《រឿង: ព្រោះនាង》ភាគ៩:ប្រុសនេះដៃធ្ងន់ណាស់!
Advertisement
ភាគ៩:ប្រុសនេះដៃធ្ងន់ណាស់!
នាងធ្វើមុខកម្សត់ដាក់គេ ដោយដៃតោងកគេយ៉ាងណែន ស្របពេលគេក៏សម្លក់នាងវិញ ដែលឈ្លើយនិយាយស្តីដាក់មុននេះ។
"អ្អាក៎!!!" សម្លក់មិនទាន់ដឹងអ្វីផង នាងក៏សន្លប់បាត់ ផ្តេកក្បាលនៅលើទ្រូងគេ ស្អីរបស់នាងទេ ខ្លាចដល់ថ្នាក់សន្លប់បែបហ្នឹងឬ គេដូចមិនយល់ពីនាងទាល់តែសោះ។
បើជ្រុលជាសន្លប់ដូច្នេះហើយ ក៏បីយកទៅដាក់បន្ទប់តែម្តងទៅ។ នាយកំលោះបីនាងយកមកដាក់នៅក្នុងបន្ទប់ដេករបស់នាង រួចក៏អង្គុយនៅលើគ្រែ ក្បែរចុងដៃនាង ទឹកមុខរបស់គេហាក់បារម្ភ លាយឡំនឹងការខឹងបន្តិចបន្តួចដូចគ្នា ថ្ងៃនេះនាងហ៊ានតមាត់ជាមួយគេ មិនព្រមធ្វើតាមសម្តីរបស់គេ ចង់ធ្វើចិត្តឲ្យខឹងនាងឲ្យបានយូរ ប៉ុន្តែគេមិនដែលធ្វើវាបានឡើយ កាន់តែគិតគឺរឹតតែមិនអាចដកចិត្តចេញពីទឹកមុខរបស់នាង។
"ហឹម" គេអង្គុយបែរខ្នងចេញពីនាងវិញម្តង ដោយដកដង្ហើមធំ ក្តោបដៃចូលគ្នា ចំណែកអ្នកដែលគេយកមកដាក់ឲ្យដេកនៅលើពូកនោះ គឺធ្វើពុតនោះទេ នាងខ្លាចត្រូវគេស្តីបន្ទោស នឹងធ្វើបាបទៀតក៏លេងធ្វើជាសន្លប់អ៊ីចឹងទៅ ទើបរួចខ្លួន នាងបើកភ្នែកម្ខាងប្រឹងលួចមើលសកម្មភាពរបស់គេ ឃើញថាគេដូចជាអង្គុយនៅធ្មឹង ស្ងៀមតែមួយកន្លែងមិនកម្រើកសោះ នេះកើតអ្វីឬអត់ហ្នឹង។
"នាងល្មមក្រោកហើយ ធ្វើពុតសន្លប់អស់ចិត្តឬនៅ?" រ៉ូឃី បើកភ្នែកធំៗសម្លឹងគេ នេះដឹងដែរថានាងធ្វើពុត មិនបានសន្លប់ពិតមែននោះ គេក៏បែរមុខមកមើលនាង ធ្វើឲ្យនាងភ័យ ញ័រដៃទទ្រើក តែក៏លូកដៃចូលក្នុងរ៉ូបខ្លួនឯង ដោយទាញបានខោលីអូយកមកគប់កណ្តាលមុខគេវឹប។ ថេយ៉ុង ខាំបបូរមាត់ ធ្មេចភ្នែក លើកដៃមកទាញក្តាប់យកខោលីអូដែលនាងគប់អម្បាញ់មិញនេះមកខ្ញាំក្នុងដៃ អត់អ្វីយកមកគប់គេមែនទេទើបទាញខោលីអូគប់ដូច្នេះ។
"នាងឆ្កួតមែនទេ?យកខោលីអូមកគប់យើង?ខ្លួនជាស្រីដាក់ខោលីអូចោលពាសវាលពាសកាលពេលចង់គប់ក៏រើសយកមកគប់អ៊ីចឹងឬ?"គេខាំមាត់ គំហកដាក់នាងទាំងហួសចិត្ត នេះប្រសិនបើនាងនឹងគេមិនធ្លាប់បានធ្វើស្អីៗនឹងគ្នាពីមុនមកទេ ហើយសុខៗក៏យកខោលីអូមកគប់កណ្តាលមុខដូច្នេះ គេយកញាត់មាត់នាងវិញហើយ ប៉ុន្តែក៏ធ្លាប់នឹងគ្នាញឹកញាប់ទើបមិនបានរើសអើង។
"ស្រាតចេញអម្បាញ់មិញ មិញៗនេះតែម្តង មិនបានទុកលើគ្រែចោល ហើយក៏ទាញមកគប់លោកនោះទេ" គេយកខោក្នុងរបស់នាងមកសម្លឹងមើល ដោយការហួសចិត្ត ស្លៀកសុខៗក៏ទាញចេញមកគប់គេ ចុះបើខឹងប្រុសផ្សេងហើយទាញចេញពីក្នុងរ៉ូបមកគប់ដែរនោះ តើនឹងមានរឿងអីទៅលោកអើយ។
"យើងមិនដឹងថានិយាយស្អីជាមួយនាងទៀតទេ យើងហួសចិត្តខ្លាំងណាស់ដឹងឬអត់?"
"បើមិនដឹងថានិយាយស្អីមិនបាច់និយាយក៏បានដែរ ចាំថ្ងូរឲ្យស្តាប់ឬក៏ចាំតែបើកមាត់ថ្ងូរបានហើយ" រ៉ូឃី ទាញគេឲ្យមកកណ្តាលពូក ដោយចង់ចាប់គេរំលោភម្តង រាល់ថ្ងៃរាល់ពេលគឺគេជាអ្នកចាប់នាង ប៉ុន្តែលើកនេះនាងសុំចាប់គេវិញ ព្រោះតែខឹងដែលគេនាំស្រីមកដល់ក្នុងផ្ទះ ចង់សងសឹកឲ្យគេដេកទ្រោមខ្លួន នៅក្រោមទ្រូងនាង ប៉ុន្តែនាងអូសគេឲ្យមកកណ្តាលពូកមិនបានឡើយ ព្រោះគេធ្ងន់ខ្លាំងណាស់ ហើយក៏មិនព្រមឲ្យនាងអូសទាញគេបានស្រួលៗដូចគ្នា។ គេអង្គុយសម្លឹងក្មេងខំប្រឹងប្រើកម្លាំងអូសទាញ ដោយហត់ចិត្តជំនួសនាង ក៏គ្រលាស់ដៃចេញពីនាងមួយទំហឹង បណ្តាលឲ្យនាងដួលក្រឡាប់តោតតូង ច្រងាប់ច្រងិលតែម្នាក់ឯង សឹងតែធ្លាក់ពីលើគ្រែទៅហើយ។
"យើងរវល់គ្មានពេលកំដរនាងលេងនោះទេ" គេក្រោកពីលើគ្រែ ប្រាប់នាងដោយមិនអាចធ្វើរឿងទាំងនោះជាមួយនាងបានពិតមែននៅក្នុងពេលនេះ រ៉ូឃី ក៏ក្រោកពីលើគ្រែចុះមកឈរក្បែរគេដូចគ្នា នាងខាំបបូរមាត់សម្លក់មុខគេ ក៏មួម៉ៅដែលមិនបានដូចចិត្តរបស់ខ្លួន ដោយខឹងចិត្តពេកក៏ស្រាតរ៉ូបបោះចោលស្តែងៗចំពោះមុខគេ អាវក្នុងក៏នាងមិនទុកឲ្យនៅទើសភ្នែកដូចគ្នា រាងកាយរបស់នាងននលគោកគ្មានអ្វីបិទបាំង ទទេស្អាតដូចបន្ទប់មានតែគ្រែ។
"លោកទៅធ្វើការលោកចុះ ខ្ញុំចូលងូតទឹកហើយ" ខណៈពេលដែរនាងបម្រុងដើរចូលទៅក្នុងបន្ទប់ទឹកហើយនោះ ដៃរបស់គេក៏ទាញនាងឲ្យត្រលប់មកវិញ ដុតគេល្មមៗបានហើយក្មេងអើយ។
"ក្រាក!!!"
"អ្អាយ៎!!!!!!!!!" ទ្វារបន្ទប់បើកក្រាក គេក៏ប្រញាប់រុញនាងឲ្យចូលទៅក្នុងបន្ទប់ទឹក ដួលច្រងាប់ច្រងិលមនុស្សនៅលើឥដ្ឋការ៉ូ ហើយអ្នកដែលបើកទ្វារមកនោះគឺជា ជុងហ្គុកតែម្តង មកមិនឲ្យដំណឹងមុនសោះ គេឡើងជ្រុលដៃរុញនាងមួយទំហឹង មិនដឹងជាថ្លោះចង្កេះ ដើររួចឬក៏អត់ទេ។
"សំឡេងស្អីអម្បាញ់មិញ?" នៅមានមុខមកសួរទៀត គេបើកទ្វារអើតកសួរ ដោយព្យាយាមរកមើលប្រភពសំឡេង ហើយតាមដែលដឹងបន្ទប់នេះមិនមែនជាបន្ទប់របស់បងគេនោះទេ ឮមកថាជាបន្ទប់របស់កំណាន់ចិត្តគេ ប៉ុន្តែម្តេចក៏មិនឃើញនាងបែបនេះ។
"យើងមិនដឹងទេ" គេឆ្លើយថាមិនដឹង ដោយទាញទ្វារបន្ទប់ទឹកបិទ ព្រមទាំងឈរផ្អែកខ្នងនៅមុខទ្វារទៀត រឹតតែធ្វើឲ្យសង្ស័យហើយណា៎ ជុងហ្គុក មិនបានអស់ចិត្តនឹងសម្តីដោះសាបែបនេះឡើយ គេក៏ដើរចូលមកក្នុងបន្ទប់នេះដូចគ្នា ចង់ដឹងថាលាក់មនុស្សនៅទីណា នឹងរកមុខស្រីម្នាក់នោះឲ្យឃើញ ដែលឮមកថាបងរបស់ខ្លួនងប់ងុលនឹងនាងមិនសូវរកក្រៅនោះទេ តើស្អាតប៉ុណ្ណាទៅ។
"នាងនៅឯណា?"
"នាងណា?ឯងកំពុងតែមកអុកឡុកយើងហើយ" គេចងចិញ្ចើម បញ្ចេញទឹកមុខមិនពេញចិត្តចំពោះអ្វីដែលប្អូនប្រុសម្នាក់នេះ កំពុងតែតាមស្វែងរកឡើយ ហេតុអ្វីក៏ត្រូវមកដេញដោលរឿងរបស់គេដែរ ទោះជាគេលាក់អ្នកណាក៏គ្មានអ្វីទើសឡើយ។
"ស្រីរបស់បង នាងនៅឯណា?"
"នាងមិននៅក្នុងបន្ទប់នេះទេ បើឯងចង់រកក៏ទៅរកកន្លែងផ្សេងទៅ"
"អ្ហាយ៎!!!" និយាយមិនទាន់ផុតមាត់ផង ក៏ឮសំឡេងនាងស្រែកចេញពីក្នុងបន្ទប់ទឹកទៅហើយ ថេយ៉ុង ទាញភួយរត់ចូលទៅក្នុងបន្ទប់ទឹកយ៉ាងលឿន គេក៏ប្រញាប់រុំភួយពីលើនាង រួចក៏លើកបីឡើង ដើរចេញមកក្រៅ ក្រោមស្នាមញញឹមរបស់ប្អូនដែលឈរឱបដៃសម្លឹងមកគេ ចង់លាក់ទៀតមែនទេ ឥឡូវគេបានឃើញហើយ រុំភួយចេញមកទៀត។
"អ្ហឹកៗ!!! ដើរលែងកើតហើយ លោករុញខ្ញុំឡើងថ្លោះចង្កេះគ្រាន់តែចង់កម្រើកក៏ពិបាកដែរ ជើងខ្ញុំក៏ថ្លោះទៀត លោកឆ្កួតមែនទេ ទើបរុញខ្ញុំចូលក្នុងបន្ទប់ទឹកមួយទំហឹងដូច្នេះ? វាឈឺខ្លាំងណាស់ ខ្ទេចអស់ហើយសូម្បីតែដើមទ្រូងរបស់ខ្ញុំ!អ្ហឹមៗ..." ត្រង់ប្រយោគនេះគេក៏ប្រញាប់លើកដៃមកខ្ទប់មាត់នាង ដោយប្រើខ្សែភ្នែកប្រាប់ថាទីនេះមិនមែនតែពីរនាក់ឡើយ គឺអ្នកផ្សេងទៀតក៏នៅដែរ សម្តីនាងនិយាយប៉ាច់ៗធ្វើឲ្យគេខ្មាស ជុងហ្គុក ខ្លាំងណាស់។ នាងក៏មិនបានដឹងដូចគ្នាថាមានអ្នកផ្សេងនៅទីនេះ ពេលក្រឡេកឃើញក៏រុលក្បាលពួនខ្ទប់មុខនឹងកញ្ចឹងកគេយ៉ាងលឿន។
"អីគេខ្ទេច?និយាយឲ្យច្បាស់បន្តិចទៅមើល"
"អ្ហឹកៗ" នាងស្រាប់តែយំញ័រខ្លួនទទ្រើកនៅក្នុងដៃរបស់គេ យំនេះគឺព្រោះតែយំខ្មាស ដែលជុងហ្គុកសួរដូច្នេះបើបានដឹងថាគេនៅក្នុងនេះដែរ នាងមិននិយាយនោះទេ។
"បិទមាត់របស់ឯងទៅ ហើយក៏ចេញពីក្នុងបន្ទប់នេះឲ្យលឿន" ថេយ៉ុង គំហកដេញប្អូនឲ្យចេញពីក្នុងបន្ទប់ ព្រោះតែគេដឹងថានាងកំពុងតែខ្មាស ប្អូនរបស់គេក៏មិនណយដែរឌឺដងសាហាវណាស់។
"បែកខ្ទេចហ្អា៎!កូននេះ" មុននឹងចេញទៅក៏បាននិយាយឌឺនាងទៀតដែរ រ៉ូឃី ងើបមុខចេញពីកញ្ចឹងករបស់ថេយ៉ុង ក្តាប់មាត់ខាំធ្មេញ បើកភ្នែកធំៗសម្លក់គេ បើនាងមិនឈឺជើង មិនថ្លោះចង្កេះ ហើយមានសម្លៀកបំពាក់នាងចុះទៅបោចសក់គេហើយ ប្រុសស្អីក៏ប៉ិនម៉្លេះ។
"អាប្រុសឆ្កួត"
"ហ៊ឺ!" ថេយ៉ុងគ្រហឹមដាក់ ទើបនាងបែរមុខមកសម្លឹងគេវិញ ដោយជុងហ្គុក ចេញទៅបាត់ហើយទើបគេ ដាក់នាងនៅលើគ្រែ រួចក៏ទាញភួយចុះក្រោមដើមទ្រូងបន្តិច ដើម្បីពិនិត្យមើលថាបែកពិតឬក៏អត់នឹងស្រួលនាំទៅពេទ្យ។
"មិនឃើញបែកត្រង់ណាទេ"
"មិនបែកតែវាឈឺ លោកសាកគិតមើលបើលោកជាមនុស្សស្រីហើយគ្មានសម្លៀកបំពាក់តែក៏ត្រូវគេរុញមួយទំហឹងដួលផ្កាប់មុខលើឥដ្ឋ នៀក៎គឺផ្កាប់បែបនៀក៎ដើមទ្រូងខ្ញុំប៉ះផ្ទាល់មុនគេនៅលើឥដ្ឋ ឃើញថាវាក្រហមទេ?មិនមើលទេអី ភ្នែកលោកខ្វិនខ្វាក់អស់ហើយឬ?" នាងខឹងដោយសារតែឈឺពេក ឡើងចុកឆ្អល់ សឹងតែទល់ផ្អក លែងខ្លាចថាគេនឹងធ្វើស្អីនាងទៀតហើយ ព្រោះតែវាឈឺខ្លួនពេកហើយ។
"ក្រហមពិតមែន ចឹងចាំយើងបៅឲ្យបាត់ក្រហម" គេបម្រុងឱនមកបៅនាងពិតមែនណា៎ មិនបាននិយាយលេងសើចឡើយ នាងក៏ហួសចិត្តមិនតិចទេ។
Advertisement
- In Serial14 Chapters
How to Save a Star [BxB]
“Do you know that stars die?” I asked, breaking the silence. I didn't know where the question came from, but that's the only thing that came to mind. “Yeah,” he answered. “And some stars we see in the sky may be already dead. But they're so far away that their afterglow can still be seen above. Some of them may seem glowing but they’re truly dead.” We all have a little gallery of photographic memories inside our hearts. An exhibit of things we could never forget through our short moments in time. Some were so good, we held it like they were the best part of our lives while some were things we desperately ran away from - they hunted us, and killed our hopes. The beginning of my life ended on my tenth birthday, the day when my childhood was stolen away from me. I longed to run away from that nightmare that held me tightly in my neck and made me helpless under its grasp. Going to college had become my final chance to run away. On my seventeenth birthday, after enrolling at a university, my life took another shift. I met a man who showed me the glimmer of hope I always wanted to see. And this was our story. A narration of first love, bittersweet and worthwhile. DISCLAIMER: This novella primarily contains gay romance. Read at your own risk.
8 274 - In Serial38 Chapters
Begsissbbdd
Sebastian was shunted from sociecty, seen as nothing special until one day, he gained a power above all who looked down on him. The NEET system. This is the story of him becoming The Ultimate NEET.
8 226 - In Serial26 Chapters
2450 - Age of Corporations
Cover: https://i.imgur.com/GhGrA2d.png - 400 Years into the future -Humans have ventured beyond the confines of Planet Earth, spreading across the Milky Way Galaxy.Governments and archaic societal structures have all collapsed, and unrestrained capitalism has found firm footing in human civilisation. In this dog-eat-dog society, where value of human life can be assigned a monetary value, we follow our protagonists:- a group of unassuming orphans with a dark secret,- a bastard scion of a massive multi-system corporation,- and a 'garage start-up' comprising of optimistic and starry-eyed inventors setting out in the unforgiving free-market,in their adventures and exploits across the galaxy! AUTHOR'S NOTE:Hi guys! This novel is just a pet project of mine, to exercise my imagination and vocabulary. The regularity of uploads will depend on how well this catches on (but nonetheless, expect at least 1-2 ch/wk).I proofread my own work before uploading it, so there may be grammatical errors or misused vocabulary. Please let me know in the comments and I'll fix it. I found inspiration for this novel from various sources (Cyberpunk 2077, The Mech Touch, etc.) so in some places you may find some similarities. Please note that it is just an inspiration and I'm not trying to blatantly copy those works. While I do have a general plot line in mind, the various volumes (or arcs) will be quite fluid and susceptible to influence from reader suggestions. This is so that my creativity doesn't stagnate. I hope you guys like my work. If not, please leave reviews! I appreciate any and all constructive criticism, and opportunities to improve myself. Scribblehub: Scribblehub_AoCWebnovel: Webnovel_AoC
8 206 - In Serial31 Chapters
Tales of the Path to Godhood
ON-HOLD / PAUSED!! I decided to write a new novel where I put more research time into than here. I already posted it. It's called "A Celestial's Wrath": https://royalroadl.com/fiction/18519/a-celestials-wrath ================================================ The apocalypse started and monsters began devouring the human race, chewing and chomping on their meat.As for me, I was one of the few survivors. But one fateful day, everything changed.The entire apocalypse turned into a big game. Suddenly, I was able to level up and gain monsters' abilities from their genes. Watch me as I climb the rankings and gain the power to become a God!
8 168 - In Serial8 Chapters
Master of the Multiverse
A man in his mid twenties lives a life he hates, he desires so much more without a means to achieve it. Some call him lazy, they'd usually be right. This man, despite what it seems, just lacks passion. He see's no future in his current life. Untill on that faithful day he's given a choice. A choice he's dreamed of. Find out what adventures may or may not await this man named Ricky, and learn more about this so called master of the Multiverse ( bet you can't guess where this is going)
8 157 - In Serial15 Chapters
New Roads
The story starts off with the end of Royal Road! Watch as a Cataclysm of epic proportions brings darkness to the virtual world. Also it seems that the former protagonist Weed is up to something with Unicorn and had a hand in the event. What does all this mean!?
8 58

