《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I Leave
Advertisement
"សន្យា"
Episode 10
នៅសាលារៀនដូចសព្វមួយដង។ Kuxing
និងJungkookបានបណ្តើរគ្នាមកសាលារៀនក៏ព្រោះតែពេលនេះអ្នកទាំងពីរកំពុងមានទំនាក់ទំនងជាមួយគ្នា។ គ្រាន់តែពួកគេទាំងពីរមកជាមួយគ្នាក៏ក្លាយជាទីចាប់អារម្មណ៍របស់អ្នករាល់គ្នា ក៏ព្រោះ
Jungkookមិនសូវមានមិត្តជាពិសេសបណ្តើរគ្នាយ៉ាងត្រសងមកសាលាបែបនេះកាន់តែគ្មានទៀត
ហើយក៏មកពីនាយជាសិស្សពូកែប្រចាំសាលាផងទើបមានក្រសែភ្នែកជាច្រើនគូសម្លឹងមកពួកគេនិងខ្សឹបខ្សាវគ្នាពេលនៅតាមផ្លូវទៅថ្នាក់រៀន។ អ្នកទាំងពីរក្រោយពីចូលមកដល់ក្នុងថ្នាក់ហើយក៏ដាក់ខ្លួនអង្គុយទៅលើកៅអី។
«ម៉េចក៏ពួកគេមើលមកយើងច្រើនម៉្លេះ?»Kuxingអោនមុខមកសួរទៅអ្នកជាសង្សារ នាងមានអារម្មណ៍ថាដូចស្រួលចិត្តទាល់តែសោះដែលមានក្រសែភ្នែករាប់សិបគូសម្លឹងមកដូចជាមិនធ្លាប់ឃើញមនុស្សពីមុនមក
«មកពីពួកគេមិនដែលឃើញ»Jungkookបែរមកប្រឈមនឹងនាង ឆ្លើយសំណួររបស់នាងព្រមជាមួយកែវភ្នែកមើលស្រីតូចជាប់ជាប់
«មិនដែលឃើញអី?»Kuxingក៏បន្តសួរនាយ
«មិនដែលឃើញបងបណ្តើរអ្នកណាមករៀននោះអី»
«គ្រាន់តែដើរមករៀនជាមួយគ្នាក៏គេមើលដែរ?»Kuxingជ្រួញចិញ្ចើមចម្លែកចិត្ត តើមានអ្វីប្លែកត្រង់ណាទៅទើបបានជាពួកគេមើលអីមើលថ្នាក់នេះ?សូម្បីតែសិស្សដែលនៅក្នុងថ្នាក់រៀននេះក៏សម្លឹងមកកាន់ពួកគេដែរ
«តាំងពីដើមមកបងមិនសូវមានមិត្តអូនក៏ដឹង តែពេលនេះបងបែរជាបណ្តើរអូនមករៀនទើបគេមើលចឹងហើយ»ស្រីស្រស់ក៏ងក់ក្បាលហាក់បានយល់ពីអ្វីដែលគេនិយាយ នាងរៀបរឹកពារឲ្យមកជាធម្មតាព្រោះដឹងថាមិនយូរពួកគេក៏គង់តែនឹងឈប់មើលដោយខ្លួន
មិនយូរប៉ុន្មានសម្លេងកណ្តឹងក៏បន្លឺឡើងបញ្ជាក់ពីពេលវេលាត្រូវចូលរៀន។ បន្ទាប់ពីរយៈពេល1ម៉ោងបានបញ្ចប់ក៏ដល់ម៉ោងចេញលេង Kuxingកំពុងតែរៀបចំសៀវភៅឲ្យមានរបៀបរៀបរយភ្លាមនោះអ្នកកំលោះក៏ពោលឡើយ...
«បងទៅចាំអូននៅលើដំបូលសាលាមុន»Kuxingញញឹមហើយក៏ងក់ក្បាល នាយក៏ក្រោកឡើងរួចដើរចេញទៅដោយក្នុងដៃមានកាន់ប្រអប់អ្វីម្យ៉ាង ពេលដែលគេដើរចេញទៅបាត់ Jiraដែលតាមសម្លឹងពួកគេតាំងពីពួកគេចូលមកដល់ក្នុងថ្នាក់នោះក៏ខិតមកជិតរាងស្តើងហើយក៏ហៅនាង...
«Kuxing!»
«មានការអីឬJira?»Kuxingងាកមករកអ្នកដែលហៅឈ្មោះខ្លួន
«កុំថាខ្ញុំចេះដឹងអីណាខ្ញុំគ្រាន់តែឆ្ងល់ប៉ុណ្ណោះ នាងនិងJungkookកំពុងទាក់ទងគ្នាមែនទេ?»មិននិយាយច្រើនJiraក៏សួរនាងត្រង់ៗតែម្តង
«ម៉េចក៏នាងគិតអ៊ីចឹង?»Kuxingក៏សួរបកទៅវិញ
«មិនឲ្យគិតយ៉ាងម៉េចបើតាមធម្មតាJungkookមិនសូវមានមិត្តផងប៉ុន្តែថ្ងៃនេះគេបែរជាមកសាលាជាមួយនាងហើយនៅមិញនេះទៀត តើអ្នកទាំងពិតជាក្លាយជាសង្សារគ្នាមែនហ្អេ៎?»រាងស្តើងញញឹមបន្តិចទើបនិយាយ...
«ស្រេចតែនាងគិតទេ»Kuxingនិយាយហើយក៏ដើរចេញទៅបាត់ទុកឲ្យJiraនៅអង្គុយធ្វើមុខខ្មួរតែឯង តាំងចិត្តសួរគេឲ្យអស់ចម្ងល់ដល់តែសួរហើយនាងឆ្ងល់លើសដើមទៀត
នៅលើដំបូលអាគារនាយកំលោះរបស់យើងកំពុងតែឈរមើលទៅខាងក្រោមតែឯង ខណៈនោះសម្រឹបជើងស្រាលក៏បន្លឺឡើងមកនាយក៏ងាកមើលឃើញស្រីតូចកំពុងដើរមករកគេទាំងក្នុងដៃមានទឹកដោះគោរសជាតិចេក2
កំប៉ុង។
«ម៉េចក៏យូរម៉្លេះ?»
«ខ្ញុំរវល់ទៅទិញទឹកគោ»Kuxingលើកទឹកដោះគោដែលកំពុងកាន់បង្ហាញ់ឲ្យនាយឃើញ ចំណែកនាយក៏បែរមកយកប្រអប់ដែលដាក់នៅលើបង្កាន់ដៃដំបូលសាលាបន្ទាប់មកក៏បើកគម្រប ដកយកសាំងវ៉ិចមួយចេញមកហុចទៅឲ្យរាងតូច នាងទទួលយកហើយគេក៏យកមួយទៀតមកសម្រាប់ខ្លួនឯង
«លោកធ្វើដោយខ្លួនឯងឬ?»នាងសួរគេ និងសម្លឹងមើលនាយឆ្លាស់គ្នាជាមួយនំសាំងវ៉ិចនោះ
«ប្រាកដហើយ»
«ញ៉ាំកើតឬអត់?»Kuxingសួរបញ្ជាក់ព្រមជាមួយទឹកមុខដូចខ្លាចថាញ៉ាំនឹងឈឺយ៉ាងអ៊ីចឹង ទើបនាយច្រឹបចិញ្ចើម
«និយាយបែបនេះចង់មើលងាយបងមែនទេ?»
«អត់ទេ ខ្ញុំគ្រាន់តែសួរ»
«ស្នាដៃបងទៅហើយដែលថាញ៉ាំមិនកើត បើមិនជឿអូនញ៉ាំមើលទៅ»នាងក៏ស្តាប់តាមគេ ខាំសាំងវ៉ិចនោះមួយម៉ាត់ហើយក៏ធ្លោយមាត់...
«ហ៊ឹម! មិនអន់ទេ»និយាយចប់នាងក៏ខាំថែមមួយម៉ាត់ទៀត នាយញញឹមឡើងហើយក៏ញ៉ាំសាំងវ៉ិចដែលខ្លួនធ្វើដែរ
«គ្រាន់តែញ៉ាំសាំងវ៉ិចសោះ ចាំបាច់អីឡើងមកញ៉ាំដល់លើដំបូលសាលា?»Kuxingទំពារសាំងវ៉ិចបណ្តើរសួរគេបណ្តើរ រោងអាហារក៏មាន សួនច្បារក៏មានមិនទៅអង្គុយញ៉ាំឲ្យស្រួលទេបែរជាមកឈរញ៉ាំលើដំបូលថ្ងៃក៏ចាំង ម្លប់ក៏គ្មាន ញ៉ាំលើដំបូលអាគារសាលាធ្វើឲ្យសាំងវ៉ិចឆ្ងាញ់ជាងមុនឬយ៉ាងម៉េច?
«បងមិនចង់ឲ្យគេសម្លឹងពួកយើងដូចកាលពីព្រឹកមិញទៀត»Jungkookក៏ឆ្លើយតាមគំនិតរបស់គេ
«បែបហ្នឹងទេឬ?»គេក៏ងក់ក្បាល
«ថ្ងៃស្អែកលោកធ្វើសាំងវ៉ិចនេះឲ្យខ្ញុំញ៉ាំទៀតបានទេ?»
«សម្រាប់អូនគឺបានគ្រប់យ៉ាងប៉ុន្តែឈប់ហៅបងថាលោកទៅ»
«ស្តាប់ទៅមិនពីរោះសោះ ពេលនេះយើងជាសង្សារនឹងគ្នាហើយណា»
«ខ្ញុំចង់ហៅបែបនេះ វាស្រួលហៅ»
«គ្រាន់តែហៅថាបងពិបាកត្រង់ណា?»
«មិនដឹងទេដឹងត្រឹមតែថាខ្ញុំចង់ហៅលោកបែបនេះ»Kuxingញាក់ចិញ្ចើមឌឺនាយ
«អ៊ីចឹងហ្អេ៎?»និយាយរួចនាយក៏ទាញស្រីតូចមកនៅក្នុងរង្វង់ដៃ នាងបើកភ្នែកធំៗពេលគេធ្វើបែបនេះ ចំណែកគេវិញក៏ញញឹមព្រានតែម្តង ឃើញមុខស្មើៗអ៊ីចឹងទេតែខិលណាស់តើ
«នែ៎លោក! លែងខ្ញុំ»មិននិយាយតែមាត់នាងដាក់សាំងវ៉ិចដែលនៅសល់ទៅក្នុងប្រអប់ហើយក៏ទាញដៃគេចេញប៉ុន្តែមិនថានាងព្យាយាមយ៉ាងណាក៏ទាញដៃរបស់គេឲ្យចេញពីចង្កេះនាងមិនបានដែរ
«មិនលែង»Jungkookនិយាយហើយក៏ញាក់ចិញ្ចើមឌឺនាងវិញ រាងស្តើងបើកភ្នែកចំហរមាត់មើលទៅគេទាំងក្រឺតខ្នាញ់ចង់តែវាយទេ
«ឆាប់លែងភ្លាម ប្រយ័ត្នតែមានគេមកឃើញទៅ»Kuxingតឿននាយ តែគេហាក់មិនបាយខ្វាយខ្វល់អ្វីទាល់តែសោះ
«ឃើញក៏ឃើញទៅ អត់ខ្វល់»គេនិយាយយ៉ាងរំភើយបូករួមជាមួយមុខមហាសែនឌឺរបស់គេទៀតធ្វើឲ្យនាងទ្រាំមិនបានក៏វាយទ្រូងគេមួយដៃតែចៃដន្យអីគេមិនបានឈឺអីបន្តិច មិនត្រឹមតែប៉ុណ្ណឹងនៅអោបនាងណែនលើសដើមទៀត
«បានហើយៗខ្ញុំព្រមចាញ់លោកហើយ»គេមើលមុខនាងនិងសួរបញ្ជាក់...
«អូននិយាយថាម៉េចមិញ?»Jungkookសម្លឹងមិខនាងមិនព្រេចភ្នែកទើបនាងអាក់បន្តិចហើយក៏ដាច់ចិត្តនិយាយ
«Ok អូនចាញ់បងហើយ»Kuxingក៏ហៅគេថាបងទាំងមិនចង់ ឲ្យនាងគេថាបងហ្អេ៎?នាងអាយុច្រើនជាងគេរាប់សិបខ្សែឲ្យនាងគេថាបងនាងម៉េចនឹងសុខចិត្ត Jungkookវិញញញឹមបិទមាត់មិនជិតពេលបានឮនាងហៅគេថាបងនិងហៅខ្លួនឯងថាអូន
«លែងបានហើយនៅ?»Kuxingមើលមុខអ្នកដែលអោបខ្លួននាងស្អិតដូចបិទកាវ
«ចង់អោបបន្តិចទៀត»
«ឆាប់លែងភ្លាម»នាងនិយាយទាំងមុខក្រញ៉ូវ
«លែងក៏បាន»
«អោបបន្តិចក៏មិនបាន»គេនិយាយទាំងមុខស្អុយ
«មិញនេះលោកអោបខ្ញុំ-»គេផ្អៀងមើលមុខនាងបន្ទាប់ពីបានឮនាងហៅគេថាលោកសារជាថ្មី នាងក៏ររហ័សបិតមាត់ហើយនិយាយម្តងទៀត
«មិញនេះបងអោបអូនឡើងយូរហើយនៅមិនពេញចិត្តទៀតឬ?»គេក្រវីក្បាល
«បងចង់អោបអូនឲ្យយូរៗ»Jungkookធ្វើមុខcuteដូចជាកូនក្មេងធ្វើឲ្យKuxingញញឹមឡើង ប្រុសស្អីចរិតគួរឲ្យស្រឡាញ់ថ្នាក់នេះឲ្យនាងទ្រាំមិនស្រឡាញ់គេម៉េចនឹងបានទៅ
3ខែកន្លងផុតទៅ
នាពេលព្រឹកព្រលឹមថ្ងៃថ្មីហាក់មិនសូវមានការមមាញឹកនោះទេត្បិតជាថ្ងៃចុងសប្តាហ៍។ ពន្លឺព្រះអាទិត្យជះចូលមកក្នុងបន្ទប់មួយដែលមានកំលោះក្រមុំមួយគូដែលកំពុងគេងយ៉ាងស្កប់ស្កល់។ រាងកាយមាំបម្រាស់ខ្លួនបន្តិច ត្របកភ្នែកក្រាស់ក៏ចាប់បើកឡើងទទួលយកពន្លឺដែលខំជ្រៀតខ្លួនតាមវាំងននសក្បុស នាយប្រឹងប្រែខ្លួនមកមើលកាយតូចដែលគេងមិនទាន់ក្រោកនៅឡើយ អ្នកកំលោះច្រត់ដៃទល់ក្បាលសម្លឹងមើលទៅកាន់រាងស្តើមុននឹងហៅនាងតិច...
«អូនសម្លាញ់ក្រោកឡើង»Jungkookដាស់ស្រីតូចតែនាងគ្មានប្រតិកម្មអ្វីបន្តិចសោះទើបនាយលូកដៃទៅទាញថ្ពាល់ទន់រលងរបស់នាងដើម្បីដាស់នាងឲ្យភ្ញាក់ពីដំណេក
«ក្រោកឡើងប្រយ័ត្នហួសម៉ោងទៅរៀន»
«ហ៊ឹម»ស្រីស្រស់ក៏ថ្ងូរនៅបំពង់កព្រោះតែមានសម្លេងមករំខានការគេងរបស់ខ្លួន នាងបែរមុខចេញទៅហើយក៏បន្តគេងទៀត
«ភ្ញាក់ឡើង»
«ឲ្យអូនគេងបន្តិចទៀតទៅ អូនងងុយគេងណាស់»Kuxingនិយាយទាំងសម្លេងក្ងួរ ភ្នែកមិនទាន់បើក រាងក្រាស់ក្រវីក្បាលបន្ទាប់មកក៏យោងខ្លួនឲ្យក្រោកឡើងរួចដើរចូលទៅក្នុងបន្ទប់ទឹកបាត់ទៅដោយមិនចង់រំខានដំណេកអ្នកម្ខាងទៀត បន្ទាប់ពីមុជទឹកជម្រះកាយរួចហើយនាយក៏ដើរចេញមកខាងក្រៅដោយមានកន្សែងរំជាប់នឹងចង្កេះ រាងសង្ហារក៏ដើរឡើងមកលើគ្រែអោនទៅថើបថ្ងាស់របស់ស្រីស្រស់
«ក្រោកបានហើយ»បន្ទាប់ពីនាយសង្ហាដាស់អស់ជាច្រើនដងស្រីតូចរបស់យើងក៏ព្រមបើកភ្នែកមកទាំងមិនទាន់អស់ងងុយ នាងងើបអង្គុយឆ្ងក់ងាកទៅរកនាយដែលអង្គុយជិតទាំងមុខស្អុយ Jungkookក៏សើចពេលឃើញនាងធ្វើមុខបែបនេះ
«បងសើចអី?»Kuxingសួរទៅគេដោយជ្រួញចិញ្ចើមចូលគ្នានិងធ្វើមាត់ស្រួចផង
«សើចអូននឹងហើយ»
«អូនមិនមែនអ្នកកំប្លែងគួរឲ្យសើចត្រង់ណា?»
«ណ្ហើយចុះ អូនទៅមុជទឹកទៅនឹងឆាប់បានទៅរៀន»ដោយមិនចង់និយាយច្រើននាំខាតពេលនាយក៏រុញរាងល្អិតឲ្យឆាប់ទៅមុជទឹកបើនៅយូរទៀតច្បាស់ជាហួសម៉ោងមិនខាន
«តាមពិតទៅអូនមិនបាច់ទៅរៀនក៏បានព្រោះអូនគ្មានហេតុផលអីដែលត្រូវទៅរៀនទៀតទេ»Kuxingព្យាយាមនិយាយរកលេសដើម្បីឲ្យនាងបានគេងបន្តទៀតប៉ុន្តែលេសរបស់នាងក៏ជាពិត
«អូនត្រូវតែទៅព្រោះបងចង់ឃើញមុខអូន»Jungkookក៏បដិសេធទោះជានាងរកហេតុផលអ្វីមកនិយាយក៏ដោយ
«ឆ្កួត និយាយអីបែបនេះ»Kuxingក៏ស្តីឲ្យនាយពីបទដែលគេធ្វើឲ្យនាងអៀនទាំងព្រលឹម កាលស្គាល់ដំបូងគេមើលទៅដូចជាមនុស្សគល់ឈើប៉ុន្តែពេលបានស្គាល់យូរទើបនាងដឹងថាគេមនុស្សដែលកក់ក្តៅនិងគួរឲ្យចង់នៅជិត
«ឆាប់ទៅមុជទឹកឲ្យលឿនឡើង»
«បានៗ»Kuxingក៏ក្រោកឡើងទៅតាមសម្តីរបស់នាយគេតាមមើលនាងរហូតដល់នាងបិទទ្វារបាត់ទើបគេក្រោកឡើងទៅផ្លាស់សម្លៀកបំពាក់ដែរ
ក្រោយពេលរៀបចំខ្លួនរួចអ្នកទាំងពីរក៏បណ្តើរគ្នាមកសាលាដូចរាល់ដង ពួកគេក៏រៀនជាមួយគ្នាញ៉ាំអារហារជាមួយគ្នារហូតដល់ពេលដែលចេញទៅផ្ទះ។
«ពួកយើងទៅផ្សារទំទើបឥឡូវនេះល្អទេ?»Jungkookសួរស្រីតូចដែលកំពុងរៀបចំកាតាបក្រោយពីបញ្ចប់ការរៀន4ម៉ោងមកនេះ
«ទៅធ្វើអី?»Kuxingងាកមកសួរគេនៅសុខៗក៏ហៅនាងទៅផ្សារទំនើប
«អេ៎! ក្រែងស្អែកនេះពួកយើងទៅពិចនិចមិនអ៊ីចឹង?»
«ពិតមែនហើយអូនភ្លេចឲ្យឈឹង អ៊ីចឹងពួកយើងឆាប់ទៅ»Kuxingក៏រហ័សលើកកាតាបយកស្ពាយហើយទាញដៃអ្នកម្ខាងទៀតដើរទៅយ៉ាងលឿន
ផ្សារទំនើបមួយកន្លែងក្នុងទីក្រុងSeoul
ទម្ងន់ជើងធ្ងន់ៗរបស់ស្រីតូចរត់សម្តៅទៅរកជណ្តើរយន្តដែលមាននាយកំលោះដើរតាមពីក្រោយ គេក្រវីក្បាលហួសចិត្តជាមួយរាងស្តើងដែលធ្វើខ្លួនប្រញាប់ប្រញាល់ដូចខ្លាចគេទិញឥវ៉ាន់អស់ពីផ្សារយ៉ាងអ៊ីចឹង។
«Jungkook! ហេតុអីក៏បងដើរយឺតម៉្លេះ?»Kuxingកំពុងឈរនៅលើជណ្តើរយន្តដែលកំពុងរំកិលឡើងទៅមុខ សួរទៅអ្នកដែលនៅខាងក្រោមខ្លួន មាឌមាំបោះជើងឡើងលើជណ្តើរហើយទើបឆ្លើយ...
«អូនប្រញាប់ទៅណាខ្លាចគេបិទផ្សារឬ?»Jungkookសួរឌឺទៅនាងក្រមុំដែលតឿនគេឥតឈប់ឈរ នាយក៏ដើរឡើងតាមកាំជណ្តើរម្តងមួយកាំៗទៅរកស្រីតូចដែលកំពុងមើលគេទាំងមុខម៉ូវព្រោះតែពាក្យឌឺរបស់គេមិញនេះពេល
Jungkookមកឈរក្បែរខ្លួនហើយនោះទើបរាងតូចនិយាយ...
«ហ៊ើយ...!បងមិនយល់ទេ»Kuxingក្រព័ទ្ធដៃត្រឹមទ្រូងដោយមុខក្រម៉ូវដដែល បែរមុខចេញហើយក៏ដើរទៅបាត់ពេលដែលពួកគេបានឡើងមកដល់ជាន់ខាងលើដោយមិនខ្វល់ពីអ្នកដែលតាមមើលនាងឡើយ ធ្វើឲ្យគេឆ្ងល់យ៉ាងខ្លាំង នេះនាងខឹងគ្រាន់តែគេនិយាយលេងសើចបន្តិចមែនទេ?
«អូនខឹងអ្ហេស៎?បងនិយាយលេងតើ កុំខឹងអីណា»Jungkookក៏រហ័សលួងស្រីតូចនិងចាប់បង្វែរនាងឲ្យមើលមកគេ
«មិនមែនទេអូនមិនបានខឹងទេ»Kuxingឆ្លើយប៉ុន្តែនាងនៅទែធ្វើទឹកមុខមិនសប្បាយចិត្តដដែល
«បើអ៊ីចឹងអូនកើតអី?»Jungkookសួរដោយព្រួយបារម្ភខ្លាចថានាងមិនស្រួលត្រង់ណា
«កុំខ្វល់ទៀតអី ពួកយើងរកទិញទំនិញសម្រាប់ធ្វើពិចនិចស្អែកទៅល្អជាង»Kuxingខំប្រឹងញញឹមឡើងទាំងបង្ខំចិត្តត្បិតមិនចង់ឲ្យអ្នកដែលនាងស្រឡាញ់មកបារម្ភពីនាង
«អូនមិនអីពិតមែនឬ?»Jungkookព្យាយាមសួរបញ្ជាក់នាង គេព្រួយបារម្ភពីនាងនិងខ្វល់ខ្វាយពីនាងខ្លាំងណាស់គេមិនចង់ឲ្យនាងមានរឿងអីហើយលាក់នៅក្នុងចិត្តតែឯងនោះទេ
«ពិត! អុស៎ត្រង់នោះដូចជាមានលក់របស់បញ្ចុះតម្លៃ»ថារួចរាងស្តើងក៏រត់ទៅភ្លាម នាងមិនចង់នៅយូរខ្លាចថាគេនឹងជជីកសួរទៀត គេឈរមើលនាងរត់ទៅបានឆ្ងាយនាយក៏រហ័សរត់ទៅតាមរីឯស្រីតូចវិញកាលបើបានរត់ផុតពីក្រសែភ្នែកមាំហើយនោះនាងក៏ឈប់និងគិតក្នុងចិត្ត
"បងកុំចង់ដឹងអីល្អជាង អូនមិនចង់ឲ្យពេលវេលាដែលអូនមានប្រែក្លាយទៅជាសោកសៅនោះទេ អូនចង់ប្រើពេលវេលាទាំងប៉ុន្មានឲ្យមានតម្លៃបំផុត"
___
«ហ៊ើយហត់ណាស់»Jungkookទុកឥវ៉ាន់ដែលពួកគេបានទិញទៅលើតុក្នុងផ្ទះបាយព្រមទាំងរអ៊ូរព្រោះតែគេយួរឥវ៉ានយ៉ាងច្រើនមិនដឹងជាមានអ្វីខ្លះនោះទេហើយឥវ៉ាន់ទាំងអស់នេះសុទ្ធតែស្រីល្អរបស់យើងជាអ្នកទិញទាំងអស់
«ទិញមកច្រើនបែបនេះសង្ស័យតែអាចបើកហាងលក់បានហើយទេដឹង?»Jungkookក៏ឌឺស្រីតូចរបស់យើង នាងខាំមាត់សម្លក់អ្នកកំលោះដែលចូលចិត្តនិយាយឌឺដងនាង
«កុំរអ៊ូរ បងឆាប់ទៅមុជទឹកផ្លាស់សម្លៀកបំពាក់ឲ្យលឿនៗទៅនឹងអាលបានឆាប់មកធ្វើអាហារពេលល្ងាច»Kuxing
និយាយដេញនាយឲ្យឆាប់ទៅលាងសម្អាតខ្លួន ត្បិតតែពួកគេដើរទិញឥវ៉ាន់ពេញមួយថ្ងៃហើយ គេក៏ងក់ក្បាលហើយដើរចូលទៅក្នុងបន្ទប់បាត់ទុកឲ្យស្រីតូចនៅរៀបចំរបស់ទាំងអស់នោះ មួយសន្ទុះធំក្រោយមកកំលោះក្រមុំរបស់ពួកយើងក៏បានសម្អាតខ្លួនរួចរាល់
«អូនចង់ញ៉ាំអីចាំធ្វើឲ្យ»Jungkookសួរទៅកាន់រាងតូចដែលកំពុងអង្គុយនៅលើកៅអី
«អ្វីក៏បានដែរ អូនញ៉ាំបានទាំងអស់»Kuxingតបដោយស្នាមញញឹមផ្អែមដាក់នាយគេក៏ញោចមាត់ គេលើកដៃញីសក់នាងបន្តិចរួចនិយាយ...
«អ្វីក៏ញ៉ាំបាន ស្រួលចិញ្ចឹមដល់ហើយហ្ន៎»Jungkookច្បិចច្រមុះរបស់នាងទាំងចិត្តស្រឡាញ់ពេញទ្រូង
«រងចាំមួយភ្លេតបងនឹងធ្វើម្ហូបដ៏សែនឆ្ងាញ់ឲ្យអូនញ៉ាំ»មិនយូរប៉ុន្មានម្ហូបពីរចានក៏បានរៀបចំរួចជាស្រេចដាក់នៅតុ
«ញ៉ាំអាហាររួចអូនចង់ធ្វើcakeទុកសម្រាប់ពិចនិចស្អែកនេះ បងធ្វើកូនកាំបិទរបស់អូនបានទេ?»
«ប្រាកដជាបាន»
___
«អូនចេះធ្វើcakeដែរឬ?»Jungkookសួរស្រីតូចខណៈពេលកំពុង់ចងខ្សែអៀមឲ្យនាង មាឌល្អិតងាកមកមើលនាយពេលឮគេសួរបែបនេះ
«មិនត្រឹមតែចេះទេថែមទាំងឆ្ងាញ់ទៀតផង»Kuxingលើកចិញ្ចើមនិយាយយ៉ាងជឿជាក់ប៉ុន្តែវាក៏ជាការពិតក៏ព្រោះតែភារកិច្ចរបស់នាងតម្រូវឲ្យនាងជួបមនុស្សជាច្រើន ហើយនាងក៏បានរៀនចំអ្វីផ្សេងៗមកយ៉ាងច្រើនផងដែរដូច្នេះហើយអ្វីក៏នាងចេះធ្វើដែរ
«សង្សាររបស់បងពូកែដល់ហើយអ្វីក៏ចេះៗ បែបនេះបងក៏ក្លាយជាបុរសដែលសំណាងជាងគេហើយដែលបានអូនធ្វើជាសង្សារ»Jungkookក្រសោបកាយស្តើងពីក្រោយនាំឲ្យនាងភាំងមួយភ្លេតហើយក៏លួចត្រេកអរក្នុងចិត្តដែលបានឮពាក្យទាំងអស់នេះចេញពីមាត់បុរសជាទីស្រឡាញ់
«អូនក៏ជានារីដែលសំណាងដែលបានបងធ្វើជាសង្សារ»Kuxingបែរមកទល់មុខជាមួយនាយនិងយកច្រមុះរបស់នាងទៅប៉ះនឹងច្រមុះអ្នកម្ខាងទៀត
«បានហើយពួកយើងឆាប់ធ្វើនំទៅល្អជាង»Kuxingតឿនអ្នកកំលោះហើយក៏បេះដៃគេចេញពីចង្កេះរបស់ខ្លួន បន្ទាប់មកក៏មកចាប់អារម្មណ៍ជាមួយគ្រឿងផ្សំដែលនាងត្រៀមទុកសម្រាប់ធ្វើនំ
«យើងត្រូវធ្វើអ្វីខ្លះ?»នាយសួរត្បិតគេមិនធ្លាប់ធ្វើcakeពីមុនមកនោះទេគេចេះតែធ្វើអាហារខ្លះប៉ុណ្ណោះ
«បងគោះពងមាន់ឲ្យអូន4គ្រាប់មកណា»
«okអូនសម្លាញ់»ថារួចគេក៏យកពងមាន់ចេញពីប្រអប់ហើយគោះពងមាន់ចូលទៅក្នុងចាន ចំណែកKuxingវិញនាងកំពុងហែកកញ្ចប់ម្សៅពេលដែលហែកបានហើយនាងក៏យករង្វាល់ដែលស្រាប់វាល់ម្សៅនោះមកដោយចាក់ម្សៅទៅតាមចំនួនកំណត់រួចក៏ចាក់វាចូលទៅក្នុងចាន អ្នកទាំងពីរក៏ចាប់ផ្តើមធ្វើcakeរស់ជាតិសូកូឡាដោយធ្វើបណ្តើរលេងបណ្តើរ បង្កើតបានជាបរិយាកាសសប្បាយ រីករាយមួយសម្រាប់គូស្នេហ៍មួយនេះ
«រួចរាល់ហើយ»Kuxingបង្ហាញCakeដែលមានទំហំធំល្មមនិងមានការតុបតែងលម្អពីលើcakeដែលកើត
ចេញមកពីការប្រឹងប្រែងរបស់អ្នកទាំងពីរ
«ភ្លក់បានទេ?»
«ប្រាកដណាស់!»Kuxingកាត់cakeនោះមួយចំណែកនិងហុចវាទៅឲ្យរាងក្រាស់
«បញ្ចុកផង»Jungkookក្រព័ទ្ធដៃទៅក្រោយ ហាបាត់ធំៗដើម្បីឲ្យអ្នកម្ខាងទៀតបញ្ចុកខ្លួន នាងសម្លក់គេបន្តិចហើយក៏ដួសcakeនោះបញ្ចុកនាយ
«ឆ្ងាញ់ខ្លាំងណាស់ អូនពិតជាពូកែមែន»
«ស្នាដៃអូនទៅហើយតែក៏អរគុណដល់កូនកាំបិទដែរណា»
«ណេះអូនញ៉ាំដែរទៅ»Jungkookដួសcakeបញ្ចុករាងតូច
«cakeក៏ឆ្ងាញ់អ្នកធ្វើក៏ស្អាត ជាតិនេះសំណាងខ្លាំងណាស់ដែលបានអូនជាសង្សារ»Jungkookនិយាយសរសើរនាងពេញមាត់
«សម្តីណាស់យើងហ្នឹង មិនដឹងជានិយាយដាក់នារីណាខ្លះហើយទេ»Kuxingក៏យកដៃទៅប៉ះច្រមុះរបស់គេ
«ឲ្យបងទៅនិយាយដាក់អ្នកណាកើតបើអូនជាស្នេហ៍ដំបូងរបស់បង»
«ក៏ពិតមែនហើយ»
«អូនជាស្នេហ៍ដំបូងហើយក៏ជាស្នេហ៍ចុងក្រោយរបស់បងដូចគ្នា»
«កុំនិយាយបែបហ្នឹង!»Kuxingប្រើដៃចង្អុលបិទមាត់របស់នាយ
«អូនជាស្នេហ៍ដំបូងអូនទទួលស្គាល់តែអូនមិនចង់ឲ្យបងចាត់ទុកអូនស្នេហ៍ចុងក្រោយរបស់បងនោះទេ»
«ម៉េចក៏អូននិយាយអ៊ីចឹង?អូនមិនចង់នៅជាមួយបងរហូតទេឬ?»Jungkookប្រែជាជ្រួញចិញ្ចើមភ្លាមៗពេលបានឮសម្តីរបស់រាងតូច នាងចង់មានន័យថាយ៉ាងម៉េចដែលមិនចង់ឲ្យគេចាត់ទុកនាងជាស្នេហ៍ចុងក្រោយ?
«មិនមែនទេអូនប្រាកដជាចង់នៅជាមួយបងឲ្យយូរៗហើយ»
«អូនមានអីលាក់បាំងជាមួយបងឬអត់?»
«គ្មានទេ»Kuxingរហ័សបដិសេធភ្លាមៗ
«ពិតឬ?»
«អ៊ឹម»Kuxingគ្រហឹមនៅដើមក៏ថែមទាំងងក់ក្បាលបញ្ជាក់ផង
«បងកុំភ័យបើអូនមានរឿងអីអូនប្រាកដជាប្រាប់បងមុនគេ»
«ពិតណា?»
«ពិត»
«សន្យាមកអ៊ីចឹង»Jungkookលើកកូនដៃឡើងគោលបំណងចង់ឲ្យសន្យាជាមួយខ្លួន រាងស្តើងក៏ថ្ពក់កូនដៃជាមួយរាងក្រាស់
«អូនសន្យា»Kuxingញញឹមឡើងនាយក៏ស្រាយចិញ្ចើមធូរស្រាលចិត្តវិញពេលដែលនាងសន្យារួចហើយ
To be continue...
Advertisement
- In Serial87 Chapters
The Black God
An old archmage sees all his lifework destroyed in the flames of zealotry. His friends and fellows are killed, his home destroyed and he is consigned to eternal imprisonment. But its not the end for Gorren An-Tudok. The old mage has a last trick in his sleeve, one that will see him start a journey into a new world of power and possibilities. The research for revenge and survival will see him ascend to heights unheard of and to reach for divinity itself. From humble beginnings, through obstacles, victory and loss, friends and enemies and family. Facing himself, destiny and the world, moving through the mysteries of magic, will he manage to reach what he wish for? The odyssey of the Black God begins.
8 142 - In Serial11 Chapters
Ephemeral Shards
Since the beginning of time, individuals have always wondered, ‘Is there any life out there, above the stars?’ Instead, they should be thinking, ‘Is there anything down there, beneath us?’ The Drow are unruly, excessively violent and cunning race when compared to their elvish surface cousins. They are one of the reigning established races within the Underworld. Yet there is always something bigger, slumbering away, buried within deep shadows, waiting to be awakened. Synthia, a young naive Drow has it all - talent as a thief, a position within a high-class crew and the ability to act as graceful as a noble. The Drow Empire is on the verge of collapse due to internal disputes. How do you save a race when they're very foundations are built on lies and deceit? How do you trust someone when odds are, they’ll stab you in the back. How do you survive the terrifying creatures of the Underworld, when you can’t even survive the creatures that live within your own mind? Cover Art belongs to the original artist.
8 215 - In Serial12 Chapters
My Second Life is an Absurdist Power Fantasy?!
"Hey, great news, kid... you're dead!" With these words, Jack Eames, unrepentant slacker, found himself staring down God, and was offered a choice- An eternal life of never-ending bliss and relaxation, OR the chance to start over as a powerful hero, fighting to defeat monsters, rescue maidens, and save this new world from another player - a villain who has been given the exact same advantages he has. ...And a couple weeks head start. The ultimate prize? The winner of the contest gets to become God of this new fantasy world, and reshape it however they can possibly imagine! The downside? Whichever one of them loses ceases to exist! For Jack, a clueless, fantasy-obsessed shut-in, picking option number two wasn't hard. Learning that being a hero takes much more than pressing buttons on a controller, and that a real fantasy world is far more dangerous than the ones in stories he loves.... well, that's something else entirely!
8 203 - In Serial39 Chapters
Fake It | ✔️
Sugar McKenzie and August Wakefield couldn't be more different - Sugar, a meticulous, caring, but lonely paramedic and August, a charming former reality star still chasing his dream. But they've both closed themselves off emotionally from others...that is until they match with each other on a dating app. After a disastrous first date, the two agree to never see each other again, yet they both can't stop thinking about one another, and circumstances keep pulling them back into each other's lives. Are they the real answer each other dreams, or will they continue to go through their lives hiding behind walls, just faking it?_________________________________________________________________________________• Second Draft •{ Wattpairs Mentorship Challenge 2020: Second Place Winner }{ Wattpad Chicklit Ambassador: Adulthood Reading List }{ Romance Reads Contest 2019: First Place Late Lovers }{ Best of Summer Awards 2018: Best in Show "ChickLit" Winner }{ Best of Summer Awards 2018: Judge's Pick Winner }{ Blossom Awards 2018: First Place "ChickLit" Winner }{ Contemporary Romantics Award: #RomanticsAwards2022: Shortlist }{ Wattpad NA Ambassador: Hold My Stilettos | August 22, 2022 }{ Chicklit #26 rating on September 6, 2022 }{ Enemies to friends to lovers #5 on September 18, 2022 }____________________________________________________________________________________________________________________Only on Wattpad.If you are reading this story on any other platform other than Wattpad you are very likely to be at risk of a malware attack. If you wish to read this story in it's original, safe, form, please go to (https://www.wattpad.com/story/115197023-fake-it). Thank you!
8 258 - In Serial39 Chapters
ဗီလိန်က ပက်ပက်စက်စက်ကို လှလွန်းတယ်! [Mmtranslation]
Zawgyi: ဗီလိန္က ပက္ပက္စက္စက္ကို လွလြန္းတယ္!ရွစ္သိေလးေတြ ေမြးစားတတ္တဲ့ holy fatherႀကီး ရွစ္ရႈန္း X အၿမဲJဝင္ေနေသာ obsessiveရွစ္သိ!!ရှစ်သိလေးတွေ မွေးစားတတ်တဲ့ holy fatherကြီး ရှစ်ရှုန်း X အမြဲJဝင်နေသော obsessiveရှစ်သိ!!name: The Villain is Outrageously Beautiful(反派他過分美麗)Author: 騎鯨南去Total Chapters: 145#All credit to author and eng translator.#
8 235 - In Serial6 Chapters
Resist
~Won the Most Creative Award in TLOSFA Round 1~"So close, yet so far." Bree's thoughts when she was taken hostage by the Masked Man in An Author's Odyssey. Please read and review! Mild ConnerXBree. Originally published on fanfiction.net.✧・゚: *✧・゚:* ☆ *:・゚✧*:・゚✧A story offear,fury,resistance,and hope𝙍𝙀𝙎𝙄𝙎𝙏‼
8 134

