《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I leave
Advertisement
"មាត់ខុសពីចិត្ត"
Episode 5
«យប់ណាស់ហើយ ខ្ញុំថាពួកយើងត្រឡប់ទៅផ្ទះវិញទៅ»JungkookងាកទៅមើលKuxing មេឃកាន់តែងងឹតឡើងទៅហើយក៏ជាពេលត្រូវត្រឡប់ទៅសម្រាកនៅឯផ្ទះដូចគ្នា មាឌតូចក៏ងក់ក្បាល ពួកគេក៏ក្រោកពត់ពែនខ្លួនត្បិតអង្គុយមកយូរដែរ Jungkookក៏ងាកទៅរករាងស្តើងរួចសួរ...
«ផ្ទះនាងនៅឯណាប្រាប់ខ្ញុំមកខ្ញុំនឹងជូននាងទៅផ្ទះ»
«មិនបាច់ទេទៅCondoរបស់លោកវិញ»Kuxingនិយាយធម្មតា ចំណែករាងក្រាស់ក៏ជ្រួញចិញ្ចើមទៅCondoគេធ្វើអី?
«ហេតុអីទៅCondoរបស់ខ្ញុំ?»
«ព្រោះCondoខ្ញុំនៅជាន់ខាងលើCondoរបស់លោក»
«ម៉េចក៏នាងមិនប្រាប់ខ្ញុំ?»
«ព្រោះលោកមិនបានសួរ»
«Ok okចឹងយើងឆាប់ទៅ»នាយហាក់គាំងជាមួយចម្លើយរបស់នាង ពិតមែនហើយគេមិនបានសួរឲ្យនាងឆ្លើយប្រាប់យ៉ាងម៉េច
___
«ជូនខ្ញុំត្រឹមហ្នឹងចុះ លោកទៅបន្ទប់លោកទៅ»Kuxingប្រាប់ទៅនាយព្រោះប្រអប់យន្តឈប់ត្រឹមជាន់ដែលនាយនៅ
«មិនអីទេ ខ្ញុំនឹងជូននាងឲ្យដល់បន្ទប់»Jungkookញញឹមស្ញេញហើយក៏ចុចឡើងទៅលើមួយជាន់ទៀត ពេលដែលដល់ពួកគេក៏នាំគ្នាចេញពីប្រអប់យន្តរួចបន្តដំណើររហូត
ដល់មុខបន្ទប់របស់រាងស្តើង នាងក៏បែរមកនិយាយជាមួយគេ...
«ដល់ហើយ លោកទៅវិញចុះ»Kuxingនិយាយចប់ក៏យកសោរចាក់ចូលបន្ទប់រៀបនឹងបើកទ្វារទៅហើយតែក៏ផ្អាកវិញព្រោះនាងមើលតាមកន្ទុយភ្នែកថាឃើញJungkookនៅឈរស្ងៀមពីក្រោយនាងទើបងាកមកសួរ...
«ម៉េចក៏លោកមិនទៅ?»
«មិនគិតហៅខ្ញុំចូលទៅខាងក្នុងទេឬ?»Jungkookនិយាយហើយក៏អឺតមើលទ្វារបន្ទប់របស់ដូចជាចង់ចូលទៅក្នុងបន្ទប់ ឃើញនាយធ្វើបែបនេះនាង
ក្រមុំសម្តែងទឹកមុខមិនពេញចិត្តនិងសម្លក់នាយទាំងក្រឺតខ្នាញ់
«ហេតុអីទើបខ្ញុំត្រូវឲ្យលោកចូលក្នុងបន្ទប់ខ្ញុំ?»Kuxingសួរបកទៅនាយវិញ យប់ថ្មើនេះហើយមិនគិតទៅបន្ទប់គេងទេបែរជាចង់ចូលបន្ទប់នាងទៅវិញ
«ព្រោះនាងក៏ធ្លាប់ចូលបន្ទប់របស់ខ្ញុំហើយពួកជាមិត្តនឹងគ្នាមិនអ៊ីចឹង?»
«នេះមិនមែនជាហេតុផលដែលខ្ញុំគួរឲ្យលោកចូលក្នុងបន្ទប់ខ្ញុំទេ»
«តែខ្ញុំចង់ចូលទៅ»Jungkookនិយាយរួចក៏ដើរវាងបង្រុងបើទ្វារតែត្រូវនាងយកដៃឃាំងខ្លួនរបស់នាងមិនឲ្យដើរទៅមុខបានទៀតទើបនាយងាកមកមើលមុខមិនរីករបស់ស្រីតូច
«ទៅបន្ទប់លោកវិញទៅ»Kuxingធ្វើមុខស្មើភ្នែកសម្លឹងមើលនាយតែក៏មិនព្រមដកដៃដែលឃាំងនាយជាប់ឡើយ
«តែ...»
«ទៅ! វិញ! ទៅ!»Kuxingកាត់ដោយសម្លេងធ្ងន់ៗមួយៗច្បាស់ៗបញ្ជាក់យ៉ាងដាច់ខាតមិនព្រមឲ្យនាយចូលទៅទេ រីឯមាឌក្រាស់ពេលទទួលការបដិសេធរបស់នាងហើយក៏បែរមុខសម្លឹងនាងទាំងពេបមាត់ធ្វើភ្នែកភ្លឹសៗដូចជាកូនក្មេងដែលឪពុកម្តាយមិនឲ្យស្ករគ្រាប់ញ៉ាំ តែនាងមិនបានចាប់អារម្មណ៍ពីទឹកមុខនាយបន្តិចទេទើបគេដាច់ចិត្តទៅបន្ទប់វិញទាំងតូចចិត្តតូចថ្លើម។ នាងក្រមុំក៏ក្រវីក្បាលរួចក៏បើកទ្វារចូលទៅក្នុងបន្ទប់។ មិនមែននាងមិនចង់ឲ្យគេចូលមកទេតែមកពីយប់ហើយនាងចង់សម្រាក អង្គុយនិយាយគ្នាលេងមកយូរហើយ បើឲ្យគេចូលមកនោះច្បាស់ណាស់ថាគេមិនព្រមចេញទៅងាយចឹងហើយមានតែប្រើវិធីនេះគឺមិនឲ្យគេចូលមកតែម្តងទោះជាដឹងថាគេអន់ចិត្តប៉ុន្តែមិនថ្វីទេចាំលួងនៅថ្ងៃស្អែកចុះ។
ព្រឹកស្អែក
«Jungkook!»សម្លេងហៅពីចម្ងាយបានរសាត់ចូលមកក្នុងត្រចៀករបស់នាយនាំឲ្យអ្នកកំលោះរបស់យើងបែរខ្លួនទៅរកប្រភពសម្លេងនោះ ក៏ប្រទះរាងកាយរបស់នារីរូបស្រស់ដែលនាយស្គាល់ច្បាស់ថាជាអ្នកណា។ Kuxingដើរមកជិតនាយដោយទឹកមុខញញេមញញែម តែនាយវិញធ្វើមុខស្មើធេង
«លោកកើតអីទើបធ្វើមុខបែបហ្នឹង?»Kuxingមើលទៅមុខរបស់គេៗក៏ងាកមុខចេញ
«គ្មានអីទេ»
«ពិតមែនហ្អេ៎?»Kuxingតាមសម្លឹងមុខរបស់គេនិងជជីកសួរ ប្រហែលជាគេនៅអន់ចិត្តទេដឹងបើបែបនោះមែនឲ្យនាងធ្វើយ៉ាងម៉េចទៅ លួងគេ?តែនាងមិនចេះលួងអ្នកណាទេ
«លោកខឹងនឹងខ្ញុំមែនទេ?»
«អត់ទេ»Jungkookឆ្លើយទៅទាំងមុខស្មើ គេមានសិទ្ធិអីទៅខឹងនាង
«បើមិនខឹងម៉េចក៏ធ្វើមុខអ៊ីចឹង?»
«មុខខ្ញុំគឺបែបនេះតាំងពីដើមហើយ»
«លោកកុហក»
«មិនបានកុហកទេ ខ្ញុំមិនខឹងនាងឡើយព្រោះយើងស្គាល់គ្នាមិនទាន់បាន1អាទិត្យផង បើនាងឲ្យខ្ញុំចូលទៅក្នុងបន្ទប់មែនទើបចម្លែក»Jungkookព្យាយាមញញឹម មាត់ថាមិនអីតែការពិតគេពិតជាអន់ចិត្តណាស់ព្រោះគេមិនបានចាត់ទុកនាងជាអ្នកដទៃនោះទេតាំងពីដែលនាងជួយបងប្រុសរបស់គេឲ្យរស់ឡើងវិញម្តងទៀត
«ឈប់ខឹងនឹងខ្ញុំទៅណាមិនមែនខ្ញុំមិនទុកចិត្តឬមិនចាត់ទុកលោកជាមិត្តនោះទេ ពួកយើងបាននិយាយគ្នាកាលពីយប់មិញហើយមិនអ៊ីចឹងថាពួកគឺមិត្តនឹងគ្នា»ពាក្យថាពួកយើងដូចជាខ្យល់ដែលសប់បំប៉ោងឲ្យបេះដូងរបស់នាយរីកមាឌ ភាពអន់ចិត្តដែលនៅក្នុងចិត្តគេក៏រសាយម្តងបន្តិចៗរហូតដល់បាត់អស់ពីក្នុងចិត្តរបស់នាយ
«លោកឈប់ខឹងទៅណាចាំខ្ញុំប៉ាវលោកញ៉ាំបាយថ្ងៃOkទេ?»Kuxingធ្វើភ្នែលម៉ក់ៗដូចជាកូនឆ្កែតូចដែលកំពុងទារចំណី ឃើញនាងធ្វើបែបនេះទើបរាងក្រាស់អត់ញញឹមមិនបាន នាយយកដៃទៅញីសក់របស់នាងលេងដោយក្រឺតខ្នាញ់មនុស្សស្រីអីគួរឲ្យស្រឡាញ់ុយ៉ាងនេះ
«នាងនេះចំមែនហើយ»
«នែ៎!ឈប់លេងសក់ខ្ញុំទៅ សម្រេចថាខ្ញុំប៉ាវបាយលោកជំនួសពាក្យសុំទោស»Kuxingចាប់ដៃរបស់គេចេញពីក្បាលខ្លួន ហើយវាសសក់ឲ្យត្រឡប់មករកសភាពដើមវិញ បើនាយកំលោះវិញញញឹមបិទមាត់មិនជិតទាល់តែសោះពេលបានស្រីល្អចាប់ដៃបន្តិច។ Kuxingមើលមិខគេទាំងឆ្ងល់មិញនេះមុខមិនរាប់ញាតិសោះតែពេលនេះញញឹមអរដូចជាត្រូវរង្វាន់ធំ គេម្នាក់នេះអារម្មណ៍ផ្លាស់ប្តូរលឿនមែន
«គ្រាន់តែខ្ញុំប៉ាវបាយសោះលោកសប្បាយអរដល់ថ្នាក់នេះឬ?»Jungkookញាក់ស្មើរួចដើរចេញទៅដោយមិននិយាយអ្វីឡើយ រាងស្តើងសម្លក់នាយពីចម្ងាយមនុស្សស្អីសួរមិនឆ្លើយហើយដើរទៅបាត់ នាងក្រវីក្បាលទាំងមិនយល់បន្ទាប់មកក៏ដើរទៅតាមក្រោយ
___
ពេលស្រស់ស្រូបអាហារក៏បានមកដល់បន្ទាប់ពីចំណាយពេលរៀនអស់រយៈពេលជាច្រើនម៉ោង។ នៅហាងអាហារយើងឃើញកំលោះក្រមុំមួយគូរដែលដើរបណ្តើរគ្នាដូចជាគូរសង្សារមិនតែប៉ុណ្ណោះនៅនិយាយគ្នាលេងយ៉ាងស្និទ្ធស្នាលទៀតផង។
«លោកចង់ញ៉ាំអីកុម្មង់ទៅ»Kuxingញញឹមញ៉ាក់ចិញ្ចើមដាក់នាយ
«ពិតមែនអ្ហេស៎?កុម្មង់អីក៏បានដែរមែនអត់?អ៊ីចឹងថ្ងៃនេះខ្ញុំប្រាកដជាឡើងគីឡូុមិនខាន»Jungkookអង្អែលពោះខ្លួនឯងទាំងសប្បាយចិត្ត ថ្ងៃនេះគេនឹងញ៉ាំឲ្យច្រើនព្រោះមិនងាយបានស្រីស្អាតប៉ាវនោះទេ
«នែ៎ៗកុម្មង់ល្មមតែហូបអស់បានហើយ កុំឲ្យសល់ចោលស្តាយ»
«បាទ»Jungkookឆ្លើយរួចក៏ដើរទៅកុម្មង់អាហារសម្រាប់ខ្លួនឯងនិងស្រីស្រស់ Kuxingមើលទៅខាងក្រៅហាងក៏ឃើញមានMartមួយនៅទល់មុខនេះ នាងក៏ចេញពីហាងអាហារបំណងទៅរកMartមួយនោះ។
___
«អញ្ជើញញ៉ាំតាមសប្បាយ»Jungkookចាប់កាន់ស្លាបព្រារួចក៏និយាយប្រាប់ទៅរាងស្តើង
«ពាក្យនេះគួរតែខ្ញុំជាអ្នកនិយាយទើបត្រូវ»នាយសើចនឹងទឹកមុខរបស់នាងដែលសម្លឹងនាយដូចហួសចិត្តបន្តិចអីបន្តិចមើលទៅពិតជាកំប្លែងណាស់ តែពេលឃើញកែវភ្នែកដែលសម្លក់នាយដូចចង់ចាប់ហែកទើបមាឌមាំខំខាំធ្មេញទប់សំណើចកុំឲ្យធ្លាយចេញមក និងបន្លប់ទៅនិយាយរឿងផ្សេង
«ញ៉ាំទៅអាហារច្រើនណាស់»Jungkookដួសអាហារដាល់មាត់ទំពារយ៉ាងឆ្ងាញ់ ហាក់ដូចជាមានក្តីសុខជាមួយម្ហូបទាំងអស់នេះ រាងស្តើងពេលឃើញគេញ៉ាំទំនងបែបនេះក៏ប្តូរពីសម្លក់មកជាដួសម្ហូបញ៉ាំវិញ រាងក្រាស់សម្លឹងទៅនាងទាំងស្នាមញញឹមជាប់មាត់ព្រោះនាងដូចជាកូនក្មេងអ៊ីចឹង ឲ្យតែបានញ៉ាំរឿងអីក៏ទម្លាក់ទុកសិនដែរ។ អាហារថ្ងៃត្រង់មួយពេលនេះត្រូវបានចប់ទៅដោយរលូន។
«Jungkookខ្ញុំមានអ្វីមួយចង់ឲ្យលោក»
«ជាអ្វី?»Jungkookសួរ មើលទៅដៃដែលលាក់នៅខាងក្រោយខ្នង
«ទែនៗៗ»Kuxingដកដៃចេញពីក្រោយខ្នងបង្ហាញទឹកដោះគោមួយប្រអប់ចេញមក Jungkookវិញក៏ញញឹមទាំងភ្ញាក់ផ្អើល
«ម៉េចក៏នាងដឹងថាខ្ញុំចូលចិត្តញ៉ាំទឹកដោះគោចេក?»
«ព្រោះខ្ញុំដឹងគ្រប់រឿងរ៉ាវដែលពាក់ព័ន្ធជាមួយលោក»
«មានន័យថារឿងដែលខ្ញុំនិយាយប្រាប់នាងកាលពីយប់មិញនាងដឹងរួចរាល់ហើយមែនទេ»Jungkookនិយាយរួច យកទុយោរចាក់ប្រអប់ទឹកដោះគោនោះរួចបឺតគ្រូកៗ
«មែន!»
«បើអ៊ីចឹងមែន ពីយប់មិញនាងស្តាប់ខ្ញុំនិយាយធ្វើទៀត?»
«លោលចង់និយាយឲ្យខ្ញុំស្តាប់ទៅហើយបើខ្ញុំមិនស្តាប់ដូចជាមិនសម»
«អរគុណ»Jungkookសម្លឹងទៅនាងទាំងកក់ក្តៅនៅក្នុងចិត្តនាងប្រៀបដូចជាទេពធីតាដែលមកប្រស់ព្រំជីវិតគេឲ្យស្រស់បំព្រងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេទាំងពីរក៏បានដើរទៅសាលាវិញដើម្បីរៀនគួរបន្ត។
មិនយូរប៉ុន្មានពេលល្ងាចក៏ឈានចូលមកដល់ និយាយពីកំលោះក្រមុំមួយគូរដែលកំពុងអង្គុយនៅលើបង់ក្នុងសាលាមើលសិស្សានុសិស្សទាំងឡាយចាកចេញពីសាលារៀនទៅផ្ទះសម្បែងរៀងខ្លួន។
«ពេលណាទើបពួកយើងទៅCondoវិញ?»Kuxingផ្អៀងក្បាលសម្លឹងទៅវង់ភ័ក្ត្ររបស់នាយ
«ខ្ញុំមិនទាន់ចង់ទៅទេណាមួយបន្តិចទៀតខ្ញុំទៅទទួលបងប្រុសចេញពីមន្ទីពេទ្យ»
«បងប្រុសរបស់លោកចេញពីមន្ទីពេទ្យហើយឬ?»Kuxingភ្ញាក់ផ្អើលបន្តិច តែក៏សប្បាយចិត្តដែលទទួលបានដំណឹងល្អ នាងជួយមនុស្សបានម្នាក់ទៀតហើយពិតជារឿងល្អណាស់។ គេក៏ងក់ក្បាលនិងញញឹមបន្តិច។
«អឺ...ខ្ញុំសួរលោកមួយសំណួរបានទេ?»Kuxingសួរទាំងស្ទាក់ស្ទើរនៅក្នុងចិត្ត ចង់សួរគេបន្តិចមិនចង់សួរគេបន្តិច តែក៏សម្រេចចិត្តសួរ
«សួរមក»
«លោកគិតចង់តាមរកឪពុកម្តាយបង្កើតរបស់លោកទេ?»នាងសម្លឹងចំមុខគេខណៈពេលដែលគេប្រែជាស្ងាត់និងមុខក្រញ៉ូវ នាងដឹងថាគេប្រាកដជាខឹងប៉ុន្តែបើនាងមិនសួរបញ្ជាក់ឲ្យច្បាស់ទេរឿងនេះនឹងមិនដាច់ស្រឡះឡើយ
«ម៉េចក៏នាងសួរពីរឿងនេះទៀតហើយ»Jungkookក្រោកឡើងមើលទៅនាងដោយមិនយល់ នាងដឹងថាគេនឹងខឹងពេលដែលនាងនិយាយពីរឿងនេះហើយនាងនៅសួរគេទៀត គេមិនពេញចិត្តឲ្យនរណាម្នាក់រំលឹកពីឪពុកម្តាយបង្កើតរបស់គេទេ ព្រោះគេទាំងខឹង ទាំងស្អប់និងមិនចង់ដឹងឮពីពួកគាត់ទាល់តែសោះ
«ព្រោះខ្ញុំចង់ដឹងថាលោកចង់ជួបឪពុកម្តាយលោកទៀតទេ ចង់ដឹងពីសុខទុក្ខពួកគាត់ទេ?»
«មិនចង់ដឹង! ខ្ញុំគ្មានថ្ងៃខ្វល់ខ្វាយពីមនុស្សចិត្តដាច់ដែលហ៊ានសូម្បីបោះបង់កូនខ្លួនឯងចោលនោះទេ បើមិនបានលោកប៉ាអ្នកម៉ាក់យកខ្ញុំមកចិញ្ចឹមមិនដឹងថាខ្ញុំនឹងទៅជាយ៉ាងណានោះទេ អ៊ីចឹងហើយខ្ញុំមិនចាំបាច់ចង់ដឹងពីអ្នកដែលគេមិនស្រឡាញ់ មិនអាណិតខ្ញុំនោះដែរ»Jungkookសម្លឹងនាងយ៉ាងមុតបញ្ជាក់ប្រាប់ថាគេពិតជាស្អប់អ្នកដែលមាននាមជាឪពុកម្តាយគេណាស់ក៏ខឹងជាមួយនាងណាស់ដែរ ព្រោះនាងចូលចិត្តគាស់រំលើងរឿងដែលគេមិនចូលចិត្តមកនិយាយ។ កែវភ្នែកដែលគេមើលមកនាងត្បិតមើលទៅដូចជាខឹងនិងគំជាមួយឪពុកម្តាយគេណាស់តែនាងអាចមើលដឹងថាកែវភ្នែកដ៏រឹងកំព្រឹសរបស់គេបង្កប់ភាពសោកសៅប៉ុណ្ណា
«ប៉ុន្តែរឿងខ្លះមិនដូចដែលលោកគិតនោះទេ បើលោកមិនបានដឹងនិងជួបផ្ទាល់លោកមិនអាកាត់បានឡើយ ទើបខ្ញុំចង់ឲ្យលោកគិតឲ្យច្បាស់មុននិយាយចេញមក»Kuxingក្រោកឈរឡើងមើលទៅនាយទាំងយល់ចិត្តមុននឹងបន្ត...
«ខ្ញុំដឹងថាអ្វីដែលលោកនិយាយមិនដូចអ្វីដែលលោកគិត លោកក៏ដឹងមិនថាលោកគិតអីឬរឿងអ្វីដែលពាក់ព័ន្ធជាមួយលោកខ្ញុំដឹងទាំងអស់ កុំកុហកខ្លួនឯងអីJungkook»នាងដាក់ដៃទៅលើស្មារបស់គេ ប្រើមេដៃអង្អែលគេដើម្បីឲ្យគេត្រជាក់ចិត្ត រីឯនាយវិញក៏រហ័សទាញដៃនាងចេញ
«ឈប់និយាយរឿងនេះតទៅទៀតទៅ ខ្ញុំសុំព្រមាននាងហាមនាងនិយាយរឿងនេះទៀតមិនចឹងបំណងប្រាថ្នាទី2 ទី3និងគ្មាននោះទេហើយនាងកុំសង្ឃឹុមថានាងនឹងបានទៅកន្លែងដើមវិញ»ដោយសារកំហឹងដែលមាននៅក្នុងខ្លួនទើបនាយនិយាយអ្បីចេញមកដោយមិនបានគិតហើយជាពាក្យដែលប៉ះពាល់ដល់អារម្មណ៍របស់អ្នកដែលស្តាប់ដូចជានាងជាខ្លាំង
«លោកគំរាមខ្ញុំអ្ហេស៎?»Kuxingនឹកស្មានមិនដល់ថាគេបែរជាហ៊ានគំរាមនាងទាំងដែលអ្វីដែលនាងធ្វើគឺដើម្បីគេ
«មនុស្សដូចខ្ញុំមិនដែលគំរាម បើនិយាយចេញហើយខ្ញុំនឹងធ្វើ»Jungkookនិយាយយ៉ាងប្រាកដប្រជាភ្ជាប់ដោយមុខមាំគ្មានញញឺតនឹងអ្នកណារបស់គេទៀត នាងដឹងរឹតតែច្បាស់ថាគេមិនបាននិយាយលេង កែវភ្នែកមួយគូរបស់គេបង្កើតភាពរង្គោះរង្គើនៅក្នុងចិត្តរបស់នាង ជាកែវភ្នែកដែលនាងមិនចង់ឃើញគេមើលមកនាងដូចជាមនុស្សដែលស្អប់ធ្វើឲ្យបេះដូងរបស់នាងពឺតផ្សាយ៉ាងចម្លែក ជាហេតុដែលនាងត្រូវគេចភ្នែកចេញត្បិតមិនអាចទ្រាំសម្លឹងតទៅទៀត។ ពេលឃើញនាងស្ងាត់ដូច្នេះគេបែរខ្នងបង្រុងដើរចេញតែត្រូវបញ្ឈប់ដោយសំណួរបស់នាង...
«លោកចង់ទៅណា?»
«ទៅមន្ទីពេទ្យ»គេឆ្លើយកំបុតៗគំរោះគំរើយដូចជាមិនចង់ឆ្លើយ
«ខ្ញុំសុំទៅផងបានទេ»នាងសុំទៅជាមួយមិនមែននាងចង់ទៅជាមួយគេទេ នាងចង់ទៅមើលពីអាការៈរបស់បងគេទៅវិញទេតែគេក៏បដិសេធភ្លាម
«មិនបាច់ទេ! ខ្ញុំទៅម្នាក់ឯងបានហើយ»Jungkookនិយាយចប់ក៏ដើរចេញទៅបាត់ រាងតូចទម្លាក់ខ្លួនអង្គុយលើបង់សម្លឹងទៅផែនខ្នងរបស់នាយ នាងដឹងថាគេខឹង នាងដឹងថាមិនគួរសួរអ្វីដែលនាងរឹតតែដឹងទៀតនោះគឺពាក្យដែលគេនិយាយគឺមិនបានចេញពីចិត្តពិត នាងចង់ឲ្យគេបានសមបំណង បែបនេះឯងទើបនាងនៅជំនះសួរគេដល់ខឹងដាច់ក្បាលដាច់កន្ទុយដែលសំខាន់គឺគេគំរាមនាង ដូចពាក្យគេថាចិត្តល្អត្រូវរន្ទះបាញ់
___
ងាកមកមាឌមាំវិញដែលកំពុងដើរតាំងៗចូលមកក្នុងមន្ទីពេទ្យទាំងចិត្តមួរម៉ៅជាមួយស្រីស្រស់មិនទាន់បាត់ មិនដឹងជានាងគិតអីទេបានជាខំជីកកកាយស្រមោលអតីតកាលគេអីខ្លាំងម៉្លេះ ដឹងទាំងដឹងថាគេមិនចូលចិត្តនិយាយរឿងនេះនៅតែសួរដដែលៗទៀត ហ៊ើយគួរឲ្យខឹងណាស់!!
«Jungkookនេះមកដែលឬ?»J-hopeសួរពេលប្រទះជាមួយវត្តមានរបស់ប្អូន ដែលបើកទ្វារចូលមកក្នុងបន្ទប់ នាយដើរចូលមកខាងក្នុងក៏ឃើញJinកំពុងអង្គុយនៅលើគ្រែអ្នកជំងឺជាមួយសម្លៀកបំពាក់ធម្មតាមិនមែនសម្លៀក
បំពាក់អ្នកជំងឺទៀតទេ ទឹកមុខរបស់គេក៏ស្រស់បស់ជាងមុនដូចគ្នា
«ប្រាកដជាមកហើយបងប្រុសចេញពីមន្ទីពេទ្យមួយទាំងមូល»Jungkookមើលទៅបងៗហើយក៏ញញឹម ដើរមកក្បែរJin
«បងអរគុណណាស់»Jinមើលមុខអ្នកជាប្អូន
«តែម៉េចក៏មានតែបងJ-hopeនិងបងNamjoonអ៊ីចឹងចុះអ្នកផ្សេងទៀត»Jungkookមើលក្នុងបរិវេនបន្ទប់មិន
ឃើញមានអ្នកទៀតពិតមែន
«អ្នកផ្សេងទៀតគេរវល់ប៉ុន្តែមិនអីទេ គ្នាប៉ុណ្ណឹងគឺបានហើយ»
«រៀបចំរបស់របររួចរាល់អស់ហើយឆាប់ទៅពួកយើង»Namjoonនិយាយឡើងប្រាប់ទៅអ្នកដទៃទៀត រួចពួកគេក៏នាំគ្នាដើរចេញពីបន្ទប់អ្នកជំងឺ។
មកដល់ជាន់ក្រោម
«អ្នកទាំង3ទៅចាំនៅឯឡានមុនទៅខ្ញុំទៅបង់ប្រាក់និងយកថ្នាំ»Namjoonប្រាប់ទៅអ្នកទាំង3 ពួកគេក៏ងក់ក្បាលរួចក៏ទៅរកឡានដែលចតនៅជិតនេះ ចំណែកនាយក៏ដើរទៅកន្លែងបើកថ្នាំ
___
នៅក្នុងឡានដែលមានJ-hopeជាអ្នកបើក
Jungkookអង្គុយនៅកៅអីខាងមុខនិងពីរនាក់ទៀតអង្គុយនៅរបាំងខាងក្រោយ។
«Jungkookឲ្យបងជូនឯងទៅCondoសិនទេ?»J-hopeសួរ
«មិនបាច់ទេ ថ្ងៃនេះខ្ញុំចង់ទៅសម្រាកទៅផ្ទះ»បន្ទាប់ពីស្តាប់រួចអ្នកម្ខាងទៀតក៏ងក់ក្បាល ភ្លាមឡានក៏ចាប់ផ្តើមបរចេញទៅ
___
«ម៉ោះខ្ញុំជួយ»Jungkookយារដៃទៅជួយកាន់ឥវ៉ាន់ពីអ្នកជាបងព្រោះពួកគេឈាងចូលទិញឥវ៉ាន់នៅឯផ្សារទំនើបមកមិនដឹងជាមានអីខ្លះទេកាន់សំពីងសំពោងពេញហ្នឹង ពួកគេក៏យកអីវ៉ាន់ទាំងនោះទៅឲ្យអ្នកបម្រើដែលនៅក្នុងផ្ទះយកទៅទុកដាក់
«បងអង្គុយត្រង់នេះមក»J-hopeដែលជាអ្នកគ្រាJinនោះក៏និយាយ រួចដាក់នាយឲ្យអង្គុយលើសាឡុងថ្នមៗ បន្ទាប់ពីមកគេក៏ដាក់ខ្លួនអង្គុយទៅលើសាឡុងដូចគ្នា Jinក៏មើលទៅប្អូនប្រុសទាំងបីដែលកំពុងអង្គុយនៅលើសាឡុងជាមួយខ្លួននិងញញឹុមឡើងមុននឹងនិយាយ...
«បងអរគុណពួកឯងណាស់ដែលជួយមើលថែបងនិងជួនបងមកផ្ទះវិញទៀត»
«មិនបាច់អរគុណទេពួកយើងជាបងប្អូនប្រាកដជាជួយគ្នាស្រាប់ហើយ»J-hopeអង្អែលស្មានាយនិងញញឹមដោយភាពកក់ក្តៅ
«J-hopeនិយាយត្រូវ យើងជាបងប្អូនជួយគ្នាជារឿងធម្មតា»Namjoonដើរមកកៀកស្មាJinតាមរបៀបបងប្អូន Jungkookក៏ដើរចូលមករួចពួកគេទាំងបួនក៏អោបគ្នាយ៉ាងកក់ក្តៅ។ បងប្អូនទាំង7នាក់នេះគឺស្រឡាញ់គ្នាណាស់ ខ្វល់ខ្វាយ បារម្ភយកចិត្តទុកដាក់នឹងគ្នាហើយតែងតែមើលថែគ្នាទៅវិញទៅមកណាមួយពួកគេមិនសូវមានមិត្តច្រើននោះទេទើបបងប្អូនពួកគេនេះស្និទ្ធស្នាលជាមួយគ្នាយ៉ាង
នេះ
ពេលរាត្រីក៏ឈានចូលមកបន្តិចម្តងៗធ្វើឲ្យផ្ទៃមេឃទាំងមូលប្រែជាងងឹតសូន្យឈឹង មានត្រឹមពន្លឺផ្កាយតូចៗនិងដួងព្រះចន្ទដែលខំបញ្ចេញពន្លឺស្រស់ត្រកាលជះមកកាន់ផែនដី។ នៅក្នុងបន្ទប់មួយដែលយើងឃើញកំលោះសង្ហារមួយរូបកំពុងគេងនៅលើគ្រែយកដៃគងថ្ងាស់ សញ្ជឹងគិតពីនេះពីនោះដោយគ្មានកោះត្រើយ ខួរក្បាលចេះតែរលឹកគិតពីរឿងដែលបានកើតឡើងកាលពីល្ងាចមិញ ដែលគេបានជ្រុលមាត់ថាស្តីឲ្យស្រីល្អទាំងកំហឹងបាំងមុខ រហូតមកដល់ពេលនេះទើបដឹងថាខ្លួនបាននិយាយពាក្យមិនសមគួរជាច្រើនទៅកាន់នាង មិនដឹងថាពេលនេះនាងខឹងគេយ៉ាងណាទេ មិនដឹងថានាងកំពុងធ្វើអីចូលគេងហើយឬនៅ ចិត្តមួយចង់ហៅឈ្មោះចង់ជួបនាងតែចិត្តមួយទៀតខ្លាចថានាងមិនមករកគេ នាយមិនដឹងថាត្រូវធ្វើអ្វីទេពេលនេះក្រៅពីដេកដកដង្ហើមធំនៅលើគ្រែស្ងៀមៗ។
«ហ៊ើយ ណ្ហើយចុះស្អែកចាំទៅសុំទោសនាងក៏បានដែរនាងប្រហែលជាមិនថាអីទេ»Jungkook
ព្យាយាមនិយាយលួងខ្លួនឯងកុំឲ្យគិតច្រើនតែធាតុពិតចិត្តគេកំពុងតែជ្រួលច្របល់ណាគិតពីសម្តីដែលនាងនិយាយ ណាគិតពីពាក្យដែលខ្លួនបានថាឲ្យនាង វាច្របល់ចូលគ្នាពេញតែហ្នឹងឯង។
«ហ៊ើយ...!ឈប់គិតទៅ»នាយយកដៃញីសក់ខ្លួនឯងឡើងរញ៉េរញ៉ៃអស់ រួចក៏យកខ្នើយមកគ្របពីលើក្បាលនិងបិទភ្នែកសម្ងំគេងបន់ឲ្យតែដល់ព្រឹកស្អែកនឹងបានទៅសុំទោសពីរាងតូចកុំឲ្យអាចិត្តឆ្គួតឡប់នៅខ្វល់ខ្វាយមិនឈប់
To be continue...
Advertisement
- End2276 Chapters
Martial World
In the Divine Realm, countless legends fought over a mysterious cube. After the battle it disappeared into the void. A young man stumbles upon this mystery object, opening a whole new world to him. His name is Lin Ming, and this is his road of martial arts.
8 1145 - In Serial6 Chapters
Frontier: Vanguard
Bradley Vickers never thought he would be stuck in the biggest war known to the Frontier Cluster. Vickers now has to survive whatever the War has to throw at him. Hopefully he’ll be able to get his life together once the war is over. If he can make it that long…
8 127 - In Serial10 Chapters
Fairy-Elf Enigma
Miles is reluctantly recruited by Elle to be part of her Adventuring Team in hopes that he can speak to the woman he fell in love with. The only problem is that she is dead, but Elle may know a way.
8 162 - In Serial9 Chapters
Nifflheim
Asger awakes after being shot full of arrows in an unknown, frozen world. Hundreds of decaying bodies completely cover the ground around him. Cursing the gods, Asger begins searching for answers, until he stumbles upon companions. They soon uncover that they have found themselves in Nifflheim, a place where many go to face the crimes of their past lives. Refusing to take their eternal punishment lying down, the party begins searching for the three keys that are said to open the gates of Nifflheim and allow them into Valhalla. Will they make it out before they join the corpses around them? Or does the party have secrets that could lead to their downfall?
8 126 - In Serial27 Chapters
Mafia Game
"Now, you will all be playing Mafia here.""There are 3 mafia members, 1 sheriff, 1 doctor, 7 citizens, AND......The Artificial Intelligence."A prize for the winner, a death for the loser. But unfortunately, this game is indescribably difficult, Because she makes people kill people. *This novel is an English translation of mafia game, the best-selling book in South Korea.
8 80 - In Serial9 Chapters
Yggdrasil Story
Six-years-war has ended, by the strength of only one man. Everyone calls him "Swordmaster". Unfortunately, this is not the story of such time of glory, bloodshed and.....Ruby, interrupting: Sola, why don't you just tell them that this is the story of a man in a harem full of beautiful flower girls.Almond: Could you not disturb her? This is the most important part of our story, and it could decide the future of us all.Ruby: And I want to ask you why the novel cover doesn't have me on it? Since I'm the main heroine and all.Sola: I am so fed up with pen tool.. uh... better not talk about it. So, we used a photo of flowers instead, and I think you are not the main heroine.Almond: It's a budget cost too. Those artists charge us over US$200. We are broke. Plain and simple.Ruby: That's really expensive, huh.Sola: Could you girls stop talking? So, I can continue with the synopsis....Ruby: I don't understand why this is so important.Sola: Ruby, listen. If we don't have a good synopsis, people will not buy our book, and then.....Iris: Then what? I want to know it too.Sola: Then there will be no book 2.Iris: No book 2, so what? Why should I care?Sola: Our universe will collapse, and we will disappear forever..Iris: What did you say?Almond: Well, too late now. You talked too much. We have run out of writing space...Ruby: What!!!!!NO!!! I don't want to DIE!!!!You do something sis!!! I should have done that human thing with our lord when I still had a chance. Noooooooo......Iris: Buy it now. People!! Yes, I mean, you!! YES! YOU!!! BUUUUUUUUUYYYYYYYYYY....Iris is shouting as loud as if this is the last moment of her life, but no one listens.
8 148

