《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I Leave
Advertisement
"បំណងប្រាថ្នាទី1"
Episode 2
«នាងនិយាយនេះពិតឬអត់?»Jungkookសួរដោយមិនប្រាកដក្នុងចិត្តនៅអ្វីដែលស្រីស្រស់បាននិយាយ
«លោកគិតថារឿងទាំងនេះសមនិយាយលេងសើច?»Kuxingសួរបកទៅនាយវិញ នាងដឹងថាវាជារឿងដែលពិបាកបើចង់ឲ្យនរណាម្នាក់មកជឿលើរឿងទាំងអស់នេះដោយសារអ្នកមុនៗទៀតក៏មិនខុសគ្នាដែរ
«Ok ខ្ញុំជឿនាង ប៉ុន្តែខ្ញុំមិនត្រូវការបំណងប្រាថ្នាអ្វីទេ នាងទៅរកអ្នកផ្សេងទៅ»Jungkookងើបឈរដើរទៅចាក់ទឹកមួយកែវយកមកផឹក ត្បិតនាយដូចជាខះកណាស់ពេលដែលនិយាយជាមួយនាង បន្ទាប់មកនាយក៏ដើរមកផ្អែកជញ្ជាំងដែលនៅឆ្ងាយពីរាងតូចប្រហែលជាង2ម៉ែត្រ គេមិនសូវត្រូវធាតុជាមួយនាងទេចឹងហើយនៅឲ្យឆ្ងាយពីគ្នាទើបល្អ
«លោកគិតថាខ្ញុំអាចដើរទៅសម្រេចបំណងឲ្យអ្នកណាក៏បានតាមតែចិត្តចឹងឬ?ខ្ញុំក៏មានច្បាប់ទម្លាប់របស់ខ្ញុំដែរ»
«ខ្ញុំមិនខ្វល់ថានាងមានច្បាប់ទម្លាប់អ្វីនោះទេ តែអញ្ជើញអ្នកនាងទៅសម្រេចបំណងស្អីទាំងនេះទៅឲ្យអ្នកណាក៏ស្រេចតែនាង សម្រាប់ខ្ញុំវិញគឺខ្ញុំមិនចង់បាន ខ្ញុំគ្មានបំណងប្រាថ្នាអ្វីដែលត្រូវឲ្យអ្នកនាងមកសម្រេចឲ្យនោះទេ»
«មិនមែនលោកគ្មានបំណងប្រាថ្នានោះទេ មកពីលោកមិនទាន់នឹកឃើញប៉ុណ្ណោះ»Kuxingព្យាយាមបកស្រាយឡើងអស់ពីចិត្តដើម្បីឲ្យនាយកំលោះរបស់យើងយល់ គ្រាន់តែប្រាប់បំណងប្រាថ្នារបស់ខ្លួនតើវាពិបាកណាស់ណាទៅ?
«នាងនិយាយមិនចេះស្តាប់គ្នាពិតមែន ប្រាប់ហើយថាខ្ញុំគ្មានបំណងប្រាថ្នាទេ»Jungkookហាក់ដូចជាអស់ភាពអត់ធ្មត់ជាមួយស្រីប្លែកមុខម្នាក់ហើយ
«លោកព្យាយាមរកនឹកទៅមើល៎ មិនយូរទេលោកប្រាកដជានឹកឃើញ»
«បើខ្ញុំប្រាប់បំណងប្រាថ្នាខ្ញុំទៅនាង នាងនឹងចេញពីខ្ញុំមែនទេ?»Jungkookសម្លឹងមើលមុខដ៏គួរឲ្យធុញទ្រាន់របស់ស្រីល្អ
«លោកកុំនិយាយធ្វើដូចជាខ្ញុំចង់នៅក្បែរលោកអី បើមិនកុំដោយសារភារកិច្ចខ្ញុំក៏មិនតាមលោកត្រុកៗតាំងពីព្រឹកទល់យប់បែបនេះដែរ»Kuxingបង្ហាញភាពមិនចេញចិត្តចំពោះសម្តីរបស់នាយសង្ហារ គេដូចជាជឿជាក់នឹងខ្លួនឯងពេកហើយ
«ចឹងសូមនាងចាំស្តាប់ បំណងប្រាថ្នាទី1របស់ខ្ញុំគឺ មានលុយចាយមិនខ្វះមិនបាច់រកក៏មានលុយចាយដែរ បំណងប្រាថ្នាទៅ2គឺក្លាយជាមនុស្សល្បីល្បាញដោយខ្ញុំចាំបាច់ធ្វើអីទាំងអស់»និយាយដល់ត្រឹមនេះក៏ត្រូវKuxingកាត់
«បំណងប្រាថ្នាស្អីនឹង?»Kuxingហួសចិត្តនឹងបំណងទី2របស់គេជាខ្លាំង
«កុំនិយាយកាត់ខ្ញុំ ខ្ញុំមិនចូលចិត្ត»Jungkookជ្រួញចិញ្ចើមមិនពេញចិត្តពេលនាងនិយាយកាត់
«ក៏បានខ្ញុំឈប់និយាយកាត់លោកហើយ»Kuxingងក់ក្បាលមិនចង់ប្រកែកជាមួយនាយច្រើនទេ ខ្លាចថាយប់នេះនិយាយរឿងនេះមិនចប់
«បំណងប្រាថ្នាចុងក្រោយគឺខ្ញុំចង់បានជីវិតអមតៈ»Jungkookបន្ថែមសម្លេងរាងខ្លាំងជាមុនរួចដាក់កែវទឹកទៅលើតុបន្ទាប់ពីផឹកអស់
«ខ្ញុំមិនមានពេលលេងសើចជាមួយលោកទេណា»Kuxingមកឈរពីមុខនាយនិងច្រត់ចង្កេះសម្លឹងគេទាំងមិនពេញចិត្ត ចំណែករាងក្រាស់ខំពិតជញ្ជាំងព្រោះចម្ងាយរវាងគេនិងនាងគឺត្រឹមកន្លះជំហានប៉ុណ្ណោះ
«អ្នកណាថាខ្ញុំលេងសើច?ខ្ញុំនិយាយមែននេះជាបំណងប្រាថ្នារបស់ខ្ញុំ»Jungkookនិយាយបណ្តើរបោះជំហានមកសាឡុងបណ្តើរ រួចទម្លាក់ខ្លួនទៅលើសាឡុងទើបបន្ត...
«នាងឆាប់សម្រេចបំណងឲ្យខ្ញុំទៅហើយទៅណាក៏ទៅចុះ»
«ខ្ញុំទៅណាមិនបានទាំងអស់បើលោកចង់ឲ្យខ្ញុំចេញពីលោកឆាប់ៗក៏ប្រាប់បំណងពិតប្រាកដមកមិនមែននិយាយលេងសើចបែបនេះទេ»Kuxingបើមកចំមុខនាយ
«នេះហើយជាបំណងរបស់ខ្ញុំ»
«មិនមែន វាមិនមែនជាបំណងរបស់លោក បើលោកនៅតែមិនប្រាប់បំណងរបស់លោកទៀតខ្ញុំមិនអាចទៅកន្លែងដើមរបស់ខ្ញុំបានទេ»
«ខ្ញុំឈប់និយាយជាមួយនាងហើយ អញ្ចេះក៏មិនបានអញ្ចុះក៏មិនបាននាងទៅរកអ្នកផ្សេងទៅ»Jungkookក្រោកឡើងមកទាញដៃរាងល្អិតអូសនាងដើរសម្តៅទៅរកមាត់ទ្វារ ទ្វារត្រូវរបើកដោយដៃមាឌមាំ
«ទៅវិញទៅ ខ្ញុំលែងចង់សម្រេចបំណងប្រាថ្នាស្អីហើយ អញ្ជើញនាងទៅរកអ្នកផ្សេងចុះ»Jungkookរុញនាងចេញទៅខាងក្រៅហើយបិទទ្វារវិញមួយទំហឹង ធ្វើឲ្យKuxingត្រៀមលក្ខណៈប្រកែកមិនទាន់
«ហ៊ើយ Jungkook»
តុក តុក តុក
«Jungkookបើកទ្វារ»Kuxingស្រែកពីខាងក្រៅនាំការរំខានដល់អ្នកខាងក្នុង តើចង់យ៉ាងម៉េចឲ្យប្រាកដ?ប្រាប់បំណងប្រាថ្នាហើយមកថាមិនមែនជាបំណងពិតប្រាកដ មិនយល់ថានាងគិតស្អីទេ
«ឈប់រំខានខ្ញុំទៅ!! ទៅរកអ្នកផ្សេងទៅ!!»សម្លេងពីខាងក្នុងបន្លឺចូលសោតវិញ្ញាណរបស់នាង ទើបនាងបញ្ឈប់ការគោះទ្វារ
«ខ្ញុំមិនទៅណាទេ ខ្ញុំនឹងនៅចាំទាល់តែលោកនឹកបំណងប្រាថ្នារបស់លោកឃើញព្រោះថាបើខ្ញុំមិនអាចសម្រេចភារកិច្ចចុងក្រោយនេះបានខ្ញុំក៏ទៅណាមិនបានដូចគ្នាឮដែរទេJeon Jungkook»Kuxingនិយាយចប់ក៏ប្រែខ្លួនចាកចេញពីមុខបន្ទប់នាយកំលោះ Jungkook
ឈរផ្អែកទ្វាររហូតដល់ស្ងាត់សម្លេង នាយក៏អឺតមើលតាមប្រហោងដែលមាននៅតាមទ្វារបន្ទប់Condoមិនឃើញសូម្បីស្រមោលរបស់នាង បញ្ជាក់ថានាងទៅបាត់ហើយ គេដកដង្ហើមធូរទ្រូង ទីបំផុតនាងត្រឡប់វិញហើយ។ គេមិនយល់ទាក់តែសោះថាគេទៅស្គាល់នាងតាំងពីពេលណា នៅសុខៗស្រាប់តែលេចរូបរាងនាងចេញមក មកប្រាប់គេថានាងអាចសម្រេចបំណងឲ្យគេបាន មិនដឹងមានគំនិតមកលេងសើចជាមួយគេឬយ៉ាងម៉េចឲ្យប្រាកដទេ។
ព្រឹកស្អែក
ទម្ងន់ជើងធ្ងន់ៗបោះម្តងមួយជំហានៗ ក្នុងចិត្តអន្ទះអន្ទែង បែរបន់កុំឲ្យឃើញមុខមនុស្សស្រីម្នាក់នោះទៀត ដៃក្រាស់ក្តាប់ខ្សែកាតាបយ៉ាងណែន សង្ឃឹមថានឹងមិនបានជួបនាងទៀតទេ។ ដំណើរចេះតែបន្តទៅមុខរហូត មកដល់មុខថ្នាក់រៀនតែរាងក្រាស់របស់យើងមិនទាន់ចូលទៅភ្លាមនោះទេគឺនៅឈរគៀនទ្វារ ដកដង្ហើមញាប់ៗទើបងាកទៅយឺតៗស្រាប់តែឃើញអ្នកដែលមិនចង់ជួបកំពុងអង្គុយនៅតុរៀនរបស់គេថែមទាំងញញឹមយ៉ាងស្រស៊មកកាន់នាយទៀតផងទើបគេរហ័សងាកមុខមកវិញ ធ្វើមុខដូចជាចង់យំ តើនាងនឹងរំខានគេដល់ពេលណាទៅ? បានត្រឹមសង្ឃឹមក្នុងចិត្តថានាងមិនរំលឹកពីរឿងនេះទៀត។
Jungkookដើរចូលមកក្នុងថ្នាក់ហាក់ដូចជាគ្មានរឿងអីកើតឡើង ទាំងដែលការពិតក្នុងចិត្តគេមិនស្ងប់ដូចជាទឹកមុខរបស់គេឡើយ។ នាយដាក់កាតាបទៅលើតុដាក់ខ្លួនអង្គុយក្បែរនាងល្អ មុននឹងដកសៀវភៅមួយក្បាលចេញយកមកមើលដូចជារាល់ដង។ ឃើញគេស្ងាត់មិននិយាយអ្វីទើបនាងក្រមុំដាច់ចិត្តធ្វើជាអ្នកបើកការសន្ទនា។
«លោកគិតចេញហើយឬ-»និយាយមិនទាន់ចប់ផងក៏ត្រូវJungkookនិយាយកាត់
«ឈប់និយាយ»Jungkookលើកដៃបង្អាក់ពាក្យរបស់នាង គេបិទភ្នែកសម្រួលអារម្មណ៍បន្តិចហើយក៏បន្ត...
«ខ្ញុំមិនចង់និយាយពីរឿងនេះទៀតទេ គ្រប់យ៉ាងគឺដូចដែលខ្ញុំនិយាយកាលពីយប់មិញ បើនាងធ្វើមិនបានទេសុំអ្នកនាងទៅរកអ្នកផ្សេងព្រោះខ្ញុំគ្មានបំណងប្រាថ្នាផ្សេងទេ»និយាយតែមាត់តែភ្នែកនាយសម្លឹងទៅត្រង់មិនចង់ប្រឈបមុខរបស់នាងទេ ឃើញមុខនាងពេលណានាំឲ្យចិត្តរបស់គេមិនស្រួលរាល់លើក
«មិនមែនខ្ញុំធ្វើមិនបាន!!ប៉ុន្តែមកពីវាមិនមែនជាបំណងចេញពីចិត្តរបស់លោកៗដឹងក្នុងចិត្តច្បាស់ណាថាអ្វីដែលលោកនិយាយគឺនិយាយឲ្យរួចពីមាត់តែប៉ុណ្ណោះ!»
Kuxingស្រែកដាក់នាយ នាងស្អប់បំផុតគឺមាននរណាម្នាក់និយាយថានាងមិនអាចធ្វើអ្វីមួយបាន ចំណែករាងក្រាស់វិញភ្ញាក់ក្រញ៉ាង នាងស្រាប់តែស្រែកដាក់ត្រចៀកបែបនេះគេសឹងនឹងធ្លាក់ពីលើកៅអី Jungkookមើលទៅភ្នែកក្រហមឆ្អិនឆ្អៅរបស់នាងក្រមុំដែលសម្លឹងមើលគេ បញ្ជាក់ថានាងកំពុងខឹង
«នាងចង់ឲ្យខ្ញុំប្រាប់នាងបែបណាទៀត ពេលខ្ញុំប្រាប់ថាគ្មានបំណងប្រាថ្នានាងនៅតែនិយាយដដែលៗ ដល់ខ្ញុំប្រាប់ពីបំណងរបស់ខ្ញុំនាងមកនិយាយថាខ្ញុំនិយាយឲ្យរួចពីមាត់ នាងចង់យ៉ាងម៉េចឲ្យប្រាកដ!?»Jungkookលមុខមកជិតនាងចង់ឲ្យនាងដឹងថាគេក៏ខឹងនាងដូចគ្នា កម្តៅក្តៅភាយៗចេញពីមុខនាងល្អិត មុខធ្លាប់តែសរលោងប្រែទៅជាក្រហមព្រឿងៗ ត្បិតមុខរបស់នាងនិងមុខគេនៅជិតគ្នាពេកហើយ រាងក្រាសខិតមុខកាន់តែគៀកមុខរបស់នាងព្រោះដូចជាមានអ្វីម្យ៉ាងដែលបញ្ជារឲ្យគេខិតមុខទៅនាង រង្វង់មុខមូលក្រឡង់របស់Kuxingដែលគេមិនដែលសម្លឹងឲ្យចំនោះពេលនេះគឺខុសគ្នាគ្រោះគេបានមើលមុខរបស់នាងពេញភ្នែក បបូរមាត់តូចពណ៌ផ្កាឈូក ចិញ្ចើមងខ្វង់ ភ្នែកធំៗ ច្រមុះស្រួចៗ ថ្ពាល់ពណ៌ក្រហមស្រាលនាងអៀនឬ? មិនអៀនទើបចម្លែកព្រោះមុខរបស់គេនៅឆ្ងាយពីមុខនាងត្រឹមមួយចង្អុលដៃប៉ុណ្ណោះ ហេតុអីក៏នាងស្អាតម៉្លេះ?ម៉េចក៏គេមិនព្រមមើលមុខនាងឲ្យបានច្បាស់កាលពីម្សិលមិញ អារម្មណ៍អ្នកកំលោះកំពុងតែរវើរវាយភ្លាមនោះមានសម្លេងមួយស្រែកមក
«គ្រូមកហើយ»សម្លេងរបស់សិស្សក្នុងថ្នាក់ស្រែកកាត់ចង្វាក់ទើបអ្នកទាំងពីប្រញាប់រាបឬកមកជាធម្មតាវិញ។ Kuxingព្យាយាមសម្រួលអារម្មណ៍ឲ្យមកជាធម្មតាវិញ នាងអង្គុយឡើងរឹងខ្លួនមិនកម្រើកមិនសូម្បីហើបមាត់និយាយអ្វីមួយម៉ាត់ គ្រូក៏ដើរចូលមកបង្រៀនដូចសព្វមួយដង។
រយៈពេល4ម៉ោងត្រូបានបញ្ចប់សិស្សានុសិស្សនាំគ្នាត្រឡប់ទៅផ្ទះរៀងខ្លួន មិនខុសអីពីកំលោះក្រមុំមួយគូដែលដើរតាមចិញ្ចើមផ្លូវត្រឡប់ទៅទីជម្រកវិញ។ ដើរបានបន្តិចរាងក្រាស់ក៏ទុចដំណើរឈប់មួយកន្លែងធ្វើឲ្យនាងល្អិតដើរមកបុកពីក្រោយមួយទំហឹង។
«អួយម៉េចក៏ឈប់មិនប្រាប់អ៊ីចឹង?»Kuxingអង្អែលថ្ងាសខ្លួនថ្នមៗ ដើរបុកគេមិញនេះបង្កជាការឈឺចាប់ដល់ថ្ងាសរបស់នាងដោយខានមិនបាន
«នាងឈប់ដើរតាមខ្ញុំទៅ នាងដើរតាមខ្ញុំតាំងពីចូលរៀនមកដល់ពេលនេះអ្នកដែលគេមិនដឹងប្រហែលជាគិតថាខ្ញុំធ្វើអីនាងជាមិនខានបានជានាងដើរតាមខ្ញុំរហូតមិនឈប់សោះ»
«ខ្ញុំនឹងដើរតាមលោកគ្រប់ទីកន្លែងរហូតដល់លោកនឹកឃើញបំណងប្រាថ្នាដែលអាចឲ្យខ្ញុំសម្រេចបាន»
«ពេលខ្ញុំចូលបន្ទប់ទឹកនាងចូលតាមខ្ញុំដែរមែនទេ?»Jungkookមានចេតនាសួរឌឺទៅកាន់នាង
«មិនប្រាកដទេ»Kuxingញាក់ស្មានិងតបទៅនាយវិញទាំងមិនដឹងថាគេសួរបញ្ឈឺ
«នេះនាង...ហ៊ើយ ខ្ញុំប្រាប់នាងប៉ុន្មានដងហើយថាខ្ញុំគ្មានបំណងប្រាថ្នាអីទេ»Jungkookឆ្លើយតបដោយភាពធុញទ្រាន់ ម៉េចក៏នាងចូលចិត្តនិយាយដដែលៗម៉្លេះ?ប្រាប់ថាគ្មានហើយនៅតាមទៀត នេះមិនខុសអីពីម្ចាស់បំណុលតាមទារលុយពីកូនបំណុលទេ
រីង រីង រីង
សម្លេងទូរស័ព្ទរោទ៍កាត់ផ្តាច់ការសន្ទនារវាងអ្នកទាំងពីរ Jungkookលូកដៃចូលទៅក្នុងហោប៉ៅខោដើម្បីយកទូរស័ព្ទមកមើលថាអ្នកណាជាអ្នកcallមកព្រោះនេះជាសម្លេងចេញពីទូរស័ព្ទរបស់គេ ឃើញថាលេខរបស់បងប្រុសគេក៏ចុចទទួល
«អាឡូ បងមានការអីមែនទេបានជាcallខ្ញុំ?បើមិនមានការអ្វីទេបងមិនcallមកខ្ញុំទេមើលទៅ»Jungkook
សួរតាមរបៀបអ្នកដែលជាបងប្អូននិយាយលេងសើចនឹងគ្នា
«ហាស!!ថាម៉េច?Ok okខ្ញុំទៅដល់ឥឡូវហើយ»ទឹកមុខរបស់នាយប្រែជាស្លេកពេលស្តាប់ទូរស័ព្ទរួច នាយប្រញាប់ចុចបិទទូរស័ព្ទមុននឹងងាករកមើលឡានតាក់ស៊ី ឃើញឬកពារឆ្លេឆ្លារបស់នាយបែបនេះKuxingឆ្ងល់ទើបសួរ...
«មានរឿងអី?ម៉េចក៏ស្លន់ស្លោបែបនេះ?»
«បងប្រុសរបស់ខ្ញុំជួបគ្រោះថ្នាកចរាចរណ៍កំពុងនៅមន្ទីពេទ្យ ខ្ញុំត្រូវទៅឥឡូវនេះ»Jungkookងាកមកនិយាយជាមួយនាងដោយទឹកមុខភ័យព្រួយ
«ខ្ញុំសុំទៅជាមួយផង»Jungkookមើលមុខនាងបន្តិចតែមុនគិតច្រើនទេក៏ងក់ក្បាលព្រមឲ្យទៅជាមួយ
___
ដំណើរញាប់ៗបង្ហាញពីភាពប្រញាប់ខ្លាំងរបស់នាយសង្ហា ពេលចូលមកដល់មន្ទីពេទ្យភ្លាមនាយក៏រត់ទៅសួរគិលានុបដ្ឋាយិកាដែលរងចាំទទួលភ្ញៀវ បន្ទាប់ពីដឹងបន្ទប់ដែលបងប្រុសខ្លួនកំពុងព្យាបាលហើយនោះនាយក៏រត់ទៅភ្លាម នាងក្រមុំយើងវិញតាមនាយសឹងមិនទាន់។ ពួកគេទាំងពីរចូលទៅក្នុងជណ្តើរយន្តរួចចុចទៅជាន់ទី3។ ឃើញគេដូចជាភ័យបែបនេះនាងក្រមុំយើងក៏រហ័សនិយាយលួងលោមគេត្បិតមិនចង់ឲ្យគេគិតច្រើន
«លោកកុំភ័យពេកអី បងប្រុសរបស់លោកច្បាស់ជារួចផុតពីគ្រោះថ្នាក់»
«ខ្ញុំក៏សង្ឃឹមអ៊ីចឹងដូចគ្នា»
ទឹង
ទឹប ទឹប ទឹប
«បងប្រុស»Jungkookរត់មកដល់មុខបន្ទប់សង្រ្គោះបន្ទាន់ឃើញបុរស5នាក់ ខ្លះឈរ ខ្លះអង្គុយនៅមុខបន្ទប់
«Jungkook»Jiminដែលជាបងប្រុសម្នាក់របស់នាយឧទានឡើង
«បងJinយ៉ាងម៉េចហើយ»Jungkookសួរដោយក្តីបារម្ភពេញទ្រូង
«មិនទាន់ដឹងទេ គ្រូពេទ្យមិនទាន់ចេញមកទេ»Namjoonដែលអង្គុយឈ្ងោកមុខឆ្លើយ
«ស្រីម្នាក់នេះជាអ្នកណាគេ?»Taehyungដែលឈរក្បែរJiminសួរពេលឃើញនារីប្លែកមុខម្នាក់ដែលឈរជិតរាងក្រាស់
«ខ្ញុំជាមិត្តភក្តិJungkook»មាឌមាំមិនទាន់ឆ្លើយផងKuxingរហ័សឆ្លើយជំនួសនាយភ្លាម
ក្រាក
សម្លេងបន្ទប់របើកបង្ហាញលោកគ្រូពេទ្យវ័យរាងជ្រេស្ថិតក្នុងឈុតវះកាត់ដើរចេញមក ឃើញដូចនេះអ្នកដែលឈរផ្អែកជញ្ជាំងជិតទ្វារវះកាត់ប្រញាប់ដើរមកសួរ...
«លោកគ្រូពេទ្យបងប្រុសរបស់ខ្ញុំយ៉ាងម៉េចទៅហើយ»J-hopeមកឈរក្បែរលោកគ្រូពេទ្យចំណែកអ្នកផ្សេងទៀតក៏ដើរមកជិតព្រោះចង់ដឹងពីអាការៈរបស់អ្នកដែលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ដូចគ្នា
«ខ្ញុំសូមចូលរួមសោកស្តាយផង ខ្ញុំបានព្យាយាមអស់ពីលទ្ធភាពហើយប៉ុន្តែសភាពអ្នកជំងឺធ្ងន់ធ្ងរពេកទើបខាងយើងមិនអាចជួយបាន»ឮលោកគ្រូពេទ្យនិយាយដូច្នេះអ្នកគ្រប់គ្នាហាក់ស្លុតចិត្តជាខ្លាំង
«មិនពិត»Sugaក្រវីក្បាលនិងឧទានទាំងមិនជឿចំពោះអ្វីដែលគ្រូពេទ្យបាននិយាយ
«អ្នកទាំងអស់គ្នាអាចចូលទៅមើលសពបាន បន្តិចទៀតនឹងមានក្រុមគ្រូពេទ្យមកនាំសពទៅបន្ទប់តម្កល់សពហើយ»លោកគ្រូពេទ្យនិយាយរួចក៏ដើរទៅបាត់ទុកឲ្យសាច់ញាតិនៅមើលសពដែលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នោះ។ សាច់ញាតិនាំគ្នាដើរចូលទៅក្នុងបន្ទប់នៅឡើយតែនាយកំលោះរបស់យើងដែលមិនអាចទទួលយកនូវអ្វីដែលបានកើតឡើងរំពេចនោះJungkookស្រាប់តែនឹកឃើញរឿងម្យ៉ាង មុននឹងងាកទៅមើលKuxingដែលមានទឹកមុខក្រៀមក្រំមិនខុសពីអ្នកផ្សេងទៀត រួចក៏អូសដៃនាងដើរទៅរកកន្លែងស្ងាត់ដើម្បីនិយាយគ្នា
«លោកនាំខ្ញុំមកទីនេះធ្វើអី?»Kuxingសួរទាំងមីងម៉ាំងដែលគេអូសមកកន្លៀតជញ្ជាំងដោយឬកពារលឹបលៗ
«នាងនិយាយថានាងអាចសម្រេចបំណងប្រាថ្នាឲ្យខ្ញុំបាន3មែនទេ»
«មែនហើយ»
«ឥឡូវនេះខ្ញុំមានបំណងប្រាថ្នាហើយនាងអាចសម្រេចឲ្យខ្ញុំបានឬអត់?»
«និយាយមកចុះឲ្យតែវាជាបំណងប្រាថ្នាពិតប្រាកដរបស់លោកខ្ញុំសម្រេចឲ្យបានទាំងអស់»Kuxingញញឹមទៅកាន់នាយ នាំក្តីសង្ឃឹមឲ្យជ្រៀបចូលទៅក្នុងបេះដូងរាងក្រាស់
«នាងជួយឲ្យបងប្រុសរបស់ខ្ញុំរស់ឡើងវិញបានទេ?»Jungkookមើលទៅនាងទាំងរលីងរលោង ពាក្យសម្តីនាងនាំឲ្យគេនៅមានសង្ឃឹមថានឹងអាចឲ្យបងប្រុសដឹងខ្លួនមកវិញ
«លោកចង់ឲ្យខ្ញុំជួយគេឲ្យរស់ឡើងវិញ?»Kuxingសួរដោយភ្ញាក់ផ្អើល ទឹកមុខរបស់នាងហាក់បីដូចជារបស់ដែលកាត់ផ្តាច់ក្តីសង្ឃឹរបស់នាយឬសំណើររបស់គេលើសពីសមត្ថភាពរបស់នាងដែលអាចធ្វើទៅបាន?មានន័យថាបងប្រុសរបស់គេនឹងត្រូវស្លាប់តើមែនទេ?
To be continue...
Advertisement
- In Serial33 Chapters
The Nost
Jack and Ann have taken me on a great adventure full of mystery and incredible technology, I hope you'll join us. Three chapters will post each week in December 2021 and January 2022. The journey will come to a close on January 31. I know you have a lot of reading choices, but if you have space left in your literary adventure cup, please join Jack and Ann as 2021 turns into 2022, happy reading! The demon whispers inside Jack’s mind. “They are not worthy, they are cattle, these new humans you covet. The so-called creator has betrayed you, replaced you with these organic imitations. Slaughter them all.” It’s funny, not in a ha-ha funny way, but a sad, my madness doesn’t make sense type of way, Jack thinks, because wasn’t he human? Worse still, the voice comes with impulses that are hard to resist. Violence usually ensues. That’s why he joined the military. A way to channel his urges into mind-numbing physical effort and war. It works for a time. But alcohol and fighting can only carry on for so long. Finally, he realizes, his only way out is suicide. But when he opens his eyes, he’s in the In-Between. The creator has other plans for him, and she won’t take no for an answer. Apparently, this isn’t his first life and if he doesn’t free her from her prison, it won’t be his last. His curse is to be reborn without end, without rest, without memory. Only madness. Now Jack is on the run from forces he doesn’t understand. It’s a new world. The mundane replaced by ethereal artificial intelligence, spontaneous virtual realities, and homicidal bible salesmen. But the creator promises the demon’s voice will disappear as soon as he finds the right girl, the right bond. After that, they just have to escape the clutches of those who hunt them, find the Isle of Song, and free the creator from her prison. Or maybe this time, in this life, Jack will figure out what true freedom is. Come along on this action-packed thriller as Jack fights to remember who he is, tries to end an eternal war, and atone for sins he doesn’t remember…yet.
8 201 - In Serial28 Chapters
The Transmigrated Me is A Lowly Commoner [BL]
A Grand Schemer who got hit by a car is now trying to scheme against the people he disliked while world hopping with his reliable system. "Can you change my fate ?" "I'll gladly do that, Young Host"[DISCONTINUED]
8 95 - In Serial30 Chapters
Dargon
Kegar, Strozazand, Katrina and their childhood friends are forced to go on an adventure that will test everything, from morality to legality. It's in their hands if the world lives or dies... or more importantly, if their families live or die. They will face everything from dargons and swamp creatures to undead (both great and lesser) to each other in order to bring an end to their quest. Dargon is updated each month on the 15th-ish, sometimes with additional content throughout the month.
8 191 - In Serial31 Chapters
The Westmarch War (A NaNoWriMo 2017 winner)
The harvest is in, the snow is starting to fall, and everything balances on the edge of a pike.Part 1 of the Arisverse Saga
8 86 - In Serial51 Chapters
Damn You (Z.M.)
"Gyvenimas - didžiulė mokykla."
8 184 - In Serial20 Chapters
Bring 'Em Back Alive & Unfinished Business
(THIS WAS PREVIOUSLY ON MY LAST PROFILE- I STILL HAVE COMPLETE OWNERSHIP! DO NOT SAY ANYTHING ABOUT ME STEALING THE BOOK!)BOOK FIVE OF THE SOULMATES SERIESWhen Ketch returns with Gabriel and (Y/n), who were presumed to be dead, Dean is given the opportunity to open the rift to find their mother and Jack.Meanwhile Sam tries all he can to figure out the story as to how (Y/n) is alive after nearly nine years of being dead. Only after the soulmates leave, Dean and Sam must put aside finding Mary and Jack as their number one priority and instead search for their little sister and the archangel.(I do not own Supernatural or (Y/n), the only thing I own is the not-really-romantic subplot.)Warning: This is an entire episode of Supernatural: Season 13 Episode 18 and Episode 20, so buckle up for the matching scenes and incredibly long chapters.Book One: Tall TalesBook Two: Mystery SpotBook Three: Changing ChannelsBook Four: Hammer of the GodsBook Five: Bring 'Em Back Alive & Unfinished BusinessBook Six: Beat The Devil & Exodus
8 238

