《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I Leave
Advertisement
ផ្តើមរឿង
តុប តុប តុប
សម្លេងស្បែកជើងកែងប៉ះទង្គិចនឹងឥដ្ឋរលោងស្អាតបង្កជាសម្លេងកងរំពងដែលជាហេតុធ្វើឲ្យម្ចាស់ស្បែកជើងពណ៌ផ្ទៃមេឃនោះដើរយ៉ាងជឿជាក់ សក់វែងរលាស់រសាត់តាមកម្លាំងខ្យល់បក់បង្កើតជាទស្សនីយភាពដែលធ្វើឲ្យនាងក្លាយជាទីចាប់
អារម្មណ៍របស់អ្នកនៅជុំវិញនាង ដៃសក្បុសដូចសំឡីអូសវ៉ាលីពណ៌ក្រហមស្រាលដើរចេញពីព្រលានយន្តហោះ រាងស្តើងដែលស្ថិតក្នុងអាវសាច់ក្រណាត់ក្រហមនិងខោវែងជើងធំខ្មៅរលើបនោះ យកដៃទាញវែនតាខ្មៅចេញថ្ពក់ជាមួយកអាវនិងបញ្ឈប់ដំណើររបស់ខ្លួនដោយលើកដៃសម្លឹងមើលទៅនាឡិកាម៉ាកBrandដែលមានតម្លៃថ្លៃ ទ្រនិចនាឡិកាចង្អុលទៅម៉ោង4:25PM បន្ទាប់មកនាងបន្តដំណើរចេញមកខាងក្រៅប្រលាន។ មើលទៅដូចជាគ្មាននរណាម្នាក់មកចាំទទួលនាងក្រមុំសោះ បើតាមសង្កេតមើលគឺឃើញនាងដើរម្នាក់ឯងមិនដូចជាអ្នកដទៃដែលមានគ្រួសារ សាច់ញាតិឬមិត្តភក្តិមកទទួលប្លែកអីតែនាងដែលដើរតែលតោលតែឯង។ ត្រូវហើយភ្លេចថាស្រីក្រមុំរបស់យើងគ្មានសាច់ញាតិឬបងប្អូនមកពីណាទេ ព្រោះនាងជាស្រីស្រស់ខ្លួនមួយ ដែលធ្វើដំណើរជុំវិញពិភពលោកតែកុំច្រឡំដែលធ្វើដំណើរនេះមិនមែនដើរលេងទេ តែគឺដើម្បីបំពេញ
ភារកិច្ច!!
ភារកិច្ចអ្វី?
Min Kuxingជាអ្នកដែលមកពីកន្លែងណាក៏មិនដឹង នាងមានថាមពលពិសេសដែលអាចសម្រេចបំណងប្រាថ្នា3យ៉ាងឲ្យមនុស្សម្នាក់បាន មិនថាគេចង់បានអ្វីនាងអាចធ្វើឲ្យបំណងនោះក្លាយជាការពិតទាំងអស់។ ប៉ុន្តែធ្វើយ៉ាងម៉េចទើបទទួលបានឱកាសដ៏ពិសេសនេះ?មិនមែនមនុស្សគ្រប់គ្នានាងអាចសម្រេចបំណងឲ្យបាននោះទេ នាងសម្រេចបំណងឲ្យអ្នកដែលមានឈ្មោះនៅក្នុងName list
ប៉ុណ្ណោះ។ ហើយគោលដៅចុងក្រោយរបស់នាងគឺប្រទេសកូរ៉េ។ អេ៎! តើនាងជាអ្វីទៅទើបអាចមានសមត្ថភាពពិសេសបែបនេះ?
___
Kuxingដើរចូលទៅក្នុងឡានតាក់ស៊ីដែលឈប់នៅខាងមុខនាងនិងមានអ្នកបើកតាក់ស៊ីនោះជាអ្នកយកវ៉ាលីទៅទុកនៅគូទឡាន។ ម៉ាស៊ីនបញ្ឆេះដោយអ្នកបើករួចហើយក៏បរចេញទៅ។ Kuxingដកកូនសៀវភៅមួយចេញពីក្នុងកាបូប ក្របសៀវភៅនោះធ្វើមកពីស្បែកពណ៌ត្នោតនៅលើនោះដូចជាមានអក្សរមួយជួរ អក្សរនោះដូចជាមិនធ្លាប់ឃើញសោះ មិនដឹងថាជាអក្សរអ្វីទេ នាងបើកសៀវភៅឡើងស្រាប់តែមានពន្លឺពណ៌សភ្លឺចេញមក មួយភ្លែតប៉ុណ្ណោះវាក៏បាត់ទៅវិញ។ នាងបើកម្តងមួយទំព័រៗ បើយើងសង្កេតឲ្យច្បាស់រាល់ទំព័រនីមួយៗសុទ្ធសឹងតែមានអក្សរទាំងអស់ ស្រីស្រស់បើករហូតដល់ទំព័រចុងក្រោយ នៅលើសន្លឹកចុងក្រោយមិនមានអក្សរច្រើនដូចសន្លឹកមុនៗទេ មានត្រឹមតែអក្សរមួយជួរ ប្រហែលជាឈ្មោះរបស់មនុស្សទៀត អក្សរនោះសរសេរថា...
Jeon Jungkook!
___
ឡានតាក់ស៊ីឈប់នៅមុខCondoដ៏ខ្ពស់ស្រលឹម នាងក្រមុំដកលុយពីកាបូបហុចទៅឲ្យអ្នកបើកតាក់ស៊ីរួចអូសវ៉ាលីដើរចូលទៅក្នុងCondo។
«សួស្តីអ្នកនាងមានអ្វីឲ្យខ្ញុំជួយដែរទេ?»បុគ្គលិកស្រីម្នាក់និយាយទៅកាន់Kuxing។
«ខ្ញុំមកយកសោរបន្ទប់Condoដែលខ្ញុំបានទិញកាលពីអាទិត្យមុន»Kuxingឆ្លើយយ៉ាងគួរសម។
«សុំឈ្មោះអ្នកនាងមួយមកនាងខ្ញុំនឹងឆែកជូន»
«Min Kuxing»
«សូមអ្នកនាងរងចាំបន្តិច»Kuxingញញឹមស្រាលជាការយល់ព្រម។
មួយសន្ទុះក្រោយមក
«ឃើញហើយចាស៎ នេះជាកូនសោរបន្ទប់របស់អ្នកនាង បន្ទប់188នៅជាន់ទី5ឡើងតាមប្រអប់យន្តហើយបត់ឆ្វេងដើរទៅត្រង់នឹងដល់ហើយចាស៎»
បុគ្គលិកហុចសោរបន្ទប់មកឲ្យរាងស្តើង នាងទទួលរួចងក់ក្បាលហើយដើរតម្រង់ទៅរកប្រអប់យន្តដើម្បីឡើងទៅបន្ទប់។
___
ទឹង!
សម្លេងប្រអប់យន្តលោតបញ្ជាក់ថាដល់ជាន់ដែលបានកំណត់ ស្រីល្អធ្វើដំណើរទៅតាមអ្វីដែលបុគ្គលិកស្រីនោះប្រាប់ Kuxingឈរនៅមុខបន្ទប់Condoរបស់ខ្លួនរួចចាក់សោរចូលទៅខាងក្នុង។ បន្ទប់ទាំងមូលមានសភាពធំទូលាយនិងថ្មីដូចជាមានអ្នកមកសម្អាតជាប្រចាំ បន្ទប់ទទួលភ្ញៀវរៀបគ្រឿងប្រដាប់យ៉ាងប្រណិតដែលនៅខាងស្តាំដៃមាន សាឡុងពណ៌ខៀវចាស់ តុកញ្ចក់នៅខាងមុខសាឡុង និងមានទូរទស្សន៍ដ៏ទំនើបនៅជាប់ជញ្ជាំងទល់មុខសាឡុង នៅខាងឆ្វេងគឺផ្ទះបាយ បើដើរទៅត្រង់គឺជាបន្ទប់គេង ក្រៅពីនេះនៅក្នុងCondoក៏មានបំពាក់គ្រឿងបរិក្ខារជាច្រើនទៀត។ នាងល្អដើរទៅជិតសាឡុង យកម្រាមចង្អុលអូសទៅលើសាឡុងឃើញថាគ្មានធូលីបន្តិចទេទើបបន្តដំណើរទៅបន្ទប់គេង។ មាឌតូចអូសវ៉ាលីមកក្នុងបន្ទប់សម្លឹងមើលជំុវិញខ្លួន បន្ទប់នេះធំគួរសម មានគ្រែធំមួយដណ្តប់ដោយពូកពណ៌ប្រផេះនិងមានខ្នើយកើយពីរពណ៌ខៀវស្រាលរួមទាំងភួយពណ៌ដូចទៅនិងខ្នើយដែលបង្អួតរាងនៅកណ្តាលបន្ទប់ បន្ទាប់ពីនេះមានតុសំអាងមួយនៅជិតគ្រែឯចុងជើងគឺមានសាឡុងមួយទៀត ខាងឆ្វេងគ្រែ គឺមានទ្វារធំមួយដែលមានវាំងននសក្បុសបាំងពន្លឺ។ ខាងស្តាំគ្រែគឺមានទូរខោអាវធំមួយទៀត។
រាងតូចច្រលឹងបន្ទន់ជង្គង់ចុះរូតវ៉ាលីយកខោអាវទៅដាក់នៅក្នុងទូរនិងរបស់របរផ្សេងទៀតចេញមកខាងក្រៅ បន្ទាប់ពីរើឥវ៉ាន់ចេញពីវ៉ាលីអស់ហើយនាងរុញវ៉ាលីនោះទៅគៀនទូរខោអាវនិងយករ៉ូបមួយ
ចេញមកហើយដើរចូលទៅក្នុងបន្ទប់ទឹក(បើបើកទ្វារចូលមកត្រូវបត់ស្តាំ)ដើម្បីមុជទឹក។ ម្ចាស់កាយស្តើងដើរចេញពីបន្ទប់ទឹកមកដោយស្ថិតក្នុងរ៉ូបពណ៌ទឹកក្រូចដៃខ្លីប៉ោងធំនិងមានផ្កាឈូករ័ត្នតូចធំជាម៉ូត។ នាងក្រមុំដើរទៅបើកភ្លើងបំភ្លឺបន្ទប់ព្រោះមេឃដូចជាធ្លាក់ងងឹតហើយមុននឹងដាក់ខ្លួនអង្គុយលើពូកទាញទូរស័ព្ទមកមើលឃើញថាម៉ោង6:30PM។ ដៃស្រឡូនដូចបន្លាក្រូចលូកចាប់យកសៀវភៅពណ៌
ត្នោតមកបើកមើល ដូចលើកមុនវាបញ្ចេញពន្លឺហើយក៏បាត់ទៅវិញក្នុងពេលមិនដល់10វិនាទី ទំព័រចុងក្រោយនៅតែមានអក្សរJeon Jungkook
ដដែលគ្មានផ្លាស់ប្តូរ ម្រាមបន្លាក្រូចអង្អែលទៅលើសន្លឹកសៀវភៅកន្លែងដែលមានអក្សរស្រាលៗនិងពោលឡើង...
«សល់តែម្នាក់ទៀតប៉ុណ្ណោះឯងនឹងបានទៅកន្លែងដើមហើយ»សម្លេងពោរពេញដោយក្តីសង្ឃឹម នាងចំណាយពេលមកយូរណាស់ទម្រាំតែដល់អ្នកចុងក្រោយ មិនយូរទៀតទេ Kuxingញញឹមឡើងពេញដោយក្តីសុខ។
«ចាប់ផ្តើមពីស្អែកនេះ»Kuxingនិយាយយ៉ាងជឿជាក់ កែវភ្នែកនាងបញ្ចេញពន្លឺធ្វើឲ្យដឹងថានាងត្រៀមខ្លួនរួចរាល់សម្រាប់ភារកិច្ចចុងក្រោយ។
To be continue...
Advertisement
- In Serial7 Chapters
ZombieMart
ZombieMart is a story about three teenagers surviving a zombie outbreak in the Appalachian region of the United States.
8 243 - In Serial7 Chapters
Necromacy - Dark World
(Ne-Cro-Mah-See)Isekai meets Dark Fantasy in this tale of a world saturated in decay and darkness. Upon experiencing a strange dream, a young man finds himself in a world of perpetual darkness. For six days and nights the sun will not rise and creatures of the dark move in the abscence of light.Pulled into an unfamilar, hellish place he must now navigate this dark world while trying to make sense of his new environment and all the inhabitants (dead, deadly or otherwise) that he encounters.
8 184 - In Serial20 Chapters
Eternal Despair
Makoto Naegi fills his classmates with enough hope to move forward. This hope encouraged them to face the Despair of the world and defeat Junko. But this defeat was part of Junko's plan. He played into her hands and must pay the price for it. Just how long will Naegi be able to endure an eternity of Despair? Danganronpa Fanfic: Very old, but one of my more popular fics so I'm posting it here.
8 98 - In Serial14 Chapters
Teen parents Bakugou x pregnant reader Aizawa's daughter
idk it's in the tital
8 216 - In Serial38 Chapters
Y/N you are MINE (Ayano x fem! Reader) [Yandere Simulator]
You are a new student at the Akademi High School. You had recently moved from Y/C (your country) to Japan, you moved in a small house with an adoptive mother and you went to the school.You made friends and you met a particular black haired girl with full black eyes. ... why do you feel weird?...
8 296 - In Serial60 Chapters
twitter / jikook
"i'll block you""I'll kiss you"
8 94

