《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The day I leave
Advertisement
"សារភាពស្នេហ៍"
Episode 9
រយៈពេលជាង20នាទីហើយដែលនាយកំលោះតាមរកនាងតែទោះជាគេតាមរកយ៉ាងណាក៏មិនបានជួបនាងដែរមិនដឹងថានាងដើរទៅដល់ទីណាគេតាមរកសឹងតែពេញផ្សារទៅហើយ ភ្នែកក្រឡេកទៅគ្រប់កន្លែង ក៏នៅតែមិនឃើញនាងទៀត។ Jungkookក៏តាមរកនាងមកដល់ហាងលក់វត្ថុអនុស្សារវីយ៍មួយកន្លែងនាយក៏ងាកទៅមើលក្នុងហាងក៏ប្រទះជាមួយរាងកាយរបស់នារីម្នាក់ដែលពាក់អាវចាក់ពណ៌ខៀវលាយសហើយនាយក៏ដឹងច្បាស់ថាម្នាក់នោះគឺជាអ្នកណា ភ្លាមនោះបេះដូងរបស់នាយឈប់លោតប្រមាណ2វិនាទីក៏ព្រោះរំភើបចិត្តពេលបានជួបជាមួយអ្នកដែលនាយតាមរក ស្របពេលនោះKuxingក៏ងាកមកហើយឃើញ
Jungkookឈរនៅមុខហាងទើបនាងក្រវីដៃដាក់នាយ រាងក្រាស់រហ័សរត់មករកស្រីតូចលឿនដូចព្យុះនិងហក់មកអោបនាងទាំងនាងមិនទាន់បានត្រៀមខ្លួនទើបទប់លំនឹងខ្លួនមិនជាប់ក៏ថយក្រោយ2 3ជំហាន។ Kuxingមីងមាំងធ្វើអ្វីលែងត្រូវដែលត្រូវរាងក្រាស់អោបនាងយ៉ាងណែននៅខាងក្នុងហាងទាំងដែលមានមនុស្សនៅទីនោះទាំងប៉ុន្មានក៏មើលមកពួកគេទាំងពីរ ចំណែកនាយសង្ហារយើងវិញមិនបានខ្វល់ពីភ្នែករបស់អ្នកដទៃឡើយគេគ្រាន់តែចង់អោបនាងដើម្បីរំងាប់អារម្មណ៍ភ័យព្រួយរបស់គេប៉ុណ្ណោះមុនពេលជួបនាងគេភ័យស្ទើតែឆ្គួតទៅហើយ។ Kuxingទះស្មារបស់នាយតិចៗព្រោះគេអោបនាងសឹងដកដង្ហើមលែងរួច ពេលទទួលដឹងថាមានដៃមកស្មាខ្លួនហើយក៏គ្មានអ្នកណាមកប៉ះក្រៅរាងស្តើងដែរ ទើបនាយកំលោះប្រលែងដៃចេញពីខ្លួនស្រីស្រស់។
«នាងបាត់ទៅណា?ហេតុអីទៅណាមកណាមិនប្រាប់ខ្ញុំមួយម៉ាត់?នាងដឹងទេថាខ្ញុំភ័យប៉ុណ្ណា ខ្ញុំគិតថានាងវង្វេងផ្លូវបាត់ហើយ»Jungkookសួរទៅនាងប្រាវៗមិនទុកឲ្យនាងក្រមុំយើងបានដង្ហើមស្រួលសិនទេ ទៅមុខព្រួយបារម្ភបញ្ជាក់ប្រាប់រាងស្តើងឲ្យដឹងថាគេខ្វល់ខ្វាយនិងយកចិត្តទុកដាក់លើនាងប៉ុណ្ណា
«គឺខ្ញុំចាំលោកទិញនំយូរពេកក៏គិតថាដើរមើលជិតៗទេប៉ុន្តែចេះដើរយូរទៅក៏មកកាន់តែឆ្ងាយហើយខ្ញុំក៏ឃើញហាងមួយនេះទើបចូលមើលបន្តិចទៅ សុំទោសណាខ្ញុំមិនគិតថាលោកបារម្ភពីខ្ញុំថ្នាក់នេះទេ»Kuxingនិយាយទាំងដឹងកំហុសដែលទៅណាមិនប្រាប់នាយ ធ្វើឲ្យគេបារម្ភពីនាង Jungkookក៏រំងាប់អារម្មណ៍ហើយប្តូរមកជានិយាយជាមួយនាងធម្មតាវិញ
«រឿងអីថាខ្ញុំមិនបារម្ភពីនាងព្រោះនាងជា...»និយាយដល់ត្រឹមនេះនាយក៏ឈប់និយាយ គិតក្នុងចិត្តថាខ្លួនមិនគួរនិយាយពាក្យទាំងនេះចេញមកនោះទេ រីឯស្រីក្រមុំមើលទៅនាយ ឆ្ងល់ម៉េចក៏និយាយហើយស្រាប់តែឈប់ នៅក្នុងចិត្តរបស់គេតើនាងជាអ្វី?
«ខ្ញុំជាអី?»
«គ្មានអីទេ»Jungkookគេចមុខចេញពីក្រសែភ្នែកដែលនាងកំពុងសម្លឹងគេ Kuxingក៏លែងសួរអ្វីតទៅទៀតព្រោះដឹងថាទោះនាងជជីកសួរក៏អត់ប្រយោជន៍ដែរ បើគេមិនចង់ប្រាប់ បន្ទាប់មកខួរក្បាលរបស់នាងក៏រំលឹកឲ្យនាងដឹងពីរឿងមួយហើយក៏ញញឹមមុននឹងប្រាប់ទៅកាន់នាយ...
«តាមពិតទៅលោកគ្រាន់តែហៅឈ្មោះខ្ញុំ3ដងខ្ញុំនឹងទៅរកលោក ចាំបាច់តាមរកខ្ញុំនាំហត់ធ្វើអី?»
«ពិតមែនហើយ មកពីខ្ញុំភ័យពេកភ្លេច»
«យ៉ាងណាក៏អរគុណដែលលោកបារម្ភពីខ្ញុំ»Kuxingញញឹម នាយក៏ងក់ក្បាលតែក៏មិនភ្លេចញញឹមតបនាងវិញដូចគ្នា
«អ៊ីចឹងយើងដើរមើលក្នុងហាងនេះបន្តិចទៀតទៅ មានរបស់ស្អាតៗគួរឲ្យទាក់ភ្នែកច្រើនណាស់ណា»Kuxingចាប់ទាញដៃមាឌមាំដែលឈរធ្មឹង
បន្ទាប់ពីនិយាយគ្នាបានដឹងរឿងរួចមកពួកគេទាំងពីរក៏បន្តដើរមើលរបស់របរនៅក្នុងហាងលក់វត្ថុអនុស្សាវរីយ៍នោះ។ នៅក្នុងហាងមានលក់របស់ជាច្រើនមុខ Kuxingដើរមើលទាំងសប្បាយចិត្តព្រោះមានរបស់ស្អាតៗច្រើនណាស់ នាយកំលោះរបស់យើងក៏ចេះតែលួចមើលនាងដោយសម្ងាត់ដូចគ្នា។ រាងស្តើងដើរមើលបានបានបន្តិចក៏ប្រទះភ្នែកជាមួយហ្នឹងបន្តោងសោរមួយគូធ្វើអំពីប្រាក់ មានរូបក្មេងប្រុសពាក់បូរកពណ៌ក្រហមថែមទាំងមានស្លាបទៀតផងនិងស្រីពាក់មកុដក្រហមនិងមានស្លាបដូចគ្នា បើតាមមើលប្រហែលជាព្រះនាងតូចនិងព្រះអង្គម្ចាស់តូចហើយ ដែលមើលទៅស្រស់ស្អាតប្លែកនិទាក់ទាញចិត្តរបស់នាងឲ្យចង់បានវាជាខ្លាំង។ ស្រីល្អលើកបន្តោងមកមើល ពេឃើញKuxingនៅស្ងៀមសម្លឹងទៅអ្វីម្យ៉ាងនៅក្នុងដៃ នាយក៏ដើរមកជិតរួចមើលទៅដៃរបស់នាង តាមពិតគឺបន្តោងសោរ។Jungkookមើលទៅនាងដូចជាពេញចិត្តជាមួយបន្តោងសោរនេះណាស់ព្រោះនាងរវល់ភ្លឹកមើលរបស់ក្នុងដៃរហូតដល់មិនបានចាប់អារម្មណ៍ជាមួយវត្តមានរាងក្រាស់ឡើយ។
«ចង់បានមែនទេ?»Jungkookសួរ ហើយនាងក៏ភ្ញាក់បន្តិចរួចក៏ទម្លាក់ដៃចុះទាំងក្តាប់បន្តោងយ៉ាងណែនមិនចង់ឲ្យអ្នកទល់មុខឃើញហើយក៏ឆ្លើយ...
«អត់ទេ»នាងក្រវីក្បាល ចម្លើយខុសពីចិត្តដែលនាងនិយាយចេញមកនេះគេដឹងច្បាស់ណាស់ បើនាងមិនចង់បានម៉េចក៏ក្តាប់មិនលែងសោះអ៊ីចឹង
«បើនាងចង់បានខ្ញុំទិញឲ្យ»Jungkookញញឹឹម
«មិនបាច់ទេ បន្តោងមួយគូនេះសាកសមសម្រាប់អ្នកដែលជាគូស្នេហ៍ ខ្ញុំគ្មានគូស្នេហ៍ទេ ទិញទៅក៏ប្រើតែម្នាក់ឯងដដែល ទុកឲ្យអ្នកមានគូគេទិញចុះ»Kuxingនិយាយចប់ នាងក៏ដាក់បន្តោងសោរនោះទៅកន្លែងដើមទាំងចិត្តមិនដាច់ ប៉ុន្តែនាងនៅតែទុកវាដដែល។ របស់ខ្លះវាពិតជាស្រស់ស្អាតប៉ុន្តែបើមិនសមនឹងយើងទោះបានមកក៏គ្មានប្រយោជន៍អ្វីដែរ។
«ពួកយើងទៅដើរមើលហាងផ្សេងទៀតទៅ»Kuxingញញឹម និយាយប្រាប់ទៅនាយហើយគេក៏ងក់ក្បាលយល់ព្រម រាងតូចក៏ដើរទៅមុនព្រោះមិនចង់នៅក្នុងហាងនេះយូរទេខ្លាចថាមិនដាច់ចិត្តជាមួយបន្តោងសោរនោះ។ ខណៈពេលដែលនាងដើរចេញទៅនាយរបស់យើងក៏ងាកទៅមើលបន្តោងនោះបន្តិចដោយមានគំនិតអ្វីម្យ៉ាងនៅក្នុងចិត្តផង។
អ្នកទាំងពីរបន្តដើរមើលនេះមើលនោះក៏ឆ្លៀតទិញអីញ៉ាំខ្លះព្រោះតាំងពីមកមិនទាន់បានញ៉ាំអីនៅឡើយទេសូម្បីតែនំដែលKuxingឲ្យ
Jungkookទិញនោះក៏អត់បានញ៉ាំដែរដោយគេរវល់តាមរកនាងដល់តែនំជ្រុះបាត់ពីពេលណាគេមិនបានដឹងផង។ ពួកគេដើរមកដល់ហាងដែលគេបើកសម្រាប់ជួលសម្លៀកបំពាក់ប្រពៃណីកូរ៉េឬហៅថាHanbokនោះ Jungkookឈប់នៅមុខហាងត្រឹងមិនព្រមដើរទៅមុខទៀតទើបស្រីស្រស់សួរ...
«ឈប់ធ្វើអី?»Jungkookក៏បូញមាត់ទៅកាន់ហាងដែលនៅមុខពួកគេ នាងឃើញហើយក៏ជ្រួញចិញ្ចើមមិនយល់គេចង់មានន័យថាម៉េច
«ហើយយ៉ាងម៉េច?»
«ពួកយើងជួលសម្លៀកបំពាក់នេះពាក់ល្អទេ?»Jungkookញញឹមគែមមាត់និងប្រើក្រសែភ្នែកស្រទន់ដើម្បីលោមនាងក្រមុំឲ្យយល់ព្រមហើយក៏បានផលពិតមែនព្រោះនាងងក់ក្បាលញាប់ស្មេតែម្តង
«ល្អណាស់ខ្ញុំចង់ពាក់ឈុតនេះមកយូរហើយ»បន្ទាប់ពីនិយាយទាំងត្រេកអរក្នុងចិត្តរួចនាងក៏កាន់ដៃគេចូលទៅខាងក្នុងហាងតែម្តង។
អ្នកទាំងពីរក៏ទៅនិយាយមួយម្ចាស់ហាងនឹងសម្រេចចិត្តជួលឈុតHanbokបុរសនិងស្រ្តី បន្ទាប់ពីនោះពួកគេក៏ត្រូវទៅតែងខ្លួនព្រោះមិនមែនគ្រាន់តែមានឈុតឲ្យជួលនោះទេប៉ុន្តែក៏មានជាការតុបតែងខ្លួនជូនអតិថិជនតាមបែបប្រពៃណីកូរ៉េទៀតផង។ ប្រហែលជិតមួយម៉ោងក្រោយពួកគេទាំងពីរក៏បានតែងខ្លួនរួចរាល់ ដោយKuxing ពាក់អាវពណ៌Silverដៃវែង កអាវនិងដៃអាវមានប៉ាក់បូកផ្សំជាមួយសំពតប៉ោងធំវែងពណ៌ទឹកក្រូចស្រាល នៅលើដើមទ្រូងខាងស្តាំមានចង់បូរពណ៌ដិតជាងពណ៌អាវដែលនាងពាក់ នៅចង្កេះមានខ្សែបន្តោងគុជពណ៌ក្រហម សក់របស់នាងត្រូវបានគេបួងទៅក្រោយនិងមានស្នៀតសក់មេអំបៅពណ៌ស្វាយនិងមានផ្កាមួយចំនួនដែលប្រតុបនៅជិតមេអំបៅនោះហើយបន្ថែមជាមួយនឹងបន្តោកខ្សែពណ៌មាសជារំយោលមានអង្កាំពណ៌ដូចនឹងមេអំបៅទម្លាក់ចុះមកក្រោមបីខ្សែ។ ចំណែកឯអ្នកកំលោះយើងវិញពាក់អាវវែងប៉ុន្តែនៅលើជើងខោបន្តិចពណ៌ដូចនិងពណ៌បូរអាវរបស់នាងក្រមុំដៃខ្លីតែមានអាវពណ៌សដៃវែងពីខាងក្នុង នៅចង្កេះមានចងជាមួយខ្យែរដែលធ្វើជារបៀបរំយោល បន្ថែមជាមួយខោជើងវែងមានពណ៌ដូចគ្នានឹងអាវរបស់គេ ។ Jungkookមើលទៅរាងតូចដល់ភ្លឹក ឃើញនាយឈរស្ងាត់បាត់មាត់ឈឹងនាងល្អក៏ដើរទៅជិតមុននឹងហៅឈ្មោះរបស់នាយ...
«Jungkook»មិនទទួលបានការឆ្លើយតបទើបនាងសម្រេចចិត្តអង្រួនស្មារបស់គេទើបភ្ញាក់ស្មារតីឡើងវិញ ទាំងងីងឺ
«លោកកើតអីមេចបានខ្ញុំហៅមិនឆ្លើយ?»
«អត់មានអីទេ»
«ខ្ញុំថាពួកយើងទៅដើរលេងបន្តទៀតទៅ»Kuxingងក់ក្បាល បន្ទាប់មកក៏នាយលាដៃរាងស្តើងឃើញបែបនេះក៏ញញឹមហើយលដៃទៅកាន់ដៃរបស់អ្នកកំលោះ ពួកគេទាំងពីរក៏ចាកចេញពីហាងនោះ។
«លោកនាំខ្ញុំទៅណា?»Kuxingសួរទៅអ្នកដែលដឹកដៃនាង គេងាកមកញញឹមដាក់រាងតូចបន្តិចទើបឆ្លើយ...
«ទៅកន្លែងពិសេស»ឮដូចនេះស្រីស្រស់ក៏ជ្រួញចិញ្ចើម ទៅកន្លែងពិសេសអ៊ីចឹងឬ? នាងលួចអរនៅក្នុងចិត្តទោះមិនដឹងថាគេនាំនាងទៅណាក៏ដោយប៉ុន្តែបើជាកន្លែងពិសេសទៅហើយនោះក៏នៅតែសប្បាយចិត្តដដែល
ពួកគេដើរមកដល់ចំណតឡានហើយនាយក៏ចុចកូនសោរដើម្បីUnlockទ្វាររួចក៏បើកទ្វារឡាននិងអោនក្បាលចូលទៅក្នុងឡានរបស់ខ្លួនដូចកំពុងរកអ្វីម្យ៉ាង រាងស្តើងមើលទៅគេទាំងឆ្ងល់តែក៏មិនបានសួរអ្វីដែរ រហូតដល់គេយកបានរបស់ដែលត្រូវការហើយក៏បិទទ្វារឡានវិញ ពេលគេបែរមករកនាងអ្វីដែលនាងឃើញគឺជាកាមេរ៉ាពណ៌ខ្មៅ ដែលគេរកមិញនេះគឺជាកាមេរ៉ានេះហើយ។
«នៅកន្លែងដែលខ្ញុំនាំនាងទៅគឺមានទេសភាពដែលគួរឲ្យចង់ថតច្រើនណាស់ចឹងហើយទើបខ្ញុំមកយកកាមេរ៉ានេះដើម្បីទៅថតរូប»Jungkookបកស្រាយហូរហែទៅស្រីល្អព្រោះឃើញនាងឈរជ្រួញចិញ្ចើមដោយមិននិយាយអ្វីសោះនោះ រាងតូចច្រលឹងរបស់យើងក៏ងក់ក្បាល
«តោះឆាប់ទៅ»និយាយចប់នាយក៏ចាប់កាន់ដៃរបស់នាងសារជាថ្មីហើយ
«ហេតុអីក៏ដើរមេចមិនជិះឡាន?»
«កន្លែងដែលខ្ញុំនាំនាងទៅនោះគឺនៅជិតនេះទេមិនបាច់ជិះឡាននាំតែបំពុលបរិស្ថានឡើយ»
___
កន្លែងដែលអ្នកទាំងពីរកំពុងឈរពេលនេះគឺនៅមុខរាជវាំងរបស់ប្រទេសកូរ៉េ។ មានមនុស្សម្នាដើរឆ្វាត់ឆ្វែងអ្នកខ្លះស្លៀកសម្លៀកបំពាក់ធម្មតាតែក៏មានអ្នកខ្លះទៀតស្លៀកពាក់ដូចអ្នកទាំងពីរអ៊ីចឹងដែរ គឺHanbok។ Kuxingមើលទៅកាន់រាជវាំងនិងទីធ្លាដ៏ធំទូលាយគួរឲ្យចង់ទស្សនា នាងញញឹមឡើងមកហើយក៏ងាកទៅនិយាយជាមួយអ្នកដែលឈរទន្ទឹមខ្លួន។
«ទីនេះមែនទេជាកន្លែងពិសេសដែលលោកនិយាយ?»
«មែនហើយពេញចិត្តទេ?»Jungkookសួរទៅនាងវិញខណៈពេលដែលនាងងក់ក្បាលទាំងញញឹមយ៉ាងសប្បាយចិត្ត មិនឲ្យនាងសប្បាយចិត្តបានយ៉ាងម៉េចបើនាងបានមកលេងកន្លែងដែលនាងចង់មកតាំងពីយូរហើយនោះ ជារឿងធម្មតាទេពេលដែលយើងទៅលេងនៅប្រទេសណាមួយ គឺតែងតែមានកន្លែងមួយដែលធ្វើឲ្យយើងចាប់អារម្មណ៍ហើយចង់ទៅលេងបំផុត ហើយពេលនេះនាងក៏បានមកកន្លែងដែលនាងចង់មក ក៏ជាហេតុដែលធ្វើឲ្យនាងទប់ស្នាមញញឹមមិនបាន នាយសង្ហារវិញឃើញនាងសប្បាយចិត្តថ្នាក់នេះគេក៏អត់មិនរំភើបចិត្តមិនបាន មិនស្មានថានាងចូលចិត្តកន្លែងដែលគេនាំមកសោះ
«ពួកយើងទៅមើលនៅខាងក្នុងទៅ»Kuxingងាកទៅរកអ្នកកំលោះ នាយងក់ក្បាលហើយពួកគេក៏បណ្តើរគ្នាយ៉ាងត្រសងដើរមើលជុំវិញវាំងដោយនាងក្រមុំរបស់យើងចេះតែនាំគេដើរឥតឈប់ឈរ មិនដើរលេងគឺមិនដើរសោះតែពេលបានដើរនាងដើរមិនឈប់ឡើយ
«ពួកយើងសម្រាកបន្តិចបានទេ ខ្ញុំហត់ហើយ»Jungkookសួរទៅអ្នកម្ខាងទៀត ពេលនាយកំពុងដកដង្ហើមញាប់ស្មេរ រាងតូចពេលឃើញសភាពគេហើយងក់ក្បាលហើយអ្នកទាំងពីរក៏ដើរទៅអង្គុយនៅលើបង់ជិតនោះ
«លោកហត់ណាស់មែនទេ?»គ្រាន់តែដាក់ខ្លួនអង្គុយភ្លាមKuxingសួរទៅនាយភ្លេត គេក៏តប...
«ហត់ណាស់ នាងដើរមិនគិតឈប់សម្រាកសោះ»Jungkookនិយាយបណ្តើរបក់ដៃក្បែរមុខបណ្តើរព្រោះគេត្រូវការខ្យល់ត្រជាក់មកជួយកាត់បន្ថយភាពហត់
នឿយរបស់ខ្លួន
«មកពីវាំងនេះស្រស់ស្អាតហើយមានកន្លែងឲ្យមើលច្រើនទៀតទើបខ្ញុំខ្លាចថាពួកយើងដើរមើលមិនសព្វមុនពេលមេឃងងឹត»ស្តាប់សម្តីនាងនិយាយហើយJungkookហួសចិត្តជាខ្លាំងនិងមិនអាចធ្វើអ្វីបានក្រៅពីក្រវីក្បាល ចំណែកKuxingក៏សើចញឹមៗរួចជួយបក់ខ្យល់ឲ្យអ្នកកំលោះរបស់យើង
បន្ទាប់ពីអង្គុយបានមួយសន្ទុះហើយនោះ ស្រីល្អក៏អូសដៃរបស់នាយរួចបន្តការដើរលេងរបស់ពួកគេទៀត។ Kuxingគិតតែពីដើរមើលវាំងទោះជា
Jungkookសុំនាងថតរូបយ៉ាងណាក៏នាងមិនព្រម គេខំស្ពាយកាមេរ៉ាមកគិតថានឹងថតរូបរបស់នាងទុកជាអនុស្សាវរីយ៍ ក្រែងថាពេលណាមួយនាងទៅបាត់គេមិនអាចឃើញមុខនាងទៀតតែបានត្រឹមថតរូបរាជវាំងនិងទេសភាពនៅទីនោះប៉ុណ្ណោះ។ ពេលល្ងាចធ្លាក់ថ្ងៃអ្នកទាំងពីរក៏បានត្រឡប់ទៅហាងជួលសម្លៀកបំពាក់នោះវិញនឹងបានផ្លាស់ប្តូរសម្លៀកបំពាក់របស់ខ្លួនមកជាខោអាវធម្មតា។
«ម៉ោងប៉ុន្មានហើយ?»Kuxingសួរទៅនាយពេលដែលពួកគេកំពុងឈរនៅមុខហាងសម្រាប់ជួលHanbokនៅឡើយ
«6:12នាទី»Jungkookសម្លឹងទៅនាឡិការួចក៏ប្រាប់ទៅនាង
«អ៊ីចឹងតើបានជាពោះខ្ញុំកូ ពួកយើងទៅរកអីញ៉ាំទៅល្អទេ?»
«ហ៊ឹុម»
___
«ចង់ញ៉ាំអីកុម្ម៉ងទៅទុកឲ្យខ្ញុំជាអ្នកpay»Jungkookនិយាយទាំងញញឹុឹមទៅកាន់នារីដែលអង្គុយទល់មុខខ្លួន កាលបើបានឮដូចនេះមិនចាំយូរស្រីស្រស់ក៏បានហៅអ្នករត់តុនឹងបានកុម្ម៉ង់អាហារជាច្រើនមុខ។ ប្រមាណជា15នាទីក្រោយអាណាជាច្រើនមុខត្រូវបានលើកមកដាក់នៅតុដែលអ្នកទាំងពីរអង្គុយ មាឌមាំមើលទៅអាណាទាំងនោះទាំងភ្នែកបើកយ៉ាងធំ មានចម្ងល់នៅក្នុងចិត្តថានាងកុម៉្មង់យកមកញ៉ាំមែនទេហេតុអីម្ហូបច្រើនយ៉ាងនេះនាងមានក្រពះដាក់អស់ដែរឬ?
«នៅមើលអីទៀតឆាប់ញ៉ាំទៅប្រយ័ត្នតែត្រជាក់អស់លែងឆ្ងាញ់ហើយ»Kuxingប្រាប់ទៅនាយខណៈពេលដែលគេអង្គុយសម្លក់សម្លឹងម្ហូបដែលនៅចំពោះមុខ គេងើបមុខឡើងប្រទះជាមួយស្នាមញញឹមស្ញេញរបស់ស្រីស្រស់គេក៏បង្ខំចិត្តញញឹមដាក់នាងដូចគ្នា មិនរងចាំយូរនាងក្រមុំក៏រហ័សចាត់ការអាហារដ៏ឆ្ងុយឈ្ងប់ដែលភាយក្លិនចូលច្រមុះរបស់នាង។ ឈ្លាតពេលដែលKuxingកំពុងអោនញ៉ាំអាហារយ៉ាងឆ្ងាញ់នោះJungkookក៏លើកកាមេរ៉ាដែលពាក់ជាប់នឹងកនៅឡើយលួចថតនាងមួយប៉ុស្ត៍យ៉ាងស្ងៀមស្ងាត់បន្ទាប់ពីថតបានហើយនាយធ្វើខ្លួនដូចជាគ្មានរឿងអីកើតឡើងទាំងអស់និងញ៉ាំអាហារដែលKuxingបានកុម្ម៉ង់ទាំងសប្បាយចិត្ត
ក្រោយពេលញ៉ាំអាហាររួចអ្នកទាំងពីរក៏ត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបានចំណាយពេលកន្លះថ្ងៃដើរលេង។ មកដល់CondoវិញJungkookក៏បានយកឡានទៅទុកនៅកន្លែងចតឡាននិងឡើងទៅបន្ទប់ជាមួយរាងស្តើងហើយនាយក៏សុំជូននាងឲ្យដល់មុខបន្ទប់។ ពេលឡើងមកដល់បន្ទប់រួចនោះKuxingក៏បែរខ្នងទៅនិយាយជាមួយនាយ...
«អរគុណណាស់Jungkookសម្រាប់ថ្ងៃនេះ ខ្ញុំមិនដែលសប្បាយដូចថ្ងៃនេះទេ»Kuxingនិយាយចេញពីចិត្តរបស់នាងដែលធ្វើឲ្យនាងដឹងតាមរយៈស្នាមញញឹមដ៏ស្អាតដែលនាងញញឹុមមកកាន់គេ
«មិនអីទេ ឃើញនាងរីករាយខ្ញុំក៏សប្បាយចិត្ត»
«អ៊ីចឹងខ្ញុំចូលបន្ទប់ហើយណា ស្អែកជួបគ្នានៅសាលា»និយាយរួចនាងក៏បែរខ្លួនទៅចាក់សោរទ្វារបម្រុងនឹងចូលទៅខាងក្នុងទៅហើយតែត្រូវឈប់វិញដោយសម្តីរបស់នាយ
«ឈប់សិន ខ្ញុំមានរឿងចង់និយាយជាមួយនាង»
«រឿងអី?»នាងមើលមុខគេតែឃើញគេស្ងាត់មិននិយាយអ្វីសោះទើបសម្រេចចិត្តហៅគេទៅនិយាយនៅខាងក្នុង
«ចូលមកខាងក្នុងមក»នាងក៏ដើរចូលទៅក្នុងបន្ទប់ដោយមានរាងក្រាស់តាមពីក្រោយពេលគេចូលមកខាងក្នុងហើយនោះនាងក៏ទាញទ្វារបន្ទប់បិទវិញ ហើយក៏ដើរទៅអង្គុយនៅលើសាឡុងពណ៌ខៀវចាស់នោះទៅ
«លោកមានរឿងអីមែនទេ?»Kuxingមើលទៅមុខរបស់Jungkook គេហាក់ដូចជាស្ទាក់ស្ទើក្នុងការនិយាយ
«អឺ គឺ...»
«មានរឿងអីនិយាយមក»
«មុននឹងខ្ញុំនិយាយខ្ញុំសុំនាងរឿងមួយបានទេ?»
«បាន»
«បើខ្ញុំនិយាយហើយនាងមិនគិតដូចជាខ្ញុំនោះ សូមនាងកុំផ្តាច់ទំនាក់ទំនងមិត្តភាពរវាងយើងបានទេ?»Jungkookនិយាយបែបនេះព្រោះមិនចង់បាត់បងមិត្តដូចជានាងព្រោះតាំងពីដើមមកគេមិនដែលមានមិត្តល្អដូចជានាងទេ Kuxingជ្រួញចិញ្ចើមមិនយល់ថាគេចង់និយាយពីអីប៉ុន្តែនាងនៅតែយល់ព្រម
«បាន»Jungkookងក់ក្បាលពេលទទួលបានចម្លើយហើយក៏ងើបឈរឡើងបែរមុខចេញពីនាងដើម្បីបន្ធូរអារម្មណ៍មិនអ៊ីចឹងទេគេច្បាស់ជានិយាយមិនចេញឡើយ រាងតូចមើលខ្នងគេពីក្រោយទាំងឆ្ងល់ថារឿងដែលគេចង់និយាយជាមួយនាងនោះជារឿងអ្វីទើបបានជាធ្វើឲ្យគេមានការមិនស្រួលចិត្តដល់ថ្នាក់នេះទោះគេមិនប្រាប់តែនាងក៏អាចដឹងថាក្នុងចិត្តគេគឺកំពុងតែច្របូលបល់មិនមែនតែគេទេនាងក៏ដូចគ្នាដែរនៅពេលនេះ មានចម្ងល់ជាច្រើនដែលនាងចង់សួរតែសម្រេចចិត្តលាក់វាទុកវិញល្អជាងចាំពេលគេបានធូរស្រាល់ចិត្តហើយឲ្យគេនិយាយដោយខ្លួនឯងចុះ Jungkookព្រួសខ្យល់យ៉ាងវែងចេញមកគេសម្រួលចិត្តបានហើយក៏ងាកមករករាងស្តើងដែលអង្គុយនៅលើសាឡុងសម្លឹងមុខរបស់គេ
«រឿងដែលខ្ញុំចង់និយាយនោះគឺ... ហ៊ើយ»
«ខ្ញុំស្រឡាញ់នាង ខ្ញុំដឹងថាវាលឿនពេកក្នុងការនិយាយពាក្យនេះ ក៏ប៉ុន្តែរយៈពេលដែលខ្ញុំនៅក្បែរនាងកន្លងមកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងមិនមែនមានតែម្នាក់ឯងដូចមុនទៀតទេ កាលពីមុនទោះខ្ញុំមានបងប្រុសមានគ្រួសារប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាបេះដូងរបស់ខ្ញុំមានចន្លោះ តែចាប់តាំងពីពេលដែលនាងចូលមកក្នុងជីវិតខ្ញុំៗបានរកឃើញចំណែកដែលបាត់ រកឃើញចំណែកដែលធ្វើឲ្យបេះដូងរបស់ខ្ញុំពេញលេញ នាងគឺជាចំណែកនៃបេះដូងរបស់ខ្ញុំ»ក្រោយពីបានស្តាប់សម្តីរបស់នាយរួចហើយនោះKuxingមិនបាននិយាយអ្វីឡើយក្រៅពីអង្គុយធ្មឹងមួយកន្លែងសម្លឹងមើលទៅអ្នកកំលោះមិនដាក់ភ្នែក នាងមិនចង់ជឿឡើយថានឹងបានឮពាក្យពេចន៍នេះចេញពីមាត់របស់នាយ ទឹកមុខភ្ញាក់ផ្អើលបង្ហាញមកយ៉ាងច្បាស់អ្វីដែលគេនិយាយធ្វើឲ្យនាងគាំងនៅនឹងកន្លែង រកពាក្យអ្វីមកឆ្លើយតបមិនត្រូវក្រៅពីអង្គុយស្ងៀម
«ចុះនាងមានអារម្មណ៍បែបណាចំពោះខ្ញុំ?»Jungkookខំប្រឹងប្រមូលភាពក្លាហានអស់ពីខ្លួនសួរសំណួរមួយនេះចេញមក គេមិនខ្លាចនាងឆ្លើយបដិសេធឡើយតែគេខ្លាចថាគេមិនមានឱកាសសួរនាង ត្បិតនៅសល់បំណងប្រាថ្នាមួយទៀតប៉ុណ្ណោះ មិនយូរមិនមិនឆាប់នាងប្រាកដជាចាកចេញពីគេ ពេលវេលាមិនរងចាំមនុស្សឡើយដូច្នេះមិនខ្វល់ថាខ្លួននឹងត្រូវឈឺចាប់ដោយសារចម្លើយចេញពីមាត់នាងក៏ដោយក៏គេត្រូវតែដឹងឲ្យបានដែរ
ស្ងាត់
មិនមានសម្លេងឆ្លើយតបពីអ្នកម្ខាងទៀត ត្រឹមតែប៉ុណ្ណឹងគេក៏អាចដឹងដែរថានាងគិតយ៉ាងណាចំពោះគេ ក៏ល្អដែរ ដែលនាងជ្រើសយកភាពស្ងៀមស្ងាត់ធ្វើជាចម្លើយព្រោះគេក៏មិនចង់ឮពាក្យបដិសេធចេញពីមាត់នាងដូចគ្នា។នាយងក់ក្បាលតិចៗព្យាយាមទទួលយកការពិតទោះជាទ្រូងខាងឆ្វេងរបស់គេឈឺដូចជាគេយកកាំបិតមកចាក់ក៏ដោយ។
«ខ្ញុំយល់ហើយ មិនចាំបាច់ធ្វើជាគូស្នេហ៍សុំបានត្រឹមធ្វើជាមិត្តរបស់នាងខ្ញុំគិតថាខ្លួនឯងសំណាងណាស់ទៅហើយព្រោះតាំងពីកើតមកខ្ញុំមិនដែលមានមិត្តយល់ចិត្តដូចជានាងទេ»Jungkookញញឹុមទាំងបង្ខំ ក្នុងទ្រូងរបស់គេពឺតផ្សាជាខ្លាំងប៉ុន្តែក៏នៅព្យាយាមញញឹមដើម្បីឲ្យនាងគិតថាគេមិនបានកើតអីទោះជានាងមិនយល់ព្រមស្រឡាញ់គេក៏ដោយ
«ខ្ញុំលាទៅវិញហើយ»និយាយចប់Jungkookក៏ដើរចេញទៅ ស្រីល្អតាមសម្លឹងផែនខ្នងរបស់នាយដោយមិនអាចងាកក្រសែភ្នែកចេញបានឡើយ ក្នុងចិត្តនាងច្របូកច្របល់ដូចជាគ្រាប់ឡុកឡាក់ដែលក្រឡុកឥតឈប់ឈរ បេះដូងរបស់នាងវាលោតស្ទើចេញមកខាងក្រៅទៅហើយ តើឲ្យនាងធ្វើបែបណាទៅ?ពេលនេះគេជិតចាកចេញពីបន្ទប់មួយនេះហើយ តើគួរឆ្លើយយល់ព្រមឬយ៉ាងណា?អ្នកណាក៏
បានដែរជួយឆ្លើយប្រាប់នាងផង!!
«ឈប់សិន!»Kuxingស្រែកឃាត់ទៅអ្នកដែលរៀបនឹងបើកទ្វារបន្ទប់ គេងាកមករកនាងមុននឹងសួរ
«មានរឿងអ្វីទៀតមែនទេ?»
«ខ្ញុំនៅមិនទាន់បានឆ្លើយនៅឡើយទេ»
«មិនអីទេ ខ្ញុំបានដឹងរួចហើយ»
«លោកមិនចង់ស្តាប់ចេញពីមាត់ខ្ញុំទេឬ?លោកមិនចង់ដឹងទេអ្ហេស៎ថាខ្ញុំគិតបែបណាចំពោះលោក?»Kuxingនិយាយបណ្តើរដើរមករករាងក្រាស់បណ្តើររហូតចូលមកកាន់តែកៀកជាមួយនាយ គម្លាតពួកគេឆ្ងាយពីគ្នាតែមួយជំហានប៉ុណ្ណោះ
«អ៊ីចឹងនាងគិតបែបណាចំពោះខ្ញុំ?»
«ខ្ញុំ- ខ្ញុំស្រឡាញ់លោក»ពាក្យដែលនាយចង់ឮពេលនេះស្រីល្អនិយាយចេញមកហើយ
«នេះនាងស្រឡាញ់ខ្ញុំដែរមែនទេ?ខ្ញុំមិនចង់ជឿទេថានាងអាចមកស្រឡាញ់មនុស្សធម្មតាដូចជាខ្ញុំ»Jungkookនិយាយទាំងភ្ញាក់ផ្អើលបូលរួមនឹងត្រេកអរគេចង់តែហក់លោតឲ្យពេញហ្នឹងទេបើកុំទាស់ថាគេធំឡើងពេញកំលោះស្តូកហើយនោះ
«ពិតមែនហើយខ្ញុំស្រឡាញ់លោកហើយក៏មិនធ្លាប់ស្រឡាញ់អ្នកណាពីមុនដែរលោកគឺជាស្នេហ៍ដំបូងរបស់ខ្ញុំ»ឮដូចនេះនាយក៏ទាញស្រីស្រស់មកអោបជាប់ទ្រូងនាងក៏លើកដៃអោបគេវិញ កាលបើបានអោបអ្នកដែលខ្លួនស្រឡាញ់គឺកក់ក្តៅបែបនេះឯង
«ពួកយើងមកធ្វើជាសង្សារគ្នាណា?»Jungkookសុំរាងតូចពេលដែលនាងប្រលែងដៃពីការអោបរបស់ខ្លួន
«យល់ព្រម»គ្រាន់តែនាងនិយាយចប់ភ្លាមJungkookចាប់ទាញមុខរបស់នាងមកកៀកមុខខ្លួនរួចទម្លាក់បបូរមាត់ទៅប៉ះនឹងមាត់ក្រពុំតូច ស្រីស្រស់បែកភ្នែកធំៗភ្ញាក់ផ្អើលបន្តិចតែប៉ុន្មានវិនាទីក្រោយនាងក៏ទទួលយកការថើបមួយនេះដោយពេញចិត្តនិងតបស្នងគេដោយការថើបតបទៅគេវិញ។ ស្នាមថើមដំបូងរបស់អ្នកទាំងពីរជាស្នាមថើបដែលពោរពេញដោយក្តីស្រឡាញ់និងភាពផ្អែមល្ហែមដែលមានឲ្យគ្នា។ ប៉ុន្មាននាទីក្រោយនាយកំលោះក៏ប្រលែងបបូរមាតតូចរបស់នាងឲ្យមានសេរីភាព រួចក៏លូកដៃចូលទៅក្នុងហោប៉ៅខោដកអ្វីម្យ៉ាងយកចេញមក
«ចាត់ទុកថានេះជាវត្ថុបញ្ចាំចិត្តដែលឲ្យនាងចុះ»Jungkookបង្ហាញបន្តោងសោរដែលរាងស្តើងមើលកាលពីល្ងាចមិញ ស្រីតូចក៏ញោចមាត់ញញឹមឡើងមិនគិតថាគេនឹងទិញបន្តោងសោរនោះយកមកសោះ នាយក៏ចាប់ដៃរបស់នាងមកហើយដាក់បន្តោងរូបព្រះតូចនោះទៅលើបាតដៃរាងស្តើង ចំណែករបស់ខ្លួនគឺរូបព្រះអង្គម្ចាស់តូច។ Kuxingញញឹុមបិទមាត់មិនជិតសម្លឹងគេស្របពេលនោះគេក៏មើលមកនាងវិញ ក្រសែភ្នែកទាំងក៏ប្រសព្វគ្នា ធ្វើឲ្យមុខរបស់រាងស្តើងប្រែទៅជាក្រហម
«វត្ថុបញ្ចាំចិត្តរបស់លោកខ្ញុំទទួលយកហើយលោកទៅវិញចុះ»
«ទៅវិញឥឡូវនេះឬ?»Jungkookសួរនាងទាំងចិត្តមិនចង់ឃ្លាតឆ្ងាយពីនាងឡើយ
«ត្រូវហើយ»
«ខ្ញុំមិនចង់ទៅទេ ខ្ញុំអាចគេងនៅទីនេះបានទេ?»
«ឆ្គួតទេអ្ហេស៎!?»Kuxingស្រែកឡើងទាំងភ្ញាក់ផ្អើលពេលគេចង់គេនៅបន្ទប់របស់នាង គេក៏សើច
«ខ្ញុំនិយាយលេងទេ ខ្ញុំទៅមែនទែនហើយ ចាំជួបគ្នានៅសាលា»Kuxingក៏ងក់ក្បាលហើយគេក៏បើកទ្វារចេញទៅ នាងតូចមិនទាន់ចូលទៅខាងក្នុងទេរងចាំគេដើរចេញទៅបានបន្តិចនាងក៏ស្រែក...
«Jungkook! Goodnight»នាងចេញមកឈរនៅមាត់ទ្វារនិងញញឹុមពេលនិយាយរួច នាយសង្ហាក៏ងាកមកញញឹមដាក់នាងវិញហើយក៏តប...
«Goodnight»
To be continue...
Advertisement
- In Serial11 Chapters
Tsar Bomba
The story of a man who was suddenly transported to another universe with a game like 'System', Level ups, Evolutions, Stats, the works. He wakes up as a tadpole in a swamp and through a combination of luck and absurd luck gets set on the road to becoming one of his new worlds most powerful people. This is a first draft with minimal editing. The Tables and such are more prevalent in the early chapters but I am trying to keep the tables to a minimum. I do not intend for there to be any sexually explicit content in this fiction, just occasional innuendos and the like.
8 191 - In Serial17 Chapters
Unlimited Evolution [New]
“If anything can go wrong, it’ll go wrong”—Alex found the truth of this quote the hard way when his Thursday evening was ruined by a blinding golden light. Thrown to war against his wishes, in a world that was not his own, he didn’t even survive the first day. But, death was not his sweet retreat. It was just the beginning. Reborn as an Imp in the hellscape of a dungeon, Alex’s life just got more complicated. In a place where you are food to other monsters and a lump of EXP to humans… survival was nothing but luxury. But Alex will survive. He will squeeze every last bit of potential from his [System] and work his way up the ladder of the food chain until he is strong enough to step out of his prison. The first step to such a lofty goal is to conquer the menace of goblins. Unlimited Evolution narrates the struggles of a young man from earth who gets the short end of the stick even in a different world. After a betrayal that resulted in his death, he wakes as a monster in a dungeon where even his fellow monsters saw him as nothing but food. The story will be a little slow-paced in the beginning and the battles will be calculated, brutal, and short. The litRPG element will be there and the system plays an important role in world-building. I'll try to explore each and every character I introduce as much as I can. Hopefully, I do a good job in that aspect. **I hope you enjoy this book of mine.**
8 608 - In Serial21 Chapters
Madness with a touch of sanity
A story from the point of view of madman, although they seem perfectly sane, the world will burn around them and only they will remain, and maybe some others too. This is one of my first published stories, hate it if you want, I probably will, but any advice will always be appreciated, if I can improve my writing I will be happy. Cover is temporary, royalty-free image, until I either create or commision someone to create a new one
8 206 - In Serial21 Chapters
Otaku Girl
Imagine a world where you can live the life of your favorite fictional characters. Where you can become a real comic book superhero, anime protagonist, video game badass, and other great characters of fiction. Where you can gain actual superpowers, live in a fantastical world filled with villains and adventures, and have fun battling it out with other fellow geeks. In the virtual reality world known as the Escapist Dream, all of this can be possible for a price – once you get in, you can never get out. A Japanese otaku and an American geek would become trapped inside, and forced to fight for survival against computer viruses and other crazed players that had taken over the virtual reality world. Would their new-found powers and teamwork be enough? For what they didn't know, behind this malfunctioning virtual reality world, hides an even darker evil. One who is all-powerful, sadistic, and possibly eldritch...
8 191 - In Serial25 Chapters
The Demon Lord Just Wants Some Love
Turned to a vampire at a young age, this boy continued to grow, continued to conquer, until one day, he was crowned a Demon Lord. Bored and losing his enthusiasm, his army rebelled against him. Barely willing to fight back, he is escapes. Where? Into the arms of his mother.
8 180 - In Serial13 Chapters
Kronercy
I ship this so bad!
8 217

