《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I Leave
Advertisement
"ពិចនិច"
Episode 11
ថ្ងៃថ្មីយើងបានឃើញកំលោះក្រមុំមួយគូកំពុងស្វិតស្វាញធ្វើអាហារជាមួយគ្នា ពួកគេធ្វើបណ្តើរជជែកគ្នាលេងបណ្តើរហាក់គ្មានខ្វល់ខ្វាយពីអ្វីទាំងអស់សម្លេងសើចក្អាកក្អាយបន្លឺចេញពីមាត់នាងក្រមុំ បន្ទាប់មកក៏ដួសអាហារបញ្ចុកនាក់ម្ខាងទៀតហើយក៏ឆ្លៀតសួរ...
«ឆ្ងាញ់ទេ?»Kuxingមើលទៅនាយដោយការចង់ ដឹងគេមិននិយាយអ្វីទេប៉ុន្តែងក់ក្បាលជំនួស នាងញោចមាត់ញញឹមឡើងបន្ទាប់មកក៏ចាប់ផ្តើមដួសអាហាររៀបចំដាក់ក្នុងប្រអប់ដាក់អាហារពណ៌ស្វាយ បន្ទាប់មកនាងដើរទៅបើកទូទឹកកកយកcakeដែលនាងនិងJungkookធ្វើពីយប់មិញចេញមករួចកាត់ជា3ចំណែកដោយ2ចំណែកនាងយកទៅដាក់នៅក្នុងប្រអប់អាហារនិងមួយចំណែកធំនាងទុកនៅក្នុងទូទឹកកកដដែល និងយកផ្លែឈើខ្លះចេញមក
«ម៉ោះចាំបងជួយ»Jungkookស្នើខ្លួនជាអ្នករៀបចំcakeដាក់ក្នុងប្រអប់ នាងក៏យល់ព្រមហើយគេក៏យកcakeនិងផ្លែឈើមួយចំនួនដែលនាងយកចេញពីទូទឹកកកដាក់ចូលទៅក្នុងប្រអប់អាហារយ៉ាងមានរបៀបរៀបរយរួចបិទគម្របយ៉ាងស្អាត
«រួចហើយ»Jungkookនិយាយឡើងដោយមានមោទនភាពចំពោះខ្លួនឯងព្រោះនេះជាលើកទីមួយហើយដែលគេរៀបចំអាហារដោយខ្លួនឯងសម្រាប់ពិចនិច
«ពួកយើងឆាប់ទៅមុជទឹកប្តូរសម្លៀកបំពាក់ទៅ ធ្វើអាហារមួយថ្ងៃឡើងជាប់ក្លិនពេញខ្លួនហើយ»
Kuxingអោនហិតសម្លៀកបំពាក់និងខ្លួនរបស់នាងគឺសុទ្ធតែក្លិនចេញពីម្ហូបដែលនាងធ្វើទាំងអស់ Jungkookក៏លើកអាវខ្លួនមកហិតមើលឃើញថាដូចអ្វីដែលនាងនិយាយមែន
«ល្អៗ»នាយក៏តបយ៉ាងរហ័ស ស្រីតូចក៏ដោះអៀមដែលពាក់ជាប់ខ្លួនដាក់ទៅលើតុបាយហើយក៏ដើរចូលទៅក្នុងបន្ទប់ដើម្បីមុជទឹកសម្អាតខ្លួន ចំណែកប្រុសសង្ហាយើងវិញក៏ដោះអៀមចេញហើយដើរទៅតាមក្រោយ
ប្រហែល40នាទីក្រោយមកកំលោះក្រមុំរបស់យើងក៏ដើចេញពីបន្ទប់ដោយមាននាយសង្ហាជាអ្នកនាំមុខ។ Jungkookស្ថិតនៅក្នុងឈុតអាវយឺតសមានអាវក្រៅដៃខ្លីពណ៌សាច់ក្រឡាការ៉ូ រួមជាមួយនឹងខោខូវប៊ូតជើងវែងហើយមានកាំមេរ៉ាពណ៌ខ្មៅពាក់នៅនឹងកទៀត មើលទៅសាកសមជាមួយនឹងគេណាស់ និយាយពីស្រីតូចរបស់យើងវិញនាងពាក់អាវបែបcrop topដៃប៉ោងចំហរទ្រូងបន្តិចពណ៌លឿងខ្ចីជាមួយនឹងខោសាច់ក្រណាត់ពណ៌សខ្លីត្រឹមភ្លៅរីឯសក់ចងលើកឡើងទៅលើខ្ពស់បន្ថែមដោយកាបូបពណ៌សផង។ អ្នកទាំងពីរក៏ដើរទៅផ្ទះបាយដើម្បីរៀបចំរបស់របរដើម្បីយកទៅពិចនិចក្រោយពីរៀបចំហើយពួកគេក៏ចាក់ចេញពីcondo។
___
ឡានសេរីទំនើបរបស់នាយកំលោះJeon Jungkookបានឈប់នៅនឹងសួនមួយកន្លែងក្នុងទីក្រុងSeoulដែលជាកន្លែងដែលពួកគេត្រូវមកពិចនិច នាយបើកទ្វារចុះពីលើឡានខណៈពេលដែលស្រីល្អក៏ចុះមកដូចគ្នាពួកគេក៏ដើរទៅរកគូទឡានដើម្បីយករបស់បរ ក្រោយពេលដែលយករួចពួកគេក៏ដើរទៅរកកន្លែងសមរមមួយ ភ្លាមនោះKuxingក៏ងាកទៅឃើញដើមឈើធំមួយដុះឡើងបែកមែកសាខាជាម្លប់ត្រជាក់។
«Jungkookត្រង់នោះ»Kuxingហៅអ្នកជាសង្សារ ឯម្រាមដៃចង្អុរទៅកន្លែងដើមឈើធំនោះ គេក៏ងាកទៅតាមដៃរបស់នាងបន្ទាប់ពីឃើញកន្លែងដែលអាចឲ្យពួកគេធ្វើពិចនិចបានអ្នកទាំងពីរក៏ដើរតម្រង់ទៅរកដើមឈើធំនោះ បន្ទាប់មកJungkookក៏ក្រាលក្រណាត់ដែលខ្លួនកាន់នៅនឹងដៃទៅលើវាលស្មៅខៀវខ្ចី ពេលដែលក្រាលបានរៀបរយហើយKuxing
ក៏ទម្លាក់ខ្លួនទៅលើក្រណាត់នោះនិងទុកប្រអប់អាហារទៅលើក្រណាត់ រាងក្រាស់ក៏ទម្លាក់ខ្លួនអង្គុយក្បែរនាង
«អាកាសធាតុថ្ងៃនេះល្អដល់ហើយ»Jungkook
ពោលឡើង ហើយក៏ស្រូបយកខ្យល់អាកាសចូលពេញពោះរួចក៏បញ្ចេញមកវិញទាំងអារម្មណ៍ស្រស់ស្រាយ
«ពិតមែនហើយ»Kuxingឆ្លើយតបស្របនឹងភ្នែកដែលងាកមើលជុំវិញនោះឃើញថានៅទីនេះមិនសូវមានមនុស្សប៉ុន្មានទេ និងមានសភាពស្ងប់ស្ងាត់ល្អសមស្របសម្រាប់គូស្នេហ៍ដូចជាពួកគេមកលំហែរកាយ
គ្រូក!
សម្លេងអ្វីម្យ៉ាងបន្លឺឡើងនាំឲ្យរាងស្តើងធ្វើមុខឆ្ងល់ហើយក៏ងាកមើលទៅកាន់មាឌមាំដែលសើចទាំងមិនសមនិងយកដៃខ្ទប់ពោះផងធ្វើឲ្យនាងដឹងភ្លាមថាសម្លេងមិញនេះគឺចេញមកពីពោះរបស់គេហ្នឹងហើយ នាងក៏មើលមុខគេទាំងក្រឺតខ្នាញ់។
«បងថាពួកយើងញ៉ាំអាហារដែលយើងធ្វើទៅល្អទេព្រោះបងឃ្លានហើយ»Jungkookនិយាយឡើង រាងស្តើងក៏សើចបន្តិចនឹងចរិតដូចជាកូនក្មេងរបស់គេ
«ល្អ»ថារួចKuxingក៏ចាប់យកប្រអប់អាហារដែលខ្លួននិងសង្សារធ្វើ នាងបើកប្រអប់អាហារនោះឡើងបង្ហើរក្លិនឈ្ងុយចេញមក រាងក្រាស់ក៏ចាប់កាន់ស្លាបព្រានិងសមដែលដាក់នៅក្នុងប្រអប់ផ្សេងមួយទៀតក៏ហុចស្លាបព្រានិងសមទៅឲ្យរាងតូច នាងទទួលយកហើយក៏ញញឹម អាហារទាំងអស់គឺមាន5ប្រអប់តូចៗ ដោយប្រអប់មួយគឺដាក់
Bibimbap មួយប្រអប់ទៀតគឺសាំងវ៉ិច និងមួយប្រអប់ទៀតគឺSpaghetti ប្រអប់មួយទៀតគឺដាក់ផ្លែឈើ ហើយប្រអប់ចុងក្រោយគឺជាcakeនោះឯង Kuxingក៏ចាប់ផ្តើច្របល់Bibimbapចូលគ្នារួចហុចទៅឲ្យJungkook ចំណែកខ្លួននាងក៏ចាប់កាន់យកប្រអប់Spaghetti
«ហាមាត់មក»Jungkookដួសbibimbapឡើងនិងប្រាប់ទៅរាងតូចឲ្យហាមាត់ហើយនាងក៏ធ្វើតាម ទើបអ្នកំលោះរហ័សបញ្ចុកនាងតែម្តង ស្រីតូចរបស់យើងក៏ដួសSpaghettiបញ្ចុកនាយដូចគ្នា ហើយអ្នកទាំងពីក៏ចាប់ផ្តើមញ៉ាំអាហារទាំងនោះរហូតទាល់តែអស់ Kuxingក្រោយពេលដែលញ៉ាំអាហារឆ្អែតហើយកនាងក៏ចាក់ទឹកក្រូចច្របាច់ដែលយកមកពីផ្ទះចូលទៅក្នុងកែវនិងហុចទៅឲ្យមាឌមាំគេទទួលទាំងញញឹម នាងក៏ចាក់មួយសម្រាប់ខ្លួនឯងហើយលើកមកក្រេបបន្តិច
«ស្រស់ស្រាយដល់ហើយ»Jungkookនិយាយឡើងដោយស្នាមញញឹម ខ្យល់ត្រជាក់បក់មកល្ហៀកៗមកប៉ះនឹងផ្ទៃមុខរបស់នាយ ទេសភាពពណ៌បៃតងនិងភាពស្ងប់ស្ងាត់ធ្វើឲ្យចិត្តរបស់អ្នកទាំងពីរមានអារម្មណ៍កាន់តែធូរស្រាលបន្ទាប់ពីចំណាយពេលស្ទើពេញមួយអាទិត្យគិតទៅលើរឿងរៀននិងរឿងផ្សេងៗដែលធ្វើឲ្យខួរក្បាលនិងចិត្តរបស់ពួកគេស្មុកស្មាញ
គូសង្សាររបស់យើងក៏ចាប់ផ្តើមជជែកគ្នាលេងពីនេះពីនោះនិងសើចសប្បាយជាមួយគ្នា កន្លងទៅប្រមាណជា2ម៉ោងធ្វើឲ្យថ្ងៃចាប់ផ្តើមជ្រេរដែលបញ្ជាក់ថាពេលនេះជាពេលរសៀលទៅហើយ Jungkookក៏បេះផ្លែក្រូចមួយចំណិតបញ្ចុកទៅអ្នកដែលកំពុងគេងនៅលើភ្លៅរបស់គេ។
«Jungkook-ah»Kuxingពោលហៅនាយតិចទាំងកំពុងទំពារផ្លែក្រូចនៅឡើយ គេក៏យកផ្លែក្រូចមកញ៉ាំទើបអោនចុះមកមើលនាង
«ហ៊ឹម?»នាយគ្រហឹមបំពុងកលើកចិញ្ចើមចាំស្តាប់នាងនិយាយ
«បងមានធ្លាប់គិតទេថាបើថ្ងៃណាមួយអូនទៅបាត់បងនឹងធ្វើយ៉ាងណា?»
«ម៉េចក៏អូនសួរអ៊ីចឹង?»Jungkookសួរអ្នកដែលគេងលើភ្លៅខ្លួនទាំងមិនយល់ទាំងមានមន្ទិលនៅក្នុងចិត្ត
«អូនចង់ដឹង»
«បងគ្មានចម្លើយឲ្យអូននោះទេ»Jungkookឆ្លើយហើយក៏ងើយទៅមើលមេឃដែលស្រឡះធេងខុសពីចិត្តរបស់គេនៅពេលនេះ
«ហេតុអី?»
«ព្រោះបងគ្មានថ្ងៃឲ្យអូនទៅណាចោលបងជាដាច់ខាត»Jungkookអោនមើលនាងនិយាយដោយទឹកមុខប្រាកដប្រជា
«បងស្រឡាញ់អូនខ្លាំងណាស់មែនទេ
Jungkook?»
«ប្រាកដហើយ! អូនជាស្នេហាដំបូងរបស់បង ពេលដែលអូនចូលមកក្នុងជីវិតបង មានរឿងជាច្រើនដែលផ្លាស់ប្តូរ ហើយអូនក៏ជាមនុស្សតែម្នាក់ដែលអាចមកបំពេញចន្លោះខ្វះខាតនៅក្នុងបេះដូងរបស់បងទាំងដែលវាតែងតែមានប្រហោងតាំងពីដើមមកហើយ រួមទាំងអូនគួរស្រឡាញ់ទៀតទើបបានជាបងស្រឡាញ់អូនយ៉ាងនេះហ្នឹងណា»Jungkookក៏រៀបរាប់ពីទំហំនៃក្តីស្រឡាញ់របស់គេប្រាប់ទៅនាងជាមួយស្នាមញញឹមដ៏មានក្តីសុខ គេក៏លូកដៃទៅច្បិចថ្ពាល់របស់នាងលេង Kuxingសម្លឹងមើលទាំងទឹកមុខហាក់មិនសូវសប្បាយចិត្តសោះតែក៏ព្យាយាមញញឹមដើម្បីកុំឲ្យនាយចាប់បាន បើមនុស្សធម្មតាពេលបានឮអ្នកជាទីស្រឡាញ់និយាយបែបនេះច្បាស់ជាសប្បាយចិត្តរហូតដល់ហក់លោតពេញហ្នឹងក៏ថាបាន តែសម្រាប់នាងពេលបានឮហើយនាងមានអារម្មណ៍ខុសនិងខូចចិត្តណាស់ ដែលនាងមានអារម្មណ៍បែបនេះមិនមែននាងមិនស្រឡាញ់គេទេ ត្បិតនាងក៏ស្រឡាញ់គេណាស់ដែរ ប៉ុន្តែនាងមិនចង់ឲ្យគេស្រឡាញ់នាងខ្លាំងព្រោះបើស្រឡាញ់ខ្លាំងឈឺក៏ខ្លាំងដែរ
«Jungkookអូនសួរពិតមែនណា៎ បើថ្ងៃណាមួយអូនទៅបាត់តើបងនឹងធ្វើយ៉ាងណា៎?»Kuxingងើបខ្លួនឡើងអង្គុយហើយរៀបសក់ឲ្យស្រួលបួលនិងសួរនាយនូវសំណួរដដែល
«ម៉េចក៏អូនសួរសំណួរហ្នឹងទៀតហើយ?»Jungkookតបទាំងអារម្មណ៍មិនល្អ គេមិនយល់សោះហេតុអីទើបនាងសួរសំណួរដែលគេមិនរំពឹងថានឹងមិនអាចកើតឡើងនោះ
«ឆ្លើយនឹងអូនមកJungkookអូនពិតជាដឹងពិតមែន»
«បងមិនដឹងទេ! បងមិនដែលគិតថាអូននឹងចេញពីបងទេ ស្តាប់ទៅអូនអាចថាបងល្ងង់ឬក៏គិតថាបងនិយាយកុហកព្រោះតែយើងទើបទាក់ទងគ្នាបានជាង3ខែប៉ុណ្ណោះប៉ុន្តែអ្វីដែលបងនិយាយសុទ្ធតែចេញពីចិត្តពិត»Jungkookតបទាំងមុខស្រពោន មានអារម្មណ៍ដូចឈឺឆៀបៗក្នុងទ្រូងពេលគិតរឿងដែលនាងសួរ
«បងមិនគិតមិនបានទេ»Kuxingប្រាប់ទៅនាយតែក៏លួចគិតបន្ថែមនៅក្នុងចិត្ត
"ព្រោះអូននឹងចាកចេញពីបងនៅថ្ងៃណាមួយហើយ"នាងមិនចង់និយាយពាក្យនេះចេញមកទេព្រោះមិនទាន់ដល់ពេល ហើយក៏មិនចង់និយាយនាំឲ្យអ្នកម្ខាងទៀតខូចចិត្តដែរទើបនាងបានទេគិតក្នុងចិត្តតែឯង
«ហេតុអី?»Jungkookជ្រឹបចិញ្ចើមសួរនាង ត្បិតតែមួយរយៈនេះនាងចូលចិត្តធ្វើខ្លួនប្លែកៗសួរសំណួរប្លែក ហើយមិនព្រមប្រាប់គេឡើយថានាងកើតអី
«ហិហិហិ អូនសួរលេងហ្នឹងណាចង់ដឹងថាបងនឹងគិតយ៉ាងម៉េចតែប៉ុណ្ណឹងឯង»Kuxingសើចហើយប្រែទឹកមុខទៅជាស្រស់ស្រាយវិញ គេក៏សម្លឹងនាងដូចចង់ចាប់នាងឆីទាំងរស់អ៊ីចឹង នៅសុខៗក៏មកលេងសើចជាមួយអារម្មណ៍របស់គេធ្វើឲ្យគេភ័យស្ទើស្លាប់
«ណេះ សុំទោសណាដែលធ្វើឲ្យបងអារម្មណ៍មិនល្អទាំងដែលថ្ងៃនេះពួកយើងមកដើរលេង»Kuxingយកសាំងវ៉ិចចេញពីប្រអប់ហើយឲ្យរាងក្រាស់ជាការលួងលោម គេទទួលយកមកហើយក៏ខាំក្រឹបៗ ឆ្លៀតពេលដែលស្រីតូចរបស់យើងញ៉ាំភ្លេចខ្លួននាយក៏លើកកាំមេរ៉ាដែលពាក់នៅនឹងកថតនាងក្រឹប ភ្លាមនោះកាំមេរ៉ាក៏printចេញរូបថតរបស់មាឌតូចកំពុងញ៉ាំសាំងវ៉ិច គេមើលទៅរូបនោះទាំងញញឹមខ្ចឹប ភ្លាមនោះស្រីល្អក៏កញ្ឆក់រូបថតចេញពីដៃរបស់គេយកមកមើលឃើញថាជារូបរបស់នាង
«បងលួចថតរូបអូនអ្ហេស៎?»
«បងជាសង្សារអូនបើគ្មានរូបអូនសោះម៉េចនឹងកើត»
«ម៉ោះ! ឲ្យមកបងវិញ»Jungkookឈោងដៃប្រុងទៅយករូបថតវិញតែរាងតូចក៏រហ័សដកដៃទៅម្ខាង គេមើលនាងទាំងជ្រួញចិញ្ចើម
«មិនឲ្យទេ»Kuxingក្រវីក្បាលបដិសេធមិនព្រមឲ្យរូបនោះទៅនាយវិញហើយថែមកាន់ជាប់ដៃទៀត
«ហេតុអី?»
«រូបនេះជារូបថតសន្លឹមដំបូងរបស់អូនអ៊ីចឹងអូនសុំ»Kuxingថារួចក៏ស៊ករូបថតចូលទៅក្នុងហោប៉ៅខោបាត់ គេមើលនាងទាំងស្រឡាំងកាំងមិនងាយនោះទេទម្រាំបានថតរូបនាងពេលនេះរូបតែមួយសន្លឹកគត់ដែលគេខំថតក៏ត្រូវនាងយកទៅបាត់
«ចុះបងបានអី?»
«រូបនៅក្នុងកាំមេរ៉ានោះអី»Kuxingចង្អុលទៅកាំមេរ៉ាដែលពាក់នៅនឹងករបស់គេ ទើបគេនឹកឃើញហើយក៏យល់ព្រមឲ្យរូបនោះទៅនាង
«អ៊ីចឹងក៏បាន»
"រូបដំបូងរបស់អូនក៏ជារូបចុងក្រោយដែរ"
___
ម៉ោង4:45នាទីល្ងាចអ្នកទាំងពីរក៏ត្រឡប់ដល់
Condoតែស្រីស្រស់នាងសុំឡើងទៅបន្ទប់របស់ខ្លួនមួយភ្លេតឯនាយក៏មិនបានសួរអ្វីទេ ក៏ព្រមឲ្យនាងទៅ។ Kuxingឡើងមកដល់បន្ទប់ នាងក៏តម្រង់ទៅក្នុងបន្ទប់ កាយតូចដាក់ខ្លួនអង្គុយនៅលើពូក បើកថតតុរួចយកប៊ិចមួយចេញហើយក៏សរសេរអ្វីមិនដឹងទៅខ្នងរបស់រូបថតដែលនាងបានដណ្តើមយកពីJungkook ពេលសរសេររួចនាងក៏ទុករូបថតនិងប៊ិចទៅក្នុងថតតុនោះតែម្តង។ ក្រោយពេលដែលចាក់សោរបន្ទប់រួចស្រីល្អក៏ត្រឡប់មកបន្ទប់របស់
Jungkookវិញ។
ចាប់តាំងពីពេលដែលនាងទាក់ទងជាមួយគេបាន1ខែគេក៏សុំឲ្យនាងរើមកនៅជាមួយ ពីដំបូងនាងមិនចង់ប៉ុន្មានទេប៉ុន្តែពេលនឹកឃើញដល់រឿងមួយនាងក៏យល់ព្រមភ្លាម ទោះបីជារស់នៅក្នុងបន្ទប់តែមួយមែនពិតតែអ្នកទាំងពីរមិនដែលបានធ្វើអ្វីជ្រុលជ្រួសឡើយ ដោយគ្រាន់តែអោបឬថើបប៉ុណ្ណោះ។ ត្រឹមតែរយៈពេលជាង3ខែទំនាក់ទំនងពួកគេប្រែក្លាយទៅជាស្អិតរមួតជាងមុន និងស្រឡាញ់គ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
តើអ្នកដឹងទេថាកាលដែលយើងស្រឡាញ់នរណាម្នាក់កាន់តែខ្លាំងភាគរយដែលធ្វើឲ្យយើងឈឺចាប់មានកាន់តែខ្ពស់?
To be continue...
Advertisement
- In Serial28 Chapters
Torn World
Nathan Jones is an 18-year-old who has just recently been accepted into his favorite college. To celebrate, he invites his friends to a vacation on an island in the Bahamas that was just recently made tourist-friendly. Little did they know that the island was a magic portal into a different world like in the Light Novels that Nathan read in his spare time. In this world, there are demons roaming about and destroying kingdom after kingdom after escaping the Great Abyss made by the first hero of the land Liathys. Being 4 Legendary classes, it is up to these 4 friends to use their godly powers to restore peace to the world, all of them doing it in their own way. The original title was "In A Torn World Where Cheat Specs Save Our Lives", but I thought it was too long so I changed it to simply "Torn World".
8 130 - In Serial6 Chapters
LandFall's legacy
An 18 years old ojou san considered as the youngest martial art genius and master of other fields , found herself transported by an unknown item into an another world.Find out about her decisions as she embrasses her new life .
8 124 - In Serial38 Chapters
The Courts Divided
The old guard is now threatened by older evils. Without their legendary king to guide them, an ancient way of life and honor is put to the test. What starts with a string of unexplained murders in the fairy lands, steadily develops into the greatest crisis Western Civilization has ever encountered. Not the dragons and their ilk, not The Trenchlings that gnash in their holes, not even the great empire of Ulteria that holds the power of gunpowder and electricity. This is the oldest, most consolidated structure of evil the omniverse has ever known. Hiding between silent nightmares and the deepest crevices of the human psyche, necromancers, vampires, demons, and all manners of undead hold covenent with this one, ultimate predator upon humanity's hope: The Night God. The West is strong, held up by the remaining bastion of their immaculately-powerful witch knights, but when their sworn nemisis and a beloved traitor are the ones that uncover the great masquerade, will they trust them, or will they doom the planet by holding fast to what they know? Magical power beyond all comprehension is what they're up against, that is of no doubt. The question of the hour is this: can old knights of a dead kingdom stand up once more to put the dark back in its place? The Courts Divided is a massive fantasy project containing humor, horror, and some of the strangest forms of magic known to man or arcanite alike. Daily updates until June. Cover by Shiroasa.
8 161 - In Serial40 Chapters
Painful Words
*One moment he was my lifeThe next he wasn't even part of it*This is a collection of poetry I've written, there is only around fourteen poems as of right now. However, I'm sure I will come up with more in the future!
8 179 - In Serial28 Chapters
The Feral, Alpha K
I snapped my eyes to his doing my best to give him the angriest glare I could.Something is his eyes flashed as he pushed me against the couch before climbing on top of me. "Get off of me!"His head dipped to the curve of my neck as he ran his nose along my skin, I felt him inhale slowly as he grabbed my hips roughly. "There's just something about you when you're angry that makes me want to fuck you."(Updates every Wednesday)Honourable Rankings:#bwwm: #1 (2021)#dark: #2 (2021)
8 168 - In Serial18 Chapters
Adrian
Shortstory
8 179

