《រឿង: ព្រោះនាង》ភាគ១១: មិនហួសហេតុពេកទេឬ?
Advertisement
ភាគ១១: មិនហួសហេតុពេកទេឬ?
រ៉ូឃី រត់មកក្នុងបន្ទប់ ពេបមាត់យំព្រោះតែត្រូវប្អូនប្រុសជើងល្អ របស់មនុស្សជាទីស្រឡាញ់បង្អាប់ នាងខ្មាសខ្លាំងណាស់ដែលគេមកលេងនិយាយអ្វីចេញមកដូច្នេះ។
ខណៈនោះផងដែរ ថេយ៉ុង ក៏ចូលមកក្នុងបន្ទប់របស់នាងដូចគ្នា គេអង្គុយចុះលើពូកក្បែរនាង ព្រមទាំងជូតទឹកភ្នែកឲ្យនាង។ កាលណាបើបានគេមកលួងលោមដូច្នេះហើយនោះ នាងក៏បានចិត្តភ្លែត ម្ញ៉ិកម្ញ៉ក់លោខ្លួនទៅឱបគេ យំទាមទារសុំរកយុត្តិធម៌ពីគេ។
"លោកឮអ្វីដែលប្អូនលោកនិយាយដែរទេ គេសម្តីអាក្រក់ដាក់ខ្ញុំខ្លាំងណាស់" គេចង់បើកភ្នែកម្ខាង បិទភ្នែកម្ខាងខ្លាំងណាស់នៅក្នុងពេលនេះ រកខុសត្រូវឲ្យក៏ចង់ហើយ ប៉ុន្តែបើចេញមុខខ្លាំងពេក ខ្លាចប្អូននិយាយថាគេបានស្រីដេកឱប ក៏ចង់ចោលប្អូន តែបើមិនរកខុសត្រូវឲ្យកំណាន់ចិត្តរបស់គេ ដូចវាហួសហេតុពេក ព្រោះក៏បានស្តាប់ឮផ្ទាល់ត្រចៀកថាប្អូនរបស់ខ្លួនគឺឈ្លើយពិតមែន។
"យើងឮហើយ!" រ៉ូឃី ដកខ្លួនចេញពីគេ ព្រមទាំងលើកដៃមកជូតទឹកភ្នែកចេញម្តងទៀត នាងសម្លឹងមុខគេភ្លឹះៗ ធ្វើមុខកម្សត់ៗ អត់មិនអាណិតគឺមិនបានពិតមែន គេឱនមកថើបមុខនាងថ្នមៗ រួចក៏ហួសមកផ្អឹបបបូរមាត់លើថ្ងាស ក្រសោបអង្អែលសក់នាងថើរៗ នាងធ្វើខ្លួនជាមួយគេគួរឲ្យស្រឡាញ់ខ្លាំងណាស់ តាំងតែពីម្សិលមិញមកម៉្លេះ ទើបមិនដាច់ចិត្តពីនាងទាល់តែសោះ។
"ប្រាប់គេកុំឲ្យនិយាយបែបនេះទៀតដាក់ខ្ញុំតើបានទេ?"
"ប្រាកដជាបាន" នាងញញឹមបានមកវិញហើយ ពេលគេនិយាយស្តីដូច្នេះ ទើបលូកដៃក្រសោបឱបគេម្តងទៀតយ៉ាងណែន នាងមានក្តីសុខបំផុតពេលនៅក្បែរគេពិសេសគឺពេលគេធ្វើល្អជាមួយនាង។
•••
គេចេញពីក្នុងបន្ទប់នាងវិញ ដោយឃើញប្អូនកំពុងតែអង្គុយលេងហ្គេមនៅលើសាឡុង ទើបទៅឈរក្បែរ ធ្វើមុខស្មើដាក់ ជុងហ្គុក ឃើញហើយក៏ធ្វើមិនឃើញ ប៉ុន្តែអ្នកជាបងមិនបានខ្វល់ឡើយ គេក៏និយាយតាមអ្វីដែលមើលឃើញនឹងស្តាប់ឮតែបែបហ្នឹងតែម្តង មិនក្បាច់ក្បូរច្រើននោះទេ។
"ថ្ងៃក្រោយកុំទៅនិយាយបែបនិងដាក់នាងទៀត វាមិនបានពិរោះស្តាប់នោះទេ ឯងអាចនិយាយដាក់ស្រីឯងបាន តែមិនកុំយកវាមកនិយាយម្តងទៀតដាក់មនុស្សរបស់យើង នាងក៏មិនសប្បាយចិត្តនឹងស្តាប់ពាក្យបង្អាប់ឯងឡើយ" ជុងហ្គុក ទម្លាក់ទូរស័ព្ទចុះ ដោយងើយមុខសម្លឹងមើលបងប្រុស គេខាំបបូរមាត់តិចៗដាក់ មិនបានតបអ្វីវិញឡើយ ទើបបងប្រុសត្រូវនិយាយបន្ត។
"យើងនិយាយប៉ុណ្ណឹងសង្ឃឹមថាឯងនឹងយល់"
"ខ្ញុំយល់ហើយ ទៅធ្វើការងារបងចុះ ចាញ់ហ្គេមខ្ញុំហើយ" គេបែរមកលេងហ្គេមវិញ ឆ្លើយជាមួយបងប្រុសទាំងមិនបានមើលមុខឡើយ បើជ្រុលជាមិនមើលមុខហើយ បងប្រុសក៏ដើរចេញដូចគ្នា ព្រោះគិតថាគេនឹងយល់ មិនបាច់និយាយច្រើន នាំតែមានរឿវរវាងបងនឹងប្អូនឈ្លោះប្រកែកគ្នាព្រោះតែមនុស្សស្រីឡើយ។
ថេយ៉ុងចេញឡានទៅបាត់ រ៉ូឃី ក៏ចេញពីក្នុងបន្ទប់មកប្រមូលយកចានឆ្នាំងលាង ដោយនាងលាងសម្អាតដោយមិនខ្វល់ពីអ្នកណាម្នាក់ឡើយ ទាំងដែលដឹងថាមានអ្នកមកឱបដៃឈរមើលនាងក៏ដោយចុះ ក៏នាងមិនខ្ចីធ្វើឃើញគេ ធ្វើដូចជាមនុស្សដែលគ្មានរូបរាងអ៊ីចឹង។
ជុងហ្គុក ចូលកាន់តែកៀកនឹងនាង ទើបនាងបែរមកមើលមុខគេ ទាំងភ័យបុកពោះភឹបៗ ខ្លាចគេមកធ្វើបាបនាង ពេលដែរថេយ៉ុងមិននៅផ្ទះ។
"ភ័យឬ?ខ្ញុំសុំទោសដែលនិយាយបែបនោះដាក់នាង ខ្ញុំដឹងខុសហើយ កុំប្រកាន់និងខ្ញុំអីណា៎" នាងខំតែភ័យ ស្មានថាគេមកធ្វើបាបទេតើ ការពិតគឺគិតខុសចំពោះគេសោះ គេមកសុំទោសនាង មិនបានចង់រករឿងអ្វីឡើយ។
"អ្ហឹម" នាងងក់ក្បាលតិចៗដាក់គេ ទើបបន្តធ្វើការងាររបស់នាងវិញ ដោយគេក៏ចាប់ផ្តើមញញឹមដូចគ្នា ពេលនាងព្រមលើកលែងទោសឲ្យ ក៏ដឹងខ្លួនដែរថាជ្រុលមាត់បន្តិចពិតមែនដាក់នាង។
"នាងញៀនស*ចពិតមែនឬ?" រ៉ូឃី បែរមកខាំបបូរមាត់ដាក់គេ សុខៗក៏មកសួរដូច្នេះ ញៀនឬមិនញៀនជារឿងនាង មិនបាច់មកចេះដឹងស្អីនោះទេ។
"ថយចេញពីខ្ញុំទៅ"
"ឲ្យខ្ញុំជួយដែរទេ?" នាងប្រាប់ឲ្យថយ តែគេបែរជាមកសុំជួយទៅវិញ ត្រចៀករបស់គេមានបញ្ហាពិតមែនទេ ទើបនិយាយមិនចូលគ្នាបែបនេះ។
"មិនបាច់!"
"តែចង់ជួយ"
"ជួយចេញឲ្យឆ្ងាយទៅ" មានបំណងល្អសុំជួយ ប៉ុន្តែបែរជាដេញ គិតថាគេចង់នៅជិតខ្លាំងណាស់ទៅមែនទេ មនុស្សស្រីស្អីសម្តីមិនពិរោះស្តាប់សោះ ខ្លាចបងប្រុសគេ ប៉ុន្តែមិនខ្លាចគេ តែគួរយល់ បើបងខ្លា ប្អូនក៏ខ្លាដូចគ្នាដែរ មិនមែនទន្សាយនោះទេ។
"ចេញក៏បានដែរ នាងក្មេងញៀនស*ច"
"លោកឯង!" រ៉ូឃី លើកចានដែលនៅក្នុងដៃបម្រុងគប់ក្បាលគេ ឲ្យបែកជាពីរហូរឈាមរហាចទៅហើយពេលស្តាប់ឮសម្តីរបស់គេ ប៉ុន្តែគេក៏រត់ទៅលឿនដែរ មិនភ្លើនៅឲ្យនាងគប់បែកក្បាលនោះទេ។
•••
ថេយ៉ុង អង្គុយក្នុងបន្ទប់ធ្វើការ មើល camera សុវត្ថិភាព តាមទូរស័ព្ទ គេបានឃើញអស់ហើយរូបភាពនាងយារចានបម្រុងគប់ក្បាលប្អូនប្រុសគេ កាចដែរតើនៀក៎ សង្ស័យតែថ្ងៃណាមួយនាងក៏យកចានគប់ក្បាលគេដែរទេ។
"ស្រីឆ្នាស់" គេនិយាយតែម្នាក់ឯងបន្ទាប់ពីមើលវីដេអូនោះរួច មិនទុកចិត្តខ្លាចប្អូនធ្វើអ្វីមិនល្អចំពោះកំណាន់ចិត្តទើបត្រូវអង្គុយមើលវីដេអូបែបនេះ តែគឺជានាងនោះទេដែលចង់ធ្វើបាបប្អូនប្រុសរបស់គេ។
នាពេលរសៀល ឈានចូលមកដល់ ក៏ស្រាប់តែមានមនុស្សបីនាក់ចូលមកដល់ក្នុងផ្ទះ ដោយរ៉ូឃីក៏សម្លឹងទាំងចម្លែកនៅក្នុងចិត្ត អ្នកដែលយាមនៅបរិវេណក្នុងផ្ទះទៅណាអស់ហើយ ទើបបណ្តោយឲ្យមនុស្សចូលមកដូច្នេះ។
"អ្នកទាំងបីមករកអ្នកណាមែនទេ?" នាងសួរដោយរាងបារម្ភនៅក្នុងចិត្តខ្លាច អ្នកដែលចូលមកនេះមានបំណងមិនល្អធ្វើអ្វីផ្តេសផ្តាសដាក់នាង ទើបរក្សាគម្លាតឆ្ងាយគួរសមដែរ តែខណៈពេលនោះដែរ ជុងហ្គុក ក៏ចុះមកពីខាងលើ ដោយបែរសម្លឹងមើលមកនាង។
"ពួកគេជាមនុស្សដែលបងប្រុសខ្ញុំឲ្យមកតុបតែងធ្វើខ្លួនឲ្យនាង"
"ចាស៎!ពិតមែនហើយ" ស្រីៗបីនាក់នោះក៏ឆ្លើយឡើងស្រុះសំឡេងគ្នា កាន់តែធ្វើឲ្យនាងឆ្ងល់ទៀតហើយ មកតុបតែងខ្លួនឲ្យនាង តើត្រូវទៅណាមែនទេ?
"បានន័យថាម៉េច?"
"មិនបាច់ចង់ដឹងទេ ចាំបងប្រុសខ្ញុំមកគាត់នឹងប្រាប់នាងដោយខ្លួនគាត់ហើយ" គេនិយាយរួចក៏ធ្វើសញ្ញាឲ្យស្រីនាំនាងឡើងទៅខាងលើតុបតែងខ្លួន ទាំងដែរម្ចាស់សាមីខ្លួន មិនបានយល់ព្រមឡើយ ក៏ត្រូវអូសឲ្យទៅជាមួយទាល់តែបាន។
រ៉ូឃី ចាប់មកតុបតែងមុខធ្វើខ្លួននៅក្នុងបន្ទប់របស់ថេយ៉ុង តាមបញ្ជាជុងហ្គុកដែលឲ្យនាំឡើងមកខាងលើហើយ ពេលតុបតែងរួច គេក៏សម្លឹងមើលនាងដូចគ្នា សម្លឹងដោយការភ្ញាក់ផ្អើល ពេលឃើញនាងស្អាតប្លែកខុសពីម្សិលមិញ។
"ក្រាក!!!" ស្របពេលជាមួយគ្នានោះដែរ ថេយ៉ុងក៏បើកទ្វារចូលមកល្មម ទើបអ្នកដែលមកតុបតែងខ្លួនឲ្យនាង នាំគ្នាចៀសផ្លូវទុកឲ្យម្ចាស់កម្មសិទ្ធិនាងចូលមកជាក់ស្តែងតែម្តង។
រ៉ូឃី សម្លឹងគេតាមក្នុងកញ្ចក់ គេក៏ដើរមកឈរពីក្រោយខ្នងនាង ព្រមទាំងសម្លឹងនាងតាមក្នុងកញ្ចក់ដូចគ្នា គេដាក់ដៃលើស្មានាងសងខាង ប្រាប់ដោយសំឡេងស្រទន់។
"នាងស្រស់ស្អាតណាស់ដឹងខ្លួនខ្លះទេ?"និយាយរួចគេក៏ថើបថ្ពាល់នាងមួយខ្សឺតធ្វើឲ្យនាងអៀនគ្រប់គ្នាដែលនៅក្នុងបន្ទប់នេះ ទើបលើកដៃរុញមុខគេចេញថ្នមៗ។
"ខ្ញុំអៀន"
"ឆើស!" ជុងហ្គុកឈរឱបដៃពេបមាត់ភ្លាមពេលនាងប្រាប់ថាអៀន ជ្រេញសម្តីនាងណាស់។
"អរគុណដែលបានមកតុបតែងខ្លួនឲ្យមនុស្សរបស់ខ្ញុំស្រស់ស្អាតបែបនេះ" គេងាកទៅនិយាយដាក់ក្រុមនារីបីនាក់ដែលបានមកតុបតែងខ្លួនឲ្យរ៉ូឃី ពួកគេក៏ញញឹមតបព្រោះនេះជាការងាររបស់ពួកគេស្រាប់ហើយ ត្រូវតែធ្វើឲ្យស្អាត ចំពោះមនុស្សរបស់គេ។
•••
ថេយ៉ុង បាននាំនាងចូលរួមក្នុងកម្មពិធីដេញថ្លៃគ្រឿងពេជ្រមួយកន្លែង គេក៏ចង់បង្ហាញឲ្យអ្នកផ្សេងដឹងថានាងជារបស់គេ ប៉ុន្តែក្នុងឋានៈជាស្រីកំណាន់ចិត្តប៉ុណ្ណោះ។
អ្នកដែលចូលរួមក្នុងពិធីនេះសុទ្ធតែជាអ្នកជំនួយរកស៊ី ក្តោបក្តាប់របរធំដុំសឹងតែទាំងអស់ហ្នឹង។ រ៉ូឃីភ័យអរៗពេលគេនាំមកបណ្តើរដូច្នេះ តែក៏រាងអន់ចិត្តដែលត្រឹមឋានៈជាស្រីកំណាន់របស់គេ មិនមែនជាអ្វីផ្សេង។
"នេះឯងចេះនាំមនុស្សស្រីបណ្តើរចូលកម្មពិធីហើយមែនទេ?" អ្នករួមដៃគូរកស៊ីជាមួយ អង្គុយតុរួមគ្នាផងនោះ ក៏បោះសម្តីដូច្នេះមកកាន់គេដែលកំពុងតែល្បួងនាងឲ្យផឹកស្រា។
"ភ្នែកមានឲ្យមើលហើយ នៅសួរទៀត" អ្នកខាងនោះសួរលេងសោះគេក៏តបមកវិញបែបធុញទ្រាន់ ទើបអូសដៃនាងទៅអង្គុយនៅតុផ្សេងវិញ ធ្វើឲ្យអ្នកដែលអង្គុយរួមតុជាមួយផ្សេងទៀតបែរសម្លឹងមុខអ្នកសួរមុននេះគ្រប់គ្នា បំបាក់មុខគ្នាច្បាស់ណាស់។
ថេយ៉ុងនាំនាងមកអង្គុយនៅតុផ្សេង ដោយឱបចង្កេះនាងជាប់ ម្តងនេះគឺមានតែពីរនាក់ប៉ុណ្ណោះ ទើបគេអាចឱបថើបនាងបានយ៉ាងងាយ។
"យើងឡើងហើយ" គេឱនខ្សឹបដាក់ត្រចៀកនាង បណ្តាលឲ្យនាងសម្លឹងមុខគេទាំងការភាំងស្មារតី ហើយក៏សម្លឹងតាមភ្នែករបស់គេដូចគ្នា ឃើញទុលខោពិតមែន។
"តែពួកយើងកំពុងតែ...អ្ហា៎! លោក" នាងថ្ងូរតាមជើងធ្មេញតិចៗព្រោះតែគេកំពុងតែលូកដៃចូលក្នុងរ៉ូបនាងហើយ ព្រមទាំងទាញដៃនាងមកដាក់ពីលើរបស់គេឲ្យអង្អែលទៀតផង។ អាងថាមិនសូវមានភ្លើងភ្លឺៗមែនទេទើបចេះតែឆ្លៀតបែបនេះ នាងរលីងរលោងទឹកភ្នែក ប្រាប់មិនត្រូវដែលគេមកកើតអារម្មណ៍បែបនេះក្នុងពេលនេះ អ៊ីចឹង ដូចហួសហេតុពេកហើយសម្រាប់នាង។
"យំរកស្អី?អ្នកណាងាប់?"
"រឿងហ្នឹងក៏កំពុងតែបើកកក់ជាសៀបភៅហើយ ប្រសិនបើចង់បានរឿងនឹងទៅអានអាចធ្វើការកក់ជាសៀវភៅបាន កម្រាស់ 530ទំព័រ "
Advertisement
- In Serial10 Chapters
The Fires Beneath the Sea (A Novel)
Cara’s mother has disappeared. Her father isn’t talking about it. Her big brother Max is hiding behind his iPod, and her genius little brother Jackson is busy studying the creatures he collects from the beach. But when a watery specter begins to haunt the family’s Cape Cod home, Cara and her brothers realize that their scientist mother may not be who they thought she was—and that the world has much stranger, much older inhabitants than they had imagined.With help from Cara’s best friend Hayley, the three embark on a quest that will lead them from the Cape’s hidden, ancient places to a shipwreck at the bottom of the sea. They’re soon on the front lines of an ancient battle between good and evil, with the terrifying “pouring man” close on their heels.One chapter will be posted Mondays, Wednesdays and Fridays until all 10 chapters are up. These will be followed by the second book in the series, The Shimmers in the Night.A Junior Library Guild Pick; Kirkus Reviews Best of 2011; Selected for the ABC Best Books for Children Catalog;Locus Notable Books.
8 195 - In Serial139 Chapters
Instagram Love « Ziam
In which singer Liam Payne is a big fan of Zayn Malik and his poems.Started in April 19th 2019 Ended in November 28th 2020
8 144 - In Serial28 Chapters
cellphone // p.j.m.
she left her cellphone and got it back with a message.•+lowercase intended
8 107 - In Serial13 Chapters
Dungeon Runner
Arjun Hunter, a dreamer, or a lunatic as others call him, aspires to be the one to defeat all the levels of the dungeon. The universe he lives in is different, there are no planets, the universe is one gigantic dungeon. He lives on the floor below floor 1, the floor where the dungeon starts. On his 16th birthday, something unexpected happens to him, something which will forever change his live for the better.
8 92 - In Serial25 Chapters
Boku No Hero Academia X Reader Scenarios
Come one, come all to this book of trashy humor and loads of immaturity. This is going to be a bit different, in the sense that it has a story but its composed of different scenarios that would occur in a relationship. So step right up and I'll try no to let you down. ~Author-chan
8 178 - In Serial39 Chapters
Winter Solstice Mini Awards 2022 (Closed!)
Hello Everyone! As we all know, the holiday season is coming, and many traditions are being celebrated! However, some similarity is the celebration of Winter Solstice! This is why I welcome you to the Winter Solstice Mini Awards 2022! Which will be the last awards on the Philosopher Awards page for 2022! This award will be small, and writers with stories that have less than 5k reads will be allowed to sign up! I want more people's work to be noticed!Vampire/Werewolf slots are still open.
8 102

