《រឿង: ព្រោះនាង》ភាគ៨:ត្រឹមមនុស្សដែលចាត់ទុកមិនស្មើរោមជើង!
Advertisement
ភាគ៨:ត្រឹមមនុស្សដែលចាត់ទុកមិនស្មើរោមជើង!
សំឡេងយំទួញសោករបស់នាង មិនបានធ្វើឲ្យអ្នកដែលកំពុងតែសោយសុខឡើងឋានសួគ៌មកខ្វល់ជាមួយនឹងនាងឡើយ គេសប្បាយលើគំនរទុក្ខរបស់នាង ទឹកភ្នែករបស់នាងប្រៀបដូចជាថ្នាំពិសេស ហុចផលឲ្យគេញោចចុងមាត់ញញឹម។ សំឡេងថ្ងូរលាន់រំពងបន្លឺចេញដល់ខាងក្រៅបន្ទប់ វាក៏ហឹងដល់ត្រចៀករបស់នាងដូចគ្នា ទោះជានាងព្យាយាមយកដៃមកខ្ទប់ត្រចៀក មិនចង់ឮក៏វានៅតែលាន់ពេញត្រចៀកនាងដដែល។ សុខៗគេក៏ក្លាយជាបែបនេះ នាងក៏មិនយល់ថាខ្លួនបានធ្វើខុសអ្វី នាងនៅឃើញទង្វើរគេល្អនឹងភ្នែកមុននេះសោះ ឥឡូវក៏ប្រែជាមនុស្សកំណាច ចិត្តដាច់ចំពោះនាងទៀតហើយ។
រ៉ូឃី ធ្មេចភ្នែកសំងំដេកយំ នាងអាសូរខ្លួនឯងខ្លាំងណាស់ ដែលត្រូវមកខូចចិត្តព្រោះតែមនុស្សចិត្តខ្មៅដូចជាគេ ទាំងដឹងហើយថាគេមិនដែលខ្វល់ខ្វាយពីចិត្តរបស់នាងនោះទេ រយះពេលយូរប៉ុណ្ណាហើយដែលនាងធ្លាក់ខ្លួនក្លាយជាមនុស្សស្រីរបស់គេ ចង់ហៅឲ្យឡើងគ្រែថ្មើរណាក៏បាន នាងក៏ព្រមដោយមិនហ៊ានប្រកែក ព្រោះតែចង់ឲ្យគេលើកលែងអនុគ្រោះចំពោះនាង មិនធ្វើបាបរាងកាយនាង ប៉ុន្តែគេក៏នៅតែដដែលទោះជាបានឡើងគ្រែជាមួយគ្នា ក៏គេនៅតែវាយដំនាងដដែល។
•••
នាព្រឹកថ្ងៃនេះផងដែរ នាងក៏រៀបចំអាហារពេលព្រឹកសម្រាប់គេដូចធម្មតា ធ្វើដូចមិនមានរឿងអ្វីកើតឡើង គេចង់ធ្វើអ្វី យកអ្នកណាមកដេកស្រែកថ្ងូរជាមួយក៏នាងគ្មានសិទ្ធិហាម នាងមិនមែនជាប្រពន្ធរបស់គេ ហើយក៏មិនមែនជាមនុស្សដែលនៅក្នុងបេះដូងគេឡើយ បើនិយាយទៅគឺមានតែខុសហើយនឹងខុស មិនដែលត្រូវ។
"អង្គុយត្រង់នេះមក" ខណៈពេលនេះផងដែរ គេក៏បានចុះមកដល់ល្មម ដោយកៀកចង្កេះមនុស្សស្រីដែលខ្លួនបាននាំមកយប់មិញ ឲ្យអង្គុយក្បែរគេ ឱបថើបគ្នាយ៉ាងស្អិតល្មួត តែគេក៏មិនដែលចោលទម្លាប់ឱបថើបអ្នកនេះតែភ្នែកមើលអ្នកនោះ។ រ៉ូឃី ក៏មិនបានខ្វល់ ប៉ុន្តែទឹកមុខរបស់នាងគឺពិបាកមើលខ្លាំង ពេលគេឱបថើបស្រីផ្សេងដូច្នេះ។
"លោកខូចណាស់ លេងទាល់តែខ្ញុំសន្លប់" នារីម្នាក់នោះ និយាយស្តីចេញមកដូចជាមានបំណង ចង់ឲ្យអ្នកដែលស្តាប់ឮ ត្បៀតចិត្តលួចខឹងតែម្តង ភ្នែករបស់នាងក៏ដៀងមកមើល រ៉ូឃី ដូចគ្នា ទើបត្រូវថេយ៉ុងទាញឲ្យមកមើលមុខគេវិញ ព្រមទាំងនិយាយឌឺដងនាងឲ្យឈឺផ្លូវចិត្តទៀត។
"កុំមើលអ្នកផ្សេងចាប់អារម្មណ៍តែខ្ញុំម្នាក់បានហើយ ព្រោះអ្នកផ្សេងគ្មានតម្លៃនឹងឲ្យនាងយកភ្នែកដ៏ស្រស់ស្អាតមួយគូនេះសម្លឹងមើលឡើយ" ពាក្យសម្តីរបស់គេ និយាយមកវាប្រហារផ្លូវចិត្តនាងណាស់ ទោះខំប្រឹងធ្វើមិនខ្វល់ក៏ទប់មិនឲ្យភ្នែករលីងរលោងបានដែរ។
"ខ្ញុំឃ្លានហើយ" ជូលីប្រាប់ថាខ្លួនឃ្លាន ព្រោះតែចង់ឲ្យ អ្នកដែលឈរបែរខ្នងកំពុងតែចម្អិនអាហារនោះ ឲ្យត្រូវមាត់គេទៀតហើយ។
"មិនឮភ្ញៀវរបស់យើងថាឃ្លានទេ?ម្តេចមិនរៀបចំមកនៅធ្មឹងៗដល់ណាទៀត" រ៉ូឃី រហ័សលើកដៃគ្រវាសទឹកភ្នែកចេញ រួចក៏លើកអាហារដែលខ្លួនបានចម្អិននោះយកមកដាក់លើតុ ជូលី លូកដៃចាប់ទាញជាយរ៉ូបរបស់នាង ចេតនាធ្វើឲ្យនាងរអិលដៃធ្លាក់អាហារនោះចាក់ពីលើសំពត់របស់ខ្លួនតែម្តង។
"អ្ហាយ៎!នាងធ្វើស្អីហ្នឹង" អាហារដែលលើកមកក៏ត្រូវកំពប់លើសំពត់របស់ជូលី ដែលមាននាងបំណងធ្វើឲ្យក្លាយជាបែបនេះ រ៉ូឃី ញ័រដៃធ្វើអ្វីលែងត្រូវ នាងក៏បម្រុងយកកន្សែងមកជូតឲ្យ ប៉ុន្តែក៏ត្រូវថេយ៉ុង គ្រវាសដៃនាងចេញ ដោយយកទឹកមកជះកណ្តាលមុខនាង។
"ឆាច់!!!"
"នាងបំបាក់មុខយើងណាស់"
"ខ្ញុំសុំទោស ខ្ញុំគ្មានចេតនានោះទេ" រ៉ូឃី សម្លឹងពួកគេទាំងទឹកភ្នែក នាងមិនបានដឹងខ្លួនពិតមែនថាមុននេះវាកើតអ្វីឡើងចំពោះនាង ក្នុងខ្លួនរបស់នាងហាក់បីដូចជាគ្មានព្រលឹង អ្នកណាចាប់ទាញអីក៏នាងមិនដឹងដែរ។
"ប្រឡាក់អស់ហើយធ្វើយ៉ាងម៉េចទៅ" ជូលី ធ្វើមុខស្អុយដាក់គេ ដោយសម្លឹងមើលសំពត់ខ្លួនឯង ទាំងលេងចរិតម្ញ៉ិកម្ញ៉ក់ដាក់គេ។ នាងដឹងថា រ៉ូឃី ក៏ជាស្រីកំណាន់របស់គេដែរ ហើយក៏ដឹងទៀតថា នាងជាកូនបំណុលរបស់គេ។
"លុតជង្គង់ហើយក៏សុំទោសជូលីឥឡូវនេះ" គេនិយាយសម្តីស្មើៗ តែស្តាប់ទៅដូចក្នុងន័យគំរាមកំហែងនាងឲ្យធ្វើតាមតែអ្វីដែលគេបានបង្គាប់ បញ្ជាអ៊ីចឹង ទឹកភ្នែកនាងស្រក់ម៉ាត់ៗ គ្រាន់តែរឿងប៉ុណ្ណឹងដល់ថ្នាក់ឲ្យនាងលុតជង្គង់ ចុះកាលពេលនាងត្រូវទឹកបបរជះលើខ្លួន ម្តេចមិនឲ្យស្រីម្នាក់នោះ មកលុតជង្គង់សុំទោសនាងផងទៅ។
"យើងប្រាប់ឲ្យនាងលុតជង្គង់!នាងមិនឮទេ?" គេស្រាប់តែគំហកឲ្យនាងលស់ព្រលឹងតែម្តង ពីដំបូងគឺនិយាយបែបធម្មតា ប៉ុន្តែពេលនេះហាក់បីដូចជាកំពុងតែខឹងនឹងនាង ដែលមិនធ្វើតាមបញ្ជា។
"តម្រូវឲ្យខ្ញុំត្រូវតែលុតជង្គង់ឱ្យទាល់តែបានមែនទេ?" គេបង្ខំនាងឲ្យលុតជង្គង់សុំទោសស្រីរបស់គេ ទាំងដែលនាងក៏ជាប់ឈ្មោះថាជាស្រីរបស់គេដូចគ្នា គេអាចថ្នមស្រីផ្សេងបាន ចុះហេតុអ្វីក៏ថ្នមនាងមិនបាន ប្រើសម្តីដាក់នាងក៏ខុសពីស្រីដទៃដែលគេនាំមក ហេតុអ្វីក៏គេលម្អៀងដល់ថ្នាក់នេះ។
"ត្រូវហើយ យើងចង់ឲ្យនាងលុតជង្គង់ បើមិនធ្វើទេយើងនឹងឲ្យនាងដេកក្នុងបន្ទប់ដាក់អីវ៉ាន់ហើយ" គេគំរាមបែបនេះទៀតហើយ អាងអ្វីក៏យកទៅដាក់ក្នុងបន្ទប់ដាក់អីវ៉ាន់ ឬក៏ដឹងចំណុចខ្សោយថានាងខ្លាចទីនោះមែនទេ? ប៉ុន្តែលើកនេះនាងសុខចិត្ត ដេកក្នុងបន្ទប់ដាក់អីវ៉ាន់ក៏មិនលុតជង្គង់សុំទោសស្រីរបស់គេឡើយ។
"ខ្ញុំសុខចិត្តដេកក្នុងបន្ទប់ដាក់អីវ៉ាន់ក៏មិនលុតជង្គង់សុំទោសស្រីរបស់លោកដែរ" នាងប្រកែកតវ៉ាទាំងទឹកភ្នែកដាបថ្ពាល់ ហេតុអីក៏បន្ទាបបន្ថោកនាងដល់ថ្នាក់នេះ នាងមិនដែលគិតថាចង់ធ្វើខ្លួនដូចរាល់ថ្ងៃឡើយ បើមិនពេញចិត្តនាងទេក៏សម្លាប់នាងឲ្យផុតៗទៅ ព្រោះរាល់ថ្ងៃនេះវាវេទនាខ្លាំងណាស់ ជាន់ឈ្លីបំពាន វាយដំ ជេរដៀលត្មិះ គេក៏ធ្វើអស់ហើយ នៅតែរឿងដែលសម្លាប់នាងឲ្យស្លាប់តាយហោងក្នុងផ្ទះនេះទេ។
"អូហ៍!ហ៊ឹស!" គេអស់សំណើចនឹងសម្តីរបស់នាង ក្លាហានទៅចឹង គេនឹងឲ្យនាង ដេកក្នុងបន្ទប់ងងឹតនោះ7យប់7ថ្ងៃតែម្តង ចាំតែមើលទេ តើនាងនៅសម្តីខ្លាំង តមាត់ មិនធ្វើតាមបញ្ជាគេទៀតឬក៏អត់។
"សុងហូ! សុងហូ! មកយកនាងកញ្ជះម្នាក់នេះទៅឃុំក្នុងបន្ទប់ដាក់អីវ៉ាន់ ហាមមិនឲ្យយកបាយ យកទឹកទៅឲ្យនាងផឹកស៊ីឡើយក្នុងរយះពេល7យប់7ថ្ងៃ ឲ្យនាងស៊ីដីស៊ីកណ្តុរកន្លាត ស៊ីអ្វីក៏បាន តែហាមយករបស់ក្នុងផ្ទះឲ្យនាងស៊ី" សុងហូ រត់មកតាមបញ្ជាចៅហ្វាយ គេស្តាប់សម្តីចៅហ្វាយហើយ បែរមកសម្លឹងមនុស្សស្រីដែលចៅហ្វាយធ្លាប់តែឱបថើប ដោយសឹងតែមិនចង់ជឿនោះទេ ថាចៅហ្វាយលើកនេះដាច់ចិត្តឃុំឃាំងនាងយូរដល់ថ្នាក់នេះ។
•••
រ៉ូឃីត្រូវយកមកឃុំនៅក្នុងបន្ទប់ដាក់អីវ៉ាន់ដូចបំណងពិតមែន ទ្វារក៏ត្រូវចាក់សោជាប់ពីខាងក្រៅ តាមបញ្ជារបស់ចៅហ្វាយចិត្តខ្មៅ ខណៈពេលដែរនាងចាប់ផ្តើមស្រឡាញ់ គេក៏ចាប់ផ្តើមអាក្រក់ដាក់នាង ដោយមិនដឹងមូលហេតុ ភ្លាមៗក៏យកស្រីមកបញ្ឈឺនាង ធ្វើឲ្យនាងត្រូវឱនក្បាលចំពោះស្រីរបស់គេ។
"អ្ហឹក!" នាងដង្ហក់ក្នុងខ្លួន យំប្រគុំជាបទភ្លេងនៅក្នុងបន្ទប់ដាក់របស់របរមួយនេះ នៅក្នុងពេលនេះអារម្មណ៍របស់នាងរាប់លានហោះចេញមកខាងក្រៅ នាងភ័យបុកពោះផើតៗ ពេលឃើញកណ្តុររត់ទៅវិញទៅមកក្បែរខ្លួននាង។ ពេលថ្មើរហ្នឹងនៅអាចមើលឃើញសភាពក្នុងបន្ទប់ច្បាស់ចេស ប៉ុន្តែបើចាប់ពីល្ងាចម៉ោង6ឡើងគឺងងឹតឈឹងតែម្តង។
"គ្រាំង!!!" នាងភ្ញាក់ក្រញាង ពេលឮសំឡេងរុញទ្វារមួយទំហឹង ទើបស្ទុះក្រោកពីលើឥដ្ឋ សម្លឹងទៅកាន់អ្នកដែលកំពុងតែដើរចូលមករកនាង។
"ប្រា៎វវវ"
"អ្ហាយ៎!" រ៉ូឃី ស្រែកលើកដៃមកខ្ទប់ត្រចៀក ស្រក់ទឹកភ្នែកតក់ៗ សម្លឹងរបស់ដែលត្រូវគេរុញទម្លាក់ចោល នាងក៏ព្យាយាមដើរថយក្រោយ គេចពីគេ ខណៈដែរគេក៏ព្យាយាមដើរចូលមករកនាង ទឹកមុខដ៏ស្មើធេងរបស់គេ កែវភ្នែកដ៏មុតស្រួច សម្លឹងនាងដូចខ្លាសម្លឹងចំណី គេដើរជ្រែងហោប៉ៅចូលកាន់តែកៀកនាងហើយ ទើបបម្រុងរត់ចេញពីក្នុងបន្ទប់មួយនេះ។
"ចង់ទៅណា?កំណាន់ចិត្ត"
"លែងខ្ញុំ!" គេចាប់ចង្កេះនាងជាប់ ផ្អឹបនឹងខ្លួនរបស់គេ ដៃខាងស្តាំក៏លើកមកអង្អែលបបូរមាត់របស់នាង សន្សឹមៗចុះទៅរករបស់ដែលនៅក្រោមផ្ចិត ព្រមទាំងប្រើដៃសង្កត់ឈ្លីទាល់តែនាង ទន់ជង្គង់ចុះនៅលើឥដ្ឋ។
"យើងត្រូវការនាងក្នុងពេលនេះ ក៏តាមមកបើមិនចង់ត្រូវឃុំក្នុងបន្ទប់នេះ" និយាយរួចគេក៏ដើរទៅឈរចាំនាងនៅមាត់ទ្វារ ប៉ុន្តែនាងមិនបានក្រោកដើរទៅតាមគេឡើយ នៅអង្គុយធ្មឹងកន្លែងដដែល ធ្វើឲ្យគេកាន់តែមួម៉ៅទៀតហើយ។
"នាងនៅធ្វើអីទៀតមិនក្រោកមកទេ?ឬចង់ត្រូវឃុំក្នុងបន្ទប់នេះ?"
"អ្ហឹកៗ!!!ខ្ញុំ!ខ្ញុំ! ខ្ញុំ! អ្ហាយ៎!!!" នាងស្រាប់តែស្រែកមួយអស់សំឡេង ស្ទុះក្រោកចេញពីក្នុងបន្ទប់ហក់ទៅឱបគេ ដោយភ័យបែកញើសជោកក្បាលតែម្តង ថេយ៉ុងចម្លែកនៅក្នុងចិត្តដែលសុខៗនាងក៏ធ្មឹង ហើយក៏រត់ហក់មកឱបគេដូច្នេះ ឆ្កួតឬយ៉ាងម៉េច។
"នាងកើតស្អី?ហក់មកឱបយើងប៊ិះដួលបែកព្រះកន្ធីងបើយើងទប់មិនជាប់ទេនោះ"
"តុកកែនឹងកណ្តុរវានៅត្រង់នោះ!ឆាប់យកខ្ញុំចេញទៅ ពួកវាមកតាមឥឡូវហើយ"
"កុំសង្ឃឹម! ចាំមើលយើងនឹងយកនាងទៅឲ្យពួកវាស៊ីហើយ"
"ស៊ីក្បាលលោកស្អី!"
"ក្បាលយើងវាមិនស៊ីទេ តែវាស៊ីក្មេងដែលសម្តីឈ្លើយ"
Advertisement
- In Serial54 Chapters
Solo Stream
Out of food. Out of money. Struggling to build an audience. Pick your VR gear, select his stream and follow him as he struggles to win his first Continental Final. The chat is pure chaos, the commentator is extra picky, the opponents are legendary. He’ll optimize his build, complete quests, collect loot, fight other players and, unfortunately, interact with NPCs. Twenty-four days of compressed time in a randomly generated world. Will he make it to the end? Dare he dream being the last one left standing? Written by a true gamer and a former DM.
8 133 - In Serial38 Chapters
Night's fury
The night's fury is a remarquable night that takes place every 3000 years. Nobu, dreaming as high as possible, decides to put an end to the worlds suffering by taking care of this night along with some allies. But our boy's story will not be easy for sure. Let us discover together how Nobu and his friends defeated every single obstacle that blocked their way to acheive this miraculous dream!
8 98 - In Serial15 Chapters
Imperatrix: Rise of Theadora
At a turning point in history the efforts of a dozen can shift an Empire. For a thousand years the Amazons have lived in a secret diaspora their Sisterhoods have worked for generations for power. They have faced set back and roadblocks as well as victories and achievements. For their goal they have topled Empires and fracture nations with thousands dead, all to creat just a single moment that none knew would look like but would reconized. Now at the turning of the year the moment has arrived and the Amazons are reaching to take hold.
8 217 - In Serial32 Chapters
Eliot Ness for Mayor
An everyman tests his mettle when a Voodoo god, in the guise of a kindly crackpot, thrusts him back in time and into a violent riot. Ironworker Frank O'Brien digs his life: great wife, tight family, and a job he loves, raising skyscrapers for a firm whose owner he respects. Smooth going until his boss, the owner's grandson, stirs racial and labor tensions. Soon, Frank's fighting the good fight, and standing tall seems to work. He even manages a few allies until a Voodoo god mucks up the works, knocking Frank back to 1966 and into the center of Cleveland's Hough riots to test his mettle. Needless to say, getting back to see his little girl's youth orchestra recital's gonna be a bitch. ELIOT NESS FOR MAYOR is a short novel of magical-realist fiction, a stand-alone book in the Shantytown Cycle. Written for National Novel Writing Month (NaNoWriMo), I will be posting revisions as I complete them and should be done by early 2022, though I am making major changes so the timing may be longer. This book is cross-posted on two websites: Wattpad and Royal Road. Both are reputable, high-quality sites. Do not trust this book on other websites. They "scrape" material from reputable sites, posting the stolen material as an original to lure users in, but contain links that include malicious code.
8 117 - In Serial23 Chapters
Alpha Jax
He's a werewolf. She's, not exactly human. But she doesn't realize this until she gets into a car accident and she starts thinking she hit her head hard afterward, considering she was looking at a bunch of cats that only her and her sister could see. Will her werewolf mate accept her? Or will there be a conflict between their fathers because of old memories, as well as the need to never let go of his children?
8 218 - In Serial9 Chapters
Fundy x Reader
REQUESTED FANFIC FUNDY - 2020 AUTUMNthis is a big ass joke, i literally gave up half way through but someone kept telling me to keep writing so..also i ended the story thingy short coz it's annoyingtell me if I should take it down if any news comes about that he doesn't like this stuffNo pictures are mine But will be edited by me(fem reader)REPUBLISHED AFTER ACCOUNT WAS ON STANDBY
8 227

