《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I Leave
Advertisement
"ដើរលេង"
Episode 8
នាពេលព្រឹកព្រះសូរិយារះឡើងមកបំភ្លឺលោកាដាស់អស់មនុស្ស សត្វដែលកំពុងសោយសុខដំណេក។ ទ្រនិចនាឡិកានៅក្នុងបន្ទប់មួយចង្អុលទៅលេខ8និងលេខ12បញ្ជាក់វេលាថាម៉ោង8:00ព្រឹក សម្លេងអ្វីមួយក៏បានបន្លឺឡើងជាចង្វាក់ ដៃសក្បុសលូករាវទៅលើតុ ក៏ទៅប៉ះនឹងនាឡិកាដែលកំពុងរោទ៍ឥតឈប់ឈរ នាងក៏ចុចបិទ។ បាត់អស់សម្លេងនៅសល់តែកាយល្អិតដែលមិនទាន់អស់ងងុយ ខំប្រឹងទាញខ្លួនឲ្យក្រោកឡើងទាំងមិនទាន់បើកភ្នែក។ បន្ទាប់ពីបានអង្គុយស្រួលបួលហើយត្របកភ្នែកនាងចាប់ផ្តើមកម្រើកបើកមកបន្តិចម្តងៗរហូតដល់ពន្លឺថ្ងៃដែលខំប្រឹងជ្រៀតខ្លួនតាមវាំងននសក្បុសនោះជះចូលមកពេញភ្នែករបស់នាង រាងស្តើងលើកដៃយីភ្នែករួចក៏ពត់ពែនប្រាណ នាងយោងខ្លួនឡើងដើរទៅបើវាំងននឲ្យពន្លឺបានចូលមក។ Kuxingបែរនាំខ្លួនដើរទៅរកបន្ទប់ទឹកដើម្បីសម្អាតកាយ។
8:30AM
រាងកាយល្អិតដែលប្រាកដខ្លួននៅក្នុងផ្ទះបាយដើម្បីរកអ្វីមកញ៉ាំ។ ស្រីស្រស់ដើរទៅបើទូរទឹកកកយកស៊ុតទាពីរគ្រាប់និងសាច់ជ្រូកបីជាន់ដែលត្រូវបានហាន់ជាបន្ទះវែងនិងស្តើងមកពីរផងដែរ ដៃស្តើងលូកយកខ្ទះដែលដាក់ភ្ជួរនៅជាប់ជញ្ជាំងមកដាក់នៅលើចង្ក្រាន បន្ទាប់មកបើកភ្លើងចាក់ខ្លាញ់ចូលហើយក៏ដាក់សាច់ជ្រូកចូលទៅក្នុងខ្ទះ ក្រោយពីឆ្អិននាងក៏គោះពងទាទាំងពីរគ្រាប់ចូលទៅក្នុងខ្ទះពេលឆ្អិននាងក៏ដួសដាកទៅក្នុងចាន។ ស្រីល្អយកចានអាហារនិងទឹកដោះគោស្រស់ដែលទើបចាក់ចូលកែវរួចទៅដាក់លើតុអាហារ នាងដាក់ខ្លួនអង្គុយស្រួលបួលហើយក៏ចាប់ផ្តើមញ៉ាំ។
ក្រោយពីញ៉ាំអាហារពេលព្រឹករួចនាងក្រមុំរបស់យើងក៏ទៅអង្គុយនៅសាឡុងមើលទូរទស្សន៍។ ថ្ងៃនេះជាថ្ងៃអាទិត្យនាងមិនចាំបាច់ទៅរៀននោះទេ សប្បាយចិត្តរកអ្វីប្រៀបមិនបានចាប់តាំងពីពេលដែលនាងដឹងថាខ្លួនមានភារកិច្ចជាប់ខ្លួនមករឿងអ្វីក៏ធ្លាប់ជួប ធ្លាប់ធ្វើមករួចដែរ ពេលខ្លះស្ទើរតែមិនបានសម្រាក កាលបើបាននៅផ្ទះមួយថ្ងៃសម្រាប់នាងប្រៀបបាននឹងវិសមកាលប្រចាំឆ្នាំ គឺជាពេលវេលាដែលល្អបំផុតដែលមិនអាចបរិយាយបាន។
1:10PM
រាងកាយស្តើងកំពុងគេងនៅលើសាឡុងដោយមិនខ្វល់ពីអ្វីទាំងអស់។ ម្រាមដៃដូចបន្លាក្រូចកម្រើកតិចៗបន្ទាប់មកភ្នែកទាំងគូរក៏បើកឡើង មាឌល្អិតលើកដៃយីភ្នែកនិងស្ងាបដូចជាមិនទាន់អស់ងងុយ ភ្លាមសម្លេងកណ្តឹងក៏បន្លឺឡើងមក ស្រីស្រស់ក៏ងើបដើរទៅបើកទ្វារ បង្ហាញរូបរាងរបស់អ្នកកំលោះរូបសង្ហារម្នាក់ឈរញញឹមយ៉ាងស្រស់មកកាន់នាង។ Jungkookសម្លឹងមើលនាងតាំងពីក្បាលដល់ចុងជើងឃើញថាសភាពរបស់នាងគឺទើបងើបពីគេងច្បាស់ណាស់។
«នាងទើបតែភ្ញាក់ទេឬ?»
«មិនមែនទេខ្ញុំភ្ញាក់យូរហើយប៉ុន្តែខ្ញុំគេងទៅវិញប្រហែលជា2 3ម៉ោងមុននេះ»Kuxingរហ័សបកស្រាយកុំឲ្យគេយល់ច្រឡំថានាងជាមនុស្សដែលគេងទ្រមក់ នាងមិនមែនជាអ្នកដែលគេងទ្រមក់ទេគ្រាន់តែនាងចូលចិត្តគេង
«ខ្ញុំប្រហែលជារំខានការគេងរបស់នាងហើយ សុំទោស»Jungkookអោនបន្តិចនិងសុំទោសនាងដែលគេមករំខានការគេងរបស់នាងដោយមិនបានដឹងជាមុន ឃើញគេធ្វើបែបនេះនាងក៏រហ័សប្រកែក...
«អត់ទេខ្ញុំភ្ញាក់មុនលោកចុចកណ្តឹងបន្តិច»
«លោកមានការអីមែនទេ?»
«គឺ ខ្ញុំចង់បបួលទៅដើរលេង នាងចង់ទៅដែរទេ?»Jungkookនិយាយចូលសាច់ការតែម្តងដោយមិនចង់ចំណាយពេលច្រើនព្រោះជាគោលបំណងដែលគេខំតែងខ្លួនស្អាតបាត ហើយឡើងមករកនាងដល់បន្ទប់
«ដើរលេង?ខ្ញុំ...»Kuxingហាក់ស្ទាក់ស្ទើរ នាងចង់ចំណាយពេលទំនេររបស់នាងសម្រាកនៅផ្ទះច្រើនជាជាងចេញទៅខាងក្រៅ
«ទៅៗណា ខ្ញុំចង់សងគុណនាងខ្លះនាងជួយខ្ញុំច្រើនណាស់ខ្ញុំមិនទាន់បានធ្វើអ្វីដើម្បីនាងនោះទេ ចាត់ទុកថាខ្ញុំទៅចុះ»
Jungkookព្រិចភ្នែកម៉ក់ៗបូករួមជាមួយទឹកមុខអង្វរកររបស់គេមិនអាចឲ្យនាងនិយាយពាក្យថា "ទេ" ចេញមកបានឡើយ
«បានប៉ុន្តែលោកចូលក្នុងសិនមក»Kuxingនាំនាយទៅអង្គុយលើសាឡុង
«ចាំខ្ញុំមួយភ្លេតខ្ញុំទៅតែងខ្លួនបន្តិចសិន»Jungkookងក់ក្បាលទាំងមានស្នាមញញឹមនៅជាប់មាត់ ក្រោយពីទទួលបានការយល់ព្រមហើយមាឌតូចក៏ចូលទៅក្នុងបន្ទប់ដោយមិនភ្លេចបិទទ្វារ
Kuxingឈរនៅមុខទូរខោអាវដែលមានខោអាវជាច្រើននៅខាងក្នុងមិនដឹងថាគួររើសមួយណាមកពាក់ ដៃម្ខាងអូសទៅលើខោអាវចុះឡើង នាងផ្អៀង
ផ្អងមើលមួយសន្ទុះក៏ឃើញសម្លៀកបំពាក់ដែលត្រូវចិត្ត ស្រីស្រស់ចាប់យកសម្លៀកបំពាក់ដែលពេញចិត្តបោះទៅលើពូកបន្ទាប់មកបង្វែរខ្លួនទៅរកបន្ទប់ទឹកដើម្បីសម្អាតខ្លួន។ ក្រោយពីមុជទឹកជម្រះ
កាយរួចរាងស្តើងចេញមកដោយមានចងពុំនឹងកន្សែងស ស្រីតូចដាក់បង្គុយលើកៅអីទល់មុខតុសម្អាងមុននឹងចាប់ផ្តើមតុបតែងខ្លួន។
ងាកមកអ្នកដែលអង្គុយរងចាំនៅក្រៅវិញ Jungkookផ្ទៀងមើលនាឡិកាតម្លៃពាន់ដុល្លាមានដាំពេជ្រនៅជុំវិញផងមើលទៅស្អាតនិងថ្លៃថ្នូរ។ រយៈពេល2ម៉ោងហើយដែលនាងល្អចូលទៅក្នុងបន្ទប់ ស្ងាត់គ្មានសូរសម្លេងសូម្បីបន្តិចឬនាងគេងលក់នៅបាត់ហើយទេដឹង។ នាយចង់ទៅគោះទ្វារបន្ទប់បន្តិចអត់បន្តិច បើនាងគេងមែននាំតែរំខានដល់នាង។ ភ្លាមនោះទ្វារបន្ទប់គេងរបស់នាងក៏បើក នាយរហ័សងាកទៅក៏ប្រទះកាយស្តើងដែលស្ថិតក្នុងឈុតអាវចាក់ខៀវលាយសនិងខោខូវប៊ូយនិងមានកាបូបស្ពាយសផងពិតជាស៊ីគ្នាជាមួយឈុតអាវយឺតសជាមួយអាវក្រៅពណ៌ដូចអាវរបស់រាងស្តើងបូករូមជាមួយខោជើងវែងពណ៌ខ្មៅរបស់គេខ្លាំងណាស់។ អ្នកកំលោះក្រោកឈរពេលនាងដើរមកជិត។
«ខ្ញុំស្លៀកឈុតនេះមិនស្អាតទេមែនទេបានជាលោកមើលមិនឈប់បែបនេះ»
«ស្អាតៗណាស់»Jungkookមើលទៅនាងទាំងញញឹមមិនដាច់ពីមាត់ ធ្លាប់តែឃើញនាងស្លៀកឈុតសិស្សសាលាដល់មកស្លៀកពាក់បែបនេះកាន់ប្លែកភ្នែក
«បើអ៊ីចឹងទៅបានឬនៅ?»
«បានសូមអញ្ជើញ»
___
«លោកក៏មានឡានដែរហេតុអីមិនបើកទៅរៀន?»Kuxingសួរទៅនាយសង្ហារពេលដែលនាងកំពុងនៅក្នុងឡានម៉ាកMcLaren 720sដែលជាឡានរបស់អ្នកកំលោះ
«មកពីខ្ញុំខ្ជិល»Jungkookអង្គុយនៅកន្លែងបើក និយាយហីៗត្បិតជាការពិត និងកាច់សោរឡានបម្រុងនឹងបើកចេញទៅ
«ចុះថ្ងៃនេះម៉េចក៏បើកឡានមក?»
«ថ្ងៃនេះខ្ញុំនាំអ្នកនាងKuxingទៅដើរលេងមួយទាំងមូលម៉េចនឹងអាចជិះឡានតាក់ស៊ីបាន»ស្របសម្តីរបស់នាយJungkookក៏ងាកទៅរកអ្នកដែលអង្គុយនៅខាងឆ្វេងដៃ
«ខ្ញុំពិសេសដល់ម្លឹងអ្ហេស៎?»Kuxingសួរទាំងមិនហ៊ានសម្លឹងមុខគេចំ ចំណែករាងក្រាស់វិញឆ្លើយដោយគ្មានការស្ទាក់ស្ទើរសូម្បីបន្តិច
«ពិសេសណាស់»Kuxingងាកមើលអ្នកដែលកំពុងសម្លឹងនាងនិងញញឹម ភ្នែកទាំងគូរបើកធំៗមិនគិតគេនិយាយបែបនេះមកកាន់នាងឡើយ រាងតូចងាកមុខទៅកញ្ចក់ឡានពេលប្រឈមជាមួយក្រសែភ្នែក
Jungkook នាងមិនអាចសម្លឹងកែវភ្នែកមួយគូរបស់គេបានយូរទេ បើមិនអ៊ីចឹងបេះដូងរបស់ប្រាកដជាលោតសឹងចេញមកខាងក្រៅមិន
ខាន
«ក្រែងថានាំខ្ញុំទៅដើរលេងនោះអីឆាប់ទៅៗ»Kuxingនិយាយ តែភ្នែកនិងមុខរបស់នាងសម្លឹងទៅក្រៅបង្អួចជាប់ នាងមិនចង់ឲ្យគេឃើញមុខដ៏ក្រហមដូចជាម្ទេសទុំរបស់នាងនោះទេ ឡានពណ៌ក្រហមនោះក៏បរចេញទៅតាមការបញ្ជាររបស់មាឌមាំ
___
នៅតាមផ្លូវដ៏វែងអន្លាយ ដែលមានឡានបរកាត់ខ្វាត់ខ្វែង។ នៅក្នុងឡានរបស់Jungkookមានសភាពស្ងាត់ជ្រងំពុំមាននរណានិយាយស្តីអ្វីនោះឡើយបន្ទាប់ពីនាយបើកឡានចាកចេញពីCondo។ Kuxingអង្គុយបែរមុខទៅរកកញ្ចក់និងយកម្រាមដៃគោះលើកញ្ចក់តិចៗមុននឹងសួរទៅកាន់រាងក្រាស់...
«លោកនាំខ្ញុំទៅដើរលេងនៅឯណា?»Kuxingមើលនាយឡេងឡង់ គេប្រាប់ថានាំមកដើរលេងតែឃើញជិះឡានយូរគួរសមដែរហើយនៅមិនទាន់ដល់ទៀត គេមិនមែនចង់នាំនាងជិះឡានដើរលេងជុំវិញទីក្រុងSeoulទេឬ?
«ទៅដល់នឹងដឹងហើយ»Jungkookឆ្លើយតមតែភ្នែកមិនបានដកចេញពីផ្លូវឡើយ មាឌល្អិតព្រូសដង្ហើមចេញពីពោះប្រលែងភាពធុញថប់ដែលមាននៅក្នុងខ្លួន អ្នកណាមិនធុញអង្គុយជិះឡានទាំងមិនដឹងថាគេនាំនាងទៅណាហើយថែមទាំងមិននិយាយអ្វីមួយម៉ាត់ទៀត
ប្រហែលជា15នាទីក្រោយមកពួកគេក៏មកដល់ផ្សារមួយកន្លែងនៅក្នុងទីក្រុង។ Jungkookឈប់ឡាននៅកន្លែងដែលមានគំនូសសម្រាប់ឡានចត នាយចុះពីលើឡានចំណែកKuxingក៏ចុះមកដូចគ្នា។ អ្នកកំលោះមកឈរក្បែរនាងក្រមុំហើយក៏និយាយ...
«មកដល់ហើយ»Jungkookញញឹមពព្រាយសម្លឹងមើលទៅកន្លែងដែលគេនាំនាងមក ស្រីស្រស់មើលគេទាំងមីងមាំងហើយមិននិយាយអ្វីនោះឡើយរហូតដល់អ្នកកំលោះដាច់ចិត្តសួរ...
«ហេតុអីនាងធ្វើមុខបែបនេះ?មិនចូលចិត្តមែនទេ?»
Jungkookទម្លាក់ទឹកមុខសប្បាយអរ នាយគិតថានាងនឹងចូលចិត្តពេលគេនាំមកកន្លែងនេះតែឃើញទឹកមុខរបស់នាងរួចគេអាចដឹងចម្លើយហើយ
«អ្នកណាថាមិនចូលចិត្ត?ម៉ោះឆាប់ឡើងខ្ញុំចង់មកលេងទីនេះយូរហើយ»Kuxingញញឹមសឹងរហែកមាត់ដល់គុម្ពត្រចៀក នាងចាប់អូសដៃអ្នកប្រុសJeonទាំងគេមិនបានត្រៀមខ្លួន អ្នកទាំងឆ្លងផ្លូវរួចក៏ដើរចូលទៅខាងក្នុង
Insa-dongជាផ្សារមួយកន្លែងនៅក្នុងទីក្រុSeoul ផ្សារនេះមានហាងទំនិញជាច្រើន ខ្លះជាហាង ខ្លះទៀតជាតូបតូចៗ។ ទីនេះមានលក់គ្រប់មុខទំនិញ មានទាំងអាហារ របស់របរប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ និងសំភារៈជាច្រើនមុខទៀត។ មិនត្រឹមតែលក់របស់ច្រើនទេសូម្បីមនុស្សមកដើរទិញទំនិញក៏ច្រើនដូចគ្នា។ Kuxingអូសដៃរាងក្រាស់ដើរកាត់ហ្វូងមនុស្ស ម្តងទៅនេះម្តងទៅនោះ មើលទៅនាងពិតជាសប្បាយចិត្តនិងរីករាយណាស់ តែមិនសប្បាយចិត្តទើបចម្លែកព្រោះកញ្ញាKuxing
កម្រមានពេលបានដើរលេងមើលនេះ មើលនោះណាស់ ពេលទំនេរភាគច្រើនគឺនាងសម្ងំនៅក្នុងផ្ទះមិនចេញទៅណាឡើយ។
«Jungkookតុក្កតាមួយនេះគួរឲ្យស្រឡាញ់ដែរទេ?»Kuxingលើកកូនតុក្កតាឆ្មាពណ៌ខ្មៅលាយសមួយឡើងមកបង្ហាញអ្នកដែលឈរក្បែរខ្លួន នាងញញឹមយ៉ាងស្រស់ហើយក្រវីតុក្កតាចុះឡើង ពេលបែបនេះនាងគួរឲ្យស្រឡាញ់ណាស់ Jungkook
ញញឹមមុននឹងនិយាយ...
«គួរឲ្យស្រឡាញ់ប៉ុន្តែនៅចាញ់នាងទេ»Jungkook
ញញឹមខិលមកកាន់នាងល្អ ពិតមែនហើយតុក្កតាដែលនៅក្នុងដៃនាងទោះជាគួរឲ្យស្រឡាញ់យ៉ាងក៏ដោយតែសម្រាប់គេនាងគួរឲ្យស្រឡាញ់ជាង រាងតូចសម្លក់គេបន្តិចក៏ដាក់តុក្កតាចុះវិញ
«យើងទៅមើលអីផ្សេងទៀតទៅ»Kuxingប្រាប់ទៅនាយហើយក៏ដើរទៅមុនបាត់ទុកឲ្យគេនៅឈរម្នាក់ឯង នាយក្រវីក្បាលហើយក៏ដើរទៅតាមពីក្រោយនាង។ រាងស្តើងដើរបានបន្តិចក៏ឈប់ធ្វើឲ្យ
Jungkookឆ្ងល់ទើបសួរ...
«នាងកើតអីឬ?»
«នំនោះទំនងណាស់ ខ្ញុំចង់ញ៉ាំ»Kuxingចង្អុលទៅតូបដែលគេដាក់លក់នំ នាយក៏មើលតាមដៃរបស់នាង គេញញឹុុមដោយហួសចិត្តបន្តិចស្មានថានាងកើតអី ដើរៗក៏ឈប់តាមពិតគឺចង់ញ៉ាំនំសោះ
«បានចាំត្រង់នេះហើយ ចាំខ្ញុំទៅទិញមកឲ្យ»Jungkookនិយាយចប់ក៏ទៅទិញនំដែលស្រីល្អចង់ញ៉ាំ ប៉ុន្តែត្រូវចំណាយពេលរងចាំបន្តិចព្រោះមានអ្នកទិញច្រើនគួរសម
ប្រហែលជា15នាទីក្រោយរាងក្រាស់ក៏ទទួលបាននំដែលកុម្ម៉ង់ នាយដើរមកកន្លែងដើមបម្រុងយកនំឲ្យនាងប៉ុន្តែមិនឃើញនាងឈរនៅកន្លែងដើមឡើយ នាយងាកមើលឆ្វេងស្តាំក្រែងល៎ឃើញនាងនៅក្បែរនេះ តែមិនឃើញសូម្បីស្រមោលរបស់នាង។ បេះដូងរបស់គេប្រែជាលោតញាប់ដូចម៉ាស៊ីនខ្លាចថានាងដើរទៅណាហើយវង្វេង ណាមួយនាងមិនធ្លាប់មកទីនេះទេបើនាងវង្វេងបាត់ឲ្យគេគិតយ៉ាងម៉េច។ Jungkookព្យាយាមស្វែងរកនាងគ្រប់ទីកន្លែង មិនតែប៉ុណ្ណោះនាយនៅសួរអ្នកនៅម្តុំនោះក្រែងមានអ្នកណាបានឃើញនាងប៉ុន្តែចម្លើយដែលទទួលបានគឺ ពួកគេមិនបានឃើញនាងទេ ក្នុងទ្រូងរបស់នាយពិតជាភ័យណាស់មិនដឹងថាពេលនេះនាងនៅទីណាទេ គេធ្វើអ្វីលែងត្រូវហើយ។ បន្ទាប់សាកសួរគេជាច្រើនអ្នកមកJungkookក៏បន្តការដើររកនាងល្អិត គេដើររកនាងស្ទើរតែពេញផ្សារហើយនៅរកមិនទាន់ឃើញទៀត។ តើនាងបាត់ទៅណា?ឬនាងត្រឡប់ទៅកន្លែងដើមវិញបាត់ហើយ?ប៉ុន្តែគេមិនទាន់បាននិយាយអារម្មណ៍ពិតរបស់គេប្រាប់នាងទេ នាងមិនត្រូវការបំណងប្រាថ្នាចុងក្រោយទៀតទេឬ?
«មិនអាចទេ»Jungkookពោលទាំងក្រវីក្បាលបណ្តេញគ្រប់រឿងរ៉ាវដែលគេបានគិត គ្រប់រឿងដែលបានហូរចូលមកក្នុងខួរក្បាលរបស់គេ រឿងទាំងនេះធ្វើឲ្យនាយខ្លាចណាស់ហើយក៏រត់រកនាងបន្តទៀត សង្ឃឹមថាគ្រប់យ៉ាងមិនដូចអ្វីដែលគេផងចុះ
To be continue...
Advertisement
- In Serial247 Chapters
The Fallen World : A Dungeon's Story
Alexandra Rousseau, an engineer from the European Federation Navy with a dark past, is killed during an accident involving a smuggler, where her body, and part of the station she is standing on, is precipitated into hyperspace. She wakes up in a world of fantasy, with magic, dwarves, elves, enchanted weapons and people capable of superhuman feats. However, she quickly learns that there is something very wrong with this planet, and that forces harnessing the power of a civilization long gone are finally ready to put into motion plans millenias in the making. Unfortunately, she becomes a casualty of one of these plans, and her short life as an adventurer is ended by her mysterious enemies. She reawakens as a dungeon core. Her enemies have just made the greatest mistake of their life. They have given an engineer of Earth the power to bring back the technology long since thought lost on this planet. And as she does, leviathans of a war that ended an interstellar empire stirr... ---- Cover made by the awesome Eldrik Aethervial ! Schedule : A new chapter will be posted every saturday, usually between 10-11 pm UTC (23h-midnight CET, 5-6 pm EST, at the 30 minute mark if possible), although they might be posted earlier exceptionally. Librarians (patreon 3 dollars tier) will have their advanced chapters updated at around that time as well.
8 839 - In Serial29 Chapters
Rising World
Vonn of Shieldpoint is an ambitious young inventor who, as far as his family knows, just survived a terrible accident. Really, he didn't. Instead a being known as the System has recruited the soul of a modern college student from our world, to fill in for him. Given a new life in a new body, the former human wants to make good use of it and fulfill the dreams of the one he's replacing. He's an Engineer in a world where that's a character class with explicit levels and stats. This world is just discovering the power of steam and clockwork and the occasional magic dungeon crystal, so Vonn is just in time to become a famous genius. He just needs to figure out what the gods actually want from him. (LitRPG Isekai with light but important stats, nonhuman MC. Cover art by Alexandra, https://www.deviantart.com/oktoberbeef .) This book is now available on Amazon! https://www.royalroad.com/amazon/B09H5CQSX5 For legal reasons, I need to hide most of the content from Royal Road for now. The version for sale is revised and expanded anyway, including a rewritten opening. If the book does well, that's encouragement to write more of it soon! Reviews are welcome too. As noted in the afterward, it's been fun and useful to share this work with all of you here as I worked on it. Update 2022/2/22: Wow, it did do well! Thanks to all who read, commented, bought, and/or spread the word. Right now I'm working on a side-story about character Selen, and posting that starting yesterday. I do plan to do a true sequel this year, yet.
8 107 - In Serial51 Chapters
The Five Series - Loyalty
The Five Series Project has been shut down and sold for salvage, leaving Aaron and his companions with nowhere to turn. Having lost the equipment that created them, they find themselves looking down the barrel of mortality all over again. Even with the investigation of the murders over, and Werker left behind, they soon find that the darker forces in Welan City never stopped looking for them. When they’re found, the choices they are given aren’t really choices, but they must to persevere. With their new lives reluctantly pledged to the servitude of Space Security Services, a dangerous and unchecked contractor, the teeth they would rather keep hidden, are forced to show. The fight for their futures, comes from within just as much as it does from their enemies. Their loyalty isn’t rooted in their need for one another, but in trust.
8 90 - In Serial8 Chapters
INCARNATION : ANOTHER DIMENSION
A step at a time, struggling to survive... memories of his past hidden, the only path is forwards. “CONGRATULATIONS PLAYER. WELCOME TO THE LABRYINTH. LOADING UP SYSTEM INTERFACE. BOOTING…. IN THREE…TWO…ONE…”author noteThis has been dropped. This novel was originally started with the aim of entering an online competition however due to a personal decision, I have decided not to carry on with this novel. I will be posting a different story in the future. I would like to thank all my followers for subscribing and can only give my sincere apologies for ending this novel at this moment in time.
8 65 - In Serial9 Chapters
THỨ NỮ HỮU ĐỘC
THỨ NỮ HỮU ĐỘC Tác giả: Tần GiảnConverter: Noline412Nguồn: Tangthuvien.vn[Nội dung giản lược]Tướng phủ thứ nữ, chịu khổ tám năm, rốt cục mai kia làm hậu, phượng lâm thiên hạ. Thế sự khó liệu, phu quân thế nhưng đối đích tỷ nhất kiến chung tình, phế nàng Hoàng hậu vị, bách tử nàng thân sinh tử!Lãnh cung trung, nàng cắn răng nanh, một ngụm uống cạn rượu độc!Thề với trời, nếu có chút kiếp sau, lại không giúp mọi người làm điều tốt, tuyệt không vào cung, thệ không làm hậu!Trong Thừa tướng phủ, thứ nữ trùng sinh, ác nữ trở về:Mẹ cả ác độc? Diệu kế đưa ngươi thượng hoàng tuyền!Đích tỷ giả nhân giả nghĩa? Hung hăng xé mở ngươi mỹ nhân da!Thứ muội hãm hại? Trực tiếp quăng đi bãi tha ma!Đã không nhường ta hảo hảo qua ngày, ai cũng đừng nghĩ sống!Vốn định cách này chút tai họa vật sáng càng xa càng tốtAi biết nam nhân tâm, đáy biển châm, lao không lên, đoán không raThề muốn triệt để rời xa nam nhân lại vì nàng phải chết muốn sốngĐời trước tử địch tỏ vẻ thầm mến nàng rất nhiều năm Còn không hạnh bị một cái trên đời này tối tuấn tú vô lại bò lên.
8 195 - In Serial70 Chapters
၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)
Title : Zombie sister strategyAuthor : A Wisp of Netherworld InfernoCredit to all
8 206

