《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I Leave
Advertisement
"បំណងប្រាថ្នាទី2"
Episode 6
នៅក្នុងថ្នាក់រៀនដូចសព្វមួយដងដែលជាពេលព្រឹកព្រលឹមម៉ោងទើបតែ6:30នាទីប៉ុណ្ណោះប៉ុន្តែយើងបានឃើញវត្តមានរបស់បុរសវ័យជំទង់អង្គុយនៅក្នុងថ្នាក់រៀនត្រម៉ងត្រម៉ោចតែឯង ធម្មតាទោះជាគេជាសិស្សដែលមិនធ្លាប់មកយឺតក៏មិនធ្លាប់មកលឿនថ្នាក់នេះដែរ។ 7:30នាទីជាម៉ោងដែលសិស្សចូលរៀនយ៉ាងហោចណាស់ក៏ម៉ោង7:00នាទីដែលទើបមានសិស្ស។ ថ្ងៃនេះគេពិតជាមករៀនលឿនណាស់ហើយមូលហេតុនោះគឺគេមានចេតនាមកអង្គុយចាំសុំទោសKuxingព្រោះពីយប់មិញគេគេងមិនលក់សោះ គេមានបំណងចង់ហៅឈ្មោះនាងនឹងបានសុំទោសតាំងពីយប់ តែចិត្តមួយខ្លាចថានាងមិនមកតាមការហៅទើបទ្រាំរងចាំទាំងគេងមិនលក់បក់មិនល្ហើយទម្រាំមេឃភ្លឺ គេមកអង្គុយក្នុងថ្នាក់មួយសន្ទុះហើយ គិតថាបន្តិចទៀតKuxing
ប្រាកដជាមកជាមិនខាន។ គេអង្គុយចាំពី1នាទីក្លាយជា10នាទី ពី10នាទីក្លាយជាកន្លះម៉ោងរហូត1ម៉ោងជាង សិស្សចូលពេញថ្នាក់ទៅហើយនៅមិនទាន់ឃើញស្រមោលរបស់Kuxingមកទៀតគេចេញទៅអឺតនៅខាងក្រៅថ្នាក់ជាច្រើនដងតែមិនឃើញសូម្បីសសៃសក់របស់នាងឬនាងមិនមករៀនទេដឹង?បើអ៊ីចឹងមែនឲ្យគេធ្វើយ៉ាងម៉េចទៅ?នាយអង្គុយនៅនឹងកៅអីដោយមិនសុខក្នុងខ្លួនសោះមិនដឹងពេលទើបនាងមកទេ ភ្លាមនោះអ្នកគ្រូដែលជាគ្រូប្រចាំថ្នាក់ក៏ដើរចូលមកហើយសិស្សគ្រប់គ្នាក៏ងើបឈរគោរពអ្នកគ្រូរួចក៏អង្គុយចុះវិញ។ ដោយអត់ទ្រាំពុំបានJungkookងាកទៅសួរJiraដែលអង្គុយនៅខាងស្តាំដៃខ្លួននោះ...
«Jira»Jungkookហៅឈ្មោះនាងតិចៗដែលអាចឮវាបានតែពីរនាក់
«ថ្ងៃនេះជាថ្ងៃលាភថ្ងៃជ័យរបស់ខ្ញុំមែនទេទើបបានបុរសសង្ហារJeon Jungkookមកនិយាយជាមួយ»Jiraតបទៅវិញបែបចំអន់ ព្រោះជាការពិតស្គាល់គ្នាយូរហើយគេមិនដែលនិយាយរកអ្នកណាសោះពេលនេះបែរជាមកហៅឈ្មោះនាងសង្ស័យនាងបានសាងបុណ្យច្រើនហើយតាមមើល
«Jiraថ្ងៃនេះKuxingមិនមករៀនទេឬ?»Jungkookសួរទៅនាងមិនខ្វល់ពីអ្វីដែលនាងនិយាយ
«ខ្ញុំមិនដឹងទេ បើសូម្បីតែលោកជាអ្នកស្និទ្ធស្នាលជាមួយKuxingជាងគេក្នុងថ្នាក់នេះមិនដឹងផងទម្រាំខ្ញុំទៀតម៉េចអាចដឹងទៅ»Jiraក៏និយាយតាមដែលមើលឃើញ ជាការពិតណាស់ដែលJungkookគឺជាអ្នកស្និទ្ធស្នាលជាមួយនាងជាងគេព្រោះក្រៅពីគេ Jiraនិងគ្រូទៅនាងមិនដែលនិយាយរកអ្នកណាទៀតទេ
«ខ្ញុំចេះតែសួរទៅគិតថានាងដឹង អរគុណច្រើន»Jungkookញញឹមស្ងួត
«អ៎មែនប្រធានថ្នាក់ដាក់ច្បាប់ឲ្យKuxingផង នាងcallមកសុំច្បាប់អ្នកគ្រូមិញនេះថានាងឈឺ»អ្នកគ្រូស្រែកប្រាប់ពីតុរបស់គាត់ទៅប្រធានថ្នាក់នោះគេក៏ឆ្លើយ Jungkookពេលឮថារាងស្តើងឈឺចិត្តគេប្រែជារសាប់រសល់មួយរំពេច ចង់ទៅរកនាងឥឡូវនេះណាស់ ទាស់ត្រង់គេជាប់រៀន
"មិនអីទេចាំរៀនពេលព្រឹកចប់សឹមទៅមើលនាង"នាយគិតនៅក្នុងចិត្តរួចផ្តោយអារម្មណ៍ទៅលើការរៀនទោះជាអារម្មណ៍គេមិនមូលក៏ដោយ
___
Kuxingកំពុងអង្គុយនៅសាឡុងរបស់ខ្លួនមើលទូរទស្សន៍យ៉ាងរំភើយបន្ទាប់ពីបានcallទៅសុំច្បាប់ពីអ្នកគ្រូហើយនោះ
«ថ្ងៃនេះសប្បាយចិត្តដល់ហើយមិនចាំបាច់ទៅរៀន ធុញសឹងស្លាប់សម្រាកមួយថ្ងៃក៏ល្អ»Kuxingទម្រេតខ្លួនទៅផ្អែកសាឡុងកាត់បន្ថយភាពហត់នឿយដែលមាននៅក្នុងខ្លួន ធាតុពិតនាងមិនបានឈឺអ្វីនោះទេគ្រាន់តែមិនចង់ទៅរៀនទើបកុហកអ្នកគ្រូ មិនដឹងថាជាទៅរៀនធ្វើអីនាងទៅរៀនរាល់ថ្ងៃដើម្បីបានដឹងពីចិត្តគំនិតរបស់Jungkookដើម្បីសម្រេចបំណងប្រាថ្នាឲ្យគេ តែគេថានឹងមិនសម្រេចបំណងប្រាថ្នាអ្វីទាំងអស់អ៊ីចឹងហើយនាងមិនចាំបាច់ទៅរៀនមិនចាំបាច់ធ្វើអ្វីទាំងអស់ គ្រាន់តែធ្វើអ្វីដែលខ្លួនចង់ធ្វើគឺគ្រប់គ្រាន់ ដូចជាឥឡូវនេះនាងចង់សម្រាកភ្នែកបន្តិច ដៃស្រឡូនស្អាតចុចបញ្ជាតេឡេដើម្បីបិទទូរទស្សន៍បន្ទាប់មកក៏បិទភ្នែកគេងនៅលើសាឡុងនោះទៅ
11:35នាទី
ទីង! ទឹង!
ទីង! ទឹង!
សម្លេងកណ្តឹងចុចជាលើកទីពីរប៉ុន្តែមិនមានការឆ្លើយ តបពីម្ចាស់បន្ទប់ទាល់តែសោះទើបអ្នកកំលោះឈរនៅមិខបន្ទប់សម្រេចចិត្តចុចម្តងទៀត។
ទីង! ទឹង!
ស្ងាត់
ទីង! ទឹង!
«...»
Jungkookចុចកណ្តឹងបន្ទប់របស់រាងស្តើង4ដងហើយនៅតែគ្មានការឆ្លើយតបឬចេញមកបើកទ្វារឲ្យនាយ សោះ ក្នុងចិត្តគិតថាប្រហែលជានាងចេញទៅខាងក្រៅតែក៏មានកូនចិត្តមួយទៀតខ្លាចនាងមានគ្រោះថ្នាក់ឬកើតមានរឿងអ្វីឡើងនៅខាងក្នុង។ គិតដល់ត្រឹមនេះធ្វើឲ្យរាងក្រាស់ដូចជាបាត់បង់ម្ចាស់ការលើខ្លួនឯង បារម្ភខ្លាចនាងមានរឿងអី បើសិនជាមានគ្រោះថ្នាក់អ្វីកើតឡើងលើKuxingនោះគេគ្មានថ្ងៃលើកលែងឲ្យខ្លួនឯងជាដាច់ខាតព្រោះគេជាដើមហេតុដែលនាំឲ្យមានរឿងកើតឡើង។
ផាំង! ផាំង! ផាំង!
«Kuxing! Kuxing! ឮខ្ញុំហៅដែរទេ!!?»Jungkookគោះទ្វារនិងស្រែកខ្លាំងៗគ្រូប្រាប់ថានាងឈឺច្បាស់ណាស់ថានាងប្រាកដជានៅក្នុងបន្ទប់
«Min Kuxing!!បើកទ្វារ!»
ផាំង! ផាំង! ផាំង!
ក្រាក
ទ្វារត្រូវបានបើកដោយស្នាដៃរបស់មាឌតូចដែលយកដៃយីភ្នែកព្រោះមិនទាន់អស់ងងុយនាងគេងតាំងពីព្រឹកទល់ថ្ងៃត្រង់ហើយនៅមិនទាន់ឆ្អែតទៀតស្រាប់តែមានអ្នកមកគោះទ្វាររំខានដំណេករបស់នាង។ Jungkookពេលឃើញនាងបើទ្វារហើយក៏ស្ទុះទៅអោបរាងល្អិតយ៉ាងណែន អ្នកដែលត្រូវគេអោបក៏ស្វាងងងុយចែសបើកភ្នែកធំៗភ្ញាក់ផ្អើលនូវអ្វីដែលបានកើតឡើង។ មាឌមាំអោបរាងស្តើងដូចខ្លាចនាងរបូតចេញពីដៃរបស់គេ មិញនេះគេភ័យណាស់ទាំងគោះទ្វារទាំងស្រែកហៅនៅតែមិនឃើញនាងមកបើកទ្វារ គេភ័យសឹងទៅហៅបុគ្គលិកមកបើកទ្វារឲ្យបើសិនជានាងចេញមកយឺតបន្តិចនោះ។ Kuxingវិញពេលដែលត្រូវគេអោបជាប់បែបនេះបែរជាមានអារម្មណ៍កក់ក្តៅយ៉ាងចម្លែក នាងមិនធ្លាប់ទទួលអារម្មណ៍បែបនេះពីមុនមកនោះទេទើបដៃរបស់នាងលើកអោបគេវិញដោយស្វ័យប្រវត្តិ។ ពួកគេឈរអោបគ្នាប្រហែលមួយសន្ទុះទើបអ្នកទាំងពីរប្រលែងដៃរាងខ្លួន បន្ទាប់មកJungkookសួរទៅនាងដោយក្តីព្រួយបារម្ភ...
«ខ្ញុំចុចកណ្តឹងជាច្រើនដងម៉េចក៏នាងមិនបើកទ្វារឲ្យខ្ញុំ ដឹងទេថាខ្ញុំបារម្ភពីនាងប៉ុណ្ណា!?»សម្លេងធ្ងន់និយាយដោយក្តីបារម្ភនិងការស្តីបន្ទោសបន្តិចបន្តួច ទោះជាស្តីក៏ក្នុងន័យខ្វល់ខ្វាយពីស្រីស្រស់ដដែល
«ខ្ញុំងងុយគេងពេកគិតថាសម្រាកភ្នែកតែបន្តិចទើបមិនបានឮសម្លេងចុចកណ្តឹងអ្វីទាំងអស់»Kuxing
និយាយធម្មតាដូចគ្មានរឿងអីកើតឡើងទាំងដែលអ្នកម្ខាងទៀតបារម្ភពីនាងស្ទើឆ្គួត
«ខ្ញុំភ័យសឹងស្លាប់ខ្លាចថានាងមានគ្រោះថ្នាក់អ្វីនៅក្នុងបន្ទប់ បើនាងកើតអីនោះឲ្យខ្ញុំធ្វើយ៉ាងម៉េច?»Jungkookចាប់ដៃទាំងពីរបស់នាងជាប់ គេនៅមិនទាន់បាត់ភ័យនៅឡើយទេ នាងគេងអីក៏ទ្រមួកម្ល៉េះទាំងគោះទ្វារទាំងហៅចង់បែកបំពង់
កគេហើយទើបព្រមមកបើកទ្វារ
«លោកមិនបាច់ភ័យទេ ខ្ញុំមិនកើតអីងាយឡើយបើខ្ញុំពិតជាមានគ្រោះថ្នាក់អ្វីកើតឡើងមែនខ្ញុំក៏មិនបានមកឈរនៅមុខលោកដែរ»Kuxingញញឹមស្ញេញបញ្ជាក់ប្រាប់គេថាខ្លួនមិនបានកើតអីនោះទេនាងនៅល្អគ្រប់យ៉ាង ខណៈដែលនាងញញឹមសឹងរយៈមាត់តែគេបែរជាជ្រួញចិញ្ចើុម គេខំបារម្ភពីនាងតែចុងនាងនៅនិយាយលេងសើចចេញទៀត
«នៅឈរយូរទៀតទេ ចូលមកខាងក្នុងមកសឹមនិយាយគ្នាទៀត»Kuxingទាញដៃនាយចូលទៅក្នុងបន្ទប់មិនអ៊ីចឹងប្រុងឈរនិយាយគ្នានៅមុខបន្ទប់មែនទេបើមានគេដើរកាត់ឃើញនោះមិនដឹងជាថានាងជាមនុស្សយ៉ាងម៉េចទេភ្ញៀវមកលេងដល់បន្ទប់បែរជាមកឈរនិយាយគ្នានៅមុខបន្ទប់។ចំណែកអ្នកដែលគេចាប់អូសដៃនោះប្រែជាស្រឡាំងកាំង នាងមិនខឹងជាមួយគេទេមែនទេទើបនៅព្រមឲ្យគេចូលមកក្នុងCondoរបស់នាងទៀតនោះ
«អង្គុយត្រង់នេះមក ចាំខ្ញុំទៅយកទឹកមកឲ្យ»Kuxingទាញនាយមកអង្គុយនៅសាឡុងរួចក៏ទៅផ្ទះបាយដោយត្រឡប់មកវិញជាមួយទឹកមួយកែវ រាងតូចហុចទៅឲ្យអ្នកម្ខាងទៀតគេទទួលយកមកផឹកក្អឹកៗរហូតទាល់អស់ពីកែវ បើតាមមើលគឺប្រហែលជាស្រេកទឹកខ្លាំងហើយតែមិនស្រេកខ្លាំងទើបចម្លែកគេខំជិះតាក់ស៊ីមកពីសាលាមកដល់Condo ជណ្តើរយន្តក៏ស្ទះទៀតទើបគេត្រូវឡើងតាមជណ្តើរជើងត្បិតតែកម្ពស់ត្រឹម5ជាន់មែនតែល្មមអាចឲ្យអ្នកដែលរត់មកនោះដល់ដង្ហក់ខ្យល់បាន នៅត្រូវស្រែកហៅនាងក្រមុំទៀត
អ្នកទាំងពីរអង្គុយសម្លឹងទៅខាងមុខត្រង់យ៉ាងស្ងៀមស្ងាត់ នាយសង្ហាររបស់យើងដែលមានសំណួរជាច្រើនវិលជុំវិញក្បាលរបស់គេតែមិនដឹងថាចាប់ផ្តើមពីត្រង់ណា រីឯនាងក្រមុំវិញនោះក៏មានសំណួរចង់សួរទៅគេដូចគ្នាតែមិនដឹងថាត្រូវនិយាយដោយរបៀបណាល្អ ទើប
បានជាស្ងាត់រៀងខ្លួន។ មួយសន្ទុះក្រោយមកJungkook
ក៏និយាយទម្លុះភាពស្ងប់ស្ងាត់...
«អ្នកគ្រូថានាងឈឺតើនាងយ៉ាងម៉េចហើយ?មានបានញ៉ាំថ្នាំឬនៅ?»Jungkookសួរទៅកាន់នាងក្រមុំដោយក្រលែកមើលនាងតាមកន្ទុយភ្នែក
«ខ្ញុំមិនបានឈឺអ្វីទេ»Kuxingតបធម្មតាភ្នែកសម្លឹងមើលទៅម្រាមដៃដែលដាក់នៅលើភ្លៅ អ្នកដែលឮបែបនេះក៏ងាកមកមើលនាងចង់សួរទៅកាន់នាងប៉ុន្តែស្រីក្រមុំក៏និយាយបន្ត
«ខ្ញុំគ្រាន់តែមិនចង់ទៅរៀនទើបសុំច្បាប់»នាយទម្លាក់ទឹកមុខមកជាស្រពាប់ស្រពោនពេលស្តាប់នាងនិយាយរួច មកពីគេទើបនាងមិនចង់ទៅសាលាព្រោះនាងមិនចង់ឃើញមុខរបស់ នាងប្រហែលជាខឹងនិងស្អប់នាយណាស់ចំពោះទង្វើមិនសមប្រកបរបស់នាយដែលបានទៅលើនាង
«លោកកុំគិតអីវែងឆ្ងាយដែលខ្ញុំមិនទៅសាលាព្រោះមិនដឹងថាទៅដើម្បីអ្វីមិនមែនដូចដែលលោកគិតឡើយ»Kuxingនិយាយប្រាប់ទៅនាយដូចដឹងថាគេកំពុងគិតអ្វីតែមិនចម្លែកទេបើនាងដឹងថាគេកំពុងគិតនោះទើបមិនបានធ្វើឲ្យនាយភ្ញាក់ផ្អើលគ្រាន់តែមិនស្មានថានាងនៅតែដឹងពីចិត្តរបស់គេ
«សុំទោស»Jungkookអោនមិខចុះរួចពោលពាក្យសុំទោសដោយការដឹងកំហុសគេមិនចង់ធ្វើបែបហ្នឹងដាក់នាងនោះទេ មកពីគេទប់ចិត្តមិនបានគេពិតជាមិនចង់ឲ្យនរណាម្នាក់រំលឹកពីឪពុកម្តាយបង្កើតរបស់គេឡើយ
«សុំទោសរឿងអី?»Kuxingសួរបកទៅវិញកែវភ្នែងទាំងគូងាកទៅទិសផ្ទុយពីអ្នកម្ខាងទៀត ឬកពារសោះកក្រោះរបស់នាងប្រៀបដូចអាវុធមុខស្រួចដែលចាក់ទម្លុះបេះដូងរបស់គេឲ្យឈឺចុកចាប់ទាំងមិនដឹងខ្លួន អារម្មណ៍របស់ប្រែប្រួលលឿនដូចអាកាសធាតុមិញនេះទើបតែសើចស្ញេញដាក់គេសោះឥឡូវនេះធ្វើមុខស្មើធេង
«ម្សិលមិញខ្ញុំនិយាយអាក្រក់ដាក់នាងធ្វើកាយវិការមិនល្អដាក់នាង ខ្ញុំគ្មានចេតនានោះទេមកពីខ្ញុំទប់អារម្មណ៍ខ្លួនមិនបាន»
«ខ្ញុំខុសខ្លួនឯងទេ ខ្ញុំមិនគួរនិយាយពីឪពុកម្តាយបង្កើតលោកតាំងពីដំបូង លោកមិនខុសមិនបាច់បន្ទោសខ្លួនឯងទេ»សម្លេងរាបស្មើគ្មានអារម្មណ៍របស់នាងបង្ហាញចេញមកបូករួមជាមួយទឹកមុខស្មើ កែវភ្នែកដែលមើលទៅត្រង់មិនសូម្បីងាកមកប៉ះជាមួយរាងកាយទៅរបស់នាយ គ្រប់យ៉ាងគឺខុសប្លែកពីពេលដែលនាយជួបនាងដំបូង នាងមើលទៅរួសរាយនិងទន់ភ្លន់ដូចជាក្មេងស្រីដែលចូលចិត្តការលេងសើចសប្បាយប្រៀបបាននឹងពេលដែលព្រះអាទិត្យបញ្ចេញពន្លឺមានខ្យល់បក់នារដូវរំហើយ ចំណែកនាងនៅពេលនេះគឺត្រជាក់ដូចទឹកកកនិងស្ងៀមស្ងាត់ គ្មានអារម្មណ៍អ្វីទាំងអស់ដូចជាពេលរាត្រីដ៏សែនងងឹតនៅឯកណ្តាលសមុទ្រ
«មិនបាច់ប្លែកចិត្តទេ ខ្ញុំពេលនេះគឺដូចជាខ្ញុំកាលពីពេលដែលខ្ញុំដឹងថាខ្លួនឯងជានរណាហើយមានភារកិច្ចអ្វីដែលត្រូវធ្វើ»
«ខ្ញុំក៏ក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតដែលមិនមែនជាខ្លួនឯងពេលដែលបានជួបលោក ខ្ញុំក៏មិនដឹងថាហេតុអីដូចគ្នា លោកសំណាងណាស់ដែលបានឃើញខ្ញុំជារូបពិត!»Kuxingបញ្ចប់ប្រយោគរបស់ខ្លួនហើយងាកទៅរកកាយមាំស្របជាមួយកែវភ្នែកស្ងប់ដូចជាមហាសមុទ្រដែលគ្មានរលក ទឹកមុខរបស់នាងនៅរក្សាសភាពស្មើត្រឹមដូចជាបន្ទាត់បានល្អណាស់ នាងសម្លឹងមើលទៅកែវភ្នែកដែលពោរពេញការដឹងកំហុសនិងភាពឈឺចាប់តែនាងមិនចាប់ភ្លឹកឬខ្វល់ខ្វាយអ្វីឡាយ
«ដែលលោកមករកខ្ញុំព្រោះរឿងប៉ុណ្ណឹងទេមែនទេ?»ឃើញនាយមិននិយាយអ្វីសោះKuxingក៏បន្ត
«មិនមែនទេ ខ្ញុំនៅមានរឿងសំខាន់មួយទៀតចង់ឲ្យនាងជួយ អាចថាជាបំណងប្រាថ្នាទី2ក៏បាន»
«លោកនៅមានបំណងប្រាថ្នាទៀតឬ?ហឹស និយាយមកចុះបើខ្ញុំជួយបានខ្ញុំនឹងជួយ»Kuxingសើចនៅបំពង់កនិងមើលមកនាយមិនគិតថាគេមកឲ្យនាងជួយទៀតនោះទេ
«ខ្ញុំចង់ឲ្យនាងជួយស្វែងរកឪពុកម្តាយបង្កើតរបស់ខ្ញុំ»Jungkookញញឹមពេលដែលនិយាយចប់ Kuxingមើលទៅគេទាំងឆ្ងល់ហេតុអីក៏មកចង់រកគ្រួសារនៅពេលនេះដែលការពីមុនបដិសេធស្ទើដាច់ខ្យល់
«ហេតុអី?»Kuxingសួរនាយ ជ្រួញចិញ្ចើមចូលគ្នាមើលគេដោយមិនទុកចិត្តនៅសុខៗប្រែជាប្តូរចិត្តចង់តាមរកគ្រួសារបង្កើតវាចម្លែកលើសពីចម្លែកទោះជានាងដឹងចិិត្តគេយ៉ាងណាក៏ដោយក៏នៅមិនយល់ដដែលថាគេចង់ធ្វើអ្វី គេញញឹមទៅកាន់នាងមុននឹងនិយាយ...
«ខ្ញុំចំណាយពេលពេញមួយយប់ដើម្បីគិតទីបំផុតខ្ញុំក៏គិតយល់ពីចិត្តខ្លួនឯងថាចង់បានអ្វីឲ្យប្រាកដហើយចម្លើយគឺខ្ញុំចង់ជួបគ្រួសារមួយទៀតរបស់ខ្ញុំដែលមាននាមជាគ្រួសារបង្កើត»Jungkookរៀបរាប់ពីមូលហេតុដែលពីយប់មិញគេមិនបានគេង ស្រីល្អបង្ហាញឬកពារដូចជាមិនជឿជាក់លើសម្តីរបស់គេ
«Ok បើនេះពិតជាបំណងប្រាថ្នារបស់លោកពិតមែននោះខ្ញុំនឹងជួយ ឥឡូវលោកទៅវិញចុះស្អែកខ្ញុំនឹងនាំលោកទៅជួបពួកគាត់»Kuxingឆ្លើយយល់ព្រមដោយមិនបាច់គិតយូរព្រោះនេះជារឿងដែលនាងត្រូវការស្រប់ហើយគ្មានហេតុផលត្រូវបដិសេធទេ
«ហាស៎ស្អែក?ម៉េចក៏លឿនខ្លាំងម៉្លេះ?»Jungkookសួរដោយភ្ញាក់ផ្អើល
«សម្រេចថាចឹងហើយ លោកក៏អញ្ជើញទៅវិញចុះ»Kuixngមិនបានឆ្លើយតបសំណួររបស់នាយនោះទេ ហើយលើកដៃបង្ហាញផ្លូវទៅកាន់ទ្វារ ដើម្បីឲ្យគេចាក់ចេញពីបន្ទប់នាង គេក៏មិនបាននិយាយអ្វីទៀតដែរមានតែត្រឡប់ទៅបន្ទប់វិញ បានដឹងថានាងមិនកើតអីគេសប្បាយចិត្តណាស់ហើយ
To be continue...
Advertisement
- In Serial8 Chapters
Tentatively Slime
In a land born straight out of fantasy, where endless plains of flowers paint a rainbow canvas across the land, and winged behemoths make their homes in lakes of cold fire. Beings capable of crushing mountains with their monstrous might, creatures that breathe fire and magic and death all at once. In this land, our story begins. Hello dear readers. Long have I been a voracious book gobbler and tonight I thought I'd try my hand. However I crave acknowledgement so please leave a review, all criticism is welcome. If my meagre offerings are accepted by the book gods, (and to a lesser extent, this community) I shall endeavor to persevere with my writing, though this was done on a whim. Probably will be edited at some point, perhaps blue box chan will make an appearance. Typos are likely, please point them out if you see any. And now that you have been captivated by my enchanting synopsis, please enjoy.
8 178 - In Serial9 Chapters
Crossroads
Elena Cochran begged her father to take a safer job after nearly being shot to death. They end up moving to a small town in Georgia on a secret that she doesn't know about. For her protection, he hires the president of a motorcycle club - Michael Gilbert to be her bodyguard. Elena only knows of him being her annoying, hot tempered neighbor, but everything about him intrigues her and ignites a passion within her that she has never known. He believes he is damned to Hell. He is supposed to protect her when the only other person she needs protection from is him. He is not a good guy and she is too good for him. She is a job, but when he first sees her, he knows he wants nothing more than to protect her, to love her. She slowly breaks down his walls and he has to decide on whether or not to let his heart take the lead or to use her feelings against her to keep her safe. Will Elena ever be able to forgive him or her father when she finds out the truth?
8 87 - In Serial7 Chapters
Havenbrook Star
An informed population is a well prepared population. Leading the News in Havenbrook since 1994.
8 80 - In Serial115 Chapters
New Poetry Book
Well this is my new Poetry book so I hope you enjoy
8 250 - In Serial3 Chapters
Unlucky | Doppio Male Reader X MHA [DELAYED]
Follow the bizzare journey that is Vinegar Y/n's story
8 90 - In Serial19 Chapters
Fall
An MikAnnie fanfiction
8 156

