《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I Leave
Advertisement
"ប្រើពេលវេលាដែលនៅសល់ឲ្យមានន័យបំផុត"
Episode 12
1ខែកន្លងផុតទៅ
គិតមកទល់ថ្ងៃនេះKuxingនិងJungkook
ទាក់ទងគ្នាជិត5ខែហើយ ថ្វីត្បិតតែពួកគេសេពគប់គ្នាមិនយូរប៉ុន្មានតែក្តីស្រឡាញ់ដែលអ្នកទាំងពីរមានឲ្យគ្នាពិតជាធំធេងនិងច្រើនលើសលប់រហូតដល់យើងមិនអាចស្មានត្រូវ រយៈពេលកន្លងមកពួកគេបានបង្កើតអនុស្សាវរីយ៍និងការចង់ចាំជាច្រើនជាមួយគ្នាទាំងសប្បាយនិងកើតទុក្ខ ដោយសារការយោគយល់អាធ្យាស្រ័យនិងចេះយល់ចិត្តគ្នាទើបធ្វើឲ្យនាក់ទាំងពីរកាន់តែស្អិតរមួតជាមួយគ្នាថែមទៀត។
ក្រាក...
សម្លេងបើកទ្វារបន្លឺឡើងបង្ហាញរូបរាងរបស់ស្រីស្រស់ម្នាក់ដើរចូលមកនិងមាននាយកំលោះសង្ហារម្នាក់ដើរចូលមកតាមក្រោយ ពួកគេដើរមកអង្គុយនៅលើសាឡុងទាំងហត់នឿយ នាយសង្ហាដោះកាតាបដាក់ទៅម្ខាង ស្រីតូចក៏ទុកកាតាបទៅម្ខាងដូចគ្នាហើយនាងក៏ផ្អែកខ្នងទៅនឹងសាឡុង។
«ហ៊ើយ...ថ្ងៃនេះពិតជាហត់មែន»Jungkookនិយាយឡើង ស្រីស្រស់ក៏ងក់ក្បាលយល់ស្រប ត្បិតតែមុខវិជ្ជាថ្ងៃគឺមុខវិជ្ជាកីឡាទើបធ្វើឲ្យពួកគេត្រឡប់មកផ្ទះវិញទាំងអស់កម្លាំងរលីងពីខ្លួន
«នៅសល់ប៉ុន្មានខែទៀតប៉ុណ្ណោះពួកយើងនឹងរៀនចប់ហើយ»Jungkookនិយាយទាំងត្រេកអរ មិនយូរទៀតទេគេនឹងបញ្ចប់ការសិក្សា ហើយអាចបន្តការងារពីគ្រួសារនិងអភិវឌ្ឍន៍មុខជំនួញឲ្យកាន់តែរីកចម្រើន ក្រោយពីនោះគេនឹងរៀបការជាមួយមនុស្សដែលគេស្រឡាញ់ទាំងនេះគឺជាគម្រោងនាពេលអនាគតរបស់នាយ
«ពេលរៀនចប់អូនចង់រៀនបន្តឬអត់?បើរៀនបន្តតើអូនចង់រៀននៅកូរ៉េឬរៀននៅបរទេស?»Jungkook
ងាកមកសួរអ្នកដែលអង្គុយក្បែរ នាងមើលមុខគេទាំងងីងើ ភ្លឹកស្មារតីប្រហែលប៉ុន្មានវិនាទី ពេលបានស្តាប់ឮសំណួររបស់នាយ
«អូនមិនដឹងថាមានឱកាសហ្នឹងឬអត់ទេ»Kuxing
ខ្សឹបទាំងអោនមុខចុះលាក់ទឹកមុខសោកសៅរបស់ខ្លួន តែក៏មិនអាចគេចពីក្រសែភ្នែកដ៏រវៀសរបស់រាងក្រាស់បានឡើយ គេនៅតែអាចចាប់អារម្មណ៍ថាមុខរបស់នាងដូចជាមិនស្រស់បស់សោះ
«អូនកើតអីដែរទេ?»Jungkookយកដៃមកចាប់ក្តោបស្មារបស់នាង សួរទាំងព្រួយបារម្ភគេខ្លាចថានាងមានរឿងអីហើយលាក់មិនព្រមប្រាប់គេ មួយរយៈនេះគេចេះតែឃើញនាងនិយាយអ្វីប្លែកៗ ជួនកាលក៏ពួនសម្ងំកើតទុក្ខម្នាក់ឯងមិនដឹងថានាងមានរឿងអ្វីឲ្យប្រាកដទេ
«អ៎ គឺអូនគ្រាន់តែអស់កម្លាំងបន្តិចប៉ុណ្ណោះ»Kuxingក៏រកលេសដោះសារជាមួយមាឌមាំ
«ចាំបងទៅយកទឹកមកឲ្យ»Jungkookថាហើយក៏ដើរសម្តៅទៅផ្ទះបាយនិងត្រឡប់មកវិញជាមួយទឹកមួយកែវ រួចហុចទៅឲ្យនាងទើបដាក់ខ្លួនអង្គុយជាក្រោយ បន្ទាប់ពីទទួលកែវទឹកពីអ្នកម្ខាងទៀតហើយរាងស្តើងក៏ក្រេបទឹកបន្សើមបំពង់កបន្តិច
«បងចង់ដឹងរឿងរបស់អូនដែរទេ?»Kuxingដាក់ទឹកទៅលើតុរួចសួរអ្នកកំលោះទាំងគ្មានក្បាលគ្មានកន្ទុយនាំឲ្យគេជ្រួញចិញ្ចើមដោយចម្ងល់
«រឿងអី?»Jungkookបែរខ្លួនមកប្រឈមជាមួយនាងដើម្បីកាន់តែងាយស្រួលនិយាយគ្នា
«គឺជារឿងអាថ៌កំបាំងដែលអូនមិនធ្លាប់ប្រាប់អ្នកណាពីមុនមកនោះទេ»
«បើជារឿងអាថ៌កំបាំង ហេតុអីទើបអូនចង់និយាយប្រាប់បងទៅវិញ?»
«ព្រោះបងជាមនុស្សតែម្នាក់ដែលគួរតែដឹងរឿងនេះ»
«បើនិយាយហើយធ្វើឲ្យអូនសប្បាយចិត្តបាននោះ ក៏និយាយមកចុះបងចាំស្តាប់»Jungkookញោចមាត់ញញឹម ត្រៀមខ្លួនទទួលស្តាប់គ្រប់យ៉ាងដែលនាងនឹងនិយាយនូវពេលបន្តិចទៀតនេះ
«បងនៅចាំដែរទេ?អូនធ្លាប់និយាយប្រាប់បងថាអូនមានបងស្រីភ្លោះម្នាក់»Kuxingក៏រលឹកពីរឿងដែលនាងធ្លាប់បានប្រាប់អ្នកកំលោះជាយូរមកហើយ នាងក៏មិនប្រាកដចិត្តថាគេនៅចងចាំរឿងនោះទៀតដែរទេ?
«បងនៅចាំ អូននិយាយថាបងស្រីភ្លោះរបស់អូនគឺមានមុខមាត់ដូចអូនបេះបិត មិនត្រឹមប៉ុណ្ណឹងទេនាងនៅមានអាកប្បកិរិយា អត្តចរិត និងចំណង់ចំណូលចិត្តស្រដៀងអូនទៀតទើបអ្នកដែលនៅជុំវិញខ្លួនអូនបែងចែកមិនដាច់នោះទេថាអ្នកណាជាអូនអ្នកណាជាបងស្រីរបស់អូន ហើយអូនស្រឡាញ់បងស្រីភ្លោះរបស់អូនខ្លាំងណាស់ព្រោះនាងជាមនុស្សតែម្នាក់ក្នុងគ្រួសារដែលមិនរើសអើងអូន បងនិយាយត្រូវទេ?»Jungkookលើកចិញ្ចើមសួរទៅនាងវិញ រាងតូចក៏សើចបន្តិចតែក៏លួចស្ងើចគេក្នុងចិត្តដែរ ព្រោះអ្វីដែលនាងនិយាយគេចាំគ្មានខ្វះចន្លោះ
«ត្រូវហើយ!»
«ក៏ប៉ុន្តែនៅមានរឿងមួយទៀតដែលអូនមិនទាន់បានប្រាប់បង ដែលរឿងនោះទាក់ទងរវាងអូនជាមួយនឹងបងស្រីភ្លោះរបស់អូន»
«រឿងអី?»Jungkookសម្លឹងមើលទៅកែវភ្នែកស្រអាប់គ្មានពន្លឺហាក់កំពុងបង្កប់ភាពសោកសៅអ្វីម្យ៉ាងដែលគេមិនអាចស្មានត្រូវ
«តាមពិតទៅអ្នកដែលត្រូវមកអង្គុយនៅមុខបងពេលនេះគឺជាបងស្រីរបស់អូនទេ»
«អូននិយាយពីអី?»Jungkookចងចិញ្ចើមទាំងមិនយល់និងព្យាយាមសម្លឹងនាងដើម្បីទទួលបានចម្លើយមកស្រាយចម្ងល់ដែលមាននៅក្នុងក្បាលរបស់គេ រាងតូចរបស់យើងសម្រួលអារម្មណ៍ទើបនិយាយបន្ត...
«កាលពីអាយុ14ឆ្នាំ... អូនធ្លាក់ខ្លួនឈឺស្ទើតែបាត់បង់ជីវិត ប៉ានិងបងស្រីច្បងរបស់អូនពួកគាត់មិនបានខ្វល់ខ្វាយឬបារម្ភពីអូនទេ ពួកគាត់មានតែបន់ឲ្យអូនស្លាប់កាលនោះមានតែបងស្រីភ្លោះរបស់អូនប៉ុណ្ណោះ ដែលជាអ្នកនៅមើលថែអូនប៉ុន្តែមិនថាគាត់ទៅរកគ្រូពេទ្យឬរកថ្នាំមកពីណាទេក៏នៅតែមិនអាចព្យាបាលអូនជា»Kuxingនិយាយដល់តែត្រឹមនេះក៏ឈប់បន្តិច ក្នុងចិត្តនាងនាពេលនេះដូចជាកំពុងស្ពាយថ្មរាប់សិបដុំ ព្រោះវាធ្ងន់កណ្តុកណែន
ណាន់ពេញទ្រូង
«ចុះម៉េចក៏អូនអាចរស់នៅមកដល់ពេលនេះបាន?»ឃើញនាងស្ងាត់លែងមាត់ក មាឌមាំក៏សួរតាមតែការចង់ដឹងនិងចម្ងល់របស់ខ្លួន
«គឺគាត់សុខចិត្តយកជីវិតរបស់គាត់មកដោះដូរដើម្បីឲ្យអូនបានរស់»Kuxingពោលឡើងទាំងអួលដើមក
«ថ-ថាម៉េច?»Jungkookបើកភ្នែកចំមាត់ស្រឡាំងកាំងនឹងអ្វីដែលនាងនិយាយ គេដូចជាមិនសូវយល់នោះទេ បងស្រីភ្លោះលះបងជីវិតដើម្បីជួយនាងឲ្យរស់ តើនាងលះបង់យ៉ាងម៉េច?
«គាត់តែងតែបន់ស្រន់រាល់ថ្ងៃសង្ឃឹមថាអូននឹងអាចមានជីវិតរស់ មិនថាត្រូវដោះដូរដោយជីវិតរបស់គាត់ផ្ទាល់ក៏គាត់យល់ព្រម ហើយមិនយូរប៉ុន្មានអូនពិតជាបានធូរស្បើយពីជំងឺពិតមែនពេលនោះបងស្រីរបស់អូនគាត់ក៏មិនបានកើតអ្វីដែរ ប៉ុន្តែបងនៅចាំដែលអូនធ្លាប់ប្រាប់ដែរទេថាក្រោយពេលភ្លើងឆេះផ្ទះមិនយូរប៉ុន្មានបងស្រីភ្លោះរបស់អូនក៏ស្រាប់តែបាត់ដំណឹងសូន្យឈឹង គ្មានអ្នកណាដឹងទេថាគាត់ទៅណាដឹងត្រឹមតែគាត់បានបាត់ខ្លួនហើយរកលែងឃើញមកទល់សព្វថ្ងៃនេះ អូនតែងតែសួរខ្លួនឯងមករហូតថាការបន់ស្រន់របស់គាត់អាចក្លាយជាការពិតមែនទេ?ទើបអូនអាចរស់មកដល់ពេលនេះហើយគាត់ក៏បាត់ខ្លួនទៅនោះ»Kuxingនិយាយប្រាប់ទៅJungkookទាំងទឹកមុខស្រងូតស្រងាត់ អាចឲ្យនាយដឹងបានថានាងពិបាកចិត្តប៉ុណ្ណាពេលដែលរំលឹកពីរឿងនេះ គេមើលទៅអ្នកជាសង្សារ លូកដៃទៅអង្អែលស្មានាងជាងការលួងលោម
«បើអូននិយាយហើយមិនសប្បាយចិត្តកុំនិយាយទៀតអី បងមិនចង់ឃើញមនុស្សដែលបងស្រឡាញ់ធ្វើមុខបែបនេះទេ»ឮដូចនេះស្រីតូចក៏ងាកមើលនាយ នាងញញឹមស្ងួតប្រាប់គេថានាងមិនអីទេ រាងស្តើងស្រូបដង្ហើមចូលពេញព្រួយនិយាយបន្ត...
«ដូច្នេះជីវិតរបស់អូនរស់បានមកទល់ឥឡូវនេះគឺដោយសារតែការលះបង់របស់បងស្រី»
«ឈប់សិនបងដូចជាមិនទាន់យល់ពីរឿងមួយ»Jungkookក៏និយាយកាត់
«អ្វីទៅ?»
«តាមអ្វីដែលអូននិយាយតួនាទីនេះគួរតែជារបស់បងស្រីភ្លោះរបស់អូន ប៉ុន្តែម៉េចក៏ក្លាយទៅជាអូនដែលជាអ្នកដើរសម្រេចបំណងប្រាថ្នាឲ្យគេទៅវិញ?»Jungkookសួរទៅនាងទាំងមិនទាន់យល់នៅឡើយ
«តាមអ្វីដែលអូនដឹងរឿងនេះគួរតែជាបំណងរបស់បងស្រី ព្រោះពេលដែលអូនកំពុងធ្លាក់ខ្លួនឈឺអូនធ្លាប់ឮគាត់និយាយថា បើសិនជាត្រូវលះបង់ជីវិតគាត់ទើបអាចឲ្យអូនមានជីវិតរស់នៅបាន សូមអូនជាអ្នកធ្វើកិច្ចការមួយនេះជំនួសគាត់»ស្រីតូចឆ្លើយតបតាមតែអ្វីដែលនាងបានដឹង នាងក៏មិនសូវយល់ពីរឿងនេះដូចគ្នាប៉ុន្តែទោះជានាងចង់សួរក៏គ្មាននរណាអាចឆ្លើយសំណួរនេះបានដែរ
«ហើយអូនក៏ក្លាយទៅជាអ្នកធ្វើការងារជំនួសគាត់ពិតមែន?»
«ត្រូវហើយ»
«នេះជាអាថ៌កំបាំងដែលអូនចង់ប្រាប់បងមែនទេ?»
«មែនហើយ! ចំណែកអ្វីដែលអូននិយាយមកទាំងប៉ុន្មាននេះមានគោលបំណងតែមួយគត់ គឺចង់ឲ្យបងដឹងថាតាំងពីដើមមកអូនមិនសាកសមធ្វើជាមនុស្សដែលបងស្រឡាញ់ទេ»Kuxing
និយាយឡើងទាំងរលីងរលោង កែវភ្នែកដែលដក់ដោយដំណកទឹកភ្នែកសម្លឹងមើលទៅបុរសជាស្រឡាញ់ គេក្រវីក្បាលនិងខិតចូលមកជិតនាងសួរបញ្ជាក់នាងឲ្យបានច្បាស់
«អូននិយាយអី?»
«អូនធ្លាប់ប្រាប់បងហើយមែនទេJungkook ថាបងគឺជាមនុស្សចុងក្រោយដែលអូនត្រូវសម្រេចបំណងប្រាថ្នា ឥឡូវនេះគឺនៅសល់តែមួយទៀតប៉ុណ្ណោះ បងឆាប់សម្រេចចិត្តទៅ»Kuxing
និយាយឡើងទាំងដឹងថាពាក្យសម្តីរបស់នាងគឺប្រៀបដូចជាកាំបិតមុតស្រួចដែលអាចទម្លុះបេះដូងរបស់អ្នកម្ខាងទៀតដែលកំពុងស្តាប់រួមទាំងខ្លួននាងផងដែរ ក៏នាងនៅតែជំនះនិយាយចេញមកឲ្យបានត្បិតនាងមិនអាចទ្រាំលាក់ការពិតបានទៀតទេ
«ម៉េចក៏នៅសុខៗអូនមកបង្ខំបងឲ្យបងនិយាយពីប្រាថ្នាចុងក្រោយ តើអូនមិនចង់នៅជាមួយបងទេមែនទេ?តើអូនឈប់ស្រឡាញ់បងហើយអ្ហេស៎!?»
Jungkookក៏ច្រឡោតឡើង គេទទួលយកមិនបាននោះទេ ម៉េចក៏នាងចង់ឲ្យគេនិយាយពីបំណងចុងក្រោយ ទាំងរូបគេនិងរូបនាងសុទ្ធតែដឹងច្បាស់ថាបើសិនជានាងអាចសម្រេចបានបំណងចុងក្រោយរបស់គេបាន ពួកគេនឹងគ្មានថ្ងៃបានជួបគ្នាម្តងទៀតទេ
«អូនចង់នៅជាមួយបងហើយក៏ស្រឡាញ់បងណាស់ដែរប៉ុន្តែបើបងមិនឆាប់ប្រាប់បំណងប្រាថ្នាចុងក្រោយឲ្យអូនសម្រេចទេនោះ ពេលដល់ថ្ងៃកំណត់អូនច្បាស់ជារលាយក្លាយជាលំអងធូលីគ្មានថ្ងៃបានទៅកាន់កន្លែងរបស់អូនវិញឡើយ»Kuxingប្រាប់ទៅអ្នកទល់មុខស្របពេលនោះទឹកភ្នែកមួយដំណក់ក៏ហូរចុះមកតែនាងក៏វាសចេញភ្លាមៗព្រោះមិនចង់ឲ្យគេឃើញពីភាពទន់ជ្រាយរបស់ខ្លួន រីឯនាងក៏មិនដឹងខ្លួនដែរ ថាទឹកភ្នែកនេះធ្លាក់ចុះមកបានដោយរបៀបណាទាំងដែលនាងគឺជាមនុស្សដែលមិនចេះយំសោះ
«មានន័យថាយ៉ាងម៉េច?ប-បងមិនយល់ទេ»Jungkookក្រវីក្បាលហាក់លែងទទួលដឹងឮនូវអ្វីទាំងអស់ តើនាងចង់និយាយពីអ្វី?សម្រេចបំណងប្រាថ្នាមិនទាន់ពេលកំណត់នាងនឹងរលាយបាត់អ្ហេស៎?
«អូនយល់ពីការគិតរបស់បងៗមិនចង់និយាយបំណងប្រាថ្នាចុងក្រោយព្រោះមិនចង់ឲ្យអូនទៅ ប៉ុន្តែរយៈពេលដែលអូនមាននៅទីនេះក៏មានវេលាកំណត់ដូចគ្នាមិនមែនចង់នៅយូរប៉ុណ្ណាក៏ស្រេចតែចិត្តនោះទេ ហើយពេលវេលារបស់អូនឥឡូវនេះនៅសល់មិនដល់1ខែទៀតទេ បើបងមិនអាចនិយាយពីបំណងរបស់បងក្នុងកំឡុងពេលនេះទេអូនច្បាស់ជាគ្មានថ្ងៃបានត្រឡប់ទៅកន្លែងរបស់អូនវិញ ទើបអូនសម្រេចចិត្តប្រាប់រឿងគ្រប់យ៉ាងឲ្យបងដឹង»នៅ
ទីបំផុតនាងក៏សម្រេចប្រាប់រឿងរ៉ាវគ្រប់យ៉ាងដែលនាងខំលាក់ទុកទៅដល់នាយ
«អ៊ីចឹងមិនថាបងជ្រើសជម្រើសមួយណាក៏បងត្រូវបាត់បង់អូនដែរមែនទេ?»គេងើបមើលមុខនាងទាំងភ្នែកក្រហមតែតព្រោះព្យាយាមទប់ទឹកភ្នែកខ្លួនឯងមិនឲ្យស្រក់ គេចង់បានចម្លើយថា វាមិនមែនជាការពិតទេ សំណួរបស់នាយធ្វើឲ្យទឹកភ្នែកដែលរាងល្អិតខំទប់មកជាយូរហើយនោះស្រក់ចុះមកដោយឃាត់ពុំបាន
«ហ៊ឹកៗ គ្រប់យ៉ាងជាកំហុសរបស់អូនៗបានដឹងរួចមកហើយថាលទ្ធផលចុងក្រោយនឹងទៅជាបែបណា ហ៊ឹក មកពីអូនមានះមិនអាចឃាត់ចិត្តមិនឲ្យស្រឡាញ់បងមិនបាន សឺត ហ៊ឹកៗ បើថ្ងៃនោះអូនបដិសេធពួកយើងក៏ប្រហែលជាមិនត្រូវមកឈឺដល់ថ្នាក់នេះដែរ»Kuxingឈ្ងោកមុខចុះយំហ៊ូ លែងខ្វល់ខ្វាយពីអ្វីតទៅទៀត តាំងពីពេលដែលនាងក្លាយខ្លួនទៅជាអ្នកជំនួសបងស្រីរបស់នាងមកនាងមិនដែលយំលែងស្គាល់អ្វីថាជាការឈឺចាប់ប៉ុន្តែក្រោយពេលដែលនាងបានស្គាល់បុរសម្នាក់នេះ នាងក្លាយជាមនុស្សដែលមានអារម្មណ៍ ចេះស្រឡាញ់ ចេះឈឺ ចេះសប្បាយ ចេះកើតទុក្ខ ចេះខូចចិត្ត គ្រប់យ៉ាងគឺសុទ្ធតែបុរសម្នាក់នេះជាអ្នកបង្រៀននាង
«អូនមិនខុសទេ មិនថាលទ្ធផលបែបណាបងក៏ព្រមទទួលយកព្រោះយ៉ាងណាពួកយើងក៏មិនអាចកែប្រែបានស្រាប់ហើយមែនទេ?»Jungkookព្យាយាមលួងលោមនាងទាំងការពិតពេលបានឮនាងនិយាយ បេះដូងរបស់គេដូចជាត្រូវគេចាប់ហែក នាងជាស្នេហាដំបូងនិងជាមនុស្សស្រីដំបូងដែលចូលមកបង្រៀនឲ្យគេស្គាល់អ្វីដែលហៅថាស្នេហា ប៉ុន្តែមិននឹកស្មានថាក្តីស្រឡាញ់រវាងគេនិងនាងមានរយៈពេលខ្លីយ៉ាងនេះសោះ
«សុំទោសJungkook ហ៊ឹកៗៗ»Kuxingងើបមុខពោលពាក្យសុំទោសញ័រមាត់ទាំងទឹកភ្នែកដាបថ្ពាល់ គេក៏រហ័សយកដៃជូតទឹកភ្នែកចេញពីមុខនារីជាទីស្រឡាញ់
«កុំុយំអី គ្រប់យ៉ាងមិនមែនជាកំហុសរបស់អូនទេ ពេលវេលារបស់ពួកយើងនៅសល់មិនច្រើនឡើយ ដូច្នេះចាប់ពីពេលនេះទៅពួកយើងនឹងចំណាយពេលវេលាដែលសេសសល់ឲ្យមានន័យបំផុត»Jungkookញញឹមជាមួយក្តីសង្ឃឹមតូចមួយក្នុងចិត្តដែលស្ទើតែកប់បាត់ដោយសារក្តីឈឺចាប់ដែលមាននៅក្នុងទ្រូង រាងស្តើងងក់ក្បាលយល់ស្របហើយក៏អោបនាយដើម្បីកាត់បន្ថយការឈឺចាប់រវាងគ្នានឹងគ្នា
ដូចអ្វីដែលពួកគេបាននិយាយ ចាប់តាំងពីពេលនោះមកអ្នកទាំងពីរក៏ចំណាយពេលវេលាដែលនៅសល់តិចតួចធ្វើរឿងសប្បាយៗ បង្កើតការចងចាំល្អៗ និងចំណាយពេលនៅជាមួយគ្នាកាន់តែច្រើនឡើង។ រយៈពេលខ្លីឬវែងមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺយើងចេះប្រើពេលវេលានោះដែរឬអត់?បើមានពេលច្រើនហើយចាយខ្ចះខ្ជាយទៅលើរឿងឥតប្រយោជន៍ឬរឿងដែលធ្វើឲ្យយើងពិបាកចិត្តទោះមានពេលច្រើនថ្នាក់ណាក៏មិនគ្រប់គ្រាន់ដែរ ប៉ុន្តែបើយើងចេះប្រើពេលវេលាដែលយើងមានទៅលើរឿងល្អៗក៏ដូចជារឿងដែលអាចធ្វើឲ្យយើងសប្បាយចិត្តទោះជាមានរយៈពេលខ្លីក៏យល់ថាជាពេលដែលមានតម្លៃបំផុតដែរ!!
___
«Jungkookថ្ងៃនេះយើងត្រូវទៅណាបន្ត?»
«ចាំបងមើលក្នុងទូរស័ព្ទសិន»Jungkookតបទៅអ្នកជាសង្សារស្របនឹងដៃលូកចូលទៅក្នុងហោប៉ៅខោ ដកទូរស័ព្ទសេរីទំនើបមួយចេញមក បន្ទាប់ពីបានទូរស័ព្ទនៅក្នុងដៃហើយនាយកំលោះក៏អូសវាសទៅមក
«បន្តិចទៀតយើងទៅញ៉ាំអាហារថ្ងៃត្រង់ ពេលដែលញ៉ាំរួចយើងទៅផ្ទះ ម៉ោង4:00pmពួកយើងទៅមើលកុនម៉ោង7:30pmដល់ពេលញ៉ាំអាហារពេលល្ងាចបន្ទាប់មកត្រឡប់មកផ្ទះវិញ»Jungkookរៀបរាប់គ្រប់យ៉ាងដែលនាយបានកត់ទុកនៅក្នុងNoteក្នុងទូរស័ព្ទដៃ មិនត្រឹមតែប៉ុណ្ណឹងទេយើងនៅឃើញnoteនៅថ្ងៃបន្តបន្ទាប់ទៀត មានន័យថាគ្រប់យ៉ាងគេបានកំណត់រួចរាល់អស់ហើយថារយៈពេលដែលពួកគេនៅសល់ត្រូវធ្វើអ្វីខ្លះ
«ឥឡូវនេះយើងទៅរកអីញ៉ាំ អូនចង់ញ៉ាំនៅឯណា?»
«ទីណាក៏បានដែរឲ្យតែមានបងគឺគ្រប់គ្រាន់ហើយ»រាងក្រាស់បង្ហាញស្នាមញញឹមឡើងមកយ៉ាងធំពេលបានឮសម្តីរបស់នារីជាស្រឡាញ់
«បើអ៊ីចឹងញ៉ាំនៅហាងក្បែរនេះចុះ»Jungkookលើកសំណើឡើងមក ស្រីតូចក៏ងក់ក្បាលយល់ព្រម ពួកគេក៏បណ្តើរគ្នាទៅញ៉ាំអាហារថ្ងៃត្រង់ និងត្រឡប់ទៅCondoវិញតាមអ្វីដែលនាយសង្ហាបាននិយាយ
___
«ឆ្ងាញ់ទេ?»Jungkookសួរទៅកាន់ស្រីតូចដែលកំពុងញ៉ាំអាហារបន្ទាប់ពីអ្នករត់តុលើកអាហារយកមក
«ឆ្ងាញ់ណាស់»Kuxingងាកទៅឆ្លើយតបជាមួយនាយ ពេលនោះគេក៏ឃើញអាហារប្រលាក់មាត់របស់នាង គេមិនរងចាំយូរក៏ហូតយកក្រដាសដែលនៅលើតុនោះមកជូតមាត់ឲ្យស្រីស្រស់ នាងក៏ភ្ញាក់បន្តិចតែក៏ញញឹមឡើងរួចបន្តទៀត
ពេលដែលញ៉ាំអាហាររួចហើយអ្នកទាំងពីរក៏ជិះឡានក្រុងត្រឡប់ទៅCondoវិញ។ ប៉ុន្មានម៉ោងក្រោយមកក៏ដល់ពេលដែលត្រូវទៅដើរលេងរំសាយអារម្មណ៍បន្តទៀត រាងក្រាស់កំពុងតែឈរតម្រង់ជួរដើម្បីទិញសំបុត្រកុន ឯស្រីតូចរបស់យើងវិញនាងកំពុងតែតម្រង់ជួររង់ចាំទិញPopcornដូចគ្នា រយៈពេលប៉ុន្មាននាទីក្រោយអ្នកទាំងពីរក៏ប្រាកដខ្លួននៅក្នុងរោងកុនរងចាំកុននឹងចាក់បញ្ជាំង ប្រហែលមួយសន្ទុះទើបកុនចាប់ផ្តើមលេងព្រោះតែអ្នកទាំងពីរមកមុនម៉ោង។ រូបរាងរបស់ស្រីទម្លាក់សក់សំយ៉ុងក្បាលចុះមកក្រោមធ្វើឲ្យមនុស្សស្រីដែលកំពុងគេងនៅលើគ្រែស្រែកឡើងយ៉ាងខ្លាំងទើបធ្វើឲ្យអ្នកដែលនៅក្នុងរោងកុនរួមទាំងKuxingស្រែកឡើងដូចគ្នា។
«នេះអូនក៏ចេះខ្លាចដែរ?»Jungkookសួរទៅស្រីតូចទាំងអស់សំណើចបន្តិចឆ្ងល់បន្តិច
«អូនមិនបានខ្លាច អូនគ្រាន់ភ្ញាក់»Kuxingក៏ប្រកែកទាំងមុខនៅភ័យនៅឡើយប៉ុន្តែខំប្រឹងធ្វើដូចមិនអី ត្បិតខ្លាចបាក់មុខដែលនាងត្រូវមកខ្លាចរឿងខ្មោចអីបែបនេះដែរ សម្តែងមិនបានប៉ុន្មានផងភ្លាមនោះក៏មានសម្លេងធ្លាក់របស់នៅក្នុងកញ្ចក់អេក្រង់ ធ្វើឲ្យរាងតូចរបស់យើងស្រែកឡើងភ្លាត់សម្លេង
«ហាសហាហា»សម្លេងសើចរបស់នាយសង្ហាបន្លឺក្បែរត្រចៀកស្រីស្រស់ នាយអស់សំណើចជាមួយស្រីតូចណាស់មាត់ថាមិនខ្លាចប៉ុន្តែមើលចុះ
«ក្រែងថាមិនខ្លាចនោះអី គ្រាន់តែធ្លាក់របស់តើម៉េចក៏អូនស្រែកខ្លាំងម៉្លេះ?»Jungkookមិនរង់ចាំយូរក៏និយាយចំអន់នាងភ្លាមធ្វើឲ្យនាងចាប់ផ្តើមក្តៅមុខ ខ្មាស់ខ្លាំងណាស់ខំប្រឹងធ្វើជាខ្លាំងមិនខ្លាចតែចុងក្រោយមកភ្លាត់មាត់ដោយសារតែឈុតធ្លាក់អីវ៉ាន់
«ឈប់និយាយជាមួយបងហើយ»Kuxingក៏ងាកមុខចេញមិនចង់ឲ្យគេឃើញមុខក្រហមដោយសារពាក្យចំអន់របស់នាយ គេក៏ក្រវីក្បាលសើចទាំងនៅហួសចិត្ត
«អ្ហាយ៎!»Kuxingយកដៃខ្ទប់មុខស្រែកតិចៗ លែងហ៊ានស្រែកខ្លាំងដូចជាលើកមុនខ្លាចថានឹងត្រូវខ្មាស់គេម្តងទៀតឃើញនាងខ្លាចបែបនេះអ្នកកំលោះក៏សសៀរទៅកៀកស្មារបស់នាង រាងស្តើងដកដៃចេញពីផ្ទៃមុខសន្សឹមៗពេលដែលទទួលបានអារម្មណ៌ថាមានដៃកំពុុងអោបស្មារបស់ខ្លួននាងងាកសម្លឹងទៅអ្នកដែលមាននាមជាសង្សារឃើញថាគេកំពុងមើលកុនតែដៃក៏ឆ្លៀតអោបនាងកាត់បន្ថយភាពភ័យខ្លាចរបស់នាង ស្រីតូចញញឹមសន្សឹមផ្តេកក្បាលទៅលើស្មាមាំរបស់នយ ហើយងាកទៅមើលរឿងវិញឯនាយសង្ហារបស់យើងក៏លួចញញឹម។ រយៈពេល2ម៉ោងកន្លងផុតទៅយ៉ាងឆាប់រហ័ស ពួកគេទាំងពីរបណ្តើរគ្នាចេញពីរោងកុនយ៉ាងត្រសង។
7:50pm
វត្តមានរបស់អ្នកទាំងពីរបង្ហាញឡើងនៅសួនច្បារមួយកន្លែង។ ពួកគេមកអង្គុយលើបង់ក្រោមដើមឈើដែលមែកសាខាត្រឈឹងត្រឈៃ។
«Kuxingបងចង់ឲ្យអូនសម្រេចបំណងប្រាថ្នាចុងក្រោយឲ្យបង»Jungkookស្រដីកាត់ភាពស្ងប់ស្ងាត់រវាងពួកគេ គ្រាន់តែឮបែបនេះភ្លាមរាងតូចក៏ងាកមើលមុខនាយទាំងចិត្តធ្ងន់កណ្តុក
«និយាយមកចុះ»Kuxingប្រាប់ទៅនាយព្យាយាមតាំងចិតកតខ្លួនឯងឲ្យរឹងមាំ
«បងចង់ឲ្យអូននៅជាមួយជារៀងរហូត»
«បំណងនេះ អូនសម្រេចឲ្យបងមិនបានទេ»ស្តាប់នាយចប់មិនប៉ុន្មាននាងក៏តបទៅគេភ្លាម
«ហេតុអី?»Jungkookសួរនាងទាំងខកចិត្ត គេខំគិតថាបើនាងសម្រេចបំណងនេះរួចគេនឹងអាចបន្តរស់នៅជាមួយនាងបានយូរជាងនេះប៉ុន្តែចម្លើយចេញពីមាត់នាងធ្វើឲ្យគេហាក់ដូចជាអស់សង្ឃឹមរលីង
«ព្រោះបំណងប្រាថ្នាមួយនេះមិនត្រូវបានរាប់បញ្ចូលនោះទេ»Kuxingតបទៅវិញទាំងមុខស្រពោន នាងដឹងពីទំហំចិត្តរបស់គេប៉ុន្តែឲ្យនាងធ្វើយ៉ាងម៉េចទៅ?បើគ្រប់យ៉ាងមិនអាចកែប្រែបានទៅហើយ
«ម៉េចក៏អូនដឹងបើអូនមិនទាន់សម្រេចបំណងឲ្យបងផង?»
«អូនគឺជាអ្នកសម្រេចបំណងឲ្យគេរឿងអីអូនមិនដឹងថាបំណងមួយណាអាចសម្រេចឲ្យបានបំណងមួយណាដែលមិនអាចសម្រេចឲ្យបាន»
«ហេតុអីក៏មិនអាច?បងនៅតែមិនយល់»
«ដូចអូនធ្លាប់ប្រាប់បងចឹង អូនមិនមែនជាកម្មសិទ្ធិរបស់ទីកន្លែងមួយនេះទេដូច្នេះហើយទើបបំណងប្រាថ្នារបស់បងមួយនេះអូនមិនអាចសម្រេចឲ្យបាន»
«បងយល់ហើយ»Jungkookឆ្លើយតបទាំងអស់សង្ឃឹមរលីងពីខ្លួន ពេលនេះនាយមិនដឹងថាត្រូវរកវិធីអីដើម្បីពន្យាពេលឲ្យនាងរស់នៅជាមួយគេឲ្យបានយូរជាងនេះទៀតទេ ឬក៏មានវិធីតែមួយគឺទទួលយកការពិត?
អ្នកទាំងពីរចំណាយពេលប្រហែលមួយម៉ោងអង្គុយនៅសួនច្បារយ៉ាងស្ងៀមស្ងាត់ គ្មានអ្នកណាមានទឹកចិត្តនិយាយអ្វីទាំងអស់នៅពេលដែលក្តីសង្ឃឹមតែមួយគត់ត្រូវបានរសាត់ទៅឆ្ងាយ បន្ទាប់ពីអង្គុយអស់មួយសន្ទុះធំពួកគេក៏ត្រឡប់ទៅCondo
វិញដើម្បីសម្រាក។
To be continue...
Advertisement
- In Serial74 Chapters
Thera
The Mystic Turtle. They stand with the Elder Dragons and the Spirit Dryads as creatures of legend. Timeless. Immortal. They live solitary lives, drawing power from their own soul. They are the hermits of the sea, their power unmatched in the ocean. Yet, this power is not attained easily, for as Thera will learn, the life of a baby Mystic Turtle is full of trials and tribulations... She will scour ancient sunken ruins, survive the dangers lurking in the depths of the sea, and, perhaps one day, grow to become a Mystic Turtle that surpasses even legend. Cover is a placeholder for now. What to expect: - werds What not to expect: - not werds
8 309 - In Serial104 Chapters
A God's Champion
James was an Operator who had the misfortune to die in battle. Instead of his soul moving on to his just reward, it is intercepted, and James finds himself on a new mission. Asked to be the Champion for Ignatius, God of Embers, he finds himself in a different world, fighting impossible creatures and trying to survive. Their lives now depend on his completing the Challenge and ranking in the top 500. But the odds are stacked against him, and he was a better operator than a swordsman. Chapters released Monday, Wednesday and Friday at 12:30 Warning: After Chapter 11, the MC undergoes a significant change of class and race. This is due to a couple of factors. The first is that when the MC was created, James didn't know what he was doing, so he picked what he thought would work. The second reason is that he had access to more information to game the system a little. The premise is like when you buy a new video game and decide to play it without RTFM. After creating a great character and making it to the end of the first act, you realize that, although your character may be kewl, it is gimped and will not survive until the end of the game. Going back to the start, you create a new character with the knowledge you gained from playing the game and perhaps, peeking at the manual.
8 126 - In Serial6 Chapters
Fortune Lord: A LitRPG Superhero
You just arrived in this world. Your mission is to establish a branch of The Family and help this world stave off an attack by alien slavers. How can you find members of The Family and awaken their superpowers? How will you protect this world from those who wish to enslave it? How will you keep these people from capturing and dissecting you? With Luck that's how. You are the Lord of Fortune and Travel, it's written on your stat sheet.
8 64 - In Serial15 Chapters
Attach▪️Sebastian Stan
[marvel x brooklyn nine nine x oc]social media story :) when she gets a part in a new movie, and he is obsessed with her."I'm so stupid""Let's be stupid together"started: 25-04-2021completed: ???
8 203 - In Serial18 Chapters
Remember What We Had *Sequel to Remember the Rules*
It's been twenty eight full years since the Dark Curse was cast over then Enchanted Forest. Twenty eight full years since Lily was taken to Storybrooke. Caught up in the curse's aftereffects and those of Rumpelstiltskin's last spell, she wanders the town unseen. Unaging. Unknown. Unremembered.And, like the other residents, with no real memories of her own. With her mind degraded due to years of solitude, she hopes against hope that maybe, when this blond newcomer shows up, she'll get the happy ending that everyone else is getting. Maybe she'll even find the person she was meant for.
8 215 - In Serial10 Chapters
Soulmate? (Killua Zoldyck x OC Sakamaki)
Victoria Sakamaki is part of the Sakamaki family. She is known to be the youngest born of her siblings. What happens when her and her family ends up in the world of Hunter x hunter. What will happen when she stumbles upon killua Zoldyck. What if Victoria had a soulmate?(This will be a crossover with diabolik Lovers and Hunters x Hunter. Curse words are involved along with blood of course.)
8 202

