《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I Leave
Advertisement
"ជួបគ្នាថ្ងៃទីមួយ"
Episode 1
ព្រះអាទិត្យចែងចាំងមកលើផែនដី ដាស់អស់មនុស្សលោកឲ្យក្រោកពីដំណេក។ ព្រឹកព្រលឹមស្រស់
ស្រាយជាពេលដែលគ្រប់គ្នាត្រូវរូតរះចេញពីផ្ទះទៅបំពេញការងាររាងខ្លួន។ មិនខុសពីនាយកំលោះរូបសង្ហាម្នាក់ដែលកំពុងដើរញាប់ជើងក្នុងទីធ្លាសាលាដ៏ល្វឹងល្វើយដែលមានសិស្សដទៃទៀតដើរខ្វាត់ខ្វែង។ នាយដើរចូលមកក្នុងថ្នាក់រៀនដាក់ខ្លួនអង្គុយនៅតុទីបីជួរទីពីរ។ អ្នកកំលោះរបស់យើងដកសៀវភៅចេញពីកាតាមយកមកមើលតាមទម្លាប់ជាអ្នករៀនសូត្រម្នាក់។ មិនយូរប៉ុន្មានគ្រូក៏ដើរចូលមក សិស្សគ្រប់គ្នារហ័សក្រោកឈរគោរពអ្នកគ្រូភ្លាមនោះដែរ គាត់បានប្រាប់ឲ្យសិស្សអង្គុយចុះរួចទើបគាត់ចាប់ផ្តើមនិយាយបន្ត...
«ថ្ងៃនេះថ្នាក់របស់យើងមានសិស្សថ្មី ប្អូនឆាប់មក»បន្ទាប់ពីអ្នកគ្រូនិយាយចប់សិស្សស្រីម្នាក់ក៏ដើរមកឈរក្បែរអ្នកគ្រូ វត្តមានរបស់នាងក្លាយជាទីចាប់អារម្មណ៍របស់សិស្សក្នុងថ្នាក់ទាំងមូលជាពិសេសសិស្សប្រុសត្បិតតែរូបសម្ផស្សដ៏ស្រស់ស្អាតរបស់នាង តែនាយសង្ហារបស់យើងមិនបានចាប់និងនាងទេគ្រាន់តែងើបមុខមើលបន្តិចហើយក៏អោនទៅមើលសៀវភៅវិញ ណាមួយរឿងបែបនេះគេមិនសូវខ្វាយខ្វល់ប៉ុន្មានទេ
«ណែនាំខ្លួនទៅប្អូន»អ្នកគ្រូនិយាយទៅកាន់ស្រីស្រស់
«ចាស៎»
«សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះMin Kuxingជាសិស្សប្តូរមកពីបរទេស សុំជួយណែនាំផង»Kuxingណែនាំខ្លួនទៅអ្នកក្នុងថ្នាក់ដោយពាក្យទន់ភ្លន់និងមើលទៅរួសរាយ
«ប្អូនទៅអង្គុយត្រង់នោះចុះ»អ្នកគ្រូចង្អុលទៅកៅអីទំនេរដែលជាតុរួមជាមួយរាងក្រាស់ស្ងៀមស្ងាត់នោះឯង នាងដើរទៅអង្គុយជិតគេ តែគេមិនបានខ្វល់ខ្វាយជាមួយនាងទេគឺគិតតែមើលសៀវភៅរបស់ខ្លួន
«យើងចាប់ផ្តើមរៀនបន្តណាប្អូន»
___
មួយម៉ោងកន្លងផុតដល់ពេលដែលគ្រប់គ្នាត្រូវចេញ
លេង បើរាងល្អិតយើងវិញកំពុងរៀបចំសៀវភៅដាក់ចូលទៅក្នុងកាតាប ស្រាប់តែមាននារីវ័យក្មេងម្នាក់មកកេះស្មានាងពីក្រោយ Kuxingងាកទៅមើលទើបដឹងថាជាមិត្តរួមថ្នាក់
«សួស្តីមានការអីមែនទេ?»Kuxingសួរ
«អត់ទេ ខ្ញុំចង់មកសួរថាទៅរោងអាហារជាមួយគ្នាដែរទេ ជាសិស្សចំណូលថ្មីបែបច្បាស់ជាមិនស្គាល់អ្នកណាទេ»នារីវ័យក្មេងនោះនិយាយយ៉ាងគួរសមជាមួយនឹងស្នាមញញឹម តែពេលនារីនេះនិយាយភ្នែករបស់Kuxingមុនបានមើលនាងគឺមើលទៅខាងក្រោយខ្នងដែលបុរសវ័យក្មេងម្នាក់ដើរចេញពីថ្នាក់មិនបាច់ប្រាប់ក៏ដឹងថាអ្នកណាដែរ
«មែនហើយ បើចឹងទៅឥឡូវទៅ»Kuxingអូសដៃនារីនោះទៅយ៉ាងលឿនតាមពីក្រោយបុរសវ័យក្មេងនោះ
រោងអាហារ
«អាហារមកដល់ហើយ»នារីវ័យក្មេងយកអាហារមួយថាសហុចឲ្យKuxing
«អរគុណណាស់»Kuxingទទួលយកថាសអាហារ
«មិនអីទេ»នារីវ័យក្មេងញញឹមហើយដាក់ខ្លួនអង្គុយក្បែរាងតូច
«និយាយចឹងនាងឈ្មោះអី?»
«ខ្ញុំឈ្មោះRin Jiraហៅខ្ញុំថាJiraបានហើយ»
«ម៉េចក៏នាងប្តូរមកនៅកូរ៉េ?»
«ខ្ញុំចង់រស់នៅកូរ៉េ»Kuxingឆ្លើយដោយគ្មានស្ទាក់ស្ទើនឹងអ្វីដែលគេសួរ
«ចឹងទេឬ?»
«អ៊ឹម»Kuxingងក់ក្បាលរួចដួសបាយដាក់ចូលមាត់ផ្លុក
___
ទម្ងន់ជើងស្រាលទម្លាក់ទៅលើឥដ្ឋម្តងមួយជំហានៗដំណើរចេះតែបន្តទៅមុខជារើយៗ។
«ប៉ាម៉ាក់របស់ឯងរស់នៅកូរ៉េដែរមែនទេ?»សំណួរចេញមាត់របស់នាងក្រមុំJiraសួរទៅនាងល្អKuxing
«អត់ទេ»
«ចឹងឯងរស់នៅជាមួយអ្នកណាគេ?»
«ខ្ញុំនៅម្នាក់ឯង»
«ម្នាក់ឯងអ្ហេស៎?អផ្សុកស្លាប់ហើយ»
«ខ្ញុំទម្លាប់ហើយ»Kuxingដាក់ខ្លួនអង្គុយនៅលើកៅអីរបស់ខ្លួនចំណែកJiraក៏ដើរទៅអង្គុយនៅតុខ្លួនវិញ មួយសន្ទុះក្រោយមកមាឌមាំសង្ហាក៏ដាក់បង្គុយក្បែររាងស្តើង នាងឃើញដូចនេះក៏និយាយរាក់ទាក់...
«សួស្តីខ្ញុំKuxingជាអ្នកចំណូលថ្មី»Kuxingញញឹមសឹងដល់គុម្ពត្រចៀក
«បាទ»
«រីករាយដែលបានស្គាល់»Kuxingលោដៃមកបម្រុងចាប់ដៃគេ រីឯងអ្នកកំលោះនេះវិញគ្រាន់តែមើលមុខនាងហើយញញឹមរួចបន្តការមើលសៀវភៅ ទុកឲ្យ
Kuxingនៅអៀនដៃតែឯងទើបនាងរហ័សដកដៃវិញ។ នាងចាប់ផ្តើមបង្ហាញអាការៈមិនពេញចិត្តជាមួយទង្វើប្រងើយកន្តើយរបស់រាងក្រាស់ តើនាងអាចបំពេញភារកិច្ចនេះបានដែរទេបើសូម្បីមុខនាងគេមិនចង់មើលផង?
__
ពេលវេលាចេញទៅផ្ទះក៏បានមកដល់សិស្សសាលានាំគ្នារៀបចំកាតាបរៀងៗខ្លួន។ នាងក្រមុំKuxingយើងវិញក៏រៀបចំកាតាបត្រៀមនឹងទៅផ្ទះដូចគ្នា។ Kuxingយកកាតាបពណ៌ខ្មៅរបស់ខ្លួនមកស្ពាយហើយដើរចេញទៅខាងក្រៅថ្នាក់។
នាល្ងាចម៉ោង5:30Pmជាពេលដែលគ្រប់គ្នាចេញពីរៀនឬចេញពីធ្វើការត្រឡប់ទៅផ្ទះរបស់ខ្លួនវិញដើម្បីបានជួបជុំជាមួយគ្រួសារ។ បើនិយាយពីនាងល្អិតខ្លួនមួយយើងវិញកំពុងដើរនៅតាមដងផ្លូវដើម្បីត្រឡប់ទៅផ្ទះដោយសារ
តែរវល់រៀបចំខ្លួននាំឲ្យនាងយឺតពេលអស់កន្លះម៉ោង កំពុងដើរសុខៗស្រាប់តែសម្លេងថ្ងូចថ្ងូរដោយក្តីឈឺចាប់ហោះកាត់នឹងសោតវិញ្ញាណដ៏វៀងវៃរបស់នាង រាងកាយចាប់ផ្តើមប្រតិកម្មដើរទៅតាមសម្រែកមួយនោះ
«ឆាប់ឲ្យលុយមកយើងភ្លាម!!»សម្លេងស្រែកគំហ៊ករបស់ជនកំណាចបញ្ចេញមកយ៉ាងខ្លាំងហាក់ដូចជាស្រែកទៅកាន់នរណាម្នាក់
«យើងមិនឲ្យ»សម្តីឆ្លើយតបទៅជនកំណាច
«មិនឲ្យអ្ហេស៎?»
ដឹប!
«អូយ»កាលបើសម្លេងស្រែកដូច្នេះKuxingក៏រត់មកច្រកផ្លូវតូចមួយនៅមិនឆ្ងាយពីសាលាប៉ុន្មាន
«ឈប់ភ្លាម»សម្លេងស្រែកកាត់ពេលបុរសមាឌធំម្នាក់បម្រុងលើកជើងទាត់បុរសវ័យក្មេងដែលអង្គុយផ្អឹបខ្នងទៅជញ្ជាំង
«បើមិនចង់ឈឺខ្លួនទេចេញទៅ មិនពាក់ព័ន្ធអីជាមួយនាងល្អិតឯងទេ»គ្នារបស់អាម្នាក់មាឌធំដើរចូលមកនិយាយជាមួយKuxing
«ដើរចេញឲ្យឯងវាយប្រុសម្នាក់នេះមែនទេ?»Kuxing
ដើរទៅមុខមួយចំហាន
«ចង់ត្រូវមែនទេបាន»បុរសនោះលើកដៃប្រុងទះKuxingតែត្រូវគ្នាវាឃាត់
«កុំវ៉ៃនាំតែខូចរបស់ទេ នៅសុខៗមានកូនទន្សាយរត់ចូលមាត់ ឆ្ងាញ់មាត់យើងហើយថ្ងៃនេះ»បុរសម្នាក់ទៀតអង្អែលមាត់ខ្លួនឯងដូចជាខ្លាបានឃើញប្រើសដែលជាចំណីដ៏ឆ្ងាញ់យ៉ាងចឹង វាដើរចូលមកជិតKuxingយកដៃទៅប៉ះមុខនាងតែចៃដន្យអីត្រូវនាងចាប់ដៃជាប់ហើយកាច់ទៅក្រោយរុញវាផ្ទប់ទៅនឹងដី ពេលដែលឃើញគ្នីគ្នាត្រូវមាឌល្អចាប់ជាប់ អាម្នាក់ទៀតដើរមកដល់លើកដៃវាយរាងស្តើងតែនាងរហ័សជាងក៏លើកជើងធាក់វាមួយទំហឹងរហូតដល់ប៉ើងហើយធ្លាក់មកលើដីវិញ បង្កជាការឈឺចាប់យ៉ាងខ្លាំងទៅដល់អាម្នាក់នោះ
«នាងឯងខ្លាំងអ្ហេស៎?»អាម្នាក់មាឌធំជាងគេទាញកូនកាំបិតពីហោប៉ៅមកភ្ជង់រាងស្តើង គ្រាន់តែវាដើរមកមុខបានមួយជំហាន ស្រាប់តែមានអ្វីម្យ៉ាងរុញអាម្នាក់នោះផ្ទប់ទៅជញ្ជាំងហើយគ្មានអ្នកណាក្រៅពីKuxingទេ ដៃរបស់នាងកំពុងច្របាច់ក៏អាម្នាក់នោះលើកដល់ផុតជើងពីដី បើគ្នាពីរនាក់ទៀតដែលដេកនៅលើដីពេលឃើញKuxingរត់លឿនដូចជាហោះមួយពព្រិចភ្នែកក៏ទៅច្របាច់កអ្នកជាបងធំដូចនេះ ធ្វើឲ្យពួកវាដឹងថាសភាពការណ៍ចាប់ផ្តើមមិនស្រួល
«បិ-បិសាច»អាម្នាក់ដែលត្រូវមួយជើងប៉ើងនោះស្រែកឡើងទាំងភ័យខ្លាច Kuxingងាកមកមើលវា ភ្នែកក្រហមមួយគូរបស់នាងសម្លក់ទៅអ្នកដែលស្រែកដូចជាចង់ស៊ីសាច់ហុតឈាមឆ្លាស់គ្នាជាមួយនឹងគ្នាវាម្នាក់ទៀត ទើបពេលដែលពួកវាចង់រត់ហាក់ដូចជាមានអ្វីម្យ៉ាងមកសណ្តំមិនឲ្យរើខ្លួនរួច
«លែងខ្ញុំទៅសុំអង្វរ ដោះលែងខ្ញុំទៅ»អាម្នាក់មាឌធំជាងគេស្រែកឡើងទាំងត្រដរខ្យល់
«បើថ្ងៃក្រោយពួកឯងហ៊ានធ្វើបាបប្រុសម្នាក់នេះទៀតពួកឯងស្លាប់!!»Kuxingនិយាយយ៉ាងកំណាច ធ្វើឲ្យជនពាលទាំងនោះភ័យស្ទើរាគនោមទៅហើយ
«បាទៗៗគ្មា-គ្មានថ្ងៃក្រោយទៀតទេ»អាម្នាក់មាឌធំនិយាយញាន់មាត់ទើបស្រីស្រស់ប្រលែងដៃហើយពួកវារត់ចេញទៅមិនងាកក្រោយអីបន្តិច
បើនិយាយពីអ្នកដែលអង្គុយគៀនជញ្ជាំងនោះវិញ មុខរបស់គេស្លេកដូចជាសាកសព បេះដូងលោតស្ទើចេញមកក្រៅ គាំងមួយកន្លែងធ្វើអ្វីលែងចេញពេលហេតុការណ៍កើតឡើងភ្លាមៗពេក Kuxingដើរមកជិតនាយដោយបន្ទន់ជង្គង់យកដៃទៅប៉ះកន្លែងដែលមានស្នាមជាំដោយសារការវាយដំពីជនកំណាច ដៃតូចស្រឡូនជិតប៉ះនឹងមុខរបួសទៅហើយតែស្តីអ្នកកំលោះធ្វើឲ្យនាងបង្អាក់សកម្មភាព
«កុំធ្វើបាបខ្ញុំ»នាយនិយាយដោយភ្នែកទាំងគូបិទជិតឈឹង សម្តីរបស់គេនាំឲ្យKuxingអស់សំណើចបន្តិចដែរ
«ខ្ញុំមិនធ្វើបាបលោកទេ លោកកុំភ័យ ខ្ញុំមកជួយលោកទេតើ»Kuxingនិយាយយ៉ាងទន់ភ្លន់ដើម្បីកាត់បន្ថយការភ័យខ្លាចរបស់នាយ
«ម៉ោះក្រោកឡើងមក ខ្ញុំជូនលោកទៅផ្ទះ»Kuxingគ្រានាយឡើង រីឯងគេដូចជាស្ទាក់ស្ទើព្រោះហេតុការមិញនេះនៅមិនទាន់រលុបពីខួរក្បាលនាយនៅឡើយទេ
«ប៉ុន្តែ-»
«មិនបាច់តែស្ករអីទេ ឆាប់មក»Kuxingគ្រារាងក្រាសទៅព្រោះគេដូចជាត្រូវយ៉ាងដំណំដែរ
___
«អង្គុយមក»Kuxingដាក់រាងមាំអង្គុយនៅលើសាឡុង
«ចាំបន្តិចខ្ញុំទៅយកថ្នាំមកលាងរបួសឲ្យ»Kuxingដើរតម្រង់ទៅរកកន្លែងទុកប្រអប់ថ្នាំជាហេតុបង្កើតសញ្ញាសួរជាច្រើនសម្រាប់នាយ ពេលជូនគេមកcondoនាងមិនបានសួរផងតែដឹងថាគេនៅឯណាឥឡូវថាទៅយកប្រអប់ថ្នាំរឹតតែធ្វើឲ្យនាយឆ្ងល់ថានាងដឹងបានយ៉ាងម៉េចឬដូចអ្វីដែលពួកជនពាលនិយាយថានាងជាបិសាច?
«ម៉ោះខ្ញុំលាងរបួសឲ្យ»Kuxingដាក់ខ្លួនអង្គុយជិតរាងក្រាស់ចំណែកក្នុងដៃមានប្រអប់ថ្នាំមួយប្រអប់
«មិនបាច់ទេ ខ្ញុំអាចលាងខ្លួនឯងបាន»
«មិនអីទេខ្ញុំចង់ជួយ»Kuxingយកប្រអប់ថ្នាំដាក់ទៅលើតុរួចបើកយកទឹកអាកុលសំឡីនិងថ្នាំក្រហម
«មិនអីទេ»នាយដណ្តើមរបស់នៅក្នុងដៃពីនាងយកមកដោយឬកពាឆ្លេឆ្លាម៉េចក៏មិនដឹង អាចមកពីគេនៅមិនទាន់បាត់ខ្លាចនាង
«ខ្ញុំនិងនាងមិនស្និទ្ធស្នាលគ្នាដល់ថ្នាក់ហ្នឹងទេ ចឹងខ្ញុំធ្វើខ្លួនឯងចុះ»
«ខ្ញុំធ្វើឲ្យល្អជាង»Kuxingនៅតែមានះទាញរបស់ពីដៃរាងសង្ហានិងនិយាយដោយមុខមាំទើបគេមិនហ៊ានប្រកែក ខ្លាចក្រែងថានាងខឹងគេឡើងមកជោគវាសនាគេអាចដូចជាពួកជនពាលប៉ុន្មាននាក់នោះក៏ថាបាន ទើបគេជ្រើសរើសភាពស្ងៀមស្ងាត់ ទុកឲ្យKuxingជាលាងរបួសរបស់គេ
មួយសន្ទុះក្រោយ
បន្ទាប់ពីលាងរបួសរួចនាងក៏ប្រមូលរបស់របរទៅទុកនៅកន្លែងដើមរួចចូលទៅក្នុងផ្ទះបាយដើម្បីចម្អិនអាហារ ដោយមិនខ្លាចក្រែងម្ចាស់Condoគេបន្តិចទេ។ Kuxing ដើរចេញមកវិញដោយមានមីពីរចាន មួយចានសម្រាប់នាយសង្ហា មួយចានទៀតសម្រាប់ខ្លួនឯង។ ពេលកំពុងញ៉ាំមីមាឌមាំសម្លឹងមុខKuxingភ្លឹសៗ មីមួយម៉ាត់ក៏មិនញ៉ាំដែរទើបនាងដាច់ចិត្តនិយាយ...
«លោកកុំព្រួយមីនេះគ្មានថ្នាំពុលទេ ហើយបើលោកចង់សួរអី ញ៉ាំរួចសឹមគិតទៀតOk?»Kuxingនិយាយផងដួសមីដាក់ចូលមាត់ផងទាំងមិនមើលទឹកមុខរាងក្រាស់អីបន្តិចថាពេលនេះគេកាន់តែភ្ញាក់ផ្អើលទៅទៀតសូម្បីគេគិតអីក៏នាងដឹងដែរអ្ហេស៎?
___
«អញ្ជើញលោកJeon Jungkookចង់សួរអីមកកាន់នាងខ្ញុំដែរចាស៎?»Kuxingអង្គុយមើលមុខនាយ ញញឹមញញែមសឹងលឹបភ្នែក
«ម៉េចក៏នាងស្គាល់ឈ្មោះខ្ញុំ?»
«Condoរបស់លោកខ្ញុំនៅស្គាល់ ឈ្មោះលោកប៉ុណ្ណឹងរឿងអីខ្ញុំមិនស្គាល់?»Kuxingសួរបកទៅវិញ
«នាងជាអ្នកណា?ជាបិសាច?ធ្មប់?ខ្មោច?ឬជាអ្វី?»
«មិនសំខាន់ថាខ្ញុំជាអ្វីទេប៉ុន្តែលោកកុំបារម្ភខ្ញុំមិនធ្វើបាបលោកឡើយ ហើយកាលដែលខ្ញុំធ្វើបែបនោះដាក់ពួកអស់ទាំងនោះព្រោះពួកគេជាមនុស្សអាក្រក់»
«នាងព្យាយាមចូលមកក្បែខ្ញុំធ្វើអី?»Jungkookសួរដោយមុខប្រាកសប្រជា នាយសម្លឹងមុខKuxingជាប់ចង់ដឹងថានាងឆ្លើយយ៉ាងម៉េច និងចាំមើលគ្រប់សកម្មភាពតើមាននាងនិយាយកុហកគេទេ?
«លោកដឹងដែរ?»Kuxingរាងភ្ញាក់បន្តិច
«រឿងអីខ្ញុំមិនដឹងតាំងពីម៉ោងរៀនរហូតដល់ពេលចេញមកផ្ទះខ្ញុំឃើញនាងតាមដានខ្ញុំរហូត»
«បើលោកសួរត្រង់ ខ្ញុំក៏ឆ្លើយត្រង់! ខ្ញុំមានសមត្ថភាពពិសេសអាចសម្រេចបំណងប្រាថ្នា3យ៉ាង មិនថាអ្នកណាចង់បានអីនិយាយមកចុះ តែប្រាកដថាវាជាអ្វីដែលគេចង់បានពិតប្រាកដ»Kuxingនិយាយក្បោះក្បាយនូវបំណងរបស់នាង
«នាងចង់និយាយថានាងមានសមត្ថភាពដូចជាGenieក្នុងរឿងអាឡាដាំងមែនទេ?»Jungkookសួរបញ្ជាក់និងបង្ហាញទឹកមុខគ្មានភាពជឿជាក់លើអ្វីដែលនាងនិយាយ
«អាចថាចឹងក៏បាន»
«ហាសហាហាហាហាស»Jungkookផ្ទុះសំណើចចេញមកដោយមិនអាចទប់បាន ពិតជាល្អសើចណាស់នៅសុខស្រាប់តែមានgenieលេចរូបរាងឡើងនៅក្នុងជីវិតពិតអ្វីដែលសំខាន់មិនចាំបាច់ត្រូវដើររកចង្កៀងទៀតផង នេះគឺGenieមករកដោយខ្លួនឯង
«អ្នកនាង!បើចង់បោកគួររកលេសឲ្យល្អជាងនេះតិចទៅរឿងបែបនេះបោកក្មេងៗមិនចង់ជឿផង»Jungkookប្រាប់ទៅស្រីល្អដោយហួសចិត្ត
«ខ្ញុំនិយាយពិតមែន មិនបានលេងសើចទេJeon Jungkook»Kuxingនិយាយទាំងមុខស្មើព្រោះគេគិតថាអ្វីដែលនាងនិយាយគឺជាការលេងសើច Jungkookវិញក៏រហ័សរៀបចំអាកប្បកិរិយាមកជាធម្មតាដូចគ្នា
«នាងមានអីមកបញ្ជាក់?»Jungkookសួរទៅវិញដោយមុខស្មើធេងដូចគ្នាព្រោះចាប់ផ្តើមទទួលយកអ្វីដែលនាងនិយាយមកគិត ទើបគេត្រូវការភស្តុតាងដែលអាចបញ្ជាក់ថានាងមិនបាននិយាយកុហក
«ហេតុការណ៍ល្ងាចមិញមិនទាន់គ្រប់គ្រាន់ទេឬ?»
«Ok ខ្ញុំជឿនាងក៏បានប៉ុន្តែនាងមកប្រាប់ខ្ញុំធ្វើអី?»Jungkookផ្អែកខ្លួនទៅក្រោយជាប់សាឡុងសម្លឹងមកដោយមិនសូវអើពើជាមួយអ្វីដែលនាងនិយាយ
«ព្រោះលោកជាអ្នកដែលខ្ញុំត្រូវសម្រេចបំណងប្រាថ្នាឲ្យ»
«ថាម៉េច!?»Jungkookក្រោកឈរមួយអស់កម្ពស់បង្ហាញទេកមុខភ្ញាក់ផ្អើលពេលដែលបានឮភ្លាម គេស្តាប់ច្រឡំទេដឹង ស្គាល់គ្នាមិនបានមួយថ្ងៃផងមកស្និទ្ធស្នាលឥឡូវថាមកចង់សម្រេចបំណងស្អៅឲ្យគេទៀត
To be Continue...
Advertisement
- In Serial89 Chapters
Montgomery and Carano
A modern take on Romeo and Juliet. Jenna Carano is a badass demon hunter, hot headed and passionate, while Professor Robert Montgomery is the exact opposite: always calm and disciplined. They were raised to hate each other but when someone much worse than they are gets loose on the streets of London, they must join forces to protect the city and the people they love.
8 140 - In Serial62 Chapters
MIRACLE CHILD: SLASH THE GODS [DxD UNIVERSE] . (MATURE CONTENT)
A world where all myth clash. Three great factions vying for supremacy. A multitude of power eyeing them from the shadow. In this world, à child was born. One so rare that his kind was basically unseen. Bestowed with a name synonymous with death, known as the uncrowned king of the church, what kind of storm will this child bring? Follow our hero as he visits the world and brings change to the society. Disclaimer: The DxD franchise does not belong to me. I am just a fan trying to bring an alternative story to a novel I like. The cover picture doesn't belong to me either. Note: This story will be mainly in the Slashdog part which is part of the DxD universe but set 4 four years prior to the event of DxD. Also, DxD is a light novel with 25 volumes + side volumes and a sequel with already 3 volumes called Shin Highschool DxD. Only the first ten volumes and some side stories have been adapted in Anime. As such many terms and characters, I use may be unknown. But don't worry I will do my best so that everyone can follow. NOTE 2: I AM currently writing another fanfic called THE TRIALS: PATH TOWARD GODHOOD. Try it. The mc is different in personality but I hope you'll like it nonetheless.
8 105 - In Serial20 Chapters
Eden Garter, Dragon Anomaly
2002 - Martial Law has been declared only short while after the sinister assault upon the twin towers on September 11, 2001. Eden Garter is a 23-year old mix-racial young man who has been selected to be part of an 4th-dimensional group battling against the infamous "Illuminati". Now that the shadowy organization has begun to take over his universe, he one of the only people who can stop them. With his allies, Hinata Dyne, Opal Kindred and Densetsu Kusanagi, he is determined to use the Dragon Glyph to annihilate the puppets, drive back the Illuminati and in turn avenge the ones he held so dear. Over the course of his first adventure, relationships will form and shift, and the hearts, minds and souls of all involved in the conflict will all be tested.
8 164 - In Serial33 Chapters
Multiple people, multiple ways
Sometimes things get harder, when people know their feelings TOO well. Which often results in (especially for teenagers) a very confusing time. If you pair that up with many many many personal crisis'... life becomes much harder than one might expect.~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~WE ARE BACK TO BASICS! If someone knows me from a long time ago, they'll know I used to make ALL my covers via very bad editing because I didn't have anything better. Well, I have nothing better anymore, so, the cover is going to be that until I get it changed somehow. This'll be POLYAMORY. I will say it at the start, I absolutely hate, when things get stupidly complicated because people can't decide in fanfics, unless it's done well.Welcome to the adventure of me making a story absolutely nobody asked for.
8 70 - In Serial26 Chapters
hotline | k.nj ✔
❝hello, this is the school hotline for advice. how may i help you?❞❝what areas do you offer help in?❞in which, a guy calls the school hotline, only to be met by a girl who unknowingly is his crush.•••bts series #23rd person's povnamjoon/reader(y/n)bts highschool aulower-case intendedside taekookside yoonminjin/ocextremely short chapters200-600 words each23 chapters•••Disclaimer:I do NOT own BTS or you. Just a fanfic. Please keep in mind while reading.•••Double Updates On Mondays•••Cover by the amazingly beautiful -softgguk!•••Started: 02/07/2019Ended: 23/09/2019•••Author's Age When She Wrote:15 years old.
8 179 - In Serial65 Chapters
The black phone ~imagines~
Check out my other book the black phone before you read thisI'll take requests on what characters you would like and what kind of stories
8 471

