាំចេកឬ?នាងស្រាប់តែលើកដៃមកខ្ទប់មាត់ខ្លួនឯង ព្រោះតែគិតអាក្រក់ចំពោះគេ មកមួយល្ងាចហើយ ដែលដេញតាមចាប់នាងឲ្យហារមាត់ ស្មានថាគេចង់ខ្វេះយកកន្លើតនាងទៅស្ងោរជ្រក់ទេតើ។
"ចុះយូរហើម្តេចមិនប្រាប់ គ្រាន់តែញ៉ាំចេកអ្នកណាក៏ញ៉ាំបានដែរ កុំឲ្យតែចេកស្អុយ" រ៉ូឃី ដេកសម្លឹងគេទាំងហួសចិត្ត បើគ្រាន់តែរឿងបែបហ្នឹងដេញចាប់នាងពេញផ្ទះ វាមិនសមហេតុផលនោះទេ គួរឲ្យសង្ស័យ តែក៏ដកចិត្តសង្ស័យទុកវិញ ព្រោះជឿជាក់លើគេ ថានឹងឲ្យនាងញ៉ាំចេកពិតមែន។
"អូហ៍!ម៉ាយូរហើយទើបនឹកឃើញប្រាប់នាង យើងសុំទោសយើងភ្លេច" គេរកនឹកអ្វីមិនឃើញ ទើបប្រាប់ថាឲ្យនាងញ៉ាំចេក គេមិនហ៊ានប្រាប់ត្រង់ៗនោះទេ មិនដឹងថាមានចរិតអៀនប្រៀនបែបនេះមកពីណាទេ ភ្លាមៗពេកគេមិនអាចបង្ខំនាង ហើយតាំងតែពីមានស្អីៗនឹងគ្នា គេមិនដែលឲ្យនាងប្រើមាត់មកលើអាប្អូនក្នុងខោគេឡើយ។
"ឲ្យញ៉ាំចេកពិតមែនឬ?"
"ពិត!" គេក្រោកចេញពីលើនាង ដោយដើរទៅបើកទូទឹកកក យកផ្លែឈើចេញពីក្នុងទូមកឲ្យនាង តែផ្លែចេកដែលជាផ្លែឈើដំបូងដែលហុចទៅឲ្យនាង មុនផ្លែឈើដទៃទៀតដែលមាននៅក្នុងប្រអប់។
រ៉ូឃី ក៏បកសំបកផ្លែចេកចេញ វារាងធំល្មមដែរ ទើបនាងខាំមួយម៉ាត់ខ្លីនោះទេ គេក៏តាមសម្លឹង លេបទឹកមាត់ក្អឹកៗ ហើយក៏យកដៃមកទប់របស់ដែលនៅខាងមុខចន្លោះភ្លៅរបស់គេ ដូចជាស្រៀវណាស់។
"ញ៉ាំផ្លែឈើនេះសិនទៅ យើងទៅនិយាយទូរស័ព្ទមួយភ្លែរនាងកុំទៅណាឲ្យសោះឮទេ?" គេរុញផ្លែឈើដែលកាន់នៅក្នុងដៃហុចឲ្យនាង ហើយក៏ចេញពីក្នុងបន្ទប់ តេទៅរកជំនួយ គេមិនដឹងពិតមែនថាត្រូវរកអ្នកណាឲ្យជួយផ្តល់យោបល់ក្រៅពីប្អូនព្រាននារីរបស់គេ។
(Hello) គេតេទៅភ្លាម អ្នកខាងនោះក៏លើកភ្លាមដូចគ្នា ទើបគេយកដៃមកស្ទាបអង្អែលកញ្ចឹងកខ្លួនឯង មុននឹងសម្រេចចិត្តថាសួរយោបល់ពីអ្នកខាងនោះ។
"អឺ...ពេលយើងចង់ឲ្យមនុស្សស្រី...អ្ហឹម របស់យើងតើត្រូវធ្វើម៉េច?" ស្អីហ្នឹង?អ្ហឹមៗរបស់យើងស្អី អ្នកដែលនៅខាងនោះគឺស្តាប់មិនយល់នូវអ្វីដែលគេបានសួរឡើយ មិនព្រមនិយាយឲ្យចំនោះទេ បែរជាសុខចិត្តសួរត្រឹមដូច្នេះ។
(កើតស្អី?សួរឲ្យចំៗមកនៅអែអង់រកស្អី មនុស្សកំពុងតែជិតដល់គោកដៅផងធ្វើឲ្យដាច់អារម្មណ៍អស់) សំឡេងអ្នកខាងនោះតបមកវិញ ដូចជាកំពុងតែមួម៉ៅហើយ បើមិនប្រញាប់សួរ ប្រាកដជាត្រូវចុចបិទទូរស័ព្ទចោលមិនខានទេ។
"គឺពេលចង់ឲ្យមនុស្សស្រីប្រើមាត់បៀមរបស់យើងតើត្រូវធ្វើយាងម៉េច"
(អ៎!ការពិតរឿងនឹងសោះងាយៗទេចាប់ញាត់ចូលមាត់នាងតែម្តងទៅគឺរួចហើយ តែបើនាងមិនព្រមទេទាញអូសក្បាលនាងមកឲ្យទាល់តែបានហើយក៏ដាក់ទៅ) ថេយ៉ុងមិនដឹងថាគិតត្រូវឬខុសទេដែលសួរជុងហ្គុកដូច្នេះ គេខាំបបូរមាត់ខឹងទៅពីចម្ងាយ បើប្រើហិង្សាដដែល តើគេខំតេទៅសួរធ្វើអី។
"យើងមិនចង់ប្រើហិង្សាទេ!ប្រាប់វិធីផ្សេងមករបៀបឲ្យនាងស្ម័គ្រចិត្តដោយខ្លួនឯង"
(លួងនាង និយាយស្តីផ្អែមល្ហែមដាក់នាងទៅណា៎ ធានាថាព្រមមិនបាច់បង្ខំទេ) ថេយ៉ុងចុចបិទមុននឹងអ្នកខាងនោះនិយាយចប់ ឲ្យគេលួងនាង និយាយស្តីផ្អែមល្ហែមជាមួយ គេដូចធ្វើទៅមិនរួចជាមួយសោះ មនុស្សធ្លាប់តែស្រែកជេរ ដៀលក្តែងៗឲ្យទៅផ្អែមដាក់ នាងច្បាស់ជាគិតថាគេខ្មោចគ្រូបាអាចារ្យមកពីចូលសណ្ឋិតក្នុងខ្លួនមិនខានទេ នឹងរត់គេចពីគេទៀតតែម្តង។
ឈរគិតមួយសន្ទុះទើបចូលទៅក្នុងបន្ទប់វិញ ដោយនាងក៏សម្លឹងមកកាន់គេដូចគ្នា មាត់នាងក៏នៅទំពាញ៉ាំផ្លែឈើមិនទាន់ឈប់ឡើយ ទើបគេដើរចូលទៅក្បែរនាង ព្រមទាំងយកប្រអប់ផ្លែឈើនោះចេញពីនាង ក្នុងចិត្តចង់ឲ្យនាងបំពេញក្តីសុខឲ្យគេដោយការប្រើមាត់ ប៉ុន្តែមិនហ៊ាននិយាយវាចេញមកឡើយ។
"លោកឈឺមែនទេទើបថ្ងៃនេះធ្វើអីចម្លែកៗ ខ្មោចចូលសណ្ឋិតលោកឬ?" ថេយ៉ុង ចាប់ដើមដៃនាងទាំងសងខាង ដោយគេក៏ឱនមុខចុះមករកនាង ឃើញគេចម្លែកៗនាងក៏ភ័យដែរ ស្រួលមិនស្រួលចាប់បោះទម្លាក់ចេញតាមបង្អះចមិនវីវរទៅហើយទេអី នាងបែរមុខចេញពីគេ មិនហ៊ានមើលចំភ្នែកគេឡើយ វាធ្វើឲ្យនាងរន្ធត់ស្លន់ស្លោបាន។
"យើងមើលមកដូចជាមនុស្សដែលខ្មោចចូលខ្លាំងណាស់មែនទេ?នាងកូនបំណុល" រ៉ូឃី បែរមុខមកមើលគេវិញ ស្របពេលដែលឮគេហៅនាងថាជាកូនបំណុលដូច្នេះ គេដូចកំពុងតែប្រែទៀតហើយ ពីល្អជាទៅជាមនុស្សដែលកាចគួរឲ្យខ្លាច។
"មិនមែនទេ! ខ្ញុំ!អូយ៎!អ្ហឹកៗឈឺ" មិនដឹងថាកើតអ្វីឡើយ សុខៗក៏ចាប់ខ្ញាំសក់របស់នាង បោចទៅក្រោយ ល្អមិនដែលបានយូរនោះទេ គេតែងតែបែបនេះ បើមិនបានធ្វើឲ្យនាងស្រក់ទឹកភ្នែកមួយថ្ងៃគេនៅមិនស្ងប់ក្នុងខ្លួនប្រាណឡើយ ប៉ុន្តែក៏ឆ្ងល់ថាគេកំពុងតែគិតអ្វីឲ្យប្រាកដ ម្តងក៏បែបនេះ ម្តងក៏បែបនោះ នាងដេញតាមចិត្តរបស់គេមិនទាន់នោះទេ។
"យើងមិនមាត់នាងបានចិត្តមែនទេ?ទុកយើងជាមនុស្សលេងសើចរបស់នាងឬ?" ទុកជាមនុស្សលេងសើច?គេកំពុងតែកើតអ្វី?នេះទើបតែនិយាយទូរស័ព្ទចូលមកក្នុងបន្ទប់វិញ តើនាងមានបានធ្វើអ្វីចំពោះគេ នាងនៅក្នុងបន្ទប់តាមតែគេប្រាប់ហើយ មិនបានទៅណានោះទេ។
"អ្ហឹកៗ!ខ្ញុំខុសអី លោកប្រាប់ហេតុផលមកបានទេ?"ថេយ៉ុង មិនបានតបនឹងនាងឡើយ ប៉ុន្តែគេបែរជាដើរចេញពីក្នុងបន្ទប់ទាំងមុខស្មើ។ នាងមិនបានដឹងខ្លួនពិតមែនថាគេកើតអី សុខៗក៏ខឹងនឹងនាងដោយគ្មានមូលហេតុបែបនេះ ប្រសិនបើនាងបានធ្វើខុសឆ្គងសមគួរហើយដែលគេខឹង ប៉ុន្តែនេះនាងគ្មានកំហុសនោះទេ។
•••
នាម៉ោង10យប់!!!
សំឡេងឡាន បើកចូលក្នុងបរិវេណផ្ទះ អ្នកដែលនៅរង់ចាំផ្លូវក៏ស្ទុះក្រោកឈរ សម្លឹងមើលឡានដែលទើបតែបើកចូលមក នាងហាក់សប្បាយចិត្តចម្លែកពេលឃើញគេចេញពីក្នុងឡានមក ដោយចិត្តចង់ចូលទៅសួរនាំគេ ប៉ុន្តែនាងក៏ត្រូវបញ្ឈប់ជើងដើរ ពេលឃើញមានស្រីម្នាក់ទៀតចេញពីក្នុងឡានមកដែរ។
ថេយ៉ុងបណ្តើរមនុស្សស្រីចូលផ្ទះ ដោយមិនបានមើលមុខនាងឡើយ ទោះជានាងឈរនៅក្បែរនេះក៏ដោយ មិនដឹងជាខ្យល់អ្វី បក់មកឲ្យទឹកភ្នែកនាងហូរពេលគេធ្វើមិនខ្វល់ ធ្វើមិនឃើញនាងដូច្នេះ។ នាងក៏មិនអស់ចិត្ត ដើរទៅទាញដៃគេសួរនាំ ចង់ដឹងថាមនុស្សស្រីដែលគេនាំមកជាអ្នកណា ទោះដឹងខ្លួនថាគេទុកនាងត្រឹមជាអ្នកម្រើក៏ដោយ។
"ស្រីម្នាក់នេះជាអ្នកណា?ហេតុអីក៏លោកធ្វើមិនឃើញខ្ញុំទាំងដែលខ្ញុំឈរនៅត្រង់នេះរង់ចាំលោក"
"អ្នកណាប្រើឲ្យនាងចាំ?នាងជាកញ្ជះយើង មានសិទ្ធិស្អីមកចេះដឹងរឿងរបស់យើង ថយចេញពីមុខយើងទៅ"គេរុញនាងឲ្យដួលទៅលើឥដ្ឋ រួចក៏បែរទៅឱបថើបស្រីដែលបាននាំមកនៅចំពោះមុខនាង ពួកគេធ្វើរឿងនោះដោយមិនខ្មាសអៀន ចាប់ស្រាតខោអាវគ្នា នៅកណ្តាលផ្ទះ រួចក៏នាំគ្នាទៅដេកពពាក់ពពួនគ្នានៅលើសាឡុង។ រ៉ូឃី សម្លឹងរូបភាពទាំងនោះ ទាំងចុកណែនទ្រូង ពេលបម្រុងបែរខ្នងដើរចេញ គេបែរជាហៅនាងឲ្យឈប់។
"ឈប់សិន! ប្រមូលសម្លៀកបំពាក់របស់ពួកយើងទៅទុកក្នុងបន្ទប់យើងផង"
"ចាស៎!" នាងឆ្លើយទាំងមិនបានមើលមុខគេឡើយ ដោយប្រមូលសម្លៀកបំពាក់ទាំងនោះឡើងទៅបន្ទប់របស់គេ ពេលចូលដល់ក្នុងបន្ទប់ នាងបែរជាឈរក្តាប់ដៃបោកសម្លៀកបំពាក់របស់ពួកគេចោលទៅលើឥដ្ឋការ៉ូ ខាំបបូរមាត់ទប់សំឡេងយំដល់ថ្នាក់ជ្រាបហូរឈាមចេញមកក៏នាងលែងមានអាម្មណ៍ថាវាឈឺដែរ នាងលង់ខ្លួនហើយ នាងស្រឡាញ់គេហើយ។
Advertisement
- In Serial43 Chapters
America Appears in Another World
One day, the U.S finds itself in an impossible situation where the world around it has changed dramatically! No allies can be contacted, and the economy starts to sour. What will happen to this nation we call the United States of America?-------------------------------------------------------------
8 266 - In Serial13 Chapters
Star Wars: Silverlight Rising
This unending conflict between the Jedi and Sith has brought the Galaxy to the brink of extinction. The sins of war have taken its toll on both sides and the question is no longer who will win but rather who will survive. In the midst of all this unbalance in the force something manifests…something neither dark nor light and it seeks to reclaim the gift that has been squandered by so many for so long.
8 146 - In Serial12 Chapters
The Third Prototype
What if there's third person that become the Prototype besides Alex and James? Why do we never heard of his name? What if he was sent to another world instead? Well, this is his story The story of the third "Prototype" But in another world ======================================================================================= Based very loosely on Prototype and Prototype 2 video games
8 207 - In Serial6 Chapters
for your eyes only ★ ban x reader
▍ ੈ✩· 𝓕𝙾𝚁 𝚈𝙾𝚄𝚁 𝙴𝚈𝙴𝚂 𝙾𝙽𝙻𝚈 , ➴in which the scorpion 𝐬𝐢𝐧 𝐨𝐟 𝐬𝐢𝐥𝐞𝐧𝐜𝐞, reunites with the other eight deadly sins in an effort to 𝐬𝐚𝐯𝐞 𝐛𝐫𝐢𝐭𝐚𝐧𝐧𝐢𝐚,and a certain fox sin of greed shows her what it's like to be 𝐥𝐨𝐯𝐞𝐝. ╰─➛ 𝙁𝙊𝙓 𝙎𝙄𝙉 𝙊𝙁 𝙂𝙍𝙀𝙀𝘿 ❛ ban 𝒙 fem! oc ·˚ ༘☆ ▍ seven deadly sins ⸝⸝ © wh0re4ban ²⁰²⁰ ↷ descrip by starrysink ↷
8 196 - In Serial369 Chapters
Silent Poetry
(#1 in metaphor)At late nights, I could see those choked words rushing out of my throat-shouting their presence in the ink of the broken pen. They are awake to be in my heart and on this paper. In the soft yellow light of the lamp, I'm weaving them again, breaking the captivity of time. Oh, I'm still writing.
8 255 - In Serial20 Chapters
New life
Barry has been betrayed when he came back from speed force team flash and team arrow too and they took away Barry power what happen if speed force took Barry to another earth to see a familiar green hooded
8 87

