《The Day We Meet is The Day I Leave (Mini Series)》The Day We Meet is The Day I Leave
Advertisement
"បំណងប្រាថ្នាចុងក្រោយ"
Episode 13
«ថ្ងៃនេះពួកយើងមានកាលវិភាគអ្វីខ្លះ?»Kuxing
ដែលកំពុងគេងកើយស្មារបស់អ្នកកំលោះក៏ស្រាប់តែបន្លឺសំណួរ នាយសង្ហារគ្រាន់តែឮសំណួរនាងគេក៏ដកដង្ហើមធំ ស្រីតូចក៏ងើបត្រង់អង្គុយត្រង់ខ្លួន កែវភ្នែកដែលបង្កប់ដោយភាពសោកសៅរេមើលទៅអ្នកកំលោះដែលមានទឹកមុខមិនល្អប៉ុន្មាននោះ នាយក្រឡេកមើលរាងស្តើងបន្តិចទើបឈោងដៃទៅយកទូរស័ព្ទនៅតុមកមើល
«ថ្ងៃនេះគ្មានអ្វីច្រើនទេគ្រាន់តែចំណាយពេលនៅផ្ទះជាមួយគ្នា»Jungkookតបដោយភ្នែកមិនទាន់ដកពីទូរស័ព្ទនៅឡើយ
«ចុះថ្ងៃស្អែក?»ឮសំណួររបស់ស្រីតូច មាឌមាំគាំងហើបមាត់និយាយលែងចេញហាក់ដូចជាមានអ្វីឆ្លាក់ជាប់នៅបំពង់ក នាយនៅស្ងៀមមួយភ្លែតទើបសម្រេចចិត្តនិយាយ...
«ថ្ងៃស្អែកយើងនឹងចំណាយពេលវេលានៅជាមួយគ្នាពេញមួយថ្ងៃ បងបានសុំច្បាប់សម្រាករួចហើយ»Kuxingងក់ក្បាលនិងស្ងាត់មាត់ ភ្នែកសម្លឹងមុខjungkookមិនហ៊ានព្រិចសូម្បីបន្តិច ដៃស្រឡូនសន្សឹមលូកទៅប៉ះមុខរបស់អ្នកកំលោះ នាងអង្អែលថ្ពាល់របស់នាយ កែវភ្នែករលីងរលោងជោរជន់ដោយដំណក់ទឹកក៏ស្រីតូចនៅតែមិនព្រិចភ្នែកដែរ ដោយឃើញនាងបែបនេះមាឌមាំក៏រហ័សក្រសោបមុខថ្ពាល់តូចដោយដៃទាំងគូរបស់គេ
«កុំធ្វើអ៊ីចឹងអី ឃើញអូនបែបនេះបងមិនសប្បាយចិត្តទេ»Jungkookនិយាយទាំងអារម្មណ៍ក្តុកក្តួលអួលណែនក្នុងទ្រូង នាយព្យាយាមសម្តែងធ្វើជាមិនអីរហូតមកព្រោះមិនចង់ឲ្យស្រីតូចដឹងហើយមិនសប្បាយចិត្តនិងបន្ទោសខ្លួនឯងតែមកដល់ដំណាក់ការនេះគេមិនដឹងថាអាចធ្វើជារឹងមាំដល់ពេលណាទេ
«អូនគ្រាន់តែចង់មើលមុខបងឲ្យយូរៗ អូនខ្លាច...ខ្លាចថាលែងបានឃើញមុខបងទៀតបន្ទាប់ពីស្អែកនេះទៅ»kuxingអោនមុខចុះបង្ហូរទឹកភ្នែក ក្នុងទ្រូងដូចជាមានគេយកម្ជុលមកចាក់ដោតឥតឈប់ឈរ ដៃក្រាស់គ្រវាសជូតទឹកភ្នែករបស់នាង
«អូនកុំខ្លាចអីបងជឿថាយើងនៅតែអាចជួបគ្នាបានទៀត»Jungkookព្យាយាមលួងលោមរាងស្តើង
«មានន័យថាម៉េច?»Kuxingសម្លឹងគេទាំងមិនយល់
«បងនៅសល់បំណងប្រាថ្នាមួយទៀតអូនភ្លេចហើយ?»
«បងចង់ធ្វើអី?»
«ស្អែកអូននឹងដឹង កុំបារម្ភពេកអីពួកយើងសន្យានឹងគ្នារួចហើយថាចំណាយពេលវេលាទាំងប៉ុន្មានឲ្យមានន័យនិងសប្បាយរីករាយបំផុត»Kuxing
ងក់ក្បាលយល់ព្រមតាមនាយទោះជាក្នុងចិត្តមានមន្ទិលយ៉ាងណាក៏នាងមិនសួរអ្វីដែរ នាងជឿជាក់លើការសម្រេចចិត្តរបស់គេ ជឿជាក់លើក្តីស្រឡាញ់ដែលគេមានឲ្យនាង
«អូនគោរពតាមការសម្រេចចិត្តរបស់បង»Kuxingពោលរួចផ្តេកខ្លួនអោបចង្កេះនាយសង្ហារ អ្នកកំលោះក៏អោបស្មារបស់នាងទោះជាក្នុងចិត្តរបស់គេគ្មានជំនឿចិត្តលើអ្វីដែលគេកំពុងគិតប៉ុន្តែពេលបានឮសម្តីរបស់នាងរួចគេលែងមានអ្វីត្រូវកង្វល់ទៀតហើយ
___
ព្រះសូរិយាជះចូលក្នុងបន្ទប់នាយសង្ហា យើងឃើញរាងកាយតូចកំពុងគេងអោបអ្នកកំលោះដែលលង់លក់ កាយស្តើងចាប់ប្រាស់តិចៗ ត្របកភ្នែកបើកឡើងសន្សឹមទទួលយកថ្ងៃថ្មី ថ្ងៃដែលមិនចង់ឲ្យមកដល់ទាល់តែសោះ។ ស្រីតូចពត់ពែនប្រាណបន្ទាប់ពីភ្នែកចាប់ផ្តើមស៊ាំនឹងពន្លឺព្រះអាទិត្យ នាងបែរមករកអ្នកកំលោះ ច្រត់ដៃនឹងពូកទល់ក្បាល សម្លឹងនាយយ៉ាងស្ងៀមស្ងាត់ នាងចង់មើលមុខបុរសម្នាក់នេះឲ្យបានយូរបំផុតតាមដែលអាចធ្វើបានព្រោះថាមិនយូរទៀតទេនាងលែងបានឃើញមុខគេទៀតហើយ ដៃស្រឡូនអង្អែលមុខបុរសជាទី
ស្រឡាញ់មុននឹងហើបមាត់និយាយ...
«អូនស្រឡាញ់បងណាស់Jungkook»Kuxing
ក្រោកឡើងដើរតម្រង់ទៅរកបន្ទប់ទឹកបន្ទាប់ពីពោលពាក្យស្រឡាញ់ទៅកាន់នាយរួច
___
«អូនក្រោកហើយម៉េចក៏មិនដាស់បងផង»Jungkookសួរទៅកាន់នាងក្រមុំដែលកំពុងរៀបចំអាហារពេលព្រឹក ស្រីតូចទម្លាក់វែកឆាដែលនៅក្នុងដៃទុករួចងាកមករកម្ចាស់សម្លេង
«អូនឃើញបងគេងលក់ស្រួលពេកទើបមិនចង់រំខាន»Kuxingតបទៅនាយជាមួយស្នាមញញឹម គេក៏រហ័សដើរចូលមកជិតនាង
ជុប!
«បងធ្វើអីហ្នឹង?»Kuxingយកដៃខ្ទប់ថ្ពាល់កន្លែងដែលនាយថើបមិញនេះ
«Morning Kissនោះអី»Jungkookញញឹមព្រានដាក់នាង
«បងនេះខូចណាស់»Kuxingវាយដើមដៃនាយដែលហ៊ានមកលួចឆ្មក់ថើបនាងទាំងព្រឹកព្រលឹម
«អូនធ្វើអីញ៉ាំព្រឹកនេះ?»
«សាំងវ៉ិច»Kuxingឆ្លើយហើយក៏ងាកទៅចៀនពងទាសម្រាប់ដាក់នៅក្នុងសាំងវ៉ិចបន្ត
«គួរឲ្យចង់ញ៉ាំដល់ហើយ ចាំបងជួយណា៎»
«មិនបាច់ទេ បងទៅអង្គុយទៅរួចឥឡូវហើយ»
«Ok»Jungkookក៏ដើរទៅអង្គុយនៅតុអាហាររង់ចាំម្ហូបស្នាដៃស្រីតូចរបស់យើង ប្រហែល5នាទីក្រោយសាំងវ៉ិចក៏បានធ្វើរួច រាងតូចក៏លើកចានដែលមានដាក់សាំងវិចពីរដុំនៅលើនោះយកមកដាក់នៅលើតុ
«រួចរាល់ហើយ ឆាប់ញ៉ាំទៅ»Kuxingដាក់ខ្លួនអង្គុយក្បែរនាយ គេក៏រហ័សយកសាំងវ៉ិចមួយដុំមកខាំមួយម៉ាត់
«ស្នាដៃអូនឆ្ងាញ់ពិតមែន»
«អ៊ីចឹងញ៉ាំឲ្យច្រើនៗទៅ»ថាហើយក៏ចាប់យកមួយដុំសម្រាប់ខ្លួនមកញ៉ាំដូចគ្នា ពេលដែលញ៉ាំរួចអ្នកកំលោះក៏ងើបទៅចាក់ទឹកក្រូចស្រស់ៗមកពីរកែវ និងហុចទៅឲ្យនាងក្រមុំមួយកែវ
«អរគុណ»Kuxingពោលពាក្យអរគុណទៅនាយរួចលើកកែវទឹកក្រូចផឹកទាល់តែអស់ពាក់កណ្តាលទើបដាក់ចុះទៅលើតុ
«ម្សិលមិញបងថានឹងប្រាប់អូនពីបំណងចុងក្រោយរបស់នោះអី?»Kuxingក៏ស្រាប់តែលើកឡើងពីអ្វីដែលនាយបាននិយាយកាលពីម្សិលមិញ
«មិនទាន់ដល់ពេលទេ»
«ចុះពេលណាទើបដល់?»
«ថ្ងៃនេះបងចង់ឃើញអូនតែងខ្លួនឲ្យស្អាត»
«ចុះរាល់ថ្ងៃនេះអូនមិនស្អាតទេឬ?»Kuxingសួរទៅនាយពេលឮសម្តីដែលគេនិយាយ ចង់បានន័យថារាល់ថ្ងៃនេះនាងតែងខ្លួនអាក្រក់ណាស់?
«មិនមែនទេអូនស្អាតរាល់ថ្ងៃហើយ បងគ្រាន់តែចង់ឲ្យអូនតែងខ្លួនពិសេសជាងរាល់ថ្ងៃព្រោះយប់នេះបងចង់ញ៉ាំdinnerជាមួយអូន បងបានកក់កន្លែងរួចហើយ»
«នៅឯណា?បងកក់តាំងពីពេលណា?ម៉េចទើបតែប្រាប់អូន?»
«លើដំបូលCondo បងកក់តាំងពីអាទិត្យមុនមកម្លេះជាធម្មតាដំបូលCondoនេះគេតែងយកទៅធ្វើកម្មវិធីជប់លៀងឬកម្មអីផ្សេងៗតែបងគ្រាន់តែចង់ញ៉ាំdinnerបែបស្ងប់ស្ងាត់តែពីរនាក់ជាមួយអូនឬអូនមិនចូលចិត្ត?»
«ចូលចិត្ត! សង្សារអ្នកណាគេអើយ?ពូកែគិតគូរដល់ហើយ»Kuxingក៏ងើបអោបករបស់នាយទាំងសប្បាយចិត្ត
«បងធ្វើបែបនេះក៏ចាត់ទុកថាជាការជប់លៀងតូចមួយមុនពេលដែលអូនទៅ»
«អូនដឹង»Kuxingផ្អែកក្បាលទៅលើដើមទ្រូងដ៏ធំទូលាយរបស់នាយ គេក៏ស្រវ៉ាអោបចង្កេះតូចល្អិត
«ថ្ងៃបន្តិចបងនឹងនាំអូនទៅshopping»
«ពិតមែនហ្អេ៎?»Kuxingងើបសម្លឹងមុខនាយ គេងក់ក្បាលជាការឆ្លើយតប
«អរគុណណាស់»Kuxingញញឹមបិទមាត់មិនជិត និងអោបនាយសង្ហាយ៉ាងណែន គេក៏អោបនាងវិញដូចគ្នា
___
«អូនចង់បានអីទិញទៅ ទិញច្រើនប៉ុណ្ណាក៏បានដែរ»Jungkookប្រាប់ទៅកាន់ស្រីស្រស់ ដែលឈរក្បែរនាយបន្ទាប់ពីពួកគេបានមកដល់ផ្សារទំនើបដ៏ល្បីមួយកន្លែងនៅក្នុងទីក្រុង
«ទិញច្រើនយ៉ាងណាក៏គ្មានប្រយោជន៍ យ៉ាងណាអូនក៏ប្រើមិនបានដដែល»
«បងសុំទោសបងភ្លេច»Jungkookទម្លាក់ទឹកមុខ ប្រញាប់និយាយសុំទោសនាង ពេលឃើញសង្សារខ្លួនធ្វើមុខស្រពោននាងក្រមុំក៏និយាយបង្វៀង
«មិនទិញប៉ុន្តែពួកយើងអាចដើរមើលបានតើ បើជ្រុលមកទៅហើយត្រូវតែដើរមើលសព្វ»Kuxingចូលមកអោបដៃនិងញញឹមឡើងដើម្បីកុំឲ្យនាយមានអារម្មណ៍មិនល្អទៀត ឃើញនាងញញឹមបែបនេះមាឌមាំក៏ញញឹមតាម
«តោះទៅមើលខាងនោះ»Kuxingនាំគេដើរទៅមើលហាងទំនិញ
___
«កាបូបនេះស្អាតណាស់»Kuxingពោល ដៃកាន់បង្វិលកាបូបពណ៌ទឹកក្រូចស្រាលចុះឡើង ភ្នែក
សម្លឹងកាបូបនោះឥតព្រេច
«បើចង់បានបងទិញឲ្យ»Jungkookនិយាយពេលដែលឃើញនាងដូចជាចាប់អារម្មណ៍កាបូបនោះជាខ្លាំង
«អត់ទេអូនគ្រាន់តែថាវាស្អាត»នាងក្រវីក្បាលបដិសេធហើយក៏រត់ទៅមើលកាបូបផ្សេងទៀត រាងក្រាស់ក៏ដើរទៅតាមនាង
អ្នកទាំងពីរដើរមើលទំនិញនៅក្នុងផ្សារទំនើបនោះចុះឡើងៗជាច្រើនហាងប៉ុន្តែបានតែដើរមើលប៉ុណ្ណោះ ទោះជាJungkookចង់ទិញឲ្យនាងក្រមុំក៏នាងមិនព្រមយកគិតតែដើរមើលនិយាយស្អាតៗ។
«Jungkookខ្សែរកនេះស្អាតទេ?»Kuxingលើកខ្សែកមួយខ្សែមកបង្ហាញនាយកំលោះ ខ្សែធ្វើអំពីមាសរួមជាមួយបន្តោងរង្វង់មូលប៉ុនមេដៃមានពេជ្រសពីលើនៅចំកណ្តាលរង្វង់មានដាំពេជ្រពណ៌ផ្ទៃមេឃរាងដូចដំណក់ទឹក
«ស្អាតណាស់»Jungkookងក់ក្បាលនិងសម្លឹងមើលខ្សែកនោះយ៉ាងយកចិត្តទុកដាក់ ត្បិតតែពន្លឺពេជ្រដែលបញ្ចេញពន្លឺផ្លេកៗ
«ខ្សែរកនេះសាកសមនឹងអូនខ្លាំងណាស់ ចាំបងទិញឲ្យណា៎»នាយលើកសំណើទិញរបស់ឲ្យនាងសារជាថ្មី ខ្សែរកនេះពិតជាសមជាមួយនាងខ្លាំងណាស់បើនាងពាក់វាទៅនឹងរឹតតែស្អាតថែមទៀត
«អត់ទេ»នាងក្រវីក្បាល
«ក្រែងថាមកshoppingនោះអីប៉ុន្តែអូនមិនបានទិញអ្វីសោះគិតតែដើរមើលច្រើនហាងហើយ»Jungkookចងចិញ្ចើមមិនពេញចិត្តជាមួយអ្វីដែលនាងកំពុងធ្វើ គេដឹងថានាងចង់ទិញរបស់ទាំងអស់ហ្នឹងតែដែលមិនព្រមទិញដោយសារតែនាងមិនចង់អាឡោះអាល័យ ហើយក៏មិនចង់ឲ្យគេអោបក្រសោបរបស់ទាំងអស់ហ្នឹងដូចគ្នា
«កុំចឹងអីJungkook អូនមិនទិញព្រោះមិនចង់ឲ្យបងខ្ជះខ្ជាយ ទោះទិញមកអូនក៏ប្រើមិនបានដដែលព្រោះអូនសល់ពេលតែមួយថ្ងៃនេះទៀតប៉ុណ្ណោះ អូនមើលតែប៉ុណ្ណឹងគឺអូនអស់ចិត្តហើយ»Kuxing
ព្យាយាមអធិប្បាយឲ្យនាយស្តាប់តែគេនៅតែចងចិញ្ចើមមិនពេញចិត្តដដែល
«កុំធ្វើមុខអ៊ីចឹងអី បងថាមកshoppingអូនប្រាកដជាត្រូវទិញហើយ ប៉ុន្តែអូនចង់ទិញតែរបស់ដែលពាក់ព័ន្ធជាមួយdinnerយប់នេះ បងយល់ណា៎?»Kuxingអោបដៃនាយផ្តេកក្បាលទៅលើស្មាក្រាស់ នាយក៏ងក់ក្បាល ស្រីតូចក៏ញញឹម
«អ៎ត្រូវហើយទិញរបស់ដែលពាក់ព័ន្ធ អូននៅមិនទាន់ទិញសម្លៀកបំពាក់ស្បែកជើងអីនៅឡើយទេ តោះទៅJungkookឲ្យលឿនឡើង»Kuxingចាប់អូសដៃនាយទៅហាក់ដូចជាប្រញាប់ណាស់
«ឲ្យឆាប់ឡើងមកJungkook!»រាងតូចទាញដៃនាយទាំងលំបាក មើលទៅគេដូចជាមិនចង់ចេញពីហាងលក់គ្រឿងពេជ្រនេះសោះប្រហែលជាមិនទាន់ដៃអាល័យជាមួយខ្សែកមួយខ្សែនោះហើយ
«ឆាប់មកJungkook»ស្រីស្រស់ប្រឹងទាញដៃនាយទៅជាមួយ អ្នកកំលោះងាកទៅមើលខ្សែកនោះហើយក៏ងាកមើលរាងស្តើងវិញ
«អូនទៅមុនទៅបងទៅបន្ទប់ទឹកមួយភ្លេតសិន»
«Ok ប៉ុន្តែត្រូវប្រញាប់មកណា៎»នាយងក់ក្បាល ហើយក៏ធ្វើជាដើរទៅបន្ទប់ទឹក ស្រីតូចរបស់យើងក៏ដើរទៅរកហាងលក់សម្លៀកបំពាក់ពេលឃើញនាងដើរទៅផុតអ្នកកំលោះក៏បកក្រោយទៅរកហាងលក់ពេជ្រនោះវិញនិងទិញខ្សែកនោះយកមក
___
«សម្លៀកបំពាក់នៅហាងនេះស្អាតៗដល់ហើយ»Kuxingដើរបណ្តើរនិយាយបណ្តើរភ្នែកសម្លឹងមើលទៅសម្លៀកបំពាក់ចម្រុះពណ៌ដែលដាក់តាំងនៅក្នុងហាងដ៏ល្បីមួយ
«រ៉ូបមួយនេះស្អាតណាស់»Kuxingលើកកាន់រូបពណ៌សាច់មួយមកមើល
«តែបងថាមួយស្អាតហើយសមនឹងអូនជាង»Jungkookចាប់យករ៉ូបពណ៌ទឹកប្រាក់មួយ ជារ៉ូបរឹបរាងចោមពុងវែងដល់ដី ឆែកជើងខាងឆ្វេងដល់ភ្លៅនិងមានប៉ាក់ភ្លឺចិញ្ចាចពេញទាំងតួរ៉ូប ហើយនៅត្រង់ចង្កេះខាងមុខមានខ្សែអង្កាំ4ខ្សែរុំព័ទ្ធធ្វើជាម៉ូត
«អ្នកប្រុសពិតជាភ្នែកមុតមែន រ៉ូបមួយនេះគឺទើបតែមកដល់កាលពីម្សិលមិញនេះឯងហើយច្នៃដោយជាងប្រចាំហាងមានតែគ្មានពីរទេ»បុគ្គលិកនៅក្នុងហាងដែលដើរតាមចាំបម្រើក៏និយាយឡើងនឹងលើកសរសើទៅកាន់អ្នកកំលោះដែលមានក្រសែភ្នែកល្អចេះរើសឈុតដ៏ស្រស់ស្អាតឲ្យមិត្តស្រី
«ពិតមែនហ្អេ៎?អ៊ីចឹងអូនលរ៉ូបនេះសិនទៅ»Jungkookគ្រាន់តែឮភ្លាមក៏ហុចរ៉ូបដែលកាន់នៅនឹងដៃទៅឲ្យរាងល្អិត
«បាន»ថាហើយនាងតូចក៏ទទួលរ៉ូបមួយនោះពីនាយនឹងដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀក ទុកឲ្យ
Jungkookនៅអង្គុយចាំលើសាឡុងក្បែរនោះ មួយសន្ទុះក្រោយស្រីស្រស់ដើរចេញមកជាមួយឈុតដ៏ស្រស់ស្អាតដែលពាក់នៅលើខ្លួននាងមើលទៅសមឥតខ្ចោះ
«យ៉ាងម៉េចដែរJungkook?»Kuxingបង្វិលខ្លួន សួរបុរសសង្ហាដែលសម្លឹងនាងឥតដាក់ភ្នែក
«ស្អាតណាស់!»នាយកំលោះញញឹមពេលដែលបានឃើញស្រីតូចគ្រងឈុតដ៏ស្រស់ស្អាតបូករួមជាមួយសម្រស់របស់នាងទៀតកាន់តែមើលទៅគ្មានកន្លែងទាស់
«អ្នកនាងសំណាងដល់ហើយដែលមានមិត្តប្រុសចេះយល់ចិត្តបែបនេះគួរឲ្យច្រណែនណាស់»បុគ្គលិកស្រីនោះនិយាយសរសើរទៅកាន់ស្រីតូច ធ្វើឲ្យនាងញញឹមទាំងមុខក្រហម
«អ៊ីចឹងយករ៉ូបមួយនេះចុះ»
«ចាស៎បាន អ៊ឹម...បើអ្នកនាងជ្រុលជាទិញរ៉ូបមួយនេះទៅហើយពួកយើងនៅមួយឈុតអាវសម្រាប់បុរសអ្នកទាំងពីរយពួកយើងនៅមួយឈុតអាវសម្រាប់បុរសអ្នកទាំងពីរចង់មើលសិនដែរទេ ខ្ញុំថាបើអ្នកទាំងពីរពាក់ឈុតនេះជាមួយគ្នាច្បាស់ជាសមគ្នាខ្លាំងណាស់»
«មានខោអាវបុរសដែរឬ?ល្អបើចឹងនាំខ្ញុំទៅមើលទៅ»
Kuxingក៏ប្រាប់បុគ្គលិកឲ្យឆាប់នាំខ្លួនទៅ
«ខាងនេះចាស៎»បុគ្គលិកក៏នាំអ្នកទាំងពីរទៅកាន់កន្លែងតាំងអាវសម្រាប់មនុស្សប្រុសរួចក៏យកឈុតខោនិងអាវមួយចេញមកឲ្យអ្នកទាំងពីរមើល
«Jungkook! បងឆាប់យកទៅពាក់សិនទៅ»Kuxingចាប់យកខោអាវពីដៃបុគ្គលិករួចហុចទៅឲ្យនាយ
«អ៊ើតែ..»
«ឆាប់ឡើង»ដោយមិនចង់ជំទាស់ចិត្តនាងគេក៏ព្រមធ្វើតាមសម្តីរបស់ស្រីតូច
___
«អរគុណណាស់ លើកក្រោយអញ្ជើញមកទៀតណា៎»បុគ្គលិកស្រីម្នាក់នោះអោនគោរពអ្នកទាំងពីរ ស្រីតូចញញឹុមហើយក៏បណ្តើរអ្នកជាសង្សារចេញពីហាងបន្ទាប់ពីរើសបានសម្លៀកបំពាក់ត្រូវចិត្តហើយ
«យើងទៅណាបន្ត?»Jungkookសួរនាងដោយក្នុងដៃកាន់អីវ៉ាន់ដែលខ្លួននិងស្រីស្រស់ទិញមិញនេះ
«ដូចជាគ្មានអីត្រូវទិញទៀតទេ អូនថាពួកយើងគួរតែទៅផ្ទះទៅដើរមួយថ្ងៃហើយ»
«Ok»
ពួកគេទាំងពីរក៏ត្រឡប់មកCondoវិញបន្ទាប់ពីរចំណាយពេលជាង2ម៉ោងដើរមើលពេញផ្សារទំនើប។ មិនយូរប៉ុន្មានស្បៃរាត្រីក៏ឈានចូលមកដល់ រាងកាយមាំក្រាស់ដែលស្ថិតក្នុងឈុតអាវធំពណ៌ទឹកប្រាក់ មានអាវសពាក់ពីខាងក្នុងនិងខោសាច់ក្រណាត់ជើងវែងពណ៌ដូចនឹងអាវអង្គុយនៅលើសាឡុងហាក់ដូចជារងចាំនរណាម្នាក់។ ងាកមកក្នុងបន្ទប់ដៃតូចស្រឡូនកាន់បន្តោងសោរនៅក្នុងដៃ ភ្នែកសម្លឹងមើលបន្តោងសោរនោះរហូតទាល់តែអស់ចិត្តទើបដាក់វាទៅតុក្បែក្បាលគ្រែ។ កាយតូចល្វត់ល្វន់បោះដំណើរចេញពីក្នុងបន្ទប់ជាមួយនឹងរ៉ូបដែលទើបនឹងទិញ សក់ទឹករលកទម្លាក់រសាយចុះមក នាយសង្ហាររហ័សងើបឈរឡើងទទួលស្រីតូចពេលដែលនាងដើរមកឈរនៅពីមុខ គេដើរចូលទៅជិតនាងនិងទាញខ្សែកដែលកាន់ជាប់នៅនឹងដៃបម្រុងពាក់ឲ្យស្រីតូចតែនាងបែរជានិយាយកាត់...
«អូនមិនពាក់ទេ អូនដឹងថាទោះជាយ៉ាងណាបងនៅតែជំនះទិញខ្សែកនេះឲ្យបានតែអូនមិនពាក់ទេ»Kuxingប្រកែកដាច់ខាតមិនព្រមពាក់ខ្សែកមួយខ្សែនោះ
«ហេតុអី?ខ្សែកនេះសាកសមជារ៉ូបដែលអូនកំពុងពាក់នេះណាស់»
«មួយឈុតនេះគឺគ្រប់គ្រាន់ហើយ យល់ចិត្តអូនផងទៅ»ដោយឃើញនាងដូចជាមិនសប្បាយចិត្តទើបគេងក់ក្បាលយល់ព្រម រាងស្តើងញញឹមឡើងមក នាយសង្ហារក៏យកខ្សែកដាក់ចូលទៅក្នុងប្រអប់ដែលនៅលើតុនោះវិញ
«ដល់ពេលហើយឆាប់ទៅ»Jungkookសម្លឹងនាឡិកាដែលពាក់នឹងដៃទ្រនិចចង្អុរម៉ោង8:30នាទីគត់ នាងក្រមុំកៀកដៃបុរសជាទីនេះស្រឡាញ់ទាំងចិត្តធ្ងន់កណ្តុកប៉ុន្តែនៅព្យាយាមញញឹមឡើងមក
ពួកគេក៏បណ្តើរគ្នាចេញទៅចូលក្នុងជណ្តើរប្រអប់ចុចទៅជាន់លើបង្អស់ Jungkookកាន់ដៃរាងស្តើងជាប់ណែន នាងងើយសម្លឹងមុខគេ នាយរក្សាទឹកមុខស្មើធេងមើលពីសម្បកក្រៅដូចជាគេគ្មានអារម្មណ៍អ្វី ប៉ុន្តែក្នុងចិត្តអួលណែន រាងល្អិតក្តោបដៃនាយទាំងព្យាយាមសង្កត់ចិត្តខ្លួនដូចគ្នា មិនយូរប៉ុន្មានពួកគេក៏ឡើងមកដល់លើដំបូល
Condo កែវភ្នែកទាំងគូរបស់នាងរេមើលជុំវិញនេះដែលមានការតុបតែងយ៉ាងស្អាត មានអំពូលភ្លើងតូចៗព្យួរពីខាងលើ បូករួមជាមួយព្រះចន្ទ្រាដែលរះបញ្ចេញពន្លឺផង នៅខាងមុខពួកគេមានអាងទឹកធំល្មមមួយក្នុងនោះមានរោយស្រទាប់ផ្កាកុលាបក្រហមជារូបបេះដូង នៅផ្លូវដើរទៅរកតុអាហារមានទៀនដែលដាក់សងខាងនិងមានស្រទាប់កុលាបក្រាលលើផ្លូវប្រៀបដូចជាកម្រាលព្រំពណ៌ក្រហមពេលដែលដើរផុតអាងទឹកមានតុអាហារ នៅលើតុមានចាននិងស្លាបព្រាពីរឈុត នៅកណ្តាលតុមានថូផ្កាដែលក្នុងនោះមានកុលាបពណ៌ផ្កាឈូក។ ដៃមាំទាញកៅអីឲ្យស្រីស្រស់នាងក៏ដាក់ខ្លួនអង្គុយ ទើបគេដើរទៅអង្គុយកន្លែងខ្លួន។
«យ៉ាងម៉េចដែរស្អាតទេ?»Jungkookសួររាងល្អិតដែលសម្លឹងមើលទិដ្ឋភាពនោះទាំងញញឹុមជាប់
«ស្អាតណាស់គំនិតបងមែនទេ?»
«មែនហើយ អូនពេញចិត្តទេ?»
«ពេញចិត្តណាស់»Kuxingតបទាំងញញឹុមស្ទើលឹបភ្នែក ទោះជាថ្ងៃនេះជាថ្ងៃចុងក្រោយរវាងអ្នកទាំងពីរក៏
Jungkookនៅតែព្យាយាមធ្វើអ្វីដែលល្អបំផុតសម្រាប់នាងដដែល កំពុងជជែកគ្នាក៏មានបុគ្គលិកលើកអាហារមកដាក់លើតុម្តងម្នាក់ៗ រហូតដល់អ្នកទី5ជំនួសឲ្យអាហារបែរទៅជាផ្កាដ៏ស្រស់ស្អាតមួយបាច់ទៅវិញ បុគ្គលិកម្នាក់នោះហូចផ្កាកុលាបពណ៌ផ្កាឈូកមកឲ្យស្រីតូច នាងទទួលយករួចក៏ងាក់ទៅរកនាយសង្ហារដែលកំពុងញញឹមមើលមកនាង រីឯបុគ្គលិលទាំង5នាក់នោះក៏ត្រឡប់ទៅវិញបន្ទាប់ពីអស់តួនាទីរបស់ខ្លួន
«បងពិតជាធ្វើឲ្យអូនភ្ញាក់ផ្អើលខ្លាំងណាស់»Kuxingសម្លឹងនាយឆ្លាស់គ្នានឹងផ្កាទាំងពេញចិត្តពេញថ្លើម
«ចុះអូនពេញចិត្តឬអត់?»
«មិនត្រឹមតែពេញចិត្តទេស្រឡាញ់ទៀតផង ហិហិ»
«ញ៉ាំទៅបងកុម្មង់សុទ្ធតែអាហារដែលអូនចូលចិត្ត»Jungkookដួសសាច់ឲ្យរាងស្តើងត្បិតឃើញនាងពិតតែញញឹុម
«បងក៏ញ៉ាំដែរទៅណា៎»Kuxingក៏ចាប់អាហារឲ្យគេវិញ បន្ទាប់មកពួកគេក៏ចាប់ផ្តើមញ៉ាំអាហារពេលយប់មួយពេលចុងក្រោយជាមួយគ្នា
«ឆ្អែតណាស់...»Kuxingពោល ដៃអង្អែលពោះខ្លួនឯង នាងញ៉ាំច្រើនណាស់ព្រោះសុទ្ធសឹងតែជាអាហារដែលនាងចូលចិត្តទាំងអស់ Jungkookលើកទឹកមកក្រេបបន្តិចរួចក៏ដាក់ចុះទៅវិញភ្នែកតាមសម្លឹងមើលនារីជាទីស្រឡាញ់ នាងងើបឈរឡើងដើរទៅឈរផ្អែកបង្កាន់ដៃដំបូល អ្វីដែលនាងឃើញគឺទីក្រុងSeoulនាពេលរាត្រីមានភ្លើងចម្រុះពណ៌ ឡានម៉ូតូធ្វើដំណើរខ្វាត់ខ្វែង ខ្យល់ពេលយប់បក់មកប៉ះជាមួយសាច់ទន់ល្មើយរបស់នាងធ្វើឲ្យមានអារម្មណ៌ថាត្រជាក់ ភ្លាមនោះនាងក៏បែរជាទទួលបានអារម្មណ៌កក់ក្តៅដោយមានដៃមួយគូរបស់នាយកំពុងអោបនាងពីក្រោយ ច្រមុះដ៏ប៉ិនប្រសព្វក៏ទៅប៉ះជាមួយស្មាសខ្ចីនិងស្រូបយកក្លិនខ្លួនរបស់នាងអស់មួយដង្ហើម
«បងមិនចង់ឲ្យអូនទៅ»សម្លេងខ្សាវៗបន្លឺក្បែរត្រចៀកនាងនាំឲ្យបេះដូងដែលសម្ងំនៅក្នុងទ្រូងចាប់ឈឺឆៀបៗ
«អូនក៏មិនចង់ទៅប៉ុន្តែអូននៅបន្តមិនបាន សុំទោស..»
«បងដឹង បងយល់ តែបងមិនដាច់ចិត្តៗឃើញអូនឃ្លាតពីបង ក្តីស្រឡាញ់រវាងយើងទាំងពីរទើបចាប់ពន្លកឡើងតែពេលនេះក៏ត្រូវកាត់ផ្តាច់»Jungkook
និយាយដោយក្នុងទ្រូងអួលណែន ថប់ៗដូចគេយកដុំថ្មមកសង្កត់ ចំណែករាងតូចក៏គ្មានអ្វីតបតព្រោះពេលនេះនាងកំពុងតែយំស្ងាត់ៗនៅក្នុងចិត្ត ខ្លាចថាបើនាងហើបមាត់និយាយតែបន្តិចទៀតទឹកភ្នែករបស់នាងនិងហូរមក នាងទទួលស្គាល់ថាបុរសម្នាក់នេះពិតជាមានឥទ្ធិពលលើជីវិតនិងបេះដូងនាងខ្លាំងណាស់ទាំងដែលស្គាល់គេទើបបានជាងកន្លះឆ្នាំ នាងក៏មិនយល់ខ្លួនឯងដូចគ្នាថាមានរឿងអ្វីកើតឡើងចំពោះបេះដូងរបស់នាងទើបធ្វើឲ្យនាងស្រឡាញ់គេខ្លាំងបែបនេះ
ភាពស្ងប់ស្ងាត់ក៏ចូលមកគ្របដណ្តប់គ្រប់យ៉ាង បន្សល់ត្រឹមខ្យល់ដកដង្ហើមនិងសម្លេងបេះដូងមួយគូដែលកំពុងលោត។
«ម៉ោងប៉ុន្មានហើយ?»Kuxingសួរទម្លុះភាពស្ងៀមស្ងាត់ នាយលើកដៃផ្ទៀងមើលម៉ោងរួចទើបឆ្លើយប្រាប់នាង
«9:40នាទី»
«នៅបែបនេះឲ្យយូរបន្តិចបានទេ?»ក្រោយពីទទួលបានចម្លើយរួចនាងក៏សំណូមពរគេឲ្យអោបនាងបែបនេះឲ្យយូរៗ រាងក្រាស់គ្រហឹមនៅបំពង់កនិងបន្តអោបនាងឲ្យបានយូរបំផុតតាមដែលអាចធ្វើបាន គេមិនចង់ឲ្យនាងឃ្លាតចេញពីរង្វង់ដៃគេឡើយ រីឯនាងក៏ចង់ចាក់ចេញពីរង្វង់ដៃកក់ក្តៅមួយនេះដែរ
ក្រោយពីចំណាយពេលនៅក្នុងការអោបមួយនេះបានមួយសន្ទុះធំស្រីតូចក៏ទាញដៃរបស់នាយចេញពីខ្លួនរួចបែរមកប្រឈមមុខជាមួយនឹងគេ។
«បងមានបំណងប្រាថ្នាអីឆាប់ អ៊ុប»មិនទាន់ទាំងបាននិយាយចប់ផងមាត់របស់នាងក៏ត្រូវបានបំបិទដោយមាត់របស់នាយកំលោះ ប្រហែលបន្តិចក្រោយមកគេក៏ដកបបូរមាត់ចេញទើបនិយាយ...
«បងមិនទាន់ត្រៀមខ្លួនរួចទេ»
«ពួកយើងជិតអស់ពេលមែនទែនហើយ បងចង់និយាយពីបំណងប្រាថ្នាឬអត់ស្រេចលើបងទេ»Kuxingនៅតែផ្តល់ស្នាមញញឹមដ៏ស្រទន់ទៅឲ្យនាយទោះជាការសម្រេចចិត្តរបស់គេបែបណាក៏នាងនឹងទទួលយកទាំងអស់
«បងមិនចង់ ហ៊ឹក មិនចង់ឲ្យអូនទៅ»គេទាញនាងមកអោបជាប់ទ្រូង ទឹកភ្នែកដែលមិនគិតថានឹងស្រក់ឲ្យអ្នកណាឃើញបែរជាស្រក់ចុះមកនៅចំពោះមុខនាង ស្រក់ចុះព្រោះតែមនុស្សស្រីតែម្នាក់គត់ដែលគេស្រឡាញ់
«កុំទៅបានទេ សុំអង្វរកុំទៅអីKuxing ហ៊ឹកៗ»ទឹកភ្នែកស្រក់ចុះកាត់ថ្ពាល់របស់គេ ក្នុងទ្រូងដូចជាមានគេពុះយកបេះដូងមួយចំហៀងចេញទៅ បេះដូងដែលគេគិតថានឹងពេញលេញតែពេលនេះបែរជាមានអារម្មណ៍ថាមានប្រហោងកាន់តែធំ
«សុំទោសហ៊ឹក..សុំទោសអូនមិនអាចធ្វើអ្វីបានទេ»Kuxingពោលទាំងអួលដើមក ដៃអោបតូចប្រឹងអោបនាយឲ្យណែនព្រោះមិនចង់ឃ្លាតឆ្ងាយពីគេឡើយ
«កុំយំអី ពេលឃើញបងបែបនេះអូនឈឺចាប់ណាស់»Kuxingទាញនាយចេញពីខ្លួន លើកដៃជូតទឹកភ្នែកឲ្យនាយលួងលោមគេទាំងទឹកភ្នែករបស់នាងស្រក់ធ្លាក់មកឥតឈប់សោះ
«បងមិនចង់បាត់បង់អូន មិនចង់បាត់បង់មនុស្សដែលបងស្រលាញ់ សូមអូនសម្រេចបំណងចុងក្រោយរបស់បង បងចង់ឲ្យអូនត្រឡប់មករកបងរាល់មួយឆ្នាំម្តងនៅថ្ងៃដែលយើងបែកគ្នាបានទេ?»Jungkookប្រាប់ពីបំណងចុងក្រោយរបស់ខ្លួនទៅដល់រាងតូចនាងជ្រួញចិញ្ចើម
«ថាម៉េច..?»
«សម្រេចបំណងចុងក្រោយនេះឲ្យបងបានដែរទេ?»រាងក្រាស់សម្លឹងនាងមិនដាក់ភ្នែក ដំណក់ទឹកក៏ចេះតែជ្រាបចេញពីភ្នែករបស់គេ នាងស្រូបខ្យល់មួយដង្ហើមធំទើបតបនឹងគេ
«បាន បំណងប្រាថ្នាចុងក្រោយរបស់បងមួយនេះអូននឹងសម្រេចឲ្យ»
«បងនឹងចាំអូន ឆ្នាំក្រោយនេះពួកយើងនឹងជួបគ្នាម្តងទៀតអូនត្រូវតែមកឮទេ?»
«អូននឹងមករកបង»Kuxingងក់ក្បាលញាប់ឆ្មេរ ដៃក្រាស់លូកអង្អែលថ្ពាល់ដែលដាបដោយទឹកភ្នែក
«បងស្រឡាញ់អូនMin Kuxing»
«អូនស្រឡាញ់បងJeon Jungkook»គ្រាន់តែនិយាយចប់ភ្លាម រាងកាយរបស់នាងក៏ចាប់ផ្តើមរលាយប្រែក្លាយទៅជាពន្លឺតូចៗហោះឡើងទៅលើមេឃ នាយកំលោះសម្លឹងមើលមនុស្សដែលខ្លួនស្រឡាញ់ចាកចេញទៅទីឆ្ងាយដូចជាយកបេះដូងគេចេញពីប្រាណ ផ្ទៃមុខដែលធ្លាប់តែជាសាច់ជាឈាមប្រែក្លាយទៅជាពន្លឺពណ៌សបន្តិចម្តងៗ ទឹកភ្នែករបស់គេស្រក់ចុះមកកាន់តែខ្លាំងដៃដែលអង្អែលមុខរបស់នាងអម្បាញ់មិញពេលនេះបានត្រឹមតែប៉ះខ្យល់អាកាសប៉ុណ្ណោះព្រោះរាងស្តើងបានរសាត់ទៅលើមេឃបាត់ទៅហើយ នាយងើយមើលទៅលើមេឃនៅលើដំបូលដែលមានមនុស្សពីរនាក់ពេលនេះសល់ត្រឹមគេម្នាក់ឯង
«បងនឹងរង់ចាំអូន»Jungkookពោលទាំងដែលគេមិនដឹងដូចគ្នាថានាងនឹងត្រឡប់មករកគេវិញឬអត់?
1ឆ្នាំកន្លងផុតទៅ
រាងក្រាស់ឈរនៅមុខកញ្ចក់ទាញសារ៉េកអាវខូវប៊យរបស់ខ្លួនឲ្យបានរៀនរយ នាយសម្លឹងមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ ស្នាមញញឹមដ៏ស្រស់បង្ហាញនៅលើរង្វង់មុខសង្ហាររបស់នាយJeon Jungkook គេរង់ចាំពេញមួយឆ្នាំទីបំផុតថ្ងៃនេះក៏មកដល់ មាឌមាំផ្ទៀងមើលនាឡិកាពណ៌ខ្មៅដែលពាក់នៅលើដៃ ទ្រនិចវែងចង្អុលលេខ12 ទ្រនិចខ្លីចង្អុលលេខ8 បញ្ជាក់ថាពេលនេះគឺម៉ោង8:00នាទីព្រឹក ក្រោយពីរៀបចំខ្លួនរួចគេក៏ចាកចេញពីcondo។ វត្តមាននាយសង្ហារលេចឡើងនៅមុខសាលារៀនដែលគេបានបញ្ចប់ការសិក្សាមកមួយឆ្នាំទៅហើយ ពេលព្រឹកបែបនេះទ្វាររបងសាលាត្រូវបានបិទព្រោះដល់ម៉ោងដែលសិស្សត្រូវចូលរៀន Jungkookឈរនៅផ្លូវទល់មុខសាលាហាក់ដូចជាកំពុងចាំនរណាម្នាក់ដូច្នោះដែរ ភ្លាមនោះមានខ្យល់មកពីណាក៏មិនដឹងបក់ចូលភ្នែករបស់គេធ្វើឲ្យផ្សាជាខ្លាំង គេក៏យកដៃយីភ្នែកបន្តិចរួចក៏បើកភ្នែកឡើងស្រាប់តែប្រទះរាងកាយតូចស្ថិតក្នុងរ៉ូបកស្រួចដៃខ្លីនិងមានបូរចំហៀងចង្កេះផង ពេលដែលភ្នែកពួកគេប្រសព្វគ្នាស្រីតូចម្នាក់នោះក៏ញញឹុមមកកាន់នាយកំលោះ គេបើកភ្នែកធំៗរំភើបចិត្តជាខ្លាំងមិននឹកស្មានថាការរង់ចាំរបស់គេពេញមួយឆ្នាំមកនេះមិនខកបំណងមែន Jungkookងាកមើលឆ្វេងស្តាំរួចក៏ដើរឆ្លងផ្លូវទៅរកនារីជាទីស្រឡាញ់ នាយចូលទៅអោបនាងក្រមុំពេលដែលរូបនាងឈរនៅខាងមុខគេ។
«បងត្រេកអរដែលបានជួបអូនម្តងទៀត»Jungkookអោបនាង និយាយដោយត្រេកអរជាខ្លាំងបេះដូងរបស់គេលោតញាប់ខ្លាំង
«អូននឹកបងណាស់»Kuxingអោបគេយ៉ាងណែនតាមតែចិត្តនឹករលឹករបស់នាង ក្រោយពីបែកគ្នាមួយ
ឆ្នាំអ្នកទាំងពីរក៏អាចជួបគ្នាម្តងទៀតតាមបំណងប្រាថ្នារបស់Jungkookពួកគេឈរអោបគ្នាមួយ
សន្ទុះទើបនាយដកខ្លួនចេញពីនាងនិងសម្លឹងមុខនាងឲ្យបានពេញភ្នែក
«ម៉េចក៏បងដឹងថាអូននឹងមកទីនេះ?»Kuxingសួរនាយព្រោះនាងមិនគិតថាគេនឹងមកឈរចាំនាងនៅមុខសាលារៀននេះសោះ
«បងក៏មិនដឹងដែរ បងគ្រាន់តែមកតាមចិត្តរបស់បងវាប្រាប់បងឲ្យមកទីនេះ»Jungkookស្រវ៉ាចាប់ដៃរបស់នាងមកផ្ទប់នឹងទ្រូងកន្លែងដែលបេះដូងរបស់គេកំពុងលោតស្រែករកឈ្មោះនាង
«ឆ្គួតមែន»ស្រីស្រស់សើចនឹងចម្លើយរបស់គេ
«បងមិនគិតថាបំណងរបស់បងអាចបានសម្រេចទេ តែបងរង់ចាំអូន ហើយអូនក៏ត្រឡប់មករកពិតមែន អរគុណអូនខ្លាំងណាស់»
«អូនទៅវិញទេដែលត្រូវអរគុណៗដែលប៉ងប្រាថ្នាមួយនេះដែលធ្វើឲ្យអូនអាចត្រឡប់មករកមនុស្សដែលអូនស្រឡាញ់ម្តងទៀត»
«ប៉ុន្តែអូនមានពេលត្រឹម24ម៉ោងប៉ុណ្ណោះ ម៉ោង8ព្រឹកស្អែកអូនត្រូវត្រឡប់ទៅវិញហើយ»Kuxingប្រាប់នាយទាំងមុខស្រពោនដែលអ្នកទាំងពីរមានពេលនៅជាមួយគ្នាត្រឹម1ថ្ងៃប៉ុណ្ណោះ
«តែមួយថ្ងៃទេឬ?»Jungkookសួរនាងទាំងមិនសប្បាយចិត្តបែកគ្នាមួយឆ្នាំតែអាចជួបគ្នានិងនៅជាមួយនាងតែថ្ងៃ រាងតូចងក់ក្បាល
«បើអ៊ីចឹងយើងឆាប់ទៅ! ពួកយើងនៅសល់ពេលមិនច្រើនទេ»Jungkookចាប់ដឹកដៃនាងដើរទៅយ៉ាងលឿន
«ទៅណា?»
«ទៅណាក៏បានដែរ ឲ្យតែទីនោះមានអូន»Jungkookងាកមកប្រាប់ស្រីតូច នាងញញឹមឡើងពេលបានឮអ្វីដែលគេនិយាយ នាយបន្តដឹកដៃនាងរត់ឆ្លងផ្លូវតម្រង់ទៅរកឡានដែលចតទុកនៅឯចំណត ពេលមកដល់ចំណតឡានគេក៏បើកទ្វារឲ្យនាងរួចឡើងឡានបើកចេញទៅ គេនឹងនាំនាងទៅគ្រប់ទីកន្លែងដែលនាងចង់ទៅមិនថាឆ្ងាយប៉ុណ្ណាយូរប៉ុណ្ណានិយាយរួមពេលវេលារបស់គេពេញមួយថ្ងៃនេះគឺឲ្យទៅនាង កំដរនាង នៅក្បែរនាងមិនឲ្យខកសូម្បី1វិនាទី
Advertisement
- In Serial12 Chapters
Operation Re:Code - Project CELES
On his way to school, eighteen year old Jude was suddenly dragged into a different world! With his summoner nowhere to be seen and no hands to guide him where to go, how will he live his life from now on?Coverart is drawn by drealicious
8 113 - In Serial18 Chapters
I am Stellar
A future where entertainment is mainstream. Thousands and millions of virtual planet hub are chained together, forming a net — forming what's known as the Quantum Network. Every second, millions of traffic happen within the Global Hub, the forefront front of the Quantum Network, while serving as the entertainment source for the public. Hao Xu, a periodic user of the Global Hub, found himself cast away into the far-reaching corner of the web — or so he believe. Is it truly the truth? Or is it simply his Psychotic mind at work, as he found himself awake, greeted with a white-ring of light. ———— I'm posting this draft here as of now — work in progress. Noticeable changes will appear daily. Status Update: Hiatus
8 153 - In Serial38 Chapters
Upheaval
Born in a world devoid of hope, Zhu Long’s only aspiration in life was to sate his hedonistic desires. His impulsive routine comes to an unexpected end when a capricious deity offers him a chance to be remade into something greater. Upon accepting its proposal, Zhu is transported to a world that is even more violent and absurd than the one he left. Leading an army nearly as monstrous as his new body, Zhu vows to ascend to the heavens and become a god—no matter how many bodies he has to climb over to get there. Cover art drawn by Spaghettibastard.
8 204 - In Serial126 Chapters
The Vampire & The Mistress(Yoonmin) *completed*
Yoongi is a 700 year old vampire that does want he wants without caring about anyone. His father believes that he needs a bride, which Yoongi disagrees with but a certain person changes his mind.Side ships*Namjin**Taekook**HoRu*Contains*crossdressing- mainly dresses**boyxboy**male pregnancy**language**violence*
8 199 - In Serial42 Chapters
Inside Job (FNAF: SB Rewrite)
[Originally posted on AO3]A complete rewrite of the game Security Breach. This takes concepts introduced from the games and books and implements them into the setting of the mega pizzaplex. This is not about theories. In fact, it's probably going to be far off from canon. This is just how I would've handled the story of Security Breach.Gregory sneaks into Freddy Fazbear's Mega Pizzaplex in order to uncover the secrets of the pizzeria and find information about the recent disappearances from within. During the five nights he stays inside the pizzeria, he befriends animatronics, discovers information about not only the recent disappearances, but also the dark history of Fazbear Entertainment, all while he has to avoid being killed by rabid animatronics and whomever this mysterious "Vanny" is.
8 180 - In Serial73 Chapters
Oh Captain My Captain! (Haikyuu)
5 gorgeous Captains but only 1 of you, how could that be wrong?Y/n is very sexually explorative so if you dont want to see yourself that way dont read! If your a pervert like me though then enjoy!I do not own the artwork.Warnings!!!!!1. Characters are not aged up but reader is aged down, if that bothers you I understand and would suggest you not read. I reference/add to the story line which is why I left them the teen age.2. Lots of lemons, atleast one with every captain, possibly multiple captains at once.
8 198

